CWEA - Cambodia Women Entrepreneurs Association

CWEA - Cambodia Women Entrepreneurs Association We also aim to provide networking opportunities for members, share information and met with stakeholders and manage industry-specific awards.

Women Empowerment, Women Entrepreneurs' network, Women voice to stakeholder, Women business and Women community

ជាផេកផ្លូវការរបស់ សមាគមសហគ្រិនស្រ្តីកម្ពុជា
Official page of the Cambodia Women Entrepreneurs Association The objective of CWEA is to provide a representative platform for women in business to bring issues to the attention of government, the business community at large and the media for the purpose of improving the business environment and facilitating the growth of business activity in which women are constructively involved.

ស្ូមស្វែងរកឱកាសពិសេស ពីដៃគូរធនាគារ SME Bank of Cambodia ផ្តល់ការគាំទ្រសហគ្រិនស្រ្តី និងអាជីវកម្មអាទិភាព អត្រាការប្រាក់ទា...
17/09/2026

ស្ូមស្វែងរកឱកាសពិសេស ពីដៃគូរធនាគារ SME Bank of Cambodia ផ្តល់ការគាំទ្រសហគ្រិនស្រ្តី និងអាជីវកម្មអាទិភាព អត្រាការប្រាក់ទាប ដើម្បីជម្រុញនិងគាំទ្រសេដ្ឋកិច្ចជាតិ


កូនសិស្ស WE Academy ថ្ងៃស្អែកមានមេរៀនពិសេសកុំអវត្តមានណា៎ 🤩👩🏻‍🎓📚
17/09/2026

កូនសិស្ស WE Academy ថ្ងៃស្អែកមានមេរៀនពិសេស
កុំអវត្តមានណា៎ 🤩👩🏻‍🎓📚

[English Below]
តើអ្នកកំពុងស្វែងរកវិធីសាស្រ្ត និងគន្លឹះច្បាស់លាស់ក្នុងការរៀបចំផែនការអាជីវកម្មឱ្យមានជោគជ័យមែនទេ? 💡

វគ្គបណ្ដុះបណ្ដាលសហគ្រិនភាពរបស់ស្ត្រី សូមអញ្ជើញបងប្អូនស្ត្រីជាសហគ្រិនទាំងអស់ មកចូលរួមពង្រឹងសមត្ថភាព បន្ថែមចំណេះដឹង និងអភិវឌ្ឍជំនាញអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរឹងមាំ នៅក្នុងវគ្គសិក្សា "បច្ចេកក្នុងការរៀបចំផែនការអាជីវកម្ម" (Business Plan Development)🚀✨

វគ្គសិក្សានេះនឹងជួយតម្រង់ទិស និងផ្តល់ជូននូវឧបករណ៍សំខាន់ៗ ដើម្បីប្រែប្រួលគំនិតអាជីវកម្មរបស់អ្នកឱ្យក្លាយជាផែនការសកម្មភាពជាក់ស្តែង! 📈🌸

ព័ត៌មានលម្អិតនៃកម្មវិធី៖
📌 ប្រធានបទ៖ បច្ចេកក្នុងការរៀបចំផែនការអាជីវកម្ម (Business Plan Development)
👩‍🏫 វាគ្មិនកិត្តិយស៖
១. លោកស្រី ចិន សុភាព (ស្ថាបនិក/នាយិកាប្រតិបត្តិ សហគ្រាសត្បាញខ្មែរ - KTK)
២. លោកស្រី ព្រំ សុភា (សហស្ថាបនិកមជ្ឈមណ្ឌលព្យាបាល និងថែទាំមនុស្សចាស់សែន)

📅 កាលបរិច្ឆេទ៖ ថ្ងៃទី ១៨-១៩ ខែកញ្ញា ឆ្នាំ២០២៦
⏰ ពេលវេលា៖ ម៉ោង ៨:៣០ ព្រឹក - ៥:០០ ល្ងាច
📍 ទីតាំង៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី (WEE-DC)

📈តម្លៃសិក្សា៖
💰 តម្លៃពេញ៖ ២៥០$ (សម្រាប់រយៈពេល ២ថ្ងៃ)
🎁 បញ្ចុះតម្លៃ ៥០% ពិសេសសម្រាប់សមាជិក CWEA!

