WWF-Cambodia

WWF-Cambodia WWF’s mission in Cambodia is to stop the degradation of the planet's natural environment and to build a future in which humans live in harmony with nature.

ការបណ្តុះបណ្តាលអំពីការប្រើប្រាស់ម៉ាស៊ីនថតស្វ័យប្រវត្តិ ពង្រឹងការតាមដានសត្វព្រៃនៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើត 📸🐘ការការពារ...
17/07/2026

ការបណ្តុះបណ្តាលអំពីការប្រើប្រាស់ម៉ាស៊ីនថតស្វ័យប្រវត្តិ ពង្រឹងការតាមដានសត្វព្រៃនៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើត 📸🐘

ការការពារសត្វព្រៃប្រកបដោយប្រសិទ្ធភាព ចាប់ផ្តើមពីការយល់ដឹងអំពីទីជម្រក និងការបម្លាស់ទីរបស់ពួកវា។ ក្រុមការងារ ស្រាវជ្រាវ និងតាមដានជីវៈចម្រុះ (BRM) របស់អង្គការ WWF-កម្ពុជា សហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីឧទ្យានុរក្សចំនួន ២៥ នាក់ ក្នុងនោះមានស្ត្រី ១ នាក់ អំពីការរៀបចំ និងការដំឡើង ប្រើប្រាស់ម៉ាស៊ីនថតស្វ័យប្រវត្តិសម្រាប់ការតាមដានសត្វព្រៃ នៅស្នាក់ការត្រពាំងធ្មៀរ ខេត្តមណ្ឌលគិរី។

ការបណ្តុះបណ្តាលនេះ​ បានរួមចំណែកទៅដល់ការពង្រឹងជំនាញលើការរៀបចំ និងការដំឡើងម៉ាស៊ីនថតស្វ័យប្រវត្តិ ការអនុវត្តតាមនីតិវិធីនៅទីវាល និងការជ្រើសរើសទីតាំងតាមដានដោយផ្អែកលើទិន្នន័យបំលាស់ទីរបស់សត្វដំរីដែលប្រមូលបានក្នុងរយៈពេល ៥ ឆ្នាំ តាមបណ្តោយព្រំដែនកម្ពុជា–វៀតណាម។ មន្ត្រីទាំងអស់ក៏ទទួលបាននូវការណែនាំអំពីសុវត្ថិភាពក្នុងការបំពេញការងារពីក្រុមមន្ត្រីអនុវត្តច្បាប់ផងដែរ។ សកម្មភាពនៃវគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងពីថ្ងៃទី ៦–៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពង្រឹងការតាមដានសត្វព្រៃតាមបែបវិទ្យាសាស្ត្រ និងគាំទ្រដល់ការធ្វើផែនការអភិរក្ស និងការគ្រប់គ្រងតំបន់ការពាររបស់កម្ពុជា ដោយផ្អែកលើទិន្នន័យ និងភស្តុតាងវិទ្យាសាស្ត្រ។
---------------------
Camera Trap Training Strengthens Wildlife Monitoring in the Eastern Plains Landscape 📸🐘

Protecting wildlife starts with understanding where it lives and how it moves. In collaboration with the Mondulkiri Provincial Department of Environment, WWF-Cambodia's Biodiversity Research and Monitoring (BRM) team trained 25 participants, including one woman, in camera trap deployment at Trapeang Thmier Outpost, Mondulkiri.

The training refreshed participants' skills in camera trap installation and field protocols, while using five years of elephant movement data to identify priority monitoring sites along the Cambodia–Viet Nam border. Participants also received field safety guidance to support effective monitoring in protected areas. Conducted from 6–7 July 2026, the training strengthens scientific monitoring and provides the evidence needed to better protect Cambodia's wildlife and guide effective conservation management.

🌞 ថាមពលស្អាត ជំរុញការងារអភិរក្សនៅខេត្តក្រចេះ 🔆ក្រុមការងារនៃកម្មវិធីថាមពលស្អាតសម្រាប់សហគមន៍ និងការអភិរក្ស (ECCo) របស់អង្គ...
16/07/2026

