អង្គការ រក្សាកុមារ - Raksa Koma Organization

អង្គការ រក្សាកុមារ - Raksa Koma Organization Vision:
Empowering underprivileged Cambodian children with the same opportunity as all people for a better future of themselves and their community.

អង្គការរក្សាកុមារ បាននាំយកសម្ភារៈសិក្សា ដែលជាអំណោយរបស់លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងកុំព្យូទ័រលើ...
30/07/2026

អង្គការរក្សាកុមារ បាននាំយកសម្ភារៈសិក្សា ដែលជាអំណោយរបស់លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងកុំព្យូទ័រលើតុចំនួន ៥គ្រឿង ដែលជាអំណោយរបស់ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី តាមរយៈអង្គការរក្សាកុមារ មកចែកជូនដល់សិស្សានុសិស្ស និងគណៈគ្រប់គ្រងសាលាអនុវិទ្យាល័យហ៊ុនសែនកោះស្នែង ស្ថិតនៅភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ការវិនិយោគលើការអប់រំ គឺជាការវិនិយោគលើសហគមន៍របស់យើង។ មកទល់ពេលនេះដំណើរការសាងសង់សាលាអនុវិទ្យាល័យទីពោ សម្រេចបានប្រមាណជា៦០%ហើ...
13/07/2026

ការវិនិយោគលើការអប់រំ គឺជាការវិនិយោគលើសហគមន៍របស់យើង។ មកទល់ពេលនេះដំណើរការសាងសង់សាលាអនុវិទ្យាល័យទីពោ សម្រេចបានប្រមាណជា៦០%ហើយ។ យើងកំពុងបន្តពន្លឿនការងារ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលដ៏ខ្លីខាងមុខនេះ។

Investing in education is investing in our community. We are officially 60% closer to opening the doors of opportunity at Tipo Secondary School!

អង្គការរក្សាកុមារ បានចូលរួមជួយឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ សម្រាប់អបអរសាទរខួបលើកទី២ ស្តីពីទិវាជនមានពិការ...
08/07/2026

អង្គការរក្សាកុមារ បានចូលរួមជួយឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ សម្រាប់អបអរសាទរខួបលើកទី២ ស្តីពីទិវាជនមានពិការភាពភ្នែក និងគថ្លង់ អន្តរជាតិក្រោមប្រធានបទ “រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែកនិងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម” ដែលប្រព្រឹត្តទៅថ្ងែទី៨ កក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

Raksa Koma Organization contributed funds to Disability Action Council (DAC), which commemorated the International Day of Deafblindness on July 8, 2026, at the Ministry of Social Affairs, Veterans and Youth Rehabilitation (MoSVY). Dedicated to supporting persons with combined vision and hearing impairments, this marked the second annual local observance following the official UN proclamation.

អង្គការរក្សាកុមារ បានបរិច្ចាគម៉ាស៊ីនត្រជាក់ចំនួន៣គ្រឿង និងកុំព្យូទ័រយួរដៃចំនួន១គ្រឿង ជូនដល់មូលនិធិចក្ខុខ្មែរ។ អំណោយទាំងន...
01/07/2026

អង្គការរក្សាកុមារ បានបរិច្ចាគម៉ាស៊ីនត្រជាក់ចំនួន៣គ្រឿង និងកុំព្យូទ័រយួរដៃចំនួន១គ្រឿង ជូនដល់មូលនិធិចក្ខុខ្មែរ។ អំណោយទាំងនេះនឹងបង្កលក្ខណៈងាយស្រួល កាត់បន្ថយភាពនឿយហត់ បង្កើនប្រសិទ្ធភាពព្យាបាលអ្នកជំងឺ និងបង្កើនផលិតភាពក្រុមការងារពេទ្យ ក្នុងការផ្ដល់សេវាវះកាត់សង្គ្រោះការមើលឃើញ ដោយឥតគិតថ្លៃ ជូនដល់អ្នកជំងឺវ័យចំណាស់នៅតាមជនបទ និងតំបន់ក្រីក្រនៅក្នុងប្រទេសកម្ពុជា។

Raksa Koma Organization donated three air-conditioning units and a laptop to Khmer Sight Foundation in Phnom Penh. These upgrades will boost comfort and productivity for the team, empowering them to continue providing free sight-saving surgeries to elderly patients in Cambodia's rural and impoverished areas.

