KMH Foundation

KMH Foundation KMH Foundation is ISI GROUP CSR Program, which is driven by the goal to give back to the communities.

អបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា 🇰🇭✨24 កញ្ញា 1993 - 24 កញ្ញា 2026---Commemorating the Constituti...
24/09/2026

អបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា 🇰🇭✨

24 កញ្ញា 1993 - 24 កញ្ញា 2026
---
Commemorating the Constitutional Day of the Kingdom of Cambodia 🇰🇭✨

24 September 1993 - 24 September 2026

23/09/2026

[English Below]

រាល់ដើមឈើធំៗតែងតែមានចំណុចចាប់ផ្តើមតូចមួយជានិច្ច។

នៅឯថ្នាលបណ្តុះកូនឈើ KMH Foundation រៀងរាល់ថ្ងៃគឺជាដំណើរការនៃការយកចិត្តទុកដាក់យ៉ាងផ្ចិតផ្ចង់—ចាប់តាំងពីការរៀបចំដី ជ្រើសរើសគ្រាប់ពូជ រហូតដល់ការស្រោចទឹកមើលថែកូនឈើតូចៗឱ្យលូតលាស់យ៉ាងរឹងមាំ។

នៅពីក្រោយភាពបៃតងទាំងនេះ គឺកើតចេញពីបេះដូង និងកម្លាំងញើសឈាមរបស់ក្រុមការងារយើង។ តោះ! មកទស្សនាការងារប្រចាំថ្ងៃនៅទីនេះទាំងអស់គ្នា មុនពេលកូនឈើទាំងនេះត្រូវយកទៅដាំក្នុងសហគមន៍!💚🌱

—————————

Every shade-giving tree always starts with a humble beginning.

At KMH Foundation Tree Nursery, every day is a hands-on journey—from preparing the soil and selecting seeds to carefully watering and nurturing every young sapling.

Behind all this greenery is the genuine care and dedication of our team. Take a look at a day in our nursery before these saplings head out to green our communities!💚🌱

[English Below]🌳 ដើមចន្ទគិរី (អំពិលទឹកបារាំង) ៖ ដើមឈើឆ័ត្រដ៏ធំ ដែលពោរពេញដោយអាថ៌កំបាំង។អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់អង្គុ...
17/09/2026

[English Below]

🌳 ដើមចន្ទគិរី (អំពិលទឹកបារាំង) ៖ ដើមឈើឆ័ត្រដ៏ធំ ដែលពោរពេញដោយអាថ៌កំបាំង។

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់អង្គុយលេងក្រោមម្លប់ត្រជាក់ត្រជុំនៃដើមឈើទំហំធំមួយនេះនៅតាមសាលារៀន វត្តអារាម ឬតាមសួនសាធារណៈហើយ ប៉ុន្តែតើអ្នកដឹងទេថាវាមានប្រវត្តិ និងលក្ខណៈពិសេសប្លែកខ្លាំងប៉ុនណា?

- ហេតុអ្វីគេហៅថា "ដើមភ្លៀង"? ៖
ដើមចន្ទគិរីមានសមត្ថភាពពិសេសក្នុងការ «ក្តោប/បិទស្លឹក» នៅពេលមេឃជិតភ្លៀងធ្លាក់ និងនៅពេលយប់! លក្ខណៈនេះធ្វើឱ្យទឹកភ្លៀងអាចស្រោចស្រពធ្លាក់មកដីខាងក្រោមបានល្អ ហើយស្មៅដែលដុះក្រោមដើមនេះតែងតែខៀវស្រស់ជាងកន្លែងផ្សេង។

- ផ្កាដូចជក់មុខនិងផ្លែញ៉ាំបាន៖
ផ្កាពណ៌សលាយឈូករបស់វាមានរាងដូចជាជក់ ឬកម្រងសរសៃសូត្រ (Powder-puff)។ ឯផ្លែចាស់ពណ៌ខ្មៅវែងៗរបស់វា មានជាតិផ្អែម ដែលអាចហូបបាន ឬយកទៅធ្វើជាភេសជ្ជៈទៀតផង!