កុំរំលងឱកាសក្នុងការអភិវឌ្ឍខ្លួន និងអាជីវកម្មរបស់អ្នក! ✨

👉 ស្កែន QR Code លើរូបភាព ឬចុចលីងនេះដើម្បីចុះឈ្មោះ៖
https://forms.gle/your-link-here

📞 ទំនាក់ទំនងព័ត៌មានបន្ថែម៖ 078 / 070 96 20 20

Are you looking for a clear strategy and practical tips to build a successful business plan? 💡

Women Entrepreneurship Program warmly invites all women entrepreneurs to enhance your skills, gain valuable knowledge, and strengthen your business foundation through our upcoming training on "Business Plan Development" 🚀✨

This course will guide you step-by-step and provide key tools to transform your business ideas into a concrete, actionable plan! 📈🌸

Program Details:
📌 Topic: Business Plan Development
👩‍🏫 Guest Speakers:
Ms. Chen Sopheap (Founder/Executive Director of Khmer Tapestry Enterprise - KTK)
Ms. Prom Sophea (Co-Founder of Sen Elderly Care and Treatment Center)

📅 Date: September 18–19, 2026
⏰ Time: 8:30 AM – 5:00 PM
📍 Venue: Women's Economic and Entrepreneurship Development Center (WEE-DC)

Course Fee:
💰 Full Price: $250 (for the 2-day session)
🎁 50% Discount exclusively for CWEA members!

Don't miss this opportunity to grow yourself and your business! ✨

👉 Scan the QR Code on the poster or click here to register: https://forms.gle/your-link-here

កិច្ចប្រជុំជាផ្លូវការជាមួយថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ក្រោមកិច្ចសហប្រតិបត្តិការជាដៃគូរភាគីវិស័យសាធារណៈ និងវិស័យឯកជន ក...
15/09/2026

កិច្ចប្រជុំជាផ្លូវការជាមួយថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ក្រោមកិច្ចសហប្រតិបត្តិការជាដៃគូរភាគីវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការប្រតិបត្តិការរួមក្នុងគោលបំណងលើកកម្ពស់សហគ្រិនភាពស្រ្តី និងពង្រឹងភាពអង់អាចសហគ្រិនស្រ្តី ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និងសមាជិកក្រុមប្រឹក្សាភិបាល នាយិកាប្រតិបត្តិ បានជួបប្រជុំជាផ្លូវការជាមួយ លោកជំទាវ គ្រី ណាស់លីស រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងសហការី ដើម្បីជួបពិភាក្សាលើវិវឌ្ឃនភាពកិច្ចសហការភាពជាដៃគូរវាងសមាគមសហគ្រិនស្ត្រីកម្ពុជានិងមជ្ឍមណ្ឌលអភិវឌ្ឍសេដ្ឋកិច្ចនិងសហគ្រិនភាពស្ត្រី និងគម្រោងផែនការដែលត្រូវអនុវត្តន៏រួមគ្នាក្នុងការកសាងសមត្ថភាពនិងជម្រុញលើកទឹកចិត្តដល់អាជីវកម្មដែលដឹកនាំដោយស្ត្រីជាបន្ត។

📍គេហទំព័រ៖ https://cweacambodia.org
📍តេលេក្រាម៖ https://t.me/cweanews


សមាគមសហគ្រិស្រ្តីកម្ពុជា លោកជំទាវ យូ បូរី អនុប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានចូលរួមជាភ្ញៀវកិត្តិយសតំណាង លោកជំទាវ ចាន់...
15/09/2026

សមាគមសហគ្រិស្រ្តីកម្ពុជា លោកជំទាវ យូ បូរី អនុប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានចូលរួមជាភ្ញៀវកិត្តិយសតំណាង លោកជំទាវ ចាន់ ភារី ប្រធាននៃសមាគមសហគ្រិនស្រ្តីកម្ពុជា ក្នុងពិធីបិទពីព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ "ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ធកិច្ចប្រកបដោយចីរភាព" ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
----------------------
នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៦ សមាគមសហគ្រិស្រ្តីកម្ពុជា លោកជំទាវ យូ បូរី អនុប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានចូលរួមជាភ្ញៀវកិត្តិយសតំណាង លោកជំទាវ ចាន់ ភារី ប្រធាននៃសមាគមសហគ្រិនស្រ្តីកម្ពុជា ក្នុងការពិធីបិទពីព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ "ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ធកិច្ចប្រកបដោយចីរភាព" ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានទីតាំងនៅ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ F ។

📍គេហទំព័រ៖ https://cweacambodia.org
📍តេលេក្រាម៖ https://t.me/cweanews



📢សេចក្តីជូនដំណឹង អំពីការស្វែងរកអ្នកឧបត្ថម្ភ (Call for Sponsor) ✨សមាគមសហគ្រិនស្ត្រីកម្ពុជា មានកិត្តិយសសូមអញ្ជើញ ក្រុមហ៊ុន...
15/09/2026

📢សេចក្តីជូនដំណឹង អំពីការស្វែងរកអ្នកឧបត្ថម្ភ (Call for Sponsor) ✨

សមាគមសហគ្រិនស្ត្រីកម្ពុជា មានកិត្តិយសសូមអញ្ជើញ ក្រុមហ៊ុន ស្ថាប័ន និងដៃគូអាជីវកម្ម ចូលរួមជាអ្នកឧបត្ថម្ភក្នុង កម្មវិធីការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើម ប្រចាំឆ្នាំ២០២៦ 🏆✨

💎 Exclusive Sponsor — $1,000
🥇 Gold Sponsor — $500
🤝 Partnership — $300

ការចូលរួមរបស់លោកអ្នក នឹងក្លាយជាការចូលរួមដ៏មានតម្លៃក្នុងការលើកកម្ពស់ និងគាំទ្រសហគ្រិនស្ត្រីនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន និងមានឱកាសកាន់តែទូលំទូលាយ។ 🤝🌟

📅 ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦
⏰ វេលាម៉ោង ៨:០០ព្រឹក ដល់ ១២:៣០ ថ្ងៃត្រង់

📞 សម្រាប់ព័ត៌មានបន្ថែម និងការចូលរួមឧបត្ថម្ភ៖
078 962 020 / 012 624 471

——————
📍គេហទំព័រ៖ https://cweacambodia.org
📍តេលេក្រាម៖ https://t.me/cweanews



📢 WE SHARE | ប្រធានបទ៖ ការកសាងអភិបាលកិច្ចល្អដើម្បីធានាប្រសិទ្ធភាពប្រតិបត្តិការ និងនិរន្តរភាព ✨សមាគមសហគ្រិនស្ត្រីកម្ពុជា ...
15/09/2026

📢 WE SHARE | ប្រធានបទ៖ ការកសាងអភិបាលកិច្ចល្អដើម្បីធានាប្រសិទ្ធភាពប្រតិបត្តិការ និងនិរន្តរភាព ✨

សមាគមសហគ្រិនស្ត្រីកម្ពុជា សូមគោរពអញ្ជើញលោកអ្នកចូលរួមកម្មវិធី WE SHARE ដើម្បីស្វែងយល់ពីសារៈសំខាន់នៃអភិបាលកិច្ចល្អ ការរៀបចំប្រព័ន្ធគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការអនុវត្តល្អៗ ដែលអាចជួយឱ្យអាជីវកម្មរីកចម្រើនប្រកបដោយចីរភាព។

🎙 ដោយមានការចែករំលែកពីវាគ្មិនកិត្តិយសដ៏ពិសេស៖
🔹 លោកស្រីអនុបណ្ឌិត ប៊ូ មល្លិកា អគ្គនាយិកា មន្ទីរសម្រាកព្យាបាល និងថែទាំមនុស្សចាស់ វិសារ
🔹 បណ្ឌិត កែវ ឡង់ឌី Co-founder & Chief Business Development Officer, Baby Outlet

🎤 សម្របសម្រួលកម្មវិធីដោយ
លោកស្រី ពេជ្រ រដ្ឋមុនី ទីប្រឹក្សាឯករាជ្យ MSMEs/SMEs និងជាម្ចាស់អាជីវកម្ម TRUSTED BDS

✨ ទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងពីវាគ្មិនជំនាញ និងម្ចាស់អាជីវកម្ម ស្វែងយល់អំពីការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង និងការផ្លាស់ប្តូរបទពិសោធន៍ និងពង្រីកបណ្តាញទំនាក់ទំនងអាជីវកម្ម

