IRule-Diary

IRule-Diary Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from IRule-Diary, Youth Organization, Phnom Penh.

01/06/2026

សេចក្ដីថ្លែងអំណរគុណ🙏

សកម្មភាពសង្គម និងការងារសហគមន៍លើកទី៤ នៃឆ្នាំ២០២៦​ របស់ពួកយើងបានបញ្ចប់ទៅយ៉ាងរលូន។​​ សមិទ្ធផលនេះមិនអាចកើតមានឡើងទេ បើពុំមានការទុកចិត្ត និងទឹកចិត្តសប្បុរស របស់សប្បុរសជនគ្រប់រូប។

យើងខ្ញុំតំណាងអោយនិស្សិតនៃមហាវិទ្យាល័យរដ្ឋបាលសាធារណៈនៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយសកម្មភាពសង្គម និងការងារសហគមន៍ដ៏មានន័យនេះ។ ការចូលរួមចំណែកនៃការបរិច្ចាគរបស់សប្បុរសជនទាំងឡាយ មិនថាតិចក្ដី​ ច្រើនក្ដី ការបរិច្ចាគជាសម្ភារៈសិក្សា សម្លៀកបំពាក់ ឬរបស់ចាំបាច់នានា បាននាំមកនូវស្នាមញញឹម ក្ដីសង្ឃឹម ជាចំណែកនៃការលើកទឹកចិត្ត ដល់កុមារដែលខ្វះខាត។

ខណៈពេលដែលសកម្មភាពសង្គម និងការងារសហគមន៍លើកទី៤នេះ បានបញ្ចប់ទៅដោយជោគជ័យ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការជម្រាបជូនថា សកម្មភាពសង្គម និងការងារសហគមន៍លើកទី៥ នឹងត្រូវរៀបចំឡើងនៅឆ្នាំ២០២៧ ខាងមុខនេះ ដោយគ្រោងនឹងធ្វើដំណើរទៅកាន់ខេត្តពោធ៍សាត់ និងខេត្តបាត់ដំបង។
យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ពួកយើងនឹងបន្តទទួលបានការគាំទ្រ ការលើកទឹកចិត្ត និងកិច្ចសហការដ៏មានតម្លៃពីសប្បុរសជន ដៃគូឧបត្ថម្ភ និស្សិត និងសាធារណជនគ្រប់មជ្ឈដ្ឋាន ដើម្បីបន្តបេសកកម្មមនុស្សធម៌ដ៏មានអត្ថន័យនេះ។

ជាថ្មីម្ដងទៀតយើងខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ និងសូមគោរពជូនពរដល់បងប្អូនសប្បុរសជនអោយជួបប្រទះនូវសេចក្ដីសុខ សុខភាពល្អ និងទទួលបានពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

#សកម្មភាពសង្គមនិងការងារសហគមន៍លើកទី៤



មហាវិទ្យាល័យរដ្ឋបាលសាធារណៈ សន្យាថានឹងត្រឡប់មកវិញជាមួយនៅសកម្មភាពសង្គម និងការងារសហគមន៍លើកទី៥ !មហាវិទ្យាល័យរដ្ឋបាលសាធារណៈនៃ...
30/05/2026

មហាវិទ្យាល័យរដ្ឋបាលសាធារណៈ សន្យាថានឹងត្រឡប់មកវិញជាមួយនៅសកម្មភាពសង្គម និងការងារសហគមន៍លើកទី៥ !

មហាវិទ្យាល័យរដ្ឋបាលសាធារណៈនៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កំពុងផ្ដួចផ្ដើមរៀបចំគម្រោងការងារសង្គម និងការងារសហគមន៍លើកទី៥​របស់ពួកយើង ដែលនឹងមកដល់នាពេលឆាប់ៗនេះ។

សកម្មភាពសង្គម និងការងារសហគមន៍លើកទី៥​ របស់យើងក៏មិនខុសពីឆ្នាំមុនៗ គណៈប្រតិភូ និងនិស្សិតនៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​ នឹងបន្តធ្វើកម្មវិធីសប្បុរសធម៌ ដោយការចែកជំនួយសប្បុរសធម៌ទៅសាលារៀនដែលខ្វះខាត ដែលមានការគាំទ្រពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយជាពិសេសតាមរយៈជំនួយសប្បុរសធម៌ពីមហាជននានាដើម្បីជួយដល់កុមារ និងសាលារៀនដែលស្ថិតនៅតំបន់ដាច់ស្រយាល។

កាន់តែពិសេសទៀតនោះ សកម្មភាពសង្គម និងការងារសហគមន៍លើកទី៥ របស់ពួកយើងនឹងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តពោធ៍សាត់ និងខេត្តបាត់ដំបង ដែលជាខេត្តទាំង២ ជាខេត្តដែលពោរពេញទៅដោយសម្រស់ធម្មជាតិ វប្បធម៌ដ៏សម្បូរបែប​ និងជាខេត្តដែលត្រូវបានគេស្គាល់ដោយសារភាពទាក់ទាញនៃសំណង់ស្ថាបត្យកម្ម និងវប្បធម៌ អរិយធម៌ដែលបន្សល់ទុកតាំងពីបុរាណ។

យើងខ្ញុំសូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី និងមិត្តភក្តិទាំងអស់ឱ្យចូលរួមជាមួយយើងខ្ញុំក្នុងការចូលរួមចំណែកជាសប្បុរសជន មិនថាជាអំណោយជាថវិកា អាហារ ឬសម្ភារៈសិក្សា សុទ្ធតែអាចជួយផ្តល់ឱកាស ក្តីសង្ឃឹម និងអនាគតភ្លឺស្វាងសម្រាប់កុមារដែលមានជីវភាពខ្វះខាត។
📞 ទំនាក់ទំនងបរិច្ចាគ៖ ០៩៦ ៣០៣ ៩៩៩៧ | ០១៧ ៦៩៣ ៩៩៥