- អត្ថប្រយោជន៍ជុំទិស៖
ក្រៅពីផ្តល់ម្លប់យ៉ាងត្រជាក់ដូចឆ័ត្រធំ វាជួយ បង្កើតធាតុអាសូតបង្កើនជីជាតិដល់ដី សំបកនិងស្លឹកមានសារធាតុប្រឆាំងបាក់តេរី និងបំបាត់ការឈឺចាប់ ហើយសាច់ឈើរបស់វាគេនិយមយកទៅធ្វើជាគ្រឿងសង្ហារិម និងចម្លាក់ផ្សេងៗ។

👉 តើនៅក្បែរផ្ទះ ឬសាលារៀនរបស់អ្នក មានដើមចន្ទគិរីធំៗបែបនេះដែរទេ? ខមិនប្រាប់ពួកយើងផង! 💬👇

—————————

🌳 The Chankiri Tree (Rain Tree): The Giant Umbrella Tree with a Secret Capability.

You’ve probably relaxed under the cooling shade of this majestic tree at pagodas, schoolyards, or public parks. But do you know what makes the Chankiri tree so unique?

- Why is it called the "Rain Tree"?
Chankiri tree has a fascinating habit of folding its leaves right before it rains and at night! This lets rain pass straight through to the ground, keeping the grass beneath its umbrella-like canopy remarkably lush and green.

- Powder-Puff Blooms & Edible Pods:
Its pink-and-white blossoms look just like delicate powder puffs. When the long dark pods mature, they actually contain a sweet pulp that is edible and sometimes crafted into drinks!

- An Ecological Workhorse:
Beyond its massive shade canopy, this tree fixes nitrogen to enrich the soil, its leaves and bark carry antibacterial and anti-inflammatory properties, and its wood is highly prized for furniture and carvings.

👉 Is there a giant Chankiri tree near your home or school? Share your pictures or stories in the comments! 💬👇

📸 ប្រភពព័ត៌មាន / Image & Info Source: [CambodiaFaunaAndFlora]

[English Below]🌳 តើអ្នកស្គាល់ «ដើមឈើទាល» យក្សនៃព្រៃខ្មែរ ដែលជាប្រភពនៃជ័រទឹកបុរាណដែរឬទេ? ដើមឈើទាលគឺជាប្រភេទឈើព្រៃរឹងធំៗដ៏...
15/09/2026

[English Below]

🌳 តើអ្នកស្គាល់ «ដើមឈើទាល» យក្សនៃព្រៃខ្មែរ ដែលជាប្រភពនៃជ័រទឹកបុរាណដែរឬទេ?

ដើមឈើទាលគឺជាប្រភេទឈើព្រៃរឹងធំៗដ៏មានតម្លៃក្នុងអំបូរដែលដើរតួនាទីយ៉ាងសំខាន់ទាំងផ្នែកបរិស្ថាន សេដ្ឋកិច្ច និងវប្បធម៌ខ្មែរយើង។

លក្ខណៈទូទៅ និងបាតុភូតធម្មជាតិ៖

- អាចដុះលូតលាស់ខ្ពស់ស្រឡះចាប់ពី ៤០ ទៅ ៦០ ម៉ែត្រ មានដើមមូលត្រង់ សម្បកពណ៌ប្រផេះត្នោត។

- ស្លឹកធំរាងពងក្រពើ ឬបេះដូង មានរោមទន់ៗ។ ចំណែកផ្លែមានលក្ខណៈពិសេសដោយមាន «ស្លាបវែងពីរ» ជួយឱ្យវាហើរបានឆ្ងាយពេលជ្រុះ។

