08/10/2026
[English below] 🌱🍅 សិក្សាពីចម្ការជាក់ស្តែង ដើម្បីជំរុញកសិកម្មប្រកបដោយនិរន្តរភាព
នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៦ យើងបានរៀបចំដំណើរទស្សនកិច្ចសិក្សា សម្រាប់កសិករ និងភាគីពាក់ព័ន្ធ ទៅកាន់ចម្ការបង្ហាញនៅភូមិកក់ធំ ខេត្តកំពង់ស្ពឺ ដើម្បីសិក្សាពីការប្រើប្រាស់ ជីសរីរាង្គផ្សំពីធ្យូងអង្កាម សម្រាប់ដាំដំណាំប៉េងប៉ោះ។
ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសឱ្យកសិករ និងអ្នកចូលរួម សង្កេតមើលការអនុវត្តនៅក្នុងចម្ការផ្ទាល់ ចែករំលែកបទពិសោធន៍ និងសិក្សាពីលទ្ធផលនៃការសាកល្បងជាក់ស្តែង។
ម្ចាស់ចម្ការបានចែករំលែកថា “បន្ទាប់ពីប្រើជីសរីរាង្គផ្សំពីធ្យូងអង្កាម ខ្ញុំសង្កេតឃើញថា ដំណាំប៉េងប៉ោះរបស់ខ្ញុំមានការរីកលូតលាស់ល្អជាងមុន។ ខ្ញុំអាចទទួលបានប៉េងប៉ោះដែលមានគុណភាពល្អ និងចំណូលកាន់តែប្រសើរ ហើយជីនេះក៏ជួយកែលម្អគុណភាពដី និងកាត់បន្ថយសត្វល្អិតផងដែរ”។
🌱🍅 Learning from the field, growing towards sustainable agriculture
On 7 October 2026, we organised a learning visit for farmers and key stakeholders to a demonstration farm in Kork Thum Village, Speu Province, to learn about the use of organic biochar-based fertilisers for tomato cultivation.
The visit offered an opportunity to observe the farm, exchange experiences and learn from the practical results of the field trial.
“After using organic biochar-based fertiliser, I have seen positive changes in my tomato plants. I can get better-quality tomatoes and higher income, while also improving the soil and reducing pests,” the farm owner shared.
______
This activity is funded by the European Union in Cambodia and implemented by People in Need Cambodia, Husk and សមាគមបណ្តាញកសិករនិងធម្មជាតិ.