🌞 ថាមពលស្អាត ជំរុញការងារអភិរក្សនៅខេត្តក្រចេះ 🔆

ក្រុមការងារនៃកម្មវិធីថាមពលស្អាតសម្រាប់សហគមន៍ និងការអភិរក្ស (ECCo) របស់អង្គការ WWF-កម្ពុជា បានធ្វើការត្រួតពិនិត្យ ថែទាំ និងជួសជុលប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យចំនួន ៥ កន្លែង នៅក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ដើម្បីគាំទ្រទៅដល់ការងារប្រចាំថ្ងៃនៅស្នាក់ការមន្ត្រីឧទ្យានុរក្សចំនួន ២កន្លែង សហគមន៍អេកូទេសចរណ៍ចំនួន ២ និងនៅការិយាល័យរបស់អង្គការ WWF-កម្ពុជា ប្រចាំនៅខេត្តក្រចេះផងដែរ។

ក្រៅពីការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទាំងនេះមានតួនាទីសំខាន់ក្នុងការគាំទ្រដល់ប្រព័ន្ធទំនាក់ទំនង ការផ្តល់ពន្លឺ ការផ្គត់ផ្គង់ទឹក និងថ្នាលបណ្តុះកូនឈើ ដែលជួយសម្រួលដល់មន្ត្រីអភិរក្ស និងសហគមន៍ អាចបន្តការពារព្រៃឈើ សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីទឹកសាបរបស់កម្ពុជាបានយ៉ាងមានប្រសិទ្ធភាព។ ក្នុងបេសកកម្មនេះ លោក Jean-Philippe Denruyter អ្នកជំនាញផ្នែកថាមពលពន្លឺព្រះអាទិត្យរបស់អង្គការ WWF ក៏បានផ្តល់ការណែនាំ និងបណ្តុះបណ្តាលការងារជាក់ស្តែងដល់បុគ្គលិករបស់អង្គការ WWF-កម្ពុជា ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការថែទាំ និងជួសជុលប្រព័ន្ធទាំងនេះឱ្យអាចដំណើរការបានប្រកបដោយប្រសិទ្ធភាព និងប្រើប្រាស់បានយូរអង្វែង។

សកម្មភាពថែទាំនេះត្រូវបានអនុវត្តពីថ្ងៃទី ៧ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អង្គការ WWF-កម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ដំណោះស្រាយថាមពលស្អាត ដែលរួមចំណែកពង្រឹងភាពធន់របស់សហគមន៍ និងប្រសិទ្ធភាពនៃការងារអភិរក្សធនធានធម្មជាតិ។
------------------
🌞 Powering conservation with clean energy in Kratie 🔆

WWF-Cambodia's Energizing Communities and Conservation (ECCo) programme serviced and repaired five solar systems across the Mekong Flooded Forest landscape in Kratie, supporting two ranger stations, two community-based ecotourism sites, and the landscape office.

More than just providing electricity, these solar systems power communications, lighting, water supply, and tree nurseries, helping frontline conservation teams and local communities protect Cambodia's forests, wildlife, and freshwater ecosystems. During the mission, WWF solar expert Jean-Philippe Denruyter also mentored WWF team members, strengthening local technical capacity to maintain the systems and ensure reliable, renewable energy for years to come.

Conducted from 7–10 July 2026, the maintenance mission reflects WWF-Cambodia's commitment to supporting the Royal Government of Cambodia in promoting renewable energy solutions that benefit resilient communities and conservation.

អង្គការ WWF-កម្ពុជា និងរដ្ឋបាលខេត្តមណ្ឌលគិរី ពង្រឹងភាពជាដៃគូ ដើម្បីស្តារព្រៃឈើ និងអភិរក្សធនធានធម្មជាតិអង្គការ WWF-កម្ពុជ...
14/07/2026

អង្គការ WWF-កម្ពុជា និងរដ្ឋបាលខេត្តមណ្ឌលគិរី ពង្រឹងភាពជាដៃគូ ដើម្បីស្តារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ

អង្គការ WWF-កម្ពុជា មានកិត្តិយសដែលបានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមក្នុងការការពារតំបន់ទេសភាពខ្ពង់រាបភាគខាងកើត និងស្តារព្រៃឈើនៅកម្ពុជា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ជនជាតិដើមភាគតិច សហគមន៍ និងដៃគូអភិរក្ស។