- សម្បូរដុះនៅតាមព្រៃល្បោះ ព្រៃស្រោង និងតាមដងអូរ ឬទន្លេ។

សារៈប្រយោជន៍ និងគុណតម្លៃ៖

- ជ័ររបស់ដើមឈើទាល ត្រូវគេដុតយកមកធ្វើជា «ជ័រទឹក» សម្រាប់លាបការពារទឹកជ្រាបលើទូក ធ្វើចង្កៀងប្រេង និងគ្រឿងតភ្ជាប់ផ្សេងៗតាំងពីសម័យបុរាណ។

- សាច់ឈើមានគុណភាពល្អ មាំ និងធន់ និយមយកមកសាងសង់ផ្ទះ ស្ពាន ទូក និងគ្រឿងសង្ហារិម។

- ជួយទប់ស្កាត់សំណឹកដី ផ្តល់ម្លប់ និងជាជម្រកសត្វព្រៃ ហើយជ័ររបស់វាក៏ត្រូវគេយកទៅកែច្នៃធ្វើជាឱសថបុរាណសម្រាប់ព្យាបាលជំងឺស្បែក និងដំបៅផងដែរ។

- មានវត្តមានក្នុងរឿងព្រេង និងបទចម្រៀងបុរាណខ្មែរជាច្រើន ហើយបច្ចុប្បន្នត្រូវបានចាត់ទុកជាប្រភេទរុក្ខជាតិងាយរងគ្រោះ ដែលត្រូវការការចូលរួមអភិរក្សទាំងអស់គ្នា។

តើអ្នកធ្លាប់បានឃើញដើមឈើទាលធំៗ ឬធ្លាប់ឃើញគេដុតយកជ័រទឹកផ្ទាល់ដែរឬទេ? ចែករំលែកបទពិសោធន៍របស់អ្នកនៅក្នុងប្រអប់ Comment ខាងក្រោមទាំងអស់គ្នា! 💬👇

📸 ប្រភពរូបភាព៖ [CambodiaFaunaAndFlora]

—————————

🌳 Did you know that the Dipterocarpus Alatus (ដើមឈើទាល) is one of Cambodia's most iconic forest giants?

The Dipterocarpus Alatus Tree is a magnificent canopy tree deeply tied to Southeast Asian ecology, traditional culture, and local livelihoods!

Key Characteristics:

- Reaches impressive heights of 40 to 60 meters with a straight trunk, greyish-brown bark, and large, softly hairy leaves.

- Its scientific name Dipterocarpus translates to "two-winged fruit," designed by nature to spin gracefully through the air when falling.

- Commonly found in dry deciduous forests and near riverbanks across Cambodia and Southeast Asia.

Remarkable Uses & Cultural Value:

- Historically, locals tap the tree using fire to extract liquid resin, which is widely used for waterproofing wooden boats, making torches, and sealing crafts.

- Highly praised for its strong, durable timber, often used in building traditional houses, bridges, boats, and fine furniture.

- Prevents soil erosion, provides essential wildlife habitat, and its resin has traditional medicinal uses for treating skin ailments and wounds.

- Frequently featured in traditional Khmer folk tales and songs, now requiring active conservation due to its vulnerable status in the wild.

Have you ever seen a massive Dipterocarpus Alatus in person or witnessed traditional resin tapping? Share your thoughts in the comments below! 💬👇

📸 Picture Credit៖ [CambodiaFaunaAndFlora]

12/09/2026

ជួបជាមួយក្រុមការងារបង្គោលដែលនៅពីក្រោយថ្នាលបណ្ដុះរបស់មូលនិធិ ខេ អឹម អេច 🌿

សូមណែនាំលោក មាស អុន ដែលបានបំពេញការងារនៅមូលនិធិអស់រយៈពេលជាង ២ ឆ្នាំមកហើយ។ លោកពូស្រឡាញ់កិច្ចការថ្នាលបណ្ដុះនេះជាខ្លាំង ដែលពួកយើងអាចមើលឃើញតាមរយៈភាពស្រស់បំព្រងនៃស្លឹកឈើនីមួយៗដែលលោកពូបានថែទាំ។ សម្រាប់លោកពូ ថ្នាលបណ្តុះកូនឈើមិនមែនត្រឹមតែកន្លែងធ្វើការនោះទេ ប៉ុន្តែវាគឺជាកន្លែងដែលលោកពូស្វែងរកឃើញនូវសេចក្ដីសុខបំផុត។

