មនុស្សធម៌ដើម្បីការអប់រំ - CFE

មនុស្សធម៌ដើម្បីការអប់រំ - CFE Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មនុស្សធម៌ដើម្បីការអប់រំ - CFE, Charitable organisation, 1003, Phnom Penh.

ក្រុមការងារស្ម័គ្រចិត្តចុះជួយសាលាបឋមសិក្សាតូចៗនៅតំបន់ដាច់ស្រយាល តាំងពីឆ្នាំ ២០១៦។ ១០ឆ្នាំនៃយុទ្ធនាការចែករំលែកដោយគ្មានប្រាក់កម្រៃ។
ស្វែងរកពួកយើង https://linktr.ee/charityforeducation

- Contact Admin: https://t.me/vunhour

26/07/2026
26/07/2026

៩ ឆ្នាំ នៃការបង្កើតហ្វេសប៊ុកផេក តែក្រុមការងារយើងមានអាយុកាល មួយទសវត្ស (១០ឆ្នាំ) ហើយ 🙏🤗🎉

ទោះគ្មានអ្នកទះដៃគាំទ្រច្រើននៅតាមបណ្ដាញសង្គម តែសូមកុំភ្លេចថា សម្រាប់ក្មេងៗនៅតំបន់ដាច់ស្រយាល... ពួកយើងគឺជា អ្នកមានគុណរបស់ព...
29/05/2026

ទោះគ្មានអ្នកទះដៃគាំទ្រច្រើននៅតាមបណ្ដាញសង្គម តែសូមកុំភ្លេចថា សម្រាប់ក្មេងៗនៅតំបន់ដាច់ស្រយាល... ពួកយើងគឺជា អ្នកមានគុណរបស់ពួកគេ។ កាតាបមួយ សៀវភៅមួយក្បាល ឬសម្លៀកបំពាក់មួយកំប្លេ ដែលយើងបានយកទៅដល់ដៃពួកគេ អាចនឹងផ្លាស់ប្ដូរអនាគតក្មេងម្នាក់ជារៀងរហូត។ អ្វីដែលយើងធ្វើមិនមែនដើម្បីការចាប់អារម្មណ៍ (Views /Likes) ទេ តែដើម្បីស្នាមញញឹមពិតៗ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត...
14/05/2026

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា។

ទូលព្រះបង្គំជាខ្ញុំ តំណាងឱ្យក្រុមការងារយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាត ក្រាបថ្វាយព្រះពរបវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះរាជទានប្រកបដោយព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។ 🙏

🗓 ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦
----------------------
#លើកស្ទួយវិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល
#យើងធ្វើសង្គមបានយើងជោគជ័យសង្គមរីកចម្រើន
----------------------
👉 តំណភ្ជាប់បណ្ដាញសង្គមរបស់យើង៖
https://linktr.ee/charityforeducation

ម្ដាយ គឺជាគ្រូបង្រៀនទីមួយ និងជាវីរនារីប្រចាំជីវិតកូនៗ🌸❤️ក្នុងឱកាសទិវាអ្នកម្ដាយ (Mother's Day) នេះ សូមជូនពរដល់អ្នកម្ដាយគ្...
10/05/2026

ម្ដាយ គឺជាគ្រូបង្រៀនទីមួយ និងជាវីរនារីប្រចាំជីវិតកូនៗ🌸❤️

ក្នុងឱកាសទិវាអ្នកម្ដាយ (Mother's Day) នេះ សូមជូនពរដល់អ្នកម្ដាយគ្រប់រូបនៅលើពិភពលោក ឱ្យជួបតែសេចក្ដីសុខ សុខភាពល្អ និងជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់កូនៗជារៀងរហូត។