ស្ថាបត្យកម្មសាលាអនុវិទ្យាល័យទីពោ ស្ថិតក្នុងភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ នេះជាការបង្ហាញនូវគំនិតបង្កើតថ្ម...
27/06/2026

ស្ថាបត្យកម្មសាលាអនុវិទ្យាល័យទីពោ ស្ថិតក្នុងភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ នេះជាការបង្ហាញនូវគំនិតបង្កើតថ្មីមួយ នៅក្នុងការរចនាដែលផ្តល់អាទិភាពដល់ពន្លឺធម្មជាតិ កិច្ចសហការដើម្បីសម្រេចបាននូវគោលបំណងសិក្សា និងជាកន្លែងបើកចំហសម្រាប់សិស្សានុសិស្សដើម្បីរីកចម្រើន។

School architecture Tipo Secondary School in Nimith village, Tipo commune, Santuk district Kompong Thom province. Proud to unveil a design that prioritizes natural light, collaboration, and open spaces for students to thrive.

ការឧបត្ថម្ភគាំទ្រតិចតួច ក៏អាចផ្តល់ផលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលផងដែរ!❤️ អង្គការ រក្សាកុមារបានផ្តល់កុំព្យូទ័រយួរដៃចំនួន ២គ្...
20/06/2026

ការឧបត្ថម្ភគាំទ្រតិចតួច ក៏អាចផ្តល់ផលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលផងដែរ!❤️ អង្គការ រក្សាកុមារបានផ្តល់កុំព្យូទ័រយួរដៃចំនួន ២គ្រឿង ជូនដល់ លោកគ្រូ អ្នកគ្រូនៅ វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី។ សេចក្តីរំភើបរបស់ពួកគេ បានរំឭកយើងពីសារៈសំខាន់នៃគម្រោងគាំទ្រសហគមន៍។ ជាមួយ​នឹងឧបករណ៍ទាំងនេះ លោកគ្រូ អ្នកគ្រូ អាចធ្វើផែនការមេរៀន ពង្រឹងការសិក្សានៅក្នុងថ្នាក់រៀន និងជួយអភិវឌ្ឍសមត្ថភាពដល់កុមារ និងយុវជនឲ្យកាន់តែប្រសើរឡើង។

A little support goes a long way! ❤️ We had the honor of delivering two laptop computers to the hardworking teachers at Phnom Penh Thmey Special Education High School. Seeing their excitement reminds us why community support matters so much. With these devices, these incredible educators can streamline lesson planning, enhance classroom learning, and better support their students.

សកម្មភាពចុះពិនិត្យ វាស់វែង និងកំណត់ទីតាំងសាងសង់បន្ទប់ទឹកស្អាត នៅក្នុងសាលាបឋមសិក្សាជ្រាប់ ស្ថិតនៅក្នុងភូមិជ័យមង្គល ឃុំជ្រ...
17/06/2026

សកម្មភាពចុះពិនិត្យ វាស់វែង និងកំណត់ទីតាំងសាងសង់បន្ទប់ទឹកស្អាត នៅក្នុងសាលាបឋមសិក្សាជ្រាប់ ស្ថិតនៅក្នុងភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

បន្ទប់ទឹកស្អាត ទាន់សម័យ ធំទូលាយ និងមានពន្លឺគ្រប់គ្រាន់ គឺជាតម្រូវការដ៏សំខាន់មួយសម្រាប់សោភ័ណភាព និងផាសុកភាព សម្រាប់សិស្សា...
15/06/2026

បន្ទប់ទឹកស្អាត ទាន់សម័យ ធំទូលាយ និងមានពន្លឺគ្រប់គ្រាន់ គឺជាតម្រូវការដ៏សំខាន់មួយសម្រាប់សោភ័ណភាព និងផាសុកភាព សម្រាប់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាចំបក់ខាងជើង ស្ថិតនៅភូមិចំបក់ខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

[English Below]តើនាងមានផ្ទៃពោះយ៉ាងដូចម្តេច? តើឪពុកក្មេងតូចជានរណា?នារីម្នាក់អាយុ៤៣ឆ្នាំ រស់នៅខេត្តតាកែវ ត្រូវបានបងស្រីបង្...
12/06/2026

[English Below]

តើនាងមានផ្ទៃពោះយ៉ាងដូចម្តេច? តើឪពុកក្មេងតូចជានរណា?