លោកពូគឺជាកម្លាំងចលករដ៏សំខាន់មួយដែលនៅពីក្រោយចក្ខុវិស័យក្នុងការបង្កើតសហគមន៍អោយកាន់តែមានភាពបៃតងរួមគ្នា ក្លាយជាការពិត✨
---
Meet the hands behind our growth 🌿

Meet Mr. Meas Oun, who has been with us for over two years. He is a man whose dedication is visible in every healthy leaf he tends. For him, the nursery isn’t just a workplace—it’s where he finds his greatest joy.

He is the silent strength behind our vision of making a "Greener Community Together" a reality ✨

[English Below]កសាងអនាគត រីកចម្រើនរួមគ្នា ✨«មុនពេលមានអគារសិក្សានេះ យើងបានប្រឈមមុខនឹងការខ្វះខាតថ្នាក់រៀនយ៉ាងខ្លាំង។ ការមា...
11/09/2026

[English Below]

កសាងអនាគត រីកចម្រើនរួមគ្នា ✨

«មុនពេលមានអគារសិក្សានេះ យើងបានប្រឈមមុខនឹងការខ្វះខាតថ្នាក់រៀនយ៉ាងខ្លាំង។ ការមានអគារថ្មីនេះ មានន័យថាយើងមានលំហរកន្លែងគ្រប់គ្រាន់សម្រាប់កុមារៗ ហើយចំនួនសិស្សចុះឈ្មោះចូលរៀនក៏កំពុងតែកើនឡើងជាលំដាប់។ ចំណែកឯបណ្ណាល័យវិញ គឺត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃ ដែលនេះធ្វើឱ្យយើងមានសេចក្តីរីករាយឥតឧបមា។»
— នាយកសាលាបឋមសិក្សា ប្រាសាទ ខេត្តឧត្តរមានជ័យ

អគារសិក្សានេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០២៣ ក្រោមគម្រោង «សាលារៀនមួយ ឆ្នាំសិក្សាមួយ» ដែលវាបានធ្វើលើសពីការកាត់បន្ថយភាពចង្អៀតណែនក្នុងថ្នាក់រៀន ពោលគឺវាបានផ្តល់ឱ្យកុមារនូវបរិស្ថានសិក្សាដ៏មានសុវត្ថិភាព និងបណ្ណាល័យដ៏រស់រវើកប្រចាំថ្ងៃ ដើម្បីជួយឱ្យពួកគេអាចអភិវឌ្ឍខ្លួន និងរីកចម្រើនទៅមុខ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់គ្នាដែលតែងតែគាំទ្រមូលនិធិ KMH។ យើងរួមគ្នាកាត់បន្ថយគម្លាត និងធានាថា សហគមន៍ជនបទអាចរីកចម្រើនទៅមុខជាមួយគ្នា 📖

—————————

Growing Together ✨

“ Before this building, we faced a critical shortage of classrooms. Having it now means we finally have enough space for our children, and our student enrollment is steadily increasing. The library is used every single day, and we couldn't be happier."
— School Director, Prasat Primary School, Oddar Meanchey Province

Built in 2023 under our 'One Year One School' project, this building does more than ease overcrowding—it gives children a safe environment and a vibrant daily library to help them thrive and grow.

