App-learning on Khmer Rouge History

App-learning on Khmer Rouge History The information and archived media existing in the app was validated by Cambodian and international experts of Khmer Rouge History.

App-learning on Khmer Rouge History is an application that allows users to learn the Khmer Rouge through smart devices (smart phones and/or tablets) which has free online access for all. [English below]
«អេប-កម្មវិធីសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម»
អេប-កម្មវិធីសិក្សាប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម គឺជា​ក​ម្មវិធី​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​សិក្សា​អំពី​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ក្រហម តាម​រយៈ Smart devices (smart phones និង/ឬ tablets) ដែល​ទាំង​អស់​គ្នា​អាច​ប្រើ​បាន​តាម​អ៊ីន​ធឺណែត​ដោយ​ឥត​គិត​ថ្លៃ។ កម្មវិធី​នេះ គឺជា​គម្រោង​សំណង​មួយ​ ដែល​ត្រូវ​បាន​ស្នើ​ឡើង​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា និង​មាន​គោល​បំណង​អប់រំ​យុវវ័យ អំពី​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ក្រហម ក៏​ដូចជា​បង្កើន​ការ​យល់​ដឹង​អំពី​យុត្តិធម៌ សិទ្ធិ​មនុស្ស និង​សន្តិភាព តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​កិច្ច​សន្ទនា​គ្នា​រវាង​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម និង​យុវជន​ជំនាន់​ក្រោយ។ ព័ត៌មាន និង​បណ្ណសារ​ដែល​មាន​ក្នុង​កម្មវិធី​នេះ​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​យ៉ាង​ត្រឹម​ត្រូវ​ដោយ​អ្នក​ជំនាញ​ជាតិ និង​អន្តរ​ជាតិ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម។

មជ្ឈមណ្ឌល​បុប្ផាណា គឺជា​អ្នក​បង្កើត​គម្រោង​នេះ​ឡើង ដោយ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្រៀន និង​ស្វែង​យល់​ពី​ប្រវត្តិ​សាស្ត្រ និង​វប្បធម៌​កម្ពុជា ដែល​ខ្លួន​បាន​អនុវត្ត​តាំង​តែ​ពី​ការ​បង្កើត​មជ្ឈ​មណ្ឌល តាម​រយៈ​បណ្ណសារ ភាពយន្ត ភាពយន្ត​ឯកសារ...។ល។ អេប-កម្មវិធីសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​គឺជា​មធ្យោបាយ​មួយ​នៃ​ការ​ថែរក្សា​ការ​ចង​ចាំ​ជាតិ និង​ផ្ទេរ​ការ​ចង​ចាំ​នោះ​ឲ្យ​ដល់​យុវជន​ជំនាន់​ក្រោយៗ។ គម្រោង​នេះ​ត្រូវ​បាន​ផ្ដល់​មូល​និធិ​ដោយ​សហគមន៍​អឺរ៉ុប និង​មូល​និធិរៃ ព្រមទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា។
​ដើម្បី​ទាញ​យក​កម្មវិធី​នេះ​លោក​អ្នក​ដែល​ប្រើ iOS សូម​ចុច
https://itunes.apple.com/…/khmer-rouge-history/id1262423973…
ដើម្បីទាញយក​កម្មវិធី​នេះ​លោក​អ្នក​ដែលប្រើ Android សូមចុច
https://play.google.com/store/apps/details…
"App-learning on Khmer Rouge History "
App-learning on Khmer Rouge History is an application that allows users to learn the Khmer Rouge through smart devices (mart phones and/or tablets) which has free online access for all. As a proposed reparation project in front of Extraordinary Chambers in the Courts of Cambodia, the objective of the project is to educate the youth on Khmer Rouge History as well as to raise awareness about justice, human rights and peace hosting an exchange between Khmer Rouge survivors and the young people. Bophana Center is the creator of the project and focuses on teaching and understanding Cambodian History and culture which it has done since its foundation, through archives, movies, documentaries… App-learning on Khmer Rouge History is a way to preserve national memory and to reach the younger generations. This project was Funded by the European Union and REI Foundation Limited and the Ministry of Education, Youth and Sports. To download the app onto your IOS device, click the link below:
https://itunes.apple.com/…/khmer-rouge-history/id1262423973…
To download the app onto your Android device, click the link below:
https://play.google.com/store/apps/details…