នារីម្នាក់អាយុ៤៣ឆ្នាំ រស់នៅខេត្តតាកែវ ត្រូវបានបងស្រីបង្កើតរាយការណ៍មកក្រុមការងារនៃអង្គការធីភីអូកម្ពុជា ដើម្បីស្នើសុំការព្យាបាលជំងឺផ្លូវចិត្តធ្ងន់ធ្ងរដែលត្រូវបានចងបង្ខាំងទុក។ នៅពេលក្រុមការងារចុះទៅដល់ ដំបូងឡើយអ្នកជំងឺមានអារម្មណ៍ធម្មតា ទឹកមុខស្រស់បស់ ស្លូត ស្វាគមន៍ក្រុមការងារយើង ហើយអង្គុយលើអង្រឹងបម្រុងហូបផ្លែស្វាយ ដែលក្នុងដៃមានស្វាយពីរបីផ្លែ ឯជើងម្ខាងត្រូវបានចងច្រវាក់។ នៅពេលនោះ ក្មេងស្រីតូចដែលជាកូនរបស់គាត់អាយុ៥ឆ្នាំបានស្រែកយំ ពេលនោះប្រហែលជានាងយល់ថា មានគេចង់ធ្វើបាបកូនរបស់ខ្លួន ស្រាប់តែគាត់ប្រែជាច្រលោតខឹងជាខ្លាំង ហើយបានយកផ្លែស្វាយគប់តម្រង់មកក្រុមការងារ។ សូម្បីតែគាត់បាត់បង់សតិ ក៏គាត់នៅតែការពារកូន ខ្លាចគេធ្វើបាបកូនរបស់ខ្លួន។ យោងតាមការរៀបរាប់របស់បងស្រី អ្នកជំងឺចាប់ផ្តើមឈឺនៅឆ្នាំ២០១៧។ អ្នកជំងឺត្រូវបានបញ្ជូនត្រលប់មកប្រទេសកម្ពុជាវិញ ខណៈដែលកំពុងធ្វើការងារនៅប្រទេសម៉ាឡេស៊ីបានរយៈពេលប្រមាណជាង១ឆ្នាំ។ យើងមិនមានព័ត៌មានបន្ថែមថាតើគាត់បានជួបប្រទះបញ្ហាអ្វីខ្លះពេលកំពុងធ្វើ ជាអ្នកធ្វើការតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី។ ក្រុមគ្រួសារបាននាំអ្នកជម្ងឺទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋពីរបីកន្លែងនៅរាជធានីភ្នំពេញ តែពុំបានធូរស្បើយឡើយ។ ដោយសារគ្មានជម្រើស ជីវភាពក្រីក្រ និងដើម្បីសុវត្ថិភាព ក្រុមគ្រួសារក៏សម្រេចចិត្តចាក់សោរឱ្យនៅក្នុងផ្ទះ។