Thank you to everyone who supports the KMH Foundation. Together, we are bridging gaps and ensuring that rural communities thrive together. 📖

[English Below]🌳ស្គាល់ដើមឈើកម្ពុជារបស់យើង 🇰🇭ដើមឈើនីមួយៗមានលក្ខណៈពិសេស និងតួនាទីខុសៗគ្នា។ តោះមកស្គាល់ដើមឈើមួយចំនួនរបស់កម្...
08/09/2026

[English Below]
🌳ស្គាល់ដើមឈើកម្ពុជារបស់យើង 🇰🇭

ដើមឈើនីមួយៗមានលក្ខណៈពិសេស និងតួនាទីខុសៗគ្នា។ តោះមកស្គាល់ដើមឈើមួយចំនួនរបស់កម្ពុជា និងស្វែងយល់ពីអ្វីដែលធ្វើឱ្យពួកវាខុសពីគ្នា។ 🌱

ដើមបេង — ល្បីដោយសារឈើរឹងមាំ និងមានតម្លៃខ្ពស់ ហើយជាប្រភេទដើមឈើដ៏សំខាន់មួយរបស់ព្រៃ ឈើកម្ពុជា។
គ្រញូង — ត្រូវបានគេចាត់ទុកថាជាឈើមានតម្លៃមួយប្រភេទរបស់កម្ពុជា ដោយសារឈើរបស់វារឹងមាំ ប្រើប្រាស់បានយូរ និងមានសោភ័ណភាពធម្មជាតិ។
ដើមកកោះ — ចំណុចគួរឱ្យចាប់អារម្មណ៍របស់ដើមកកោះគឺផ្លែរបស់វា ដែលមានរាងវែង និងជាលក្ខណៈមួយដែលអាចជួយសម្គាល់ដើមឈើប្រភេទនេះបាន។
ដើមឥន្ទនេល — លេចធ្លោដោយសារផ្កាដ៏ស្រស់ស្អាត ដែលអាចមានពណ៌ស្វាយ ផ្កាឈូក ឬស និងអាចទាក់ទាញឃ្មុំ និងមេអំបៅ។
ដើមចន្ទគីរី — ល្បីដោយសារមែកធាងលាតសន្ធឹង និងមកុដធំទូលាយ ដែលផ្តល់ម្លប់យ៉ាងច្រើន។

ដើមឈើមួយប្រភេទមានលក្ខណៈពិសេសមួយបែប ប៉ុន្តែពួកវាសុទ្ធតែមានតម្លៃសម្រាប់ធម្មជាតិ និងបរិស្ថានរបស់យើង។ 🌿💚

ការស្គាល់ដើមឈើ គឺជាជំហានដំបូងនៃការស្រឡាញ់ និងចូលរួមថែរក្សាធនធានធម្មជាតិរបស់កម្ពុជា។ តោះរួមគ្នាដាំ ថែរក្សា និងការពារដើមឈើរបស់យើងសម្រាប់ជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។ 🇰🇭🌱

—————————

🌳Know Your Cambodian Trees 🇰🇭

Every tree has its own unique characteristics and plays a different role in nature. Let’s get to know some of Cambodia’s trees and discover what makes each one special. 🌱

Beng Tree — Known for its strong, valuable timber and its importance as a native Cambodian forest species.
Kranhoung Tree — Considered one of Cambodia’s valuable timber species, Kranhoung is prized for its strong, durable wood and naturally beautiful appearance.
Kokoh Tree — One of its most distinctive features is its long-shaped fruit, which is a useful characteristic for identifying the species.
Inthnel Tree — Recognized for its beautiful flowers, which can appear in purple, pink, or white and attract pollinators such as bees and butterflies.
Chankiri Tree — Known for its broad, spreading canopy that provides plenty of shade and creates a beautiful green landscape.