ថ្ងៃនេះ កុំភ្លេចឆ្លៀតពេលខលទៅគាត់ ឬប្រាប់គាត់ថា "កូនស្រឡាញ់ម៉ាក់" ណា៎បងប្អូន ជូនពរអ្នកម្ដាយគ្រប់រូបដោយក្ដីគោរព 🙏✨
----------------------
#លើកស្ទួយវិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល
#យើងធ្វើសង្គមបានយើងជោគជ័យសង្គមរីកចម្រើន
----------------------
👉 តំណភ្ជាប់បណ្ដាញសង្គមរបស់យើង៖
https://linktr.ee/charityforeducation

នេះហើយ... ជាមូលហេតុដែលយើងដើរមកដល់ ១០ឆ្នាំ ⏳❤️មនុស្សជាច្រើនធ្លាប់សួរពួកយើងថា៖ "ចុះទីតាំងឆ្ងាយៗ ផ្លូវពិបាក ដីហុយបែបហ្នឹង ហ...
05/05/2026

នេះហើយ... ជាមូលហេតុដែលយើងដើរមកដល់ ១០ឆ្នាំ ⏳❤️

មនុស្សជាច្រើនធ្លាប់សួរពួកយើងថា៖ "ចុះទីតាំងឆ្ងាយៗ ផ្លូវពិបាក ដីហុយបែបហ្នឹង ហត់អត់?"
ចម្លើយគឺនៅក្នុងរូបភាពមួយសន្លឹកនេះឯង! ក្ដីសុខដែលបានឃើញស្នាមញញឹម និងកាតាបថ្មីនៅលើស្មារបស់ប្អូនៗ គឺជាថាមពលដែលធ្វើឱ្យយើងបាត់ហត់ ហើយបន្តបេសកកម្មនេះអស់រយៈពេល ១ទសវត្សរ៍។
កាតាបមួយអាចជារឿងធម្មតាសម្រាប់យើង តែវាគឺជាពិភពលោកទាំងមូលសម្រាប់ពួកគាត់។ អរគុណរាល់ការគាំទ្រកន្លងមក! 🙏
----------------------
#លើកស្ទួយវិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល
#យើងធ្វើសង្គមបានយើងជោគជ័យសង្គមរីកចម្រើន
----------------------
👉 តំណភ្ជាប់បណ្ដាញសង្គមរបស់យើង៖

១០ឆ្នាំមុន យើងគ្រាន់តែជាក្រុមយុវជនមួយក្រុម ដែលមានបំណងចង់ជួយសាលាដាច់ស្រយាលតូចៗ។ រូបថតមួយសន្លឹកនេះ គឺជាសក្ខីភាពនៃចំណុចចាប់...
01/05/2026

១០ឆ្នាំមុន យើងគ្រាន់តែជាក្រុមយុវជនមួយក្រុម ដែលមានបំណងចង់ជួយសាលាដាច់ស្រយាលតូចៗ។ រូបថតមួយសន្លឹកនេះ គឺជាសក្ខីភាពនៃចំណុចចាប់ផ្ដើមរបស់យើង។

យើងបានឆ្លងកាត់ការលំបាកជាច្រើន តែយើងមិនដែលបោះបង់ចោលកូនខ្មែរនៅតំបន់ដាច់ស្រយាលឡើយ។ ភាពស្មោះត្រង់ និងតម្លាភាព គឺជាអ្វីដែលយើងកាន់ខ្ជាប់តាំងពីគម្រោងទី១ មកម្លេះ។

សូមអរគុណដល់ម្ចាស់ជំនួយគ្រប់រូប ដែលបានទុកចិត្តលើពួកយើងអស់រយៈពេល ១០ឆ្នាំកន្លងមកនេះ។🙏😊
----------------------
#លើកស្ទួយវិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល
#យើងធ្វើសង្គមបានយើងជោគជ័យសង្គមរីកចម្រើន
----------------------
👉 តំណភ្ជាប់បណ្ដាញសង្គមរបស់យើង៖
https://linktr.ee/charityforeducation