បន្ទាប់ពីជំនួបនេះរួចមក អង្គការ WWF-កម្ពុជា បានរួមជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត ជនជាតិដើមភាគតិច សហគមន៍ សិស្សានុសិស្ស និងដៃគូពាក់ព័ន្ធ ចូលរួមសកម្មភាពដាំដើមឈើនៅស្នាក់ការណាំរាម ក្នុងដែនជម្រកសត្វព្រៃស្រែពក។ ដំណើរទស្សនកិច្ចនេះក៏បានផ្តល់ឱកាសដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពអភិរក្ស និងកម្មវិធីលើកកម្ពស់ជីវភាពសហគមន៍ ព្រមទាំងជួបពិភាក្សាជាមួយមន្ត្រីឧទ្យានុរក្ស និងសហគមន៍ ដើម្បីស្វែងយល់បន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការការពារព្រៃឈើ អភិរក្សសត្វព្រៃ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍។
--------------
WWF-Cambodia and Mondulkiri Province Strengthen Partnership for Forest Restoration and Conservation

WWF-Cambodia was honoured to meet with H.E. Kong Kimny, Governor of Mondulkiri Province, to reaffirm our shared commitment to protecting the Eastern Plains Landscape and restoring Cambodia's forests through strong partnerships with government, Indigenous Peoples and local communities, and conservation partners.

Following the courtesy meeting, WWF-Cambodia joined the Mondulkiri Provincial Administration, the Provincial Department of Environment, Indigenous Peoples and local communities, students, and partners in a tree-planting event at Namram Outpost in Srepok Wildlife Sanctuary. The field visit also offered an opportunity to see ongoing conservation and community livelihood initiatives in action, while engaging with park rangers and local communities to better understand their efforts to protect forests, conserve wildlife, and improve local livelihoods.

📰 ព្រឹត្តិបត្រព័ត៌មានប្រចាំខែ ឧសភា–មិថុនា ឆ្នាំ២០២៦ របស់អង្គការ WWF-កម្ពុជា 🗞ព្រឹត្តិបត្រព័ត៌មានប្រចាំខែ ឧសភា–មិថុនា ឆ្ន...
14/07/2026

📰 ព្រឹត្តិបត្រព័ត៌មានប្រចាំខែ ឧសភា–មិថុនា ឆ្នាំ២០២៦ របស់អង្គការ WWF-កម្ពុជា 🗞

ព្រឹត្តិបត្រព័ត៌មានប្រចាំខែ ឧសភា–មិថុនា ឆ្នាំ២០២៦ របស់អង្គការ WWF-កម្ពុជា បានបង្ហាញពីសមិទ្ធផល និងសកម្មភាពការងារអភិរក្សសំខាន់ៗនៅក្នុងតំបន់ទេសភាពរបស់យើង ដែលមាតិការួមមានការលែងក្រពើត្រីទៅក្នុងទីជម្រកធម្មជាតិ កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់សត្វព្រៃ ការស្តារព្រៃឈើដែលដឹកនាំដោយសហគមន៍ ការអភិរក្សសត្វផ្សោតទន្លេមេគង្គ ការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ។

សូមស្វែងយល់បន្ថែមពីកិច្ចសហការរវាងអង្គការ WWF-កម្ពុជា រួមជាមួយរាជរដ្ឋាភិបាល សហគមន៍ ជនជាតិដើមភាគតិច និងដៃគូពាក់ព័ន្ធ កំពុងរួមគ្នាកសាងអនាគតមួយដែល មនុស្ស និងធម្មជាតិ រីកចម្រើនជាមួយគ្នា។

📖 សូមអានព្រឹត្តិបត្រព័ត៌មានខាងក្រោម។
https://www.wwf.org.kh/the_latest/newsletter/?397137
-------------
📰 Discover WWF-Cambodia's latest conservation highlights! 🗞

Our May–June 2026 Bi-Monthly Newsletter is now available, showcasing key achievements and stories from across Cambodia - from the release of endangered Siamese crocodiles and regional collaboration on wildlife-friendly infrastructure to community-led forest restoration, dolphin conservation, sustainable livelihoods, and ecotourism initiatives.

Explore how WWF-Cambodia, together with government, communities, Indigenous Peoples, and partners, is building a future where people and nature thrive together.