Each tree is different in its own way, but they all have an important place in Cambodia’s natural environment. 🌿💚

Learning about our trees is the first step toward appreciating and protecting them. Let’s work together to plant, care for, and protect Cambodia’s trees for both present and future generations. 🇰🇭🌱

[English Below]🚣‍♂️ តើអ្នកដឹងទេថា «ដើមគគីរ» គឺជាស្តេចឈើដ៏ល្អបំផុត សម្រាប់យកទៅធ្វើទូកង? 🪵✨មកស្វែងយល់ពីអាថ៌កំបាំង និងលក្ខណ...
02/09/2026

[English Below]
🚣‍♂️ តើអ្នកដឹងទេថា «ដើមគគីរ» គឺជាស្តេចឈើដ៏ល្អបំផុត សម្រាប់យកទៅធ្វើទូកង? 🪵✨

មកស្វែងយល់ពីអាថ៌កំបាំង និងលក្ខណៈពិសេសប្លែកៗទាំង ៤ យ៉ាងនៃដើមឈើមួយនេះទាំងអស់គ្នា! 👇

1: ឈើ មិនងាយជ្រាបទឹក ឬរលួយ៖ សាច់ឈើគគីរមានភាពហាប់ណែនខ្លាំង និងមានប្រេង/ជ័រធម្មជាតិនៅក្នុងសាច់ឈើ ដែលជួយការពារមិនឱ្យទឹកជ្រាបចូល និងមិនងាយរលួយឡើយ ទោះជាកប់ ឬត្រាំក្នុងទឹកបានរាប់សិបឆ្នាំក៏ដោយ។

2: ភាពធន់ និងមាំទាំ៖ ទូកដែលធ្វើពីឈើគគីរអាចប្រើប្រាស់ និងរក្សាទុកបានរាប់សិបឆ្នាំ ដោយមិនងាយស្ពោត វៀច ឬប្រេះស្រាំឡើយ។

3: ធ្វើពីដើមឈើតែមួយដើម (ទូកលូន)៖ ដោយសារដើមគគីរអាចលូតលាស់បានកម្ពស់ខ្ពស់ និងមានដើមត្រង់ស្កឹមស្កៃ ជាងធ្វើទូកបុរាណអាចកាប់រំលំ រួចចោះកណ្តាលដើមតែមួយ (Seamless Log) ដើមធ្វើជាទូកងវែងៗដែលមានល្បឿនលឿន និងតុល្យភាពល្អបំផុត។

4: ពិធីសែនព្រេនតាមជំនឿ៖ មុននឹងកាប់ដើមគគីរធំៗយកមកធ្វើទូកង អ្នកស្រុកតែងតែរៀបចំពិធីសែនព្រេនសុំការអនុញ្ញាតពី «អ្នកតាម្នាងគគីរ» ជាមុនសិន ដើម្បីឱ្យការធ្វើទូកបានជោគជ័យ និងមានឫទ្ធានុភាពក្នុងការប្រកួត។

👉 តើអ្នកធ្លាប់បានឃើញ ឬជិះទូកងដែលធ្វើពីឈើគគីរផ្ទាល់ដែរឬទេ? ចែករំលែកបទពិសោធន៍របស់អ្នកនៅក្នុងប្រអប់ Comment ខាងក្រោមទាំងអស់គ្នា! 💬👇

—————————

🚣‍♂️ Did you know that the Koki tree is known as the ultimate timber for building traditional racing boats? 🪵✨

Here are the 4 amazing secrets behind this sacred boat-building wood: 👇

1: Water- & Rot-Resistant: The dense wood is packed with natural oils and resins, keeping water out and preventing rot even after decades of being submerged.

2: Extreme Durability: Boats crafted from Koki timber can last for decades without warping, cracking, or weakening over time.

3: Single-Log Carving (Seamless Hull): Growing extraordinarily tall and straight, massive Koki trunks allow traditional artisans to hollow out an entire longboat from a single tree for maximum speed and balance.

4: Sacred Rituals & Beliefs: Before felling a giant Koki tree, locals hold traditional ceremonies to ask permission from the protective spirit (Neang Koki) to ensure good fortune and powerful victory in racing competitions.

