ក្រុមការងារយុវជន CPP ប្រចាំខេត្ត British Columbia-Canada

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមការងារយុវជន CPP ប្រចាំខេត្ត British Columbia-Canada

ក្រុមការងារយុវជន CPP ប្រចាំខេត្ត British Columbia-Canada Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ក្រុមការងារយុវជន CPP ប្រចាំខេត្ត British Columbia-Canada, Youth Organization, Phnom Penh.

 #រាជធានីភ្នំពេញ នាថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ឯកឧត្តម កែវ ឈា ...
30/06/2025

#រាជធានីភ្នំពេញ នាថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

ឯកឧត្តម កែវ ឈា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសកាណាដា និងឯកឧត្តម ឆាយ រតនៈ សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកយុវជនថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសកាណាដា ទទួលជាប្រធានក្រុមការងារប្រចាំខេត្តប្រីតធីសកូឡុំបៀ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលរៀបចំឡើងនៅទីក្រុងវេនខូវើ និងទីក្រុងណាណៃម៉ូ ខេត្តប្រីតធីសកូឡុំបៀ ប្រទេសកាណាដា និងដោយមានការអញ្ជើញ ចូលរួមពីបងប្អូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ Zoom។

ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ក្រុមការងាររៀបចំអង្គការចាត់តាំងយុ...
05/01/2025

ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥

ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តប្រីតធីសកូឡុំបៀ និងគណៈកម្មាធិការសាខាគណបក្សខេត្តប្រីតធីសកូឡុំបៀ ប្រទេសកាណាដា បានរៀបចំ
មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) ដែលមានការចូលរួមទាំងក្រុមការងារក្នុងប្រទេសកម្ពុជា និងសមាជិកគណបក្សនៅខេត្តប្រីតធីសកូឡុំបៀ ប្រទេសកាណាដា។ ពិធីមីទ្ទីញនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម រិន វីរៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសកាណាដា ។

ថ្ងៃអាទិត្យ ១០កើត ខែកត្ដិក ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ក្រុមការងាររៀបចំអង្គការចាត់តាំងយុ...
10/11/2024

ថ្ងៃអាទិត្យ ១០កើត ខែកត្ដិក ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤

ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្ត ប្រីធីសកូឡុំបៀ នៅប្រទេសកាណាដា បានសហការជាមួយ គណៈកម្មាធិការសាខាបក្សប្រចាំខេត្ត British Columbia រៀបចំពិធីអបអរសារទរខួបលើកទី៧១ ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤ ដោយមានការអញ្ជើញចូលរួមពី សមាជិ គណបក្សប្រជាជនកម្ពុជា សរុបចំនួន១១០នាក់ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ រតនៈ សមាជិកគណៈកម្មាធិការកណ្តាល សមាជិកយុវជនថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសកាណាដា ទទួលបន្ទុកជាប្រធានក្រុមការងារខេត្តប្រីតធីសកូឡុំបៀ។

ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកខេត្តប្រីតធីសកូឡុំបៀ នៃប្រទេសកាណាដា បានប្តូរ Profile ...
17/08/2024

ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកខេត្តប្រីតធីសកូឡុំបៀ នៃប្រទេសកាណាដា បានប្តូរ Profile Picture ក្នុងបណ្តាញសង្គម ដើម្បីបង្ហាញពីឆន្ទះនៃការរួបរួមគ្នាគាំទ្រ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ឬហៅកាត់ CLV-DTA ដែលជាគម្រោងបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា ។

ថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន...
30/06/2024

ថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តប្រីតធីសកូឡុំបៀ សហកាជាមួយសាខាគណបក្សខេត្តប្រីតធីសកូឡុំបៀ ប្រទេសកាណាដា បានរៀបចំកម្មវិធីមីទ្ទីងរំឭកខួបទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤) ដែលមានការចូលរួមទាំងក្រុមការងារក្នុងប្រទេសកម្ពុជា និងសមាជិកគណបក្សនៅខេត្តប្រីតធីសកូឡុំបៀ ប្រទេសកាណាដា។ ពិធីមីទ្ទីងនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ឆាយ រតនៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសកាណាដា ទទួលបន្ទុកជាប្រធានក្រុមការងារប្រចាំខេត្តប្រីតធីសកូឡុំបៀ។

ថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារទទួលបន្ទុកបដិសណ្ឋាកិច្ចន...
23/02/2024

ថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារទទួលបន្ទុកបដិសណ្ឋាកិច្ចនៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំខេត្ត British Columbia​ប្រទេសកាណាដា បានទទួលបដិសណ្ឋារកិច្ចសមាជិកគណបក្សប្រជាជន ២រូបប្រចាំគណៈកម្មាធិការសាខាបក្សខេត្ត BC នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

23/02/2024

លោក គិត ពិនវិជ័យ វិសេស ជាប្រជាពលរដ្ឋរស់នៅខេត្ត British Columbia ប្រទេសកាណាដា បានសំដែងការគាំទ្រចំពោះការដាក់ចេញនូវ បទបញ្ជាស្តីពី​​ការ ដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនខុសច្បាប់ នៅតាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោមជាតិ

22/02/2024

ក្រុមការងារយុវជនប្រចាំខេត្តប្រចាំខេត្ត British Columbia សំដែងការគាំទ្រចំពោះការដាក់ចេញនូវ បទបញ្ជាស្តីពី​​ការ ដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនខុសច្បាប់ នៅតាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោមជាតិ

21/02/2024
21/02/2024

Address

Phnom Penh
120806

Website

Alerts

Be the first to know and let us send you an email when ក្រុមការងារយុវជន CPP ប្រចាំខេត្ត British Columbia-Canada posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share