23/09/2026
អបអរសាទរខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦
រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់ជាតិដែលកំណត់នូវការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័នកំពូលរបស់ជាតិ។ រដ្ឋធម្មនុញ្ញជានិមិត្តរូបនៃ ឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងជាការធានានូវការគោរពគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។