👉 Have you ever seen a traditional Touk Ngo up close or watched a boat race live? Share your thoughts with us in the comments below! 💬👇

[English Below]🌸តើអ្នកដឹងទេ? ផ្កាជម្ពូទេពដែលយើងនិយមហៅថា «ដើមផ្កាសាគូរ៉ា» នេះ មិនត្រឹមតែរីកស្អុសស្កៃស្រស់ស្អាតដូចក្នុងគំន...
28/08/2026

[English Below]
🌸តើអ្នកដឹងទេ? ផ្កាជម្ពូទេពដែលយើងនិយមហៅថា «ដើមផ្កាសាគូរ៉ា» នេះ មិនត្រឹមតែរីកស្អុសស្កៃស្រស់ស្អាតដូចក្នុងគំនូរប៉ុណ្ណោះទេ ប៉ុន្តែរាល់ពេលវារីកម្តងៗ តែងតែនាំយកភាពស្រស់ស្រាយ និងបរិយាកាសដ៏រ៉ូមែនទិកមកជាមួយជានិច្ច។

វានឹងជម្រុះស្លឹកបៃតងចេញគ្មានសល់ មុននឹងបញ្ចេញផ្កាពណ៌ផ្កាឈូករីកស្អុសស្កៃពេញដើម។ មិនតែប៉ុណ្ណោះ ផ្ការបស់វាអាចប្តូរពណ៌ពីផ្កាឈូកចាស់ ទៅជាផ្កាឈូកស្រាល និងពណ៌សតាមពេលវេលា ហើយគ្រាប់របស់វាមានស្លាបស្តើងៗអាចហោះតាមខ្យល់ដូចឆ័ត្រយោងតូចៗចឹង! ថ្វីបើមើលទៅល្វត់ល្វន់ តែដើមឈើមួយនេះធន់នឹងកម្តៅ និងផ្សែងបំពុលក្នុងក្រុងខ្លាំងណាស់។

ចាំមើលដល់រដូវកាលវារីកលើកក្រោយ កុំភ្លេចបបួលមនុស្សជាទីស្រឡាញ់ទៅថតរូបលេង និងគយគន់សម្រស់ធម្មជាតិជុំគ្នាណា! 📸✨

—————————

🌸Did you know? Our beloved "Khmer Sakura" isn't just a picture-perfect backdrop, it literally transforms the entire city into a dreamlike fairytale every single year.

Right before blooming, it drops all of its green leaves to cover the whole tree in a sea of vibrant pink. Its petals actually shift colors from deep magenta to blush white over time, and its seeds have paper-thin wings that float through the air like tiny parachutes! Despite its delicate look, this super-tree is incredibly tough thriving in heat and keeping our city air clean.

When the next bloom season rolls around, make sure to grab your favorite photo buddy and go soak in the views together! 📸✨

[English Below]ដឹងទេថា ការដាំ «ដើមកកោះ» មិនដូចដើមឈើទូទៅឡើយ? ចាប់តាំងពីការកាត់សំបកគ្រាប់ដើម្បីឱ្យដុះពន្លក រហូតដល់ការប្រើដ...
25/08/2026

[English Below]
ដឹងទេថា ការដាំ «ដើមកកោះ» មិនដូចដើមឈើទូទៅឡើយ? ចាប់តាំងពីការកាត់សំបកគ្រាប់ដើម្បីឱ្យដុះពន្លក រហូតដល់ការប្រើដីព្រៃជួយឱ្យឫសរឹងមាំ រុក្ខជាតិព្រៃមួយនេះត្រូវការការយកចិត្តទុកដាក់ និងបច្ចេកទេសពិសេសប្លែកពីគេទាំងស្រុង។ 🍃