ខណៈជំងឺកូវីដ-១៩ បាននឹងកំពុងរាតត្បាតយ៉ាងខ្លាំង អ្នកជំងឺបានហែកបង្អួចរត់ចេញគេចខ្លួនបាត់។ រយៈពេល៣ថ្ងៃក្រោយមក អ្នកជំងឺបានត្រឡប់មកដល់ផ្ទះវិញ ហើយក៏ត្រូវបានគេចាប់ចងច្រវាក់ និងចាក់សោរបង្ខាំងទុក។ ពីរបីខែក្រោយមក សាច់ញាតិហាក់កត់សម្គាល់ថា អ្នកជំងឺមានអាការៈដូចស្រ្តីចាញ់កូន តែក៏នាំគ្នាធ្វើហីទៅ។ ពេលទារកនៅក្នុងផ្ទៃបានប្រមាណជា៥ខែ ក៏នៅតែមិនមាននរណាចាប់អារម្មណ៍ដែរ ហើយម្យ៉ាងទៀតកូនក្នុងផ្ទៃនោះមិនចេះព្រងះឡើយ។ ពេលគត៌អាយុ៧ខែ ទើបសាច់ញាតិដឹងច្បាស់ថា អ្នកជំងឺពិតជាមានផ្ទៃពោះប្រាកដមែន។ ជាភ័ព្វសំណាង ចាប់តាំងពីទម្ងន់កូននោះមក អ្នកជំងឺមានចរិតស្លូតបូត មិនអុកឡុកឆាឆៅបង្កបញ្ហា ដែលគេនាំគ្នានិយាយថា ជាកូននាំសំណាង។ អ្នកជំងឺបានគ្រប់ខែចំរដូវបុណ្យអុំទូក ខណៈដែលជំងឺកូវីដ-១៩បានរាតត្បាតយ៉ាងខ្លាំង។ ពេលនោះ អ្នកជំងឺរស់នៅជាមួយម្តាយឪពុកចាស់ជរា។ ម្តាយជរាបានទៅរកពេទ្យនៅមណ្ឌលសុខភាព តែពុំមានពេទ្យណាព្រមមកជួយបង្កើតឡើយ ម្តាយគាត់ក៏រត់ទៅរកឆ្មបបុរាណ ប៉ុន្តែគេបានបដិសេធព្រោះភ័យខ្លាចឆ្លងជំងឺកូវីដផង និងខ្លាចអ្នកជំងឺដែលបាត់សតិផង។ ដោយគ្មានជម្រើស ម្តាយជរាបានត្រៀមកន្ត្រៃមួយ ហើយបានជួយបង្កើតកូននោះ។ បើស្រមៃពីស្ថានភាព ពិតជាសែនសង្វេគ និងខ្លោចផ្សារជាពន់ពេក ជីវិតរងទុក្ខវេទនាជាងនាងបដាចារទៅទៀត។ ពេលបង្កើតកូនរួច សាច់ញាតិបានយកទារកទៅកាន់មណ្ឌលសុខភាព ដើម្បីពិនិត្យសុខភាព លទ្ធផលបង្ហាញថាទារកមានសុខភាពល្អ មិនមានបញ្ហាអ្វីទេ។ គ្មានការពិនិត្យផ្ទៃពោះ គ្មានការថែទាំពោះ គ្មានវាក់សាំងការពារ ប្រសូត្រកូនដោយគ្មានពេទ្យជំនាញ ពិតជាមហាសំណាងដែលទារកមានសុខភាពល្អធម្មតា។

ក្នុងពេលសម្ភាសន៍ប៉ាន់ប្រមាណ អ្នកជំងឺបាត់បង់សតិស្ទើរតែទាំងស្រុង។ អ្នកជំងឺនិយាយម្នាក់ឯង ហើយមិនអាចប្រាស្រ័យទាក់ទងបាន។ សូម្បីអ្នកជំងឺបាត់បង់សតិក៏ដោយ ប៉ុន្តែអ្នកជំងឺនៅស្គាល់កូន។ អ្នកជំងឺបានទទួលការព្យាបាលដោយឱសថ ហើយក្រុមអ្នកព្យាបាលបានធ្វើការអប់រំផ្សព្វផ្សាយផ្លូវចិត្តជូនដល់ក្រុមគ្រួសារ ដើម្បីឱ្យពួកគាត់យល់ដឹងអំពីជំងឺ និងវិធីព្យាបាលដែលមានប្រសិទ្ធភាព។ ចំពោះលទ្ធផលនៃការព្យាបាលជំងឺយ៉ាងណានោះ ក្រុមការងារយើងខ្ញុំនឹងជូនដំណឹងបន្ថែមជាក់ស្តែងអំពីស្ថានភាពប្រែប្រួលនៃជំងឺរបស់គាត់។ អង្គការធីភីអូកម្ពុជា ត្រូវការការគាំទ្រ និងជំនួយជាថវិកាបន្ថែមទៀតពីសប្បុរសជន ដើម្បីផ្តល់ការព្យាបាលជូនអ្នកជំងឺផ្លូវចិត្តដែលនៅចងបង្ខាំងទុកជាច្រើនទៀតផងដែរ។

Who is the father of the little girl? How did the patient get pregnant?