ថ្ងៃនេះ ក្រុមការងារយើងខ្ញុំបានត្រឡប់មកជួបប្អូនៗនៅ មណ្ឌលកុមារកំព្រាមែកឈើ ជាលើកទី២ បន្ទាប់ពីលើកទី១ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្...
29/03/2026

ថ្ងៃនេះ ក្រុមការងារយើងខ្ញុំបានត្រឡប់មកជួបប្អូនៗនៅ មណ្ឌលកុមារកំព្រាមែកឈើ ជាលើកទី២ បន្ទាប់ពីលើកទី១ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។
អំណោយដែលបាននាំយកមកជូនប្អូនៗនាពេលនេះរួមមាន៖
🌾 អង្ករ ៥ ប៉ាវ
💵 ថវិកាចំនួន ២០ ម៉ឺនរៀល
👕 សម្លៀកបំពាក់ចំនួន ៣ ប៉ាវ
ទោះតិចក្ដី ច្រើនក្ដី នេះជាទឹកចិត្តសប្បុរសធម៌ដែលក្រុមការងារយើងខ្ញុំចង់ចូលរួមចំណែកជួយសម្រាលបន្ទុក និងផ្ដល់ស្នាមញញឹមដល់ប្អូនៗ។ សូមអរគុណដល់សប្បុរសជន និងក្រុមការងារទាំងអស់ដែលបានចូលរួម។ 🙏❤️
#មណ្ឌលកុមារកំព្រាមែកឈើ

សៀវភៅប្រឡាក់លដី... ក្រោមគ្រាប់បែកនៃអំពើឈ្លានពាន 💔🇰🇭ដៃតូចៗដែលធ្លាប់តែកាន់ខ្មៅដៃរៀនសរសេរ ពេលនេះត្រូវប្ដូរមកឱបទ្រូងរត់គេចពី...
25/12/2025

សៀវភៅប្រឡាក់លដី... ក្រោមគ្រាប់បែកនៃអំពើឈ្លានពាន 💔🇰🇭

ដៃតូចៗដែលធ្លាប់តែកាន់ខ្មៅដៃរៀនសរសេរ ពេលនេះត្រូវប្ដូរមកឱបទ្រូងរត់គេចពីគ្រាប់បែកនៃអំពើឈ្លានពាន។ ក្នុងនាមយើងជាអ្នកលើកកម្ពស់ការអប់រំ បេះដូងខ្ញុំពិតជាខ្លោចផ្សាដែលឃើញកុមារនៅតំបន់មួយចំនួន ត្រូវបាត់បង់សាលារៀន និងរស់នៅក្នុងភាពភ័យខ្លាច។

សូមលើកដៃគោរពដល់ វីរកងទ័ពលី និងបងប្អូនកងទ័ពជួរមុខទាំងអស់ ដែលកំពុងយកជីវិតធ្វើជារនាំងការពារដីខ្មែរ។ ការលះបង់ និងការឈឺចាប់របស់ពួកគាត់ គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបាន ដើម្បីឱ្យក្មេងៗជំនាន់ក្រោយនៅមានដីឈរ។

សូមបងប្អូនខ្មែរយើង ជួយផ្ដល់កម្លាំងចិត្ត និងគ្រឿងឧបភោគដល់ជនភៀសសឹកដែលកំពុងរងទុក្ខវេទនាផង។ ទឹកចិត្តអ្នក គឺជាក្តីសង្ឃឹមចុងក្រោយរបស់ពួកគាត់។ 🙏😢

#មនុស្សធម៌ដើម្បីការអប់រំ #សង្គ្រោះជនភៀសសឹក #ការពារដីខ្មែរ #វីរកងទ័ពលី

Address

1003
Phnom Penh

Alerts

Be the first to know and let us send you an email when មនុស្សធម៌ដើម្បីការអប់រំ - CFE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មនុស្សធម៌ដើម្បីការអប់រំ - CFE:

Shortcuts

Share