[គម្រោង ' រំឭក ' - Acts of Memory Project - 記憶の行為]លោក វ៉ាន់ ផារី (ណាកាមូរ៉ា) មានអាយុ ១២ ឆ្នាំ នៅពេលដែលទីក្រុងភ្នំពេញបានដ...
03/07/2026

[គម្រោង ' រំឭក ' - Acts of Memory Project - 記憶の行為]
លោក វ៉ាន់ ផារី (ណាកាមូរ៉ា) មានអាយុ ១២ ឆ្នាំ នៅពេលដែលទីក្រុងភ្នំពេញបានដួលរលំនៅក្នុងខែមេសា ឆ្នាំ១៩៧៥។ ដូចប្រជាជនកម្ពុជាជាច្រើនដែរ ដំបូងឡើយ លោកជឿថាសន្តិភាពបានមកដល់បន្ទាប់ពីសង្គ្រាមជាច្រើនឆ្នាំ ផ្ទុយទៅវិញលោកត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅភ្លាមៗបន្ទាប់ពីនោះ។ ដោយបែកចេញពីគ្រួសាររបស់គាត់ ហើយត្រូវបានទុកចោលដើម្បីចិញ្ចឹមជីវិត គាត់បានស៊ូទ្រាំនឹងពលកម្មដោយបង្ខំ និងការលំបាកជាច្រើនក្នុងអំឡុងសម័យខ្មែរក្រហម។
បន្ទាប់ពីមកដល់ប្រទេសជប៉ុនក្នុងឆ្នាំ១៩៨៩ គាត់បានកសាងជីវិតថ្មី និងចិញ្ចឹមគ្រួសារ ទោះបីជាគាត់ធ្លាប់ឆ្លងកាត់ការលំបាកពីមុនក៏ដោយ។
ការសម្ភាសន៍ត្រូវបានធ្វើឡើងដោយ ហាហ្គីវ៉ារ៉ា រ៉េណា ជាអ្នកបកប្រែភាសាខ្មែរ ដែលបានមកប្រទេសជប៉ុននៅអាយុ ១៤ឆ្នាំ។ ចំណាប់អារម្មណ៍ចំពោះប្រវត្តិសាស្ត្រ និងរឿងរ៉ាវផ្ទាល់ រួមផ្សំជាមួយនឹងសមត្ថភាពរបស់គាត់ក្នុងបទសម្ភាសន៍ជាមួយលោក ណាកាមូរ៉ា ជាភាសាខ្មែរ បានជួយបង្កើតឱ្យការសន្ទនាប្រកបដោយផាសុកភាព និងមានអត្ថន័យដ៍ជ្រាលជ្រៅ។
សូមមើលវីដេអូសម្ភាសន៍របស់គាត់នៅទីនេះ (ជាភាសាខ្មែរ ជាមួយអក្សរត់ពីក្រោមជាភាសាជប៉ុន និងអង់គ្លេស)៖
🔗https://memory.bophana.com/.../nakamura-hiroshi-vann...
🤝គម្រោង «រំឭក» ជាគម្រោងសហប្រតិបត្តិការរវាងមូលនិធិរៃ (Rei Foundation Limited) មជ្ឈមណ្ឌលបុប្ផាណា (Bophana Center) និងក្រុម «រស់រាន» នៅក្នុងប្រទេសជប៉ុន។

20/05/2026

ក្នុងឱកាសទិវាជាតិនៃការចងចាំ ២០ ឧសភា មជ្ឈមណ្ឌលបុប្ផាណាសូមជូនភាពយន្ដឯកសារដែលមានចំណងជើងថា «ព្រីងចុងមែក» ជាខ្សែភាពយន្ដឯកសាររៀបរាប់អំពីរឿងរ៉ាវសោកនាដកម្មស្នេហាដ៏ជូរចត់នៃក្រុមគ្រួសារកម្ពុជា-វៀតណាមមួយគ្រួសារ បានជួបប្រទះការគំរាមកំហែងជីវិតក្នុងសម័យខ្មែរក្រហម។ ឪពុកដែលជាមេគ្រួសារបានធ្វើអត្តឃាតខ្លួនឯង ដើម្បីសង្រ្គោះប្រពន្ធ និងកូនឲ្យរួចផុតពីការកាប់សម្លាប់ទាំងគ្រួសារ។

