KKKHRDA-Center

KKKHRDA-Center Khmer Kampuchea Krom Human Rights and Development Associations Khmer Kampuchea Krom Human Rights and Development Acssocation

13/09/2026

ផ្សាយផ្ទាល់៖ ខ្មែរក្រោមប្រារព្ធខួប ១៩ឆ្នាំ នៃសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ដោយផ្តោតលើ «សិទ្ធិស្វ័យសម្រេច»
---
លេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម រៀបចំពិធីអបអរសាទរខួបលើកទី១៩ នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម (១៣ កញ្ញា ២០០៧ - ១៣ កញ្ញា ២០២៦) ក្រោមប្រធានបទ «សិទ្ធិស្វ័យសម្រេចរបស់ជនជាតិដើមខ្មែរក្រោម» នៅរាជធានីភ្នំពេញ។ ការប្រារព្ធពិធីនេះ ធ្វើឡើងដើម្បីរំលឹកអំពីកាតព្វកិច្ចអន្តរជាតិ និងជំរុញឱ្យមានការគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋាន រួមមាន សិទ្ធិជំនឿសាសនា សិទ្ធិវប្បធម៌ និងសិទ្ធិស្វ័យសម្រេចលើជោគវាសនារបស់ខ្លួន របស់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម។

26/08/2026

លោកព្រឹទ្ធាចារ្យ សឺន ជុំសេដ្ឋា អតីតព្រះរាជតំណាងសម្តេចក្រុមហ្លួង នរោត្តមយុវនាថ និងជាស្ថាបនិកសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍

សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្តល់អាហារូបករណ៍សិក្សា ១០០% ចំនួន ៥០ កន្លែង ថ្នាក់បរិញ្ញាបត្រអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរក...
07/08/2026

សេចក្តីប្រកាសព័ត៌មាន

ស្តីពីការផ្តល់អាហារូបករណ៍សិក្សា ១០០% ចំនួន ៥០ កន្លែង ថ្នាក់បរិញ្ញាបត្រ

អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម សូមជម្រាបជូនដំណឹងដល់សិស្ស និស្សិត និងសមណនិស្សិត ព្រមទាំងសាធារណជន ដែលមានចំណាប់អារម្មណ៍ ឱ្យបានជ្រាបថា៖

ដោយមានការយកចិត្តទុកដាក់លើការអប់រំ និងការលើកកម្ពស់ឱកាសសិក្សាសម្រាប់យុវជន ដែលមានជីវភាពខ្វះខាត ព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា បានផ្តល់អាហារូបករណ៍សិក្សា ១០០% ចំនួន ៥០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា ២០២៦–២០២៧ តាមរយៈ អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ដើម្បីផ្តល់បន្តដល់សិស្ស និស្សិត និងសមណនិស្សិត ដែលមានជីវភាពក្រីក្រ ឬខ្វះខាតលទ្ធភាពក្នុងការបន្តការសិក្សា នៅថ្នាក់មហាវិទ្យាល័យ ។

ការផ្តល់អាហារូបករណ៍នេះ មានគោលបំណង បើកឱកាសឱ្យយុវជនដែលមានឆន្ទៈ និងសមត្ថភាពសិក្សា ប៉ុន្តែ ជួបការលំបាកផ្នែកជីវភាព អាចបន្តការសិក្សារបស់ខ្លួន ព្រមទាំងជួយសម្រាលបន្ទុកចំណាយលើការសិក្សា និងផ្តល់ឱកាសឱ្យពួកគេទទួលបានចំណេះដឹង និងជំនាញសម្រាប់អនាគត ។

លក្ខខណ្ឌចុះឈ្មោះ៖

សម្រាប់ការចូលរៀនថ្នាក់ ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី១) សមណនិស្សិត និងនិស្សិត ត្រូវមាន៖

សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬសញ្ញាបត្រដែលមានតម្លៃសមមូល។

សាកលវិទ្យាល័យមានកម្មវិធីសិក្សា ដែលមានទាំង កម្រិតជាតិ និងអន្តរជាតិ ព្រមទាំងមានបន្ទប់កុំព្យូទ័រ និងសម្ភារៈសិក្សាទំនើបៗ សម្រាប់ឱ្យនិស្សិតអនុវត្ត និងពង្រឹងជំនាញជាក់ស្តែង ។

