05/06/2025
សមាគមរាជសីហ៍ អនុសាខាខណ្ឌដង្កោ នៃសាខារាជធានីភ្នំពេញ បាននាំយកថវិការជូនមន្ទីរពេទ្យគន្ធបុប្ផា
នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥
លោក វ៉ាន់ យ៉ាន ប្រធានសមាគមរាជសីហ៍ អនុសាខាខណ្ឌដង្កោ តំណាងលោកឧត្តមសេនីយ៍ទោ សរ សំណាង ប្រធានសាខាសមាគមរាជសីហ៍សាខារាជធានីភ្នំពេញ អមដំណើរដោយលោក កែវ ស៊ាងលី អនុប្រធានអនុសាខា និងសហការី បានដឹកនាំ សមាជិក សមាជិកា នាំយកថវិការរបស់សមាគមនរាជសីហ៍ អនុសាខាខណ្ឌដង្កោ ដែលបានចូលរួមជាមួយមូលនិធិ វី អា វ័ន ធីម ក្រុមហ៊ុនវី វ៉ាយ ផ្លាស់ ក្រុមហ៊ុនសីហា ផៅវើ រិច និង សប្បុរសជនផ្សេងៗទៀត ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ដែលមានថវិការសរុបចំនួន 24,000,000៛ (ម្ភៃបួនលានរៀល)។
លោក មាស សារិត រដ្ខបាលមន្ទីរពេទ្យគន្ធបុប្ផា សូមថ្លែងអំណរគុណយ៉ាងក្រៃលែងបំផុតចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាសីហ៍ បានជួយសម្រួលថវិការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងពិគ្រោះ ពិនិត្យ និង ព្យាបាលកុមារជាច្រើនពាន់នាក់។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមរាជសីហ៍ទាំងអស់ បានប្រកបតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។