📅 ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦
🕗 ម៉ោង ៨:០០ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់
📍 WEE-DC
📲 ស្កេន QR Code ដើម្បីចុះឈ្មោះចូលរួម ( https://forms.gle/J5mJRtoDoTw2PfwB9 )

☎️ សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ៖ 078/070 962 020

————————
📍គេហទំព័រ៖ https://cweacambodia.org
📍តេលេក្រាម៖ https://t.me/cweanews



📢 សេចក្តីជូនដំណឹងសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) សហការជាមួយ Asia Pacific Infant and Young Child Nutrition Association (...
14/09/2026

📢 សេចក្តីជូនដំណឹង
សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) សហការជាមួយ Asia Pacific Infant and Young Child Nutrition Association (APIYCNA) មានកិត្តិយសសូមគោរពអញ្ជើញ សមាជិក សហគ្រិនស្ត្រី និងសាធារណជនដែលមានចំណាប់អារម្មណ៍ ចូលរួមក្នុងកម្មវិធីស្តីពី៖
«និយមន័យថ្មីនៃភាពជាម្តាយ៖ សុខភាព ការគាំទ្រ និងជីវិតការងាររបស់ម្តាយដែលកំពុងធ្វើការ»
Redefining Motherhood: Health Support and Working Mother Today
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈសំខាន់ៗ ពាក់ព័ន្ធនឹងការថែទាំសុខភាព ការគាំទ្រ និងតុល្យភាពរវាងការងារ និងតួនាទីជាម្តាយ ស្របតាមបរិបទនៃសង្គម និងទីផ្សារការងារនាពេលបច្ចុប្បន្ន។
📅 កាលបរិច្ឆេទ៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
⏰ ម៉ោង៖ ១:៣០ រសៀល ដល់ ៥:០០ ល្ងាច
📍 ទីតាំង៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនស្ត្រី (WEE-DC)
📌 សូមអញ្ជើញចុះឈ្មោះចូលរួមតាមរយៈ https://docs.google.com/.../1OvR2Pgc8yrbRx6yIYuv5cCE.../edit
គេហទំព័រ៖ https://cweacambodia.org
តេលេក្រាម៖ https://t.me/cweanews


នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អមដោយកញ្ញា ស៊ុន សុីហនិតនោវី អ...
14/09/2026

នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អមដោយកញ្ញា ស៊ុន សុីហនិតនោវី អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំកម្មវិធី ការប្រកួតផ្តាច់ព្រ័ត្រ នៃពានរង្វាន់សហគ្រិនស្ត្រីឆ្នើម ប្រចាំឆ្នាំ២០២៦ (2026 Outstanding Women Award)

ក្នុងកិច្ចប្រជុំនេះលោកស្រី ហ៊ាន សុធារី ប្រធានគម្រោងកម្មវិធី “ទិវាសហគ្រិនស្ត្រីកម្ពុជា ឆ្នាំ២០២៦” បានបង្ហាញជូននូវផែនការសកម្មភាព លទ្ធកម្ម និងការរៀបចំក្រុមការងារ ព្រមទាំងកំណត់ តួនាទី ភារកិច្ច និងទំនួលខុសត្រូវ របស់សមាជិកនៃគណៈកម្មាធិការ ដើម្បីធានាឱ្យការរៀបចំកម្មវិធីប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព រលូន និងសម្រេចបានតាមគោលដៅដែលបានកំណត់។

ពានរង្វាន់នេះ មានគោលបំណងលើកស្ទួយ និងទទួលស្គាល់សមិទ្ធផលរបស់សហគ្រិនស្ត្រីកម្ពុជា ដែលបានចូលរួមបង្កើតការងារ ជំរុញនវានុវត្តន៍ ពង្រីកអាជីវកម្ម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។

ចុះឈ្មោះចូលរួមកម្មវិធី៖ https://forms.gle/UvMsHxAscZYTMiNP7



សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ចូលរួមជាវាគ្មិនចែករំលែកលើប្រធានបទ«សហ...
14/09/2026

សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ចូលរួមជាវាគ្មិនចែករំលែកលើប្រធានបទ«សហគ្រិនស្ត្រីក្នុងវិសយ័ពាណិជ្ជកម្មឌីជីថល»ក្នុងទិវាពិពរណ៌ពាណិជ្ជកម្មឌីជីថលនិងអនឡាញលើកទី៣ដែល
រៀបចំដោយក្រសួងពាណិជ្ជកម្ម។
—————————————
នៅថ្ងៃទី១១-១២-១៣ កញ្ញា ២០២៦ សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) បានចូលរួមជាភ្ញៀវកិត្តិយស និងជាវាគ្មិនដោយចែករំលែកដោយ លោកជំទាវ ចាន់ ភារី ប្រធានសមាគម (CWEA) នៅថ្ងៃទី៣ នៃវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិពរណ៍អនឡាយ លើកទី៣ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម។

តាមរយៈការចែករំលែករបស់លោកជំទាវប្រធាន ចាន់ ភារី បាននាំនូវសារទៅកាន់សហគ្រិនស្ត្រី និងស្ថាបន័ពាក់ពន្ធ័:
🔹ទី១ : ហ៊ានចាប់ផ្តើម ហ៊ានផ្លាស់ប្តូរ ហ៊ានរីកចម្រើន ចាប់យកបច្ចេកវិទ្យាមកប្រើក្នុងការពង្រីក និងគ្រប់គ្រងអាជីវកម្ម កុំប្រើសម្រាប់តែការកំសាន្តប៉ុណ្ណោះទេ
🔹ទី២ : សហគ្រិនស្ត្រីគ្រប់រូបមិនចាំបាច់ជាអ្នកជំនាញក្នុងវិសយ័បច្ចេកវិទ្យាទេ តែត្រូវផ្តល់ឱកាសអោយខ្លួនឯងទទួលបាននូវការបណ្តុះបណ្តាល និងចេះប្រើបច្ចេកវិទ្យាក្នុងការគ្រប់គ្រងនិងពង្រីកអាជីវកម្មអោយធំទូលាយទាំងក្នុងនិងក្រៅប្រទេស។
🔹ទី៣ : សហគ្រិនស្ត្រីត្រូវរក្សាក្រមសីលធម៌ក្នុងការប្រកបអាជីវកម្មទោះជាក្នុងបរិបទអាជីវកម្មណាក៏ដោយឌីជីថល ឬអនឡាញ ឬប្រពៃណី។
🔹ទី៤ : សុវត្ថិភាពក្នុងការប្រើប្រពន្ធ័Digital Trade និង technology គួរតែត្រូវបានការពារដល់អ្នកប្រើប្រាស់ជាពិសេសសហគ្រិនស្ត្រីដែលនៅមានគំលាតផ្នែកចំណេះដឹងនិងស្ត្រីដែលមានវយ័ចំណាស់តាមមិនទាន់បច្ចេកវិទ្យាដែលតែងតែវិវត្តន៏យ៉ាងឆាប់រហស័មួយនេះ!




--------------------------------------
គេហទំព័រ៖ https://cweacambodia.org
តេលេក្រាម៖ https://t.me/cweanews


13/09/2026

សមាគមសហគ្រិនស្ត្រីកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមពង្រឹងសមត្ថភាពសហគ្រិនភាពរបស់ស្ត្រីនៅកម្ពុជា ដោយផ្តល់នូវចំណេះដឹង ជំនាញ ឱកាស និងបណ្តាញទំនាក់ទំនង ដែលជួយឱ្យសហគ្រិនស្ត្រីអាចអភិវឌ្ឍ និងពង្រីកអាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព។ 💼✨

🤝 រួមគ្នាពង្រឹងសមត្ថភាព
📈 រួមគ្នាពង្រីកអាជីវកម្ម
🌱 រួមគ្នាជំរុញកំណើនសេដ្ឋកិច្ចរបស់ស្ត្រីនៅកម្ពុជា

📍គេហទំព័រ៖ https://cweacambodia.org
📍តេលេក្រាម៖ https://t.me/cweanews



Address

St. 47 Sangkat Sraschak, Khan DounPenh, PhnomPenh, Cambodia
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+85523224346

Alerts

Be the first to know and let us send you an email when CWEA - Cambodia Women Entrepreneurs Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to CWEA - Cambodia Women Entrepreneurs Association:

Shortcuts

Share