ភាពយន្ដឯកសារ «ព្រីងចុងមែក» ដឹកនាំរឿងដោយ លោក រឿន ណារិទ្ធ ឆ្នាំ២០១៧ មានរយៈពេល ៣៧នាទី និយាយភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

លោកអ្នកអាចធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីប្រវតិ្ដសាស្រ្ដសម័យខ្មែរក្រហមគ្រប់ពេលវេលា គ្រប់ទីកន្លែងតាមរយៈ «អេប-ប្រវត្ដិសាស្រ្ដខ្មែរក្រហម»
📲 សម្រាប់ទូរសព្ទដែលប្រើប្រាស់ប្រព័ន្ធ iOS សូមចុច https://goo.gl/uWDF96
📲សម្រាប់ទូរសព្ទដែលប្រើប្រាស់ប្រព័ន្ធAndroid សូមចុច https://goo.gl/sFH4xR

លោកអ្នកក៍អាចសិក្សាអំពីទីតាំងសំខាន់ក្នុងប្រវត្ដិសាស្រ្ដខ្មែរក្រហមតាមរយៈកម្មវិធី «ទីចងចាំ-Mapping Memories Cambodia»
🔗https://mappingmemoriescambodia.com/kh

📆នៅម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងកម្លាំងខ្មែរក្រហមបានចូលដល់កណ្តាលទីក្រុងភ្នំពេញ។ បេសកកម្មដំបូងរបស់ពួកគេ គឺត្រូវ...
17/04/2026

📆នៅម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងកម្លាំងខ្មែរក្រហមបានចូលដល់កណ្តាលទីក្រុងភ្នំពេញ។ បេសកកម្មដំបូងរបស់ពួកគេ គឺត្រូវដកអាវុធពីទាហាន លន់ នល់ ដោយមិនមានសញ្ញាបង្ហាញពីការចរចាអ្វីឡើយ។

ក្រោយពីរស់នៅក្នុងភ្នក់ភ្លើងនៃសង្គ្រាមស៊ីវិលអស់រយៈពេលប្រាំឆ្នាំ(១៩៧០-១៩៧៥) ប្រជាជនក្រុងភ្នំពេញជាច្រើន មានសេចក្តីរីករាយក្រៃលែង ដោយសារតែពួកគេគិតថាសង្គ្រាមបានបញ្ចប់ ហើយពួកគេអាចរស់នៅដោយសន្តិភាពក្រោមការដឹកនាំរបស់អ្នកដឹកនាំថ្មី។ ប្រជាជនបានឈរអមសងខាងផ្លូវ ទទួលស្វាគមន៍ការមកដល់របស់ទាហានខ្មែរក្រហម។

ប្រជាជនបានយកកំណាត់ស មកគ្រវីនៅមុខផ្ទះរបស់ពួកគេ ជាសញ្ញានៃការចុះចូល និងស្រែកអបអរសាទរជ័យជំនះរបស់ខ្មែរក្រហម។

👉 តាមរយៈអេប-សិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម លោកអ្នកអាចសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមបាន គ្រប់ពេលវេលា គ្រប់ទីកន្លែង និងដោយសេរី ដោយគ្រាន់តែមានទូរសព្ទដៃ Smartphone មួយគ្រឿងក្នុងដៃប៉ុណ្ណោះ!

🤝 គម្រោងនេះ ផ្ដល់មូលនិធិដោយសហភាពអឺរ៉ុប និងមូលនិធិរៃ ដែលមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។

👉 Through App-Learning on Khmer Rouge History, you can learn this history anytime, anywhere and for free with just one Smartphone in your hand!

🤝 This project was funded by European Union in Cambodia and Rei Foundation Limited, supported by MoEYS Cambodia.