👉អូសមើលព័ត៌មានខាងក្រោម ដើម្បីរៀនពីជំហានទាំង 4 នៃការដាំដើមកកោះឱ្យលូតលាស់បានល្អ។

1. មុនដាំ គេត្រូវធ្វើការ «កាត់/ឆ្កៀលសំបក» នៅផ្នែកខាងចុងគ្រាប់បន្តិចដោយប្រុងប្រយ័ត្ន (កុំឲ្យប៉ះភ្នែកគ្រាប់) ឬយកទៅត្រាំទឹកក្តៅឧណ្ហៗ (ប្រហែល 60°-70°C) រួចត្រាំទឹកធម្មតា 24 ម៉ោង ដើម្បីឲ្យទឹកជ្រាបចូល ដាស់គ្រាប់ឲ្យពន្លកឆាប់លាស់។
2. ពេលជីករន្ធដាំ (ទំហំ 50x50x50 CM) លើសពីការលាយជីកំប៉ុស គេនិយម យកដីព្រៃ ឬដីពីក្រោមដើមកកោះចាស់ៗ ចំនួន 1-2 ក្តាប់ដៃមកលាយក្នុងរន្ធដាំផងដែរ ដើម្បីបញ្ជូនមេរោគផ្សិតល្អៗទៅជួយឫសកូនឈើថ្មី។
3. ក្នុងកំឡុង 1-2 ឆ្នាំដំបូង ត្រូវដាំវានៅក្រោមម្លប់ឈើធំផ្សេងទៀត ឬធ្វើស្បៃបាំងពន្លឺថ្ងៃប្រហែល 40%-50%។ នៅពេលដើមវាចាប់ផ្តើមរឹងមាំ (កម្ពស់លើសពី 1.5 ម៉ែត្រ) ទើបបើកឲ្យត្រូវពន្លឺថ្ងៃពេញលេញដើម្បីសណ្តូកដើមឲ្យត្រង់។
4. ស្រោចទឹកតែពេលដីស្ងួតប៉ុណ្ណោះ (2-3 ថ្ងៃម្តង)។ នៅពេលកូនឈើមានអាយុ 6 ខែឡើង គេត្រូវកាត់បន្ថយការស្រោចទឹកបន្តិចម្តងៗ ដើម្បីបង្វឹកឲ្យឫសកែវចោះចុះក្រោមស្វែងរកប្រភពទឹកដោយ ខ្លួនឯង មុននឹងយកទៅដាំក្នុងដីចម្ការ ឬដីព្រៃ។

តើអ្នកធ្លាប់ដាំ ឬឃើញដើមកកោះដែរឬទេ? ខមិនប្រាប់ពួកយើងផង!👇

—————————

Did you know that growing a Kokoh tree isn't like planting your average tree? From filing its tough seed coat to using forest soil for healthy roots, this magnificent wild species has its own set of special rules. 🍃

👉Scroll down to learn the 4 unique steps to successfully plant and grow a Kokoh tree.

1. Kokoh seeds have extremely thick, waterproof coats that prevent standard germination. To sprout them, you must carefully file or nick a small part of the seed coat (avoiding the embryo) or soak them in hot water followed by a 24-hour room-temperature soak to allow moisture pe*******on.
2. As a forest legume, Kokoh relies on symbiotic soil fungi to absorb nutrients. When digging the planting pit (505050cm), mixing in a few handfuls of topsoil collected beneath mature Kokoh trees introduces these essential microorganisms to boost root establishment.
3. Unlike sun-loving ornamental trees, young Kokoh seedlings thrive in partial shade. During their first 1–2 years, they require roughly 40–50% shade cover or planting beneath a temporary nurse canopy to prevent sunburn before transitioning to full sunlight once established.
4. Kokoh is highly drought-tolerant once mature due to a deep taproot, but its young roots rot quickly in waterlogged soil. Water sparingly only when the soil dries out, and reduce watering frequency around 6 months to train the taproot to grow deep into the soil.

Have you ever seen or planted a Kokoh tree before? Let us know in the comments below!👇

Address

1F-01, ISI Tower, #1 KMH Boulevard , Khan Porsenchey
Phnom Penh

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00

Alerts

Be the first to know and let us send you an email when KMH Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to KMH Foundation:

Shortcuts

Share