📖 Read the newsletter below.
https://www.wwf.org.kh/the_latest/newsletter/?397137

រួមគ្នាបណ្តុះពន្លកបៃតង ដើម្បីអនាគតកម្ពុជាអង្គការ WWF-កម្ពុជា មានមោទនភាពដែលបានចូលរួមជាមួយក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ ...
10/07/2026

រួមគ្នាបណ្តុះពន្លកបៃតង ដើម្បីអនាគតកម្ពុជា

អង្គការ WWF-កម្ពុជា មានមោទនភាពដែលបានចូលរួមជាមួយក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ «ពន្លកបៃតង» ដើម្បីចូលរួម និងប្តេជ្ញាចិត្តរួមគ្នាក្នុងការស្តារព្រៃឈើ និងការពារធនធានធម្មជាតិរបស់កម្ពុជា។ នៅទូទាំងប្រទេសរបស់យើង រាល់ដើមឈើដែលត្រូវបានដាំ គឺបានរួមចំណែកស្តារទីជម្រកសត្វព្រៃ ពង្រឹងភាពធន់នៃប្រព័ន្ធអេកូឡូស៊ី ការពារប្រភពទឹក និងលើកកម្ពស់សុខុមាលភាពរបស់សហគមន៍។

ដាំដើមឈើ ថែរក្សា បំផុសទឹកចិត្តអ្នកដទៃឱ្យចូលរួម គឺយើងអាចធានាបានថា មនុស្ស និងធម្មជាតិ នឹងបន្តរីកចម្រើនជាមួយគ្នាសម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយ។
-------------------------
Growing a Greener Future, Together

WWF-Cambodia is proud to join the Ministry of Environment and our partners at the Green Sprout event, reaffirming our shared commitment to restoring forests and protecting Cambodia's natural heritage.

Across the country, every tree planted helps restore wildlife habitats, strengthen ecosystem resilience, protect water resources, and support the well-being of communities.

Plant a tree. Care for it. Inspire others. Together, we can ensure that people and nature thrive for generations to come.

ដាំដើមឈើថ្ងៃនេះ ដើម្បីព្រៃឈើដ៏បៃតងសម្រាប់ថ្ងៃនេះ និងអនាគតក្នុងឱកាស រុក្ខទិវា សហគមន៍ អាជ្ញាធរមូលដ្ឋាន និងអង្គការ WWF-កម្ព...
09/07/2026

ដាំដើមឈើថ្ងៃនេះ ដើម្បីព្រៃឈើដ៏បៃតងសម្រាប់ថ្ងៃនេះ និងអនាគត

ក្នុងឱកាស រុក្ខទិវា សហគមន៍ អាជ្ញាធរមូលដ្ឋាន និងអង្គការ WWF-កម្ពុជា បានរួមគ្នាប្រារព្ធទិវាដ៏មានសារៈសំខាន់នេះនៅខេត្តក្រចេះ ដើម្បីបង្កើនការយល់ដឹងថា រាល់ដើមឈើដែលយើងដាំថ្ងៃនេះ គឺជាការបណ្ដុះក្តីសង្ឃឹម និងការប្តេជ្ញាចិត្តសម្រាប់អនាគតរបស់មនុស្ស និងធម្មជាតិ។

ដើមឈើមួយដើមអាចមើលទៅតូច ប៉ុន្តែនៅពេលយើងរួមគ្នាដាំរាប់ពាន់ដើម វាអាចជួយស្តារព្រៃឈើ ការពារជម្រកសត្វព្រៃ អភិរក្សប្រភពទឹក និងពង្រឹងភាពធន់របស់ប្រព័ន្ធអេកូឡូស៊ីចំពោះការប្រែប្រួលអាកាសធាតុ។ ការស្តារព្រៃឈើ មិនមែនគ្រាន់តែជាការដាំដើមឈើប៉ុណ្ណោះទេ ប៉ុន្តែជាការស្តារតុល្យភាពរវាងមនុស្ស និងធម្មជាតិ ដើម្បីឱ្យព្រៃឈើបន្តផ្តល់ទឹកស្អាត ខ្យល់បរិសុទ្ធ ស្បៀងអាហារ និងជីវភាពប្រកបដោយចីរភាពសម្រាប់សហគមន៍។

ក្នុងទិវារុក្ខទិវានេះ សូមចូលរួមទាំងអស់គ្នាដើម្បីជាផ្នែកមួយនៃដំណោះស្រាយ ដោយនាំគ្នាដាំដើមឈើ ការពារព្រៃឈើ និងជំរុញអ្នកដទៃឱ្យរួមគ្នាថែរក្សាធម្មជាតិ ដើម្បីអនាគតដ៏បៃតងសម្រាប់កម្ពុជា។
-----------------------
A Tree Planted Today, A Forest for Tomorrow

Today, communities, local authorities, and WWF-Cambodia came together in Kratie Province to celebrate Arbor Day – a reminder that every tree we plant is a promise to future generations.