A 43-year-old patient, female, was reported to TPO Cambodia team by her older sister, requesting treatment for a serious mental illness that has gotten her sister confined and chained up in her home. When the team arrived, the patient initially appeared calm. She put on a friendly face and kindly welcomed our team. She was sitting on a hammock while eating mangos. Her hands were filled with mangos, while her leg was chained. In the meantime, her 5-year-old daughter started crying, the patient suddenly became aggressive. No one knew how the patient was feeling, perhaps she thought someone wanted to hurt her daughter. Even though she lost her insight, she was still protecting her child, afraid that her daughter would be hurt. According to her older sister, the patient began to fall ill in 2017, and she was sent back to Cambodia while working as a house cleaner in Malaysia, a job she had held for over a year. We had no information on what happened to her during her work in Malaysia. The patient’s family took the patient to a few public hospitals in Phnom Penh for treatment, but there were no signs of improvement. Due to a lack of alternatives, financial problems, and safety concerns, the patient’s family decided to lock her up in her house.

At that point in time, the COVID-19 pandemic was beginning to spread widely. The patient escaped her house by breaking down the window. Three days later, the patient returned home and was chained and locked up by her family. A few months later, her relatives noticed that the patient was experiencing symptoms of morning sickness, but they brushed it aside. Later, when she was 5 months pregnant, there was still nobody who noticed and the baby wasn’t moving typically. When the baby was 7 months old, the relatives realized that the patient was pregnant. Fortunately, since pregnancy, the patient behaved and appeared calm, which is called that baby brings luck. The patient was in time for the birth of her child during the Water Festival while COVID-19 was still spreading. At that time, the patient was taken care of by her elderly parents. Her elderly mother went to the health center, looking for an available midwife but no midwife was willing to help her give birth. The mother ran to a traditional birth attendant, but she also refused because she was afraid of COVID-19 and was also afraid of her safety because it is known that the pregnant woman is psychotic. With no alternatives, the elderly mother prepared a scissor and helped deliver the baby herself. If you form a mental image of the situation, it is a very unfortunate and tragic moment. Her life seems more miserable than the life of the Khmer legend Badacar. After giving birth, her relatives took the baby to the health center to check the baby's health. The baby was healthy with no health problems. There were no prenatal checkups, no prenatal care, no vaccinations, and she had to give birth without a professional midwife. It is truly a blessing that the baby is healthy and normal.

During the assessment interview, the patient talked to herself, could not communicate with others and had almost no insight but she still recognized her child. The patient received medication and the therapists provided psycho-education to her family so that they could understand the disease and effective treatment methods. Our team will update actual information about her progress in treatment later. Our team will keep you updated on the patient’s recovery progress. TPO Cambodia needs more support and financial assistance from generous individuals to provide treatment to many more mentally ill people who are still confined.

ការបរិច្ចាគថវិកាប្រចាំឆ្នាំលើកទី៣បរិច្ចាគថវិកាបីដង បង្កើនផលវិជ្ជមានបីដង! អង្គការរក្សាកុមារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅច...
10/06/2026

ការបរិច្ចាគថវិកាប្រចាំឆ្នាំលើកទី៣

បរិច្ចាគថវិកាបីដង បង្កើនផលវិជ្ជមានបីដង! អង្គការរក្សាកុមារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ ហត្ថា សម្រាប់ការបរិច្ចាគថវិកា ៣ឆ្នាំជាប់ៗគ្នា។ ការប្តេជ្ញាចិត្តរយៈពេលវែងសម្រាប់មូលនិធិសប្បុរសធម៌ បានជំរុញបេសកកម្មរបស់អង្គការរក្សាកុមារ និងធ្វើឲ្យមានការផ្លាស់ប្តូរដ៏ពិតប្រាកដ នៅក្នុងសហគមន៍របស់យើង!

3rd Annual Corporate Donation

Three times the generosity, three times the impact! We are deeply grateful to Hattha Bank for their incredible 3rd consecutive donation. Your steadfast support fuels our mission and drives real change in our community!

Address

Phnom Penh

Alerts

Be the first to know and let us send you an email when អង្គការ រក្សាកុមារ - Raksa Koma Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អង្គការ រក្សាកុមារ - Raksa Koma Organization:

Shortcuts

Share