27/08/2026
[English below] 🐘 លើកកម្ពស់ការយល់ដឹង ដើម្បីកាត់បន្ថយជម្លោះរវាងមនុស្ស និងសត្វដំរីនៅសហគមន៍ថ្មរូង
នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) សហការជាមួយមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា បានរៀបចំ «កម្មវិធីអប់រំផ្សព្វផ្សាយ និងចែករំលែកស្តីពីការប្រើប្រាស់វិធីសាស្រ្ត និងឧបករណ៍កាត់បន្ថយជម្លោះ និងការរស់នៅដោយសុខដុមរមនារវាងមនុស្សនិងសត្វដំរី» នៅសហគមន៍ព្រៃឈើធម្មជាតិថ្មរូង ដោយមានអ្នកចូលរួមសរុប ៥៣នាក់។ កម្មវិធីនេះទទួលបានការគាំទ្រមូលនិធិពី Wildlife Warriors និង 3C Environmental Solutions ។
កម្មវិធីបានចែករំលែកចំណេះដឹង និងវិធីសាស្ត្រអនុវត្តជាក់ស្តែងអំពី៖
🔹 ទិដ្ឋភាពច្បាប់អភិរក្ស និងការពារសត្វព្រៃ ឥរិយាបថ និងសង្គមរស់នៅរបស់សត្វដំរី
🔹 មូលហេតុ និងផលប៉ះពាល់សំខាន់ៗនៃជម្លោះរវាងមនុស្ស និងសត្វដំរី
🔹 ឧបករណ៍ និងវិធីសាស្ត្រដែលមិនបង្កគ្រោះថ្នាក់ ដើម្បីកាត់បន្ថយការខូចខាតដំណាំ និងបង្កើនសុវត្ថិភាពសហគមន៍
🔹 សារៈសំខាន់នៃការចូលរួមរបស់សហគមន៍ក្នុងការអភិរក្សសត្វព្រៃនិងដំរី
🔹 វិធីសាស្ត្រដែលមានសុវត្ថិភាពនៅពេលជួបសត្វដំរីនៅក្នុងមូលដ្ឋាន ឬចំការ
ក្រុមការងារគម្រោងអភិរក្សសត្វដំរីអាស៊ី ក៏បានបង្ហាញពី ប្រព័ន្ធផ្ដល់ព័ត៌មានជាមុន និងសំឡេងព្រមាន ដែលអាចជួយសហគមន៍ដឹងនៅពេលសត្វដំរីចូលមកជិតតំបន់ចំការ។
🐘 ការរស់នៅរួមគ្នារវាងមនុស្ស និងសត្វដំរីអាចធ្វើទៅបាន តាមរយៈចំណេះដឹង កិច្ចសហការរបស់សហគមន៍ និងការប្រើប្រាស់វិធីសាស្ត្រសុវត្ថិភាពសមស្រប។ គ្មានវិធីសាស្ដ្រមួយណាដែលមានប្រសិទ្ធភាព១០០%នោះទេ។ ដូចនេះ ការប្រើប្រាស់ឧបករណ៍ឆ្លាស់ឬផ្សំគ្នា កិច្ចសហការក្នុងសហគមន៍ ការបង្កើតប្រព័ន្ធផ្ដល់ព័ត៌មានជាមុន ការដាំដំណាំដែលមិនទាក់ទាញសត្វដំរី ព្រមទាំងស្វែងយល់ពីឥរិយាបថរបស់សត្វដំរី ជាជម្រើសដ៏ល្អ ដើម្បីការរស់នៅដោយសុខុមរមនារវាងមនុស្សនិងសត្វដំរីក្នុងតំបន់។
«ស្គាល់ឥរិយាបថសត្វដំរី ដើម្បីការពារសត្វដំរី និងកាត់បន្ថយជម្លោះ»
----------
🐘 Raising awareness to reduce Human–Elephant Conflict (HEC) in the Thmor Roung community
On 25 August 2026, Fauna & Flora, in collaboration with the Preah Sihanouk Provincial Department of Environment and Kampong Seila Forestry Administration Cantonment, organised an "Awareness-raising and Knowledge-sharing session on Methods and Tools to reduce conflict and promote Living in Harmony between Human and Elephants" at the Thmor Rung Forestry Community Office. A total of 53 participants took part in the event, which was supported by Wildlife Warriors and 3C Environmental Solutions.
The session shared knowledge and practical approaches on:
🔹 Legal aspects of wildlife conservation and protection, as well as the behavior and social ecology of elephants.
🔹 Key causes and impacts of human-elephant conflict.
🔹 Non-harmful tools and methods to reduce crop damage and improve community safety.
🔹 The importance of community participation in wildlife and elephant conservation.
🔹 Safe practices and appropriate responses when encountering elephants in communities or agricultural areas.
The Asian Elephant Conservation Project team also demonstrated an early-warning and alert system that can help communities receive advance notice when elephants approach their cultivation areas.
🐘 People and elephants can live together peacefully when communities have the right knowledge, appropriate tools, and adequate support. There is no single tool that can prevent HEC 100% of the time. Therefore, combining different approaches—such as using multiple mitigation tools, strengthening community cooperation, establishing early-warning systems, planting crops that are less attractive to elephants, and understanding elephant behaviour—can provide better opportunities for safe and peaceful coexistence.
“𝗨𝗻𝗱𝗲𝗿𝘀𝘁𝗮𝗻𝗱 𝗲𝗹𝗲𝗽𝗵𝗮𝗻𝘁 𝗯𝗲𝗵𝗮𝘃𝗶𝗼𝗿 𝘁𝗼 𝗽𝗿𝗼𝘁𝗲𝗰𝘁 𝗲𝗹𝗲𝗽𝗵𝗮𝗻𝘁𝘀 𝗮𝗻𝗱 𝗿𝗲𝗱𝘂𝗰𝗲 𝗰𝗼𝗻𝗳𝗹𝗶𝗰𝘁!”