ការទទួលចុះឈ្មោះស្នើសុំអាហារូបករណ៍ ចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះ តទៅ៖

សូមបេក្ខជន ដែលមានចំណាប់អារម្មណ៍ ពិនិត្យព័ត៌មានភ្ជាប់មកជាមួយ ដើម្បីស្វែងយល់បន្ថែមអំពី មុខជំនាញ និងកម្មវិធីសិក្សា ដែលសាកលវិទ្យាល័យមានផ្តល់ជូន ។

ទីតាំងចុះឈ្មោះ

📍 សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍
ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ព័ត៌មាន និងទំនាក់ទំនង

📞 012 426 635 / 087 949 394 / 066 919 394

អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម សូមលើកទឹកចិត្តដល់សិស្ស និស្សិត និងសមណនិស្សិត ដែលមានជីវភាពខ្វះខាត ជាពិសេសយុវជនខ្មែរក្រោម ឱ្យចាប់យកឱកាសអាហារូបករណ៍នេះ ដើម្បីបន្តការសិក្សា ពង្រឹងចំណេះដឹង និងកសាងអនាគតរបស់ខ្លួន ។

សូមអរព្រះគុណ និងអរគុណ!
សឺន ជុំសុធន
ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម

28/07/2026

សារបវារណាសាងសង់សមណកុដិ
---------------------------------
វត្តសាមគ្គីរង្សី (ហៅវត្តខ្មែរកម្ពុជាក្រោម)
ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
សូមទំនាក់ទំនងចូលរួមកសាង៖
- ព្រះចៅអធិការ ជាតិ មុនី ៖ 096 86 96 966
- ព្រះតេជគុណ ថាច់ សុធន់ ៖ 087 567 160
សម្រាប់ការចូលរួមឧបត្ថម្ភជាថវិកាតាមរយៈ QR Code គណនីធនាគារ សូមផ្ទេរចូល Scan QR Code ដែលភ្ជាប់ក្នុងប្រអប់ Comment ខាងក្រោម។
---------------------------------
សូមអរព្រះគុណ និងសូមអរគុណ 🙏🙏🙏

លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ថ្លែងអំណរគុណដល់ព្រះសង្ឃ សប្បុរសជន ភ្ញៀវកិត្តិយស និងសាធារណជន ដែលបានចូលរួម...
15/06/2026

លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ថ្លែងអំណរគុណដល់ព្រះសង្ឃ សប្បុរសជន ភ្ញៀវកិត្តិយស និងសាធារណជន ដែលបានចូលរួម និងគាំទ្រកម្មវិធីរំឭកខួប ៧៧ ឆ្នាំ នៃការផ្ទេរទឹកដីកម្ពុជាក្រោម ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ចាត់ទុកថា ការចូលរួមរបស់អ្នកពាក់ព័ន្ធ បានរួមចំណែកធ្វើឱ្យកម្មវិធីប្រព្រឹត្តទៅដោយជោគជ័យ និងបង្ហាញពីការយកចិត្តទុកដាក់ ចំពោះប្រវត្តិសាស្ត្រ និងសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ៕

ខ្មែរក្រោម នៅកម្ពុជារំឭកខួប ៧៧ ឆ្នាំ ទឹកដីកម្ពុជាក្រោមនៅក្រោមអាណានិគមវៀតណាម---តំណាងអង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ...
08/06/2026

ខ្មែរក្រោម នៅកម្ពុជារំឭកខួប ៧៧ ឆ្នាំ ទឹកដីកម្ពុជាក្រោមនៅក្រោមអាណានិគមវៀតណាម
---
តំណាងអង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម រួមជាមួយព្រះសង្ឃ យុវជន ប្រជាពលរដ្ឋ និងអ្នកនយោបាយ បានជួបជុំគ្នាប្រារព្ធពិធីរំឭកខួប ៧៧ ឆ្នាំ នៃព្រឹត្តិការណ៍ ដែលអាជ្ញាធរអាណានិគមបារាំងបានសម្រេចដាក់ទឹកដីកម្ពុជាក្រោម ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។

ពិធីនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការលេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់។ អ្នកចូលរួមបានលើកឡើងថា ក្រោយទឹកដីកម្ពុជាក្រោមស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម ប្រជាពលរដ្ឋខ្មែរក្រោម បានរងការរឹតត្បិតសិទ្ធិ សេរីភាព និងការធ្វើទុក្ខបុកម្នេញក្នុងទម្រង់ផ្សេងៗ រហូតមកដល់បច្ចុប្បន្ន ៕

08/06/2026

ខ្មែរកម្ពុជាក្រោមប្រារព្ធខួប៧៧ឆ្នាំនៃការផ្ទេរទឹកដីដោយបារាំងឲ្យវៀតណាមត្រួតត្រា

07/06/2026

កម្មវិធីផ្សាយរបស់ទូរទស្សន៍ រាហូ សម្រាប់ថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦

ផ្សាយផ្ទាល់ពិសេស ៖ ពិធីរម្លឹកខួបលើកទី៧៧ ទិវា ៤ មិថុនា ព្រឹត្តិការណ៍អាណានិគមបារាំងផ្ទេរការគ្រប់គ្រងកម្ពុជាក្រោមទៅឱ្យវៀតណាមត្រួតត្រាបន្ត

ផ្សាយផ្ទាល់ចេញពីទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅសហគមន៍បុរីព្រៃនគរ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

#ខ្មែរក្រោម/Khmer Krom

: https://www.facebook.com/ReahouTV/
: https://www.youtube.com/-yw6mo

� New to streaming or looking to level up? Check out StreamYard and get $10 discount! �

សេចក្តីប្រគេន និងជូនដំណឹង---គណៈកម្មការរៀបចំពិធីរំឭកខួប ៧៧ ឆ្នាំ កម្ពុជាក្រោម នៅក្រោមអាណានិគមវៀតណាម សូមគោរពប្រគេន និងជូនដ...
02/06/2026

សេចក្តីប្រគេន និងជូនដំណឹង
---
គណៈកម្មការរៀបចំពិធីរំឭកខួប ៧៧ ឆ្នាំ កម្ពុជាក្រោម នៅក្រោមអាណានិគមវៀតណាម សូមគោរពប្រគេន និងជូនដំណឹងដល់ព្រះសង្ឃ អង្គការសង្គមស៊ីវិល និស្សិត យុវជន បងប្អូនខ្មែរក្រោម និងសាធារណជនទូទៅ មេត្តានិមន្ត និងអញ្ជើញចូលរួមឱ្យបានច្រើនកុះករ ក្នុងពិធីរំឭកខួបលើកទី ៧៧ នៃ ទិវាកម្ពុជាក្រោម ក្រោមការគ្រប់គ្រងរបស់វៀតណាម (៤ មិថុនា ១៩៤៩ - ៤ មិថុនា ២០២៦) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ ។

ពិធីនេះ រៀបចំឡើងក្នុងគោលបំណងរំឭកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិខ្មែរ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ អត្តសញ្ញាណជាតិ និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរក្រោម ។

📍 សូមចុចមើលទីតាំង ​នៅ​ក្នុង​ប្រអប់​ខ្ទង់​ខម្មិន្ត (Comment) 👇

លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម និងសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ មានក្តីសោកស្ដា...
07/05/2026

លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម និងសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ មានក្តីសោកស្ដាយ ក្រៀមក្រំ និងក្តុកក្តួល ដោយបានទទួលដំណឹងថា កូនប្រុសរបស់លោកប្រធានឈ្មោះ វីរៈ តារា បានទទួលមរណភាពនៅវេលាម៉ោង ៧:៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៦ រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៤៣ ឆ្នាំ ដោយរោគាពាធ នៅភូមិផ្នោព្រាល ឃុំតាសឹក ស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោម។
សូមឧទ្ទិសកុសល និងបួងសួងដល់វិញ្ញាណក្ខន្ធ ឈ្មោះ វីរៈ តារា សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Address

#23, Street 313/2011, Kork Khleag Village, Kork Khleang Commune, Sensok District, Phnom Penh Capital, Kingdom Of Cambodia
Phnom Penh
12000

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00

Telephone

+85512933640

Alerts

Be the first to know and let us send you an email when KKKHRDA-Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to KKKHRDA-Center:

Shortcuts

Share