បណ្ដាញកុមារអ្នកតស៊ូមតិ Child Advocate Network

  • Home
  • Cambodia
  • Phnom Penh
  • បណ្ដាញកុមារអ្នកតស៊ូមតិ Child Advocate Network

បណ្ដាញកុមារអ្នកតស៊ូមតិ Child Advocate Network All Children are entitled to full rights as stipulated in the Convention on the Rights of the Child.

Child Advocate Network (CAN) is an alliance of children clubs/groups that was established on November 9, 2003 by the NGO Coalition on the Rights of the Child (NGOCRC) under the initiative of five children’s clubs, with the aim of jointly working to promote awareness of the Convention on the Rights of the Child (UNCRC) and to implement as well as promote child participation at all levels. This network makes efforts to enable the implementation of children’s rights through advocacy and has participated in the monitoring of the UNCRC in Cambodia, especially in communities.

01/09/2026
កុមារម្នាក់ ដែលជាសមាជិកនៃ បណ្ដាញកុមារអ្នកតស៊ូមតិ ក៏បានដើរតួនាទីជាអ្នកផ្សព្វផ្សាយសម្ភារៈតស៊ូមតិ ដោយចែករំលែកចំណេះដឹង បទពិស...
02/07/2026

កុមារម្នាក់ ដែលជាសមាជិកនៃ បណ្ដាញកុមារអ្នកតស៊ូមតិ ក៏បានដើរតួនាទីជាអ្នកផ្សព្វផ្សាយសម្ភារៈតស៊ូមតិ ដោយចែករំលែកចំណេះដឹង បទពិសោធន៍ និងសារសំខាន់ៗអំពីសិទ្ធិកុមារ ការការពារកុមារ និងការចូលរួមរបស់កុមារ ដល់អ្នកចូលរួមក្នុងសិក្ខាសាលា។ ការចូលរួមនេះបានបង្ហាញពីសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កុមារ ក្នុងការធ្វើជាអ្នកតស៊ូមតិ និងអ្នកផ្សព្វផ្សាយ ដើម្បីលើកកម្ពស់សិទ្ធិកុមារ និងជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍។

One member of the Child Advocate Network also served as a youth presenter, leading the presentation of the advocacy materials and sharing key messages on child rights, child protection, and meaningful child participation with workshop participants. This highlighted the leadership, confidence, and meaningful engagement of children as advocates and agents of positive change.

19/06/2026
កូនចៅ និងចៅទូតនៃបណ្ដាញកុមារអ្នកតស៊ូមតិ សូមក្រាបថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ...
18/06/2026

កូនចៅ និងចៅទូតនៃបណ្ដាញកុមារអ្នកតស៊ូមតិ សូមក្រាបថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។ សូមឱ្យថ្ងៃដ៏ពិសេសរបស់សម្តេចម៉ែ (សម្តេចយាយ) ពោរពេញដោយព្រះពរ និងនព្វមង្គលជ័យ។

On behalf of the children and young advocates of the Child Rights Advocacy Network, we express our heartfelt congratulations and best wishes for happiness, good health, and long life to Her Majesty the Queen Mother Norodom Monineath Sihanouk on her 91st birthday. May her special day be filled with joy and blessings.

(English below)អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ» ទិវានេះ រៀបចំឡើងដើម្ប...
05/06/2026

(English below)

អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»

ទិវានេះ រៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជនទាំងអស់ ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន (គុណភាពខ្យល់ ទឹក សំឡេង) ការគ្រប់គ្រងសំរាម ប្លាស្ទិក និងសំណល់រឹង ដើម្បីរួមគ្នាការពារភពផែនដីយើង ឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់។

Celebrating the 30th Anniversary of National Environment Day and World Environment Day, under the theme, “Zero Waste”

This occasion is organized to raise environmental awareness and encourage citizens, monks, armed forces personnel, civil servants, students, and the public to actively participate in environmental protection (air, water, and noise quality). Together, we can better manage waste, plastic, and other solid waste, keeping our planet clean, green, and sustainable for the benefit of present and future generations.

02/06/2026

(English below)

នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៦

តំណាងកុមារចំនួន ២ រូបពីប្រទេសកម្ពុជា បានចូលរួមក្នុង កិច្ចពិគ្រោះយោបល់កុមារប្រចាំតំបន់អាស៊ី ស្តីពីពិធីសារបន្ថែមទី៤ (OP4) នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ តាមប្រព័ន្ធអនឡាញ។

កិច្ចពិគ្រោះយោបល់នេះបានផ្តល់ឱកាសដ៏សំខាន់ដល់កុមារមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី ក្នុងការចែករំលែកបទពិសោធន៍ ទស្សនៈ និងអនុសាសន៍របស់ពួកគេ ពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិកុមារ ការទទួលបានយុត្តិធម៌ និងយន្តការដែលឆ្លើយតបចំពោះតម្រូវការ និងបញ្ហាប្រឈមរបស់កុមារ។