[English below] App-learning on KR History highlight🇰🇭 ជំពូកទី៧នៃ « អេប-ប្រវត្តិសាស្ត្រខ្មែរក្រហម » អនុញ្ញាតឱ្យសាធារណជន ...
07/01/2026

[English below] App-learning on KR History highlight

🇰🇭 ជំពូកទី៧នៃ « អេប-ប្រវត្តិសាស្ត្រខ្មែរក្រហម » អនុញ្ញាតឱ្យសាធារណជន ព្រមទាំងសិស្សានុសិស្សទាំងអស់សិក្សាអំពី #ការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ។

💡 មូលហេតុនៃការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ
💡​ ការគេចខ្លួនរបស់ខ្មែរក្រហម និងការរៀបចំក្រុមឡើងវិញ
💡 ដំណើរភៀសខ្លួនរបស់ប្រជាជន

👉 លោកអ្នកអាចសិក្សាបាន គ្រប់ពេលវេលា គ្រប់ទីកន្លែង និង ដោយសេរី ដោយគ្រាន់តែមានទូរស័ព្ទដៃ Smartphone មួយគ្រឿងក្នុងដៃប៉ុណ្ណោះ!

🤝 គម្រោងនេះ ផ្ដល់មូលនិធិដោយសហភាពអឺរ៉ុប និងមូលនិធិរៃ ដែលមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។

🇰🇭 Chapter VII of the "App-learning on Khmer Rouge History" allows the public especially all students to learn about the fall of Democratic Kampuchea.

💡 Why Democratic Kampuchea collapsed?
💡​ The Khmer Rouge escape and regroup
💡 Refugees fleeing

👉 You can learn anytime, anywhere and for free with just one Smartphone in your hand!

🤝 This project was funded by European Union in Cambodia and Rei Foundation Limited, supported by MoEYS Cambodia.

【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】🎞កម្ពុជា៖ ជាតិដែលកំពុងកើតឡើងម្តងទៀត📽ដឹកនាំដោយ TF1 (French TV 1) និង​ A2 (Antenne 2), ១៩...
31/12/2025

【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞កម្ពុជា៖ ជាតិដែលកំពុងកើតឡើងម្តងទៀត
📽ដឹកនាំដោយ TF1 (French TV 1) និង​ A2 (Antenne 2), ១៩៧៩​ - ១៩៨៣, ៤៤ នាទី, ភាសាខ្មែរ

ភាពយន្តនេះរាយការណ៍នៅពីក្រុងភ្នំពេញដែលមិនទាន់មានប្រជាជនរស់នៅនៅឡើយស្តីអំពីប្រជាពលរដ្ឋដែ លរងនូវភាពបាក់ស្បាត ហើយកំពុងរៀបចំខ្លួនជាថ្មីឡើងវិញបន្ទាប់ពីការចាកចេញរបស់ពួកខ្មែរក្រហម។

បានកើតឡើងវិញ មន្ទីរពេទ្យបានបើកទ្វារជាថ្នី និងព្យាបាលអ្នកជំងឺដោយប្រើឱសថសម័យ វិថីនានាពោរពេញដោយចរាចរណ៍ គ្រួសារបានជួបជុំគ្នាឡើងវិញ​ ទីផ្សារបានដំណើរការជាថ្មី សាលារៀនបង្រៀនកុមារនូវមុខវិជ្ជាផ្សេងៗ ដែលក្នុងនោះក៏មានទ្រឹស្តីលទ្ធិកុម្មុយនីស្ត​ និងសង្គមនិយមដែរ។

🗓⏰ថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
ចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ

📱ឆាណែលតេលេក្រាម: https://t.me/Bophanacenter
🤝គាំទ្រសកម្មភាពរបស់មជ្ឈមណ្ឌលបុប្ផាណាតាមរយៈ
1. Myriad: https://bit.ly/3Pqfvkz
2. ABA: 006 819 190 (ASSOCIATION ... AUDIOVISUELS)
ការបរិច្ចាគរបស់លោកអ្នកនឹងជួយធ្វើឱ្យសកម្មភាពរបស់មជ្ឈមណ្ឌលបុប្ផាណាអាចបន្តទៅមុខបាន!
- - - - - - - - - - - - -
🎞Cambodia: A Nation Reborn
📽Produced by French TV 1 and Antenne 2 , 1979 -​ 1983, 44 minutes, Khmer version

This film report captures Phnom Penh before its revitalization as a depopulated city with outdated infrastructure. The film displays a traumatized populace seeking to unite after the departure of the Khmer Rouge.

The sport is reborn, the hospital reopens its doors and takes care of the sick, people circulate in the streets, the family regroups its members, the market is put back in place, the school gives classes to children who are also taught notions of communism and socialism.