A single tree may seem small, but together, thousands of trees can restore forests, revive wildlife habitats, protect our rivers, and build resilience against climate change. Forest restoration is not only about planting trees. It is about restoring the balance between people and nature, ensuring that forests continue to provide clean water, fresh air, food, and livelihoods.

This Arbor Day, let's all be part of the solution. Plant a tree. Protect a forest. Inspire others.

09/07/2026

ការស្តារព្រៃឈើកំពុងផ្លាស់ប្តូរតំបន់ទេសភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍

ក្នុងឱកាស ទិវារុក្ខទិវា នេះ សូមស្វែងយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន សហការជាមួយ អង្គការ WWF-កម្ពុជា ជនជាតិដើមភាគតិច សហគមន៍ និងដៃគូពាក់ព័ន្ធ ក្នុងការស្តារព្រៃឈើនៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។ ចាប់ពីការដាំដើមកូនឈើពូជឈើព្រៃ រហូតដល់ការពង្រឹងតួនាទីសហគមន៍ក្នុងការអភិរក្ស បានបង្ហាញពីសកម្មភាពរួមចំណែកស្តារទីជម្រកសត្វព្រៃ ការពារប្រភពទឹក និងកសាងអនាគតដ៏ប្រសើរសម្រាប់មនុស្ស និងធម្មជាតិ។

ការស្តារព្រៃឈើ មិនមែនគ្រាន់តែជាការដាំដើមឈើប៉ុណ្ណោះទេ ប៉ុន្តែជាការស្តារធម្មជាតិ ពង្រឹងសហគមន៍ និងកសាងកម្ពុជាដែលមានពណ៌បៃតង និងភាពធន់ខ្ពស់សម្រាប់មនុស្សជំនាន់ក្រោយ។ សូមទស្សនាវីដេអូ និងចូលរួមជាមួយយើងក្នុងការការពារ និងស្តារព្រៃឈើរបស់កម្ពុជា។
----------------------
Forest restoration is transforming landscapes and lives

This Arbor Day, discover how the Ministry of Environment, together with WWF-Cambodia, Indigenous Peoples and local communities, and partners, is restoring forests across the Eastern Plains Landscape. From planting native trees to strengthening community conservation, every action helps recover wildlife habitats, protect water resources, and create a healthier future for people and nature.

Forest restoration is more than planting trees - it's about restoring nature, strengthening communities, and building a greener, more resilient Cambodia. Watch the video and join us in protecting Cambodia's forests.

សកម្មភាពតូចៗ បង្កើតការផ្លាស់ប្តូរ!♻រាល់ការប្រើប្រាស់កាបូប ឬថង់បរិស្ថាន ដបទឹក ឬប្រអប់ដែលអាចប្រើឡើងវិញបាន នឹងរួមចំណែកទៅដល់...
08/07/2026

សកម្មភាពតូចៗ បង្កើតការផ្លាស់ប្តូរ!♻

រាល់ការប្រើប្រាស់កាបូប ឬថង់បរិស្ថាន ដបទឹក ឬប្រអប់ដែលអាចប្រើឡើងវិញបាន នឹងរួមចំណែកទៅដល់កម្ពុជាដែលស្អាត និងកាត់បន្ថយការបំពុលដោយសារប្លាស្ទិក។ អង្គការ WWF-កម្ពុជា តាមរយៈគម្រោង ការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាព (SCP) សហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរៀបចំយុទ្ធនាការ «ថ្ងៃនេះ មិនប្រើប្លាស្ទិក កម្ពុជាស្អាត! ខ្មែរធ្វើបាន» នៅស្រុកកោះញែក ដើម្បីលើកទឹកចិត្តសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កសិករ អាជ្ញាធរមូលដ្ឋាន កងកម្លាំងនគរបាល និងប្រជាពលរដ្ឋ ឱ្យរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

តាមរយៈការជ្រើសរើសប្រើប្រាស់ផលិតផលដែលអាចប្រើឡើងវិញបាន ការបដិសេធការវេចខ្ចប់ប្លាស្ទិកដែលមិនចាំបាច់ និងការចូលរួមសម្អាតបរិស្ថានក្នុងសហគមន៍ យើងទាំងអស់គ្នាអាចរួមចំណែកកាត់បន្ថយការបំពុលដោយសារប្លាស្ទិក និងការពារសត្វព្រៃ ទន្លេ និងសហគមន៍របស់យើង។

