21/06/2025
ឈ្មោះផេកសុភមង្គលមិនគួរផុសដើម្បីបង្ខូចបងប្អូនឥស្លាមទេហើយប្រហែលយើងកំហុសច្រើនជាងគេផងហើយគេប្រហែលល្អជាងយើងក៏មិនដឹង ។រឿងខ្លះគួរបិតបាំងល្អជាងលាតត្រដាងព្រោះមនុស្សលោកពោពេញដោយកំហុសគ្មានអ្នកណាម្នាក់គេចផុតអំពីកំហុសរឿងដែលកន្លងហុសមិចចាំបាច់កមកផុសសាធារណះដោយគ្មានគិតភ្លេចសំដីណាពីប្រាប់អោយបិតបាំងបងប្អូនឥស្លាមអល់ឡោះនឹងបិតបាំងរឿងអ្នកវិញនៅថ្ងៃបរលោក។ ប្រហែលអ្នកសរសេរនឹងកំហុសច្រើនជាងគេផងក៏មិនដឹង។ យ៉ាងណាមិញចំនេះយើងទាបជាងគេគួរតែកំសរសេររឿងគេ។ قال رسول الله صلى الله عليه وسلم: "من ستر مسلما ستره الله في الدنيا والآخرة". وقال تعالى تفسير سورة الزمر - الآية 31. ( ثُمَّ إِنَّكُمْ يَوْمَ الْقِيَامَةِ عِنْدَ رَبِّكُمْ تَخْتَصِمُونَ ) يقول: ثم إن جميعكم المؤمنين والكافرين يوم القيامة عند ربكم تختصمون فيأخذ للمظلوم منكم من الظالم, ويفصل بين جميعكم بالحقّ។ គួរពិចារណាប្រយ័ត្នថ្ងៃក្រោយអស់ផលល្អដែលខំសាងត្រូវបានគេទាមទាយកវិញនៅថ្ងៃالقيامة។
#កាលឆ្នាំ2016មាននិស្សិតអេហ្សីបម្នាក់កុហកមនុស្សមួយប្រទេស រហូតដល់ប្រធានាធិបតី
ការលើករឿងនេះមកនិយាយដើម្បីអោយបងប្អូនចេះថ្លឹងថ្លែងនិងតាមដានប្រភពពត៌មានមុននឹងជឿ អ្វីក៏អាចកុហកបានដែរ
នៅឆ្នាំ2016 ប្រទេសអេហ្ស៊ីបបានទទួលព័ត៌មានថា عبد الرحمن راضي និស្សិតពេទ្យនៅសាកលវិទ្យាល័យ الازهر បានជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងការប្រកួតប្រជែងការចងចាំគម្ពីគូរអានអន្តរជាតិនៅប្រទេសម៉ាឡេសុីដោយទទួលបានងារជា "អ្នកសូត្រគម្ពីគូរអានល្អបំផុតលើលោក"។
ដំណឹងនេះបានជំរុញឱ្យមានការប្រារព្ធពិធីអបអរទូទាំងប្រទេស ទាំងនៅគេហដ្ឋានរបស់គាត់ ជាពិសេសអភិបាលខេត្ត និងតួនៗរបស់គាត់បានធ្វើពិធីអបអរយ៉ាងធំ។រហូតដល់លោកប្រធានាធិបតីអេហ្សីបលោកស៊ីស៊ី បានកំណត់ថ្ងៃណាត់ជួបដើម្បីផ្តល់រង្វាន់លើកទឹកចិត្តគាត់ផងដែរ។
ប៉ុន្តែក្រោយមក ប្រភពពីស្ថានទូតម៉ាឡេស៊ីបានលាតត្រដាងថា រ៉ទី មិនដែលទទួលបានទិដ្ឋាការចូលប្រទេសម៉ាឡេស៊ីឡើយ ហើយស្ថានទូតបានបញ្ជាក់ថា ការប្រកួតប្រឡងកូរអានមិនទាន់បានធ្វើនៅឡើយទេ។ហើយសមាជិកនៃគណៈកម្មាធិការជ្រើសរើសសម្រាប់ការចូលរួមរបស់ប្រទេសអេហ្ស៊ីបក្នុងការប្រកួតប្រជែងនៅប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថាមិនទាន់មានបេក្ខជនណាមួយត្រូវបានជ្រើសរើសសម្រាប់ឆ្នាំ2016នៅឡើយទេ។
រឿងនេះបានធ្វើឱ្យស្ថាប័នសាសនាធំៗ រួមទាំង الازهر និងក្រសួងរបស់ប្រទេសអេហ្ស៊ីប ស្ថិតក្នុងស្ថានភាពអាម៉ាស់មួយ បន្ទាប់ពីពួកគេបានអបអរសាទរជាសាធារណៈដល់សិស្សនោះ។
បន្ទាប់ពីមានការស៊ើបអង្កេតបានបញ្ចប់ សាកលវិទ្យាល័យ الأزهر បានសម្រេចចិត្តបញ្ជូននិស្សិត រ៉ទីទៅកាន់ក្រុមប្រឹក្សាវិន័យ ដោយសារការអះអាងមិនពិតរបស់គាត់ក្នុងការឈ្នះចំណាត់ថ្នាក់លេខ 1 ក្នុងការប្រកួតប្រជែងការចងចាំគម្ពីកូអានអន្តរជាតិនៅប្រទេសម៉ាឡេស៊ី។