🗓⏰Saturday, January 3, 2026, at 5:00 pm, Bophana Center.
👉Free​ Entry!

📱Bophana Center Telegram Channel: https://t.me/Bophanacenter

🤝Support Bophana Center's activity via:
1. Myriad: https://bit.ly/3Pqfvkz
2. ABA: 006 819 190 (ASSOCIATION ... AUDIOVISUELS)
Your donation will help keep Bophana Center's activities alive!















【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】🎞កម្ពុជា ឆ្នាំ​ទី​១០📽ដឹកនាំដោយ John Pilger, David Munro, ឆ្នាំ១៩៨៩, ៥១នាទី ភាសាអង់គ្លេស...
24/12/2025

【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞កម្ពុជា ឆ្នាំ​ទី​១០
📽ដឹកនាំដោយ John Pilger, David Munro, ឆ្នាំ១៩៨៩, ៥១នាទី ភាសាអង់គ្លេស

កម្ពុជា ឆ្នាំ​ទី​១០ (ចេញ​ថ្មី) ពិនិត្យប្រតិកម្មរបស់រដ្ឋាភិបាលអង់គ្លេស និងអង្គការសហប្រជាជាតិ ចំពោះការរិះគន់របស់អន្តរជាតិជុំវិញស្ថានការណ៍នៅកម្ពុជា។

🗓⏰ថ្ងៃសៅរ៍​ ទី២៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។

📱ឆាណែលតេលេក្រាម: https://t.me/Bophanacenter

🤝គាំទ្រសកម្មភាពរបស់មជ្ឈមណ្ឌលបុប្ផាណាតាមរយៈ
1. Myriad: https://bit.ly/3Pqfvkz
2. ABA: 006 819 190 (ASSOCIATION ... AUDIOVISUELS)
ការបរិច្ចាគរបស់លោកអ្នកនឹងជួយធ្វើឱ្យសកម្មភាពរបស់មជ្ឈមណ្ឌលបុប្ផាណាអាចបន្តទៅមុខបាន!
- - - - - - - - - - - - -

🎞Cambodia Year Ten (Update)
📽Directed by John Pilger, David Munro , 1989, 51min, English version

Cambodia Year Ten Update examines the reactions of the British government and the United Nations to the international outcry over the situation in Cambodia.

🗓⏰Saturday, December 27, 2025, at 5:00pm, Bophana Center.
👉Free​ Entry!

📱Bophana Center Telegram Channel: https://t.me/Bophanacenter

🤝Support Bophana Center's activity via:
1. Myriad: https://bit.ly/3Pqfvkz
2. ABA: 006 819 190 (ASSOCIATION ... AUDIOVISUELS)
Your donation will help keep Bophana Center's activities alive!















【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】🎞រង់ចាំកម្ពុជា📽ដឹកនាំដោយ David A. Feingold , Shari Robertson , ១៩៨០ឆ្នាំ , ៥១ នាទី ភាសា...
16/12/2025

【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞រង់ចាំកម្ពុជា
📽ដឹកនាំដោយ David A. Feingold , Shari Robertson , ១៩៨០ឆ្នាំ , ៥១ នាទី ភាសាអង់គ្លេស

ចាប់តាំងពីការដួលរលំនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅឆ្នាំ១៩៧៩មក កម្ពុជាបានខិតខំប្រឹងប្រែងស្វែងរកភាពពិសេសរបស់ខ្លួន និងកសាងសង្គមឡើងវិញ។ រង់ចាំកម្ពុជា មានបទសម្ភាសន៍ និងការពិភាក្សាជាមួយប្រជាពលរដ្ឋមួយចំនួនតំណាងឲ្យការផ្លាស់ប្តូរ និងក្តីសង្ឃឹម និងមនុស្សជាច្រើនទៀតដែលនៅតែលះបង់ចំពោះមនោគមវិជ្ជាខ្មែរក្រហម។

🗓⏰ថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។

📱ឆាណែលតេលេក្រាម: https://t.me/Bophanacenter
🤝គាំទ្រសកម្មភាពរបស់មជ្ឈមណ្ឌលបុប្ផាណាតាមរយៈ
1. Myriad: https://bit.ly/3Pqfvkz
2. ABA: 006 819 190 (ASSOCIATION ... AUDIOVISUELS)
ការបរិច្ចាគរបស់លោកអ្នកនឹងជួយធ្វើឱ្យសកម្មភាពរបស់មជ្ឈមណ្ឌលបុប្ផាណាអាចបន្តទៅមុខបាន!
- - - - - - - - - - - - -