ក្នុងនាមជាតំណាងកុមារកម្ពុជា ពួកគេបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងបានលើកឡើងពីសារៈសំខាន់នៃការធានាឱ្យកុមារគ្រប់រូបអាចទទួលបានព័ត៌មាន យន្តការការពារ និងលទ្ធភាពក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនប្រកបដោយអត្ថន័យលើបញ្ហាដែលប៉ះពាល់ដល់ជីវិតរបស់ពួកគេ។

CRC-Cambodia សូមអបអរសាទរ និងកោតសរសើរចំពោះការចូលរួមរបស់កុមារតំណាងកម្ពុជា ដែលបាននាំយកសំឡេង និងទស្សនៈរបស់កុមារកម្ពុជាទៅកាន់វេទិកាថ្នាក់តំបន់។ ការចូលរួមនេះបានរួមចំណែកដល់ការលើកកម្ពស់សិទ្ធិកុមារ និងការចូលរួមប្រកបដោយអត្ថន័យរបស់កុមារ ក្នុងដំណើរការសម្រេចចិត្តទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់

On 30 May 2026,

Two child representatives from Cambodia participated in the Asia Regional Children’s Consultation on the Fourth Optional Protocol to the Convention on the Rights of the Child (OP4) through an online platform.

The consultation provided an important opportunity for children from across Asia to share their experiences, perspectives, and recommendations on issues affecting children’s rights and access to justice. It also created a space for children to discuss how international child rights mechanisms can better respond to the realities and needs of children.

As representatives of Cambodian children, they actively engaged in the discussions and emphasized the importance of ensuring that all children have access to information, child-friendly protection and accountability mechanisms, and meaningful opportunities to express their views on matters affecting them.

CRC-Cambodia congratulates and commends the participation of these Cambodian child representatives for bringing the voices and perspectives of children in Cambodia to the regional platform. Their contributions help advance children’s rights and strengthen meaningful child participation in regional and global discussions.

(English below)នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែងក្រុមកុមារអ្នកតស៊ួមតិតបានចូលរួមកិច្ចប្រជុំប្រមូលមតិយោបល់ជាមួ...
27/05/2026

(English below)

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង

ក្រុមកុមារអ្នកតស៊ួមតិតបានចូលរួមកិច្ចប្រជុំប្រមូលមតិយោបល់ជាមួយកុមារ និងយុវជន ស្តីពីបញ្ហាសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ក្រោមគម្រោង Sida-CSO Strengthening Project ដែលគាំទ្រថវិកាដោយ Sida តាមរយៈអង្គការ Save the Children in Cambodia។ វេទិកានេះមានការចូលរួមពីកុមារ និងយុវជនចំនួន ២៤/១០ស្រី មកពីបណ្តាញដែលដឹកនាំដោយកុមារ និងយុវជន។

កិច្ចប្រជុំនេះបានបង្កើតលំហសុវត្ថិភាព និងបរិយាបន្នសម្រាប់កុមារ និងយុវជនពីមជ្ឈដ្ឋានផ្សេងៗ ដើម្បីចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងអនុសាសន៍ពាក់ព័ន្ធនឹងការចូលរួម សមភាពយេនឌ័រ ការបរិយាបន្ន និងសិទ្ធិជនពិការ។

តាមរយៈកិច្ចពិភាក្សាបែបចូលរួម និងសកម្មភាពបែបកុមារមេត្រី អ្នកចូលរួមបានលើកឡើងពីបញ្ហាសំខាន់ៗដែលប៉ះពាល់ដល់កុមារ និងយុវជន ព្រមទាំងបានផ្តល់ដំណោះស្រាយជាក់ស្តែង ដើម្បីពង្រឹងគោលនយោបាយ កម្មវិធី និងគណនេយ្យភាពប្រកបដោយបរិយាបន្ន។

On 25 May 2026 in Stung Treng Province

Child Advocacy Network joint a feedback session with children and youth on Gender Equality, Disability, and Social Inclusion (GEDSI) issues under the Sida-CSO Strengthening Project, funded by Sida through Save the Children in Cambodia. The session engaged 24/10F participants from Child and Youth-Led Networks.

The session created a safe and inclusive space for children and youth from diverse backgrounds to share their experiences, challenges, and recommendations related to inclusion, participation, gender equality, and disability rights.

Through participatory discussions and child-friendly activities, participants highlighted key issues affecting children and youth and proposed practical solutions to strengthen inclusive policies, programmes, and accountability.

Address

#8A, Street 138, Veal Vong, 7 Makara
Phnom Penh

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Alerts

Be the first to know and let us send you an email when បណ្ដាញកុមារអ្នកតស៊ូមតិ Child Advocate Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to បណ្ដាញកុមារអ្នកតស៊ូមតិ Child Advocate Network:

Shortcuts

Share