អនាគតដែលស្អាត និងគ្មានការបំពុលដោយសារប្លាស្ទិក ចាប់ផ្តើមពីការផ្លាស់ប្តូរទម្លាប់តូចៗរបស់យើងនៅថ្ងៃនេះ។ រួមគ្នា ខ្មែរធ្វើបាន!
------------------
Small Actions. Big Impact. ♻

Every reusable bag, bottle, and container is a step toward a cleaner Cambodia.
Together with the Provincial Department of Environment, WWF-Cambodia's Sustainable Consumption and Production (SCP) Project brought the "Today Not Use Plastic, Cambodia Clean! Khmer Can Do" campaign to Koh Nheak District, Mondulkiri, inspiring students, teachers, farmers, local authorities, police, and community members to reduce single-use plastics and take action for a healthier environment.

By choosing reusable alternatives, refusing unnecessary plastic packaging, and joining community clean-up activities, we can all help protect Cambodia's wildlife, rivers, and communities.

A plastic-free future starts with the choices we make today. Together, Khmer can do!

🐣 គាំទ្រជីវភាពសហគមន៍ ដើម្បីការពារធម្មជាតិ 🐥ជីវភាពប្រកបដោយចីរភាព គឺជាគន្លឹះក្នុងការការពារព្រៃឈើ និងកសាងសហគមន៍ដែលមានភាពធន់...
06/07/2026

🐣 គាំទ្រជីវភាពសហគមន៍ ដើម្បីការពារធម្មជាតិ 🐥

ជីវភាពប្រកបដោយចីរភាព គឺជាគន្លឹះក្នុងការការពារព្រៃឈើ និងកសាងសហគមន៍ដែលមានភាពធន់។ អង្គការ WWF-កម្ពុជា សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំសហគមន៍ បានចែកចាយកូនមាន់ចំនួន ៨០០ក្បាល ដល់គ្រួសារចំនួន ១៥ នៅឃុំជ្រោយបន្ទាយ ដើម្បីលើកកម្ពស់ការចិញ្ចឹមមាន់ជាជីវភាពជំនួស។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងរៀបចំទ្រុងមាន់រួចរាល់ គ្រួសារទាំងនេះបានចាប់ផ្តើមបង្កើតប្រភពចំណូលថ្មី ដែលជួយកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយសម្ពាធលើព្រៃឈើ និងធនធានជលផល។

តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ និងដៃគូរាជរដ្ឋាភិបាល អង្គការ WWF-កម្ពុជា កំពុងបង្កើតឱកាសសម្រាប់សហគមន៍ក្នុងការលើកកម្ពស់ជីវភាព ពង្រឹងភាពធន់ និងរួមចំណែកអភិរក្សធនធានធម្មជាតិ ដើម្បីកសាងអនាគតមួយដែល មនុស្ស និងធម្មជាតិ រស់នៅដោយសុខដុមរមនា។
------------------------
🐣 Supporting Sustainable Livelihoods, Protecting Nature 🐥

Sustainable livelihoods are key to healthy forests and thriving communities. WWF-Cambodia, together with the Kratie Provincial Department of Agriculture, Forestry and Fisheries, local authorities, and community leaders, recently distributed 800 chicks to 15 households in Chroy Banteay Commune to support community-based chicken farming. After receiving technical training and preparing their chicken houses, participating families are now equipped with a sustainable source of income that helps reduce reliance on activities that can put pressure on forests and fisheries.

By working hand in hand with communities and government partners, we are creating opportunities that strengthen livelihoods, build resilience, and contribute to a future where people and nature thrive together.

04/07/2026

🐦 រួមគ្នាការពារសត្វស្លាប លើកកម្ពស់សហគមន៍

សហគមន៍ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារអភិរក្ស។ អរគុណដល់អ្នកការពារសំបុកសត្វស្លាបចំនួន ២៥ នាក់ ដែលបានជួយឱ្យកូនសត្វរំពេទន្លេ និងត្រយងចង្កំក ស បានហោះចាកចេញពីសំបុកដោយជោគជ័យនៅតាមដងទន្លេមេគង្គ។
--------------------
🐦 Protecting Birds, Empowering Communities

Local communities are leading conservation in action. Thanks to 25 nest guardians, River Terns and White-shouldered Ibises successfully raised their young across the Mekong landscape.

Address

House #21, Street 322, Boeung Keng Kang I
Phnom Penh
P.O.BOX2467

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523218034

Alerts

Be the first to know and let us send you an email when WWF-Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to WWF-Cambodia:

Shortcuts

Share