🎞Waiting for Cambodia
📽Directed by David A. Feingold , Shari Robertson , 1980, 51min, English version

Since the fall of the genocidal Khmer Rouge regime in 1979, Cambodia has struggled to find its uniqueness and rebuild its society. Waiting For Cambodia features interviews and discussions with a variety of citizens, many of who represent a face of change and hope, and many who remain dedicated to the Khmer Rouge ideology.

🗓⏰Saturday, December 20, 2025, at 5:00pm, Bophana Center.
👉Free Admission

📱Bophana Center Telegram Channel: https://t.me/Bophanacenter
🤝Support Bophana Center's activity via:
1. Myriad: https://bit.ly/3Pqfvkz
2. ABA: 006 819 190 (ASSOCIATION ... AUDIOVISUELS)
Your donation will help keep Bophana Center's activities alive!















【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】🎞ត្រឡប់​ទៅ​ឆ្នាំសូន្យ?📽ដឹកនាំដោយ David A. Feingold, ១៩៨៩ឆ្នាំ , រយៈពេល ៤២ នាទី ភាសាអង់គ...
15/12/2025

【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞ត្រឡប់​ទៅ​ឆ្នាំសូន្យ?
📽ដឹកនាំដោយ David A. Feingold, ១៩៨៩ឆ្នាំ , រយៈពេល ៤២ នាទី ភាសាអង់គ្លេស

”ត្រឡប់​ទៅ​ឆ្នាំសូន្យ?” សូមក្រឡេកមើលប្រទេសកម្ពុជារយៈពេល១០ឆ្នាំ ក្រោយរបបខ្មែរក្រហម ដែលបង្ហាញពីប្រជាជាតិមួយបានងើបឡើងវិញបន្តិចម្តងៗ ខណៈពេលដែលកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ពីគ្រាប់មីន និងពួកអ្នកគាំទ្ររបស់ប៉ុលពត។ តាមរយៈបទសម្ភាសន៍ជនរងគ្រោះ ភាពយន្តនឹងពិភាក្សាអំពីការជីវិតតស៊ូរបស់ប្រជាជន បង្ហាញពីទិដ្ឋភាពនៃប្រទេសកម្ពុជា និងវប្បធម៌ដ៏ល្អឯក។

🗓️⏰ថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
ចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ

📱ឆាណែលតេលេក្រាម: https://t.me/Bophanacenter

🤝គាំទ្រសកម្មភាពរបស់មជ្ឈមណ្ឌលបុប្ផាណាតាមរយៈ
1. Myriad: https://bit.ly/3Pqfvkz
2. ABA: 006 819 190 (ASSOCIATION ... AUDIOVISUELS)
ការបរិច្ចាគរបស់លោកអ្នកនឹងជួយធ្វើឱ្យសកម្មភាពរបស់មជ្ឈមណ្ឌលបុប្ផាណាអាចបន្តទៅមុខបាន!
- - - - - - - - - - - - -

🎞Return to Year Zero?
📽Directed by David A. Feingold, 1989, 42min, English version

Return to Year Zero? looks at Cambodia 10 years after the Khmer Rouge, showing a nation slowly recovering while facing ongoing dangers from landmines and Pol Pot loyalists. Through survivor interviews, the film explores citizens’ struggles to rebuild their lives, highlighting Cambodia’s landscapes, culture, and resilience.

🗓⏰Saturday, December 6, 2025, at 5:00pm, Bophana Center.
👉Free Admission

📱Bophana Center Telegram Channel: https://t.me/Bophanacenter

🤝Support Bophana Center's activity via:
1. Myriad: https://bit.ly/3Pqfvkz
2. ABA: 006 819 190 (ASSOCIATION ... AUDIOVISUELS)
Your donation will help keep Bophana Center's activities alive!















Address

64, Street 200, Okhnia Mén
Phnom Penh
855

Alerts

Be the first to know and let us send you an email when App-learning on Khmer Rouge History posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to App-learning on Khmer Rouge History:

Shortcuts

Share