28/05/2026

សកម្មភាពសង្គម និងការងារសង្គមលេីកទី៤ ឆ្នាំ២០២៦

គណៈប្រតិភូ និង​​ និស្សិតមកពីមហាវិទ្យាល័យរដ្ឋបាលសាធរណៈ នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានបង្កើតអោយមានឡើងនូវ ការងារសង្គម និងការងារសហគមន៍លើកទី៤ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “មួយជំហានទៅមុខសម្រាប់អ្នកជំនាន់ក្រោយ៖ លើកកម្ពស់ការអប់រំកុមារជំនាន់ថ្មី ក្នុងយុគសម័យមហាបវរធិបតី”.

ក្នុងរយៈពេលបីថ្ងៃ យើងបានធ្វើដំណើរឆ្ពោះទៅកាន់ ខេ​ត្តកំពង់ធំ និងសៀមរាប ដោយអនុវត្តសកម្មភាពដ៏មានអត្ថន័យជាច្រើនជាពិសេសលើការផ្តោតលើការអប់រំ ការចូលរួមការងារសង្គម និងការងារសហគមន៍ និងការថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ខ្មែរ។

​យើងខ្ញុំបានធ្វើដំណើរទៅកាន់សាលាបឋមសិក្សាព្រែក សាលាបឋមសិក្សាច្រនៀង និងសាលាបឋមសិក្សារុនតាឯក ជាកន្លែងដែលយើងបាននាំយកជំនួយសប្បុរសធម៌រួមមានសម្ភារៈសិក្សា និងសម្ភារៈចាំបាច់ផ្សេងៗដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត។

លើសពីនេះទៀត ពួកយើងក៏បានចូលរួមក្នុងសកម្មភាពដាំដើមឈើនៅតំបន់អង្គរ ដោយដាំដើមឈើចំនួន ១០០ ដើម ដែលជាចំណែកតូចមួយក្នុងការលើកស្ទួយបរិស្ថានធម្មជាតិផងដែរ។

ក្រៅពីសកម្មភាពទាំងនោះ ការងារសង្គមមួយនេះបានផ្តល់ឱកាសដល់និស្សិតអោយបានរៀនសូត្រ បង្កេីនភាពស្នឹទ្ធស្នាល និងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។

ឆ្លៀតក្នុងឱកាសនេះ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និស្សិត អតីតនិស្សិត អ្នកគាំទ្រ និងមិត្តភក្ដិទាំងអស់ដែលបានចូលរួមគាំទ្រនិងឧបត្ថម្ភកម្មវិធី សកម្មភាពសង្គម និងការងារសហគមន៍លើកទី៤ របស់យើងរហូតដល់បានលេចចេញជារូបរាងឡើងប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។​

#សកម្មភាពសង្គមនិងការងារសហគមន៍លើកទី៤



27/05/2026

(កំពង់ធំ-សៀមរាប)៖ គណៈប្រតិភូ និងក្រុមនិស្សិតមកពីមហាវិទ្យាល័យរដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស...

27/05/2026

សកម្មភាពសហគមន៍ | កម្មវិធីដាំដេីមឈេីនៅក្នុងបរិវាណអង្គរ (សកម្មភាពសង្គមនិងការងារសហគមន៍លើកទី៤)
…………………………………………

ក្រៅពីការចែកអំណោយ គណៈប្រតិភូ និងនិស្សិត នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានធ្វេីការងារសហគមន៍ ដោយដាំកូនឈេីចំនួន 100 ដេីមនៅក្នុងបរិវេណអង្គរ ដែលមានការសម្របសម្រួលដោយផ្ទាល់ពីអាជ្ញាធរអប្សរា ដែលជាចំណែកមួយក្នុងការលើកកម្ពស់បរិស្ថាន និងសហគមន៍ធម្មជាតិ។

ឆ្លៀតក្នុងឱកាសនេះ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និស្សិត អតីតនិស្សិត អ្នកគាំទ្រ និងមិត្តភក្ដិទាំងអស់ដែលបានចូលរួមគាំទ្រនិងឧបត្ថម្ភកម្មវិធី សកម្មភាពសង្គម និងការងារសហគមន៍លើកទី៤ របស់យើងរហូតដល់បានលេចចេញជារូបរាងឡើងប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។​

#សកម្មភាពសង្គមនិងការងារសហគមន៍លើកទី៤



25/05/2026

📍ប្រាសាទបន្ទាយស្រី | ខេត្តសៀមរាប
(សកម្មភាពសង្គមនិងការងារសហគមន៍លើកទី៤)
…………………………………………

នេះជាទិដ្ឋភាព គណៈប្រតិភូ និងនិស្សិត នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទស្សនាប្រាសាទបន្ទាយស្រី ដែលមានទីតាំងស្ថិតនៅ ភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រាសាទបន្ទាយស្រី ជាប្រាសាទដែលមានភាពល្បីល្បាញផ្នែកចម្លាក់ ដែលមានក្បាច់រចនាល្អដាច់គេ។ រាល់ចម្លាក់ទាំងអស់ដែលបានឆ្លាក់នៅលើប្រាសាទ បានបង្កប់នូវអត្ថន័យ និងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ទិដ្ឋភាពនៃការទស្សនាប្រាសាទដែលជាអត្តសញ្ញាណរបស់ជាតិយេីង បានរំលឹក និងដាស់ស្មារតីអោយយេីងទាំងអស់គ្នា ផ្ដោតសំខាន់ទៅលេីការការពារវប្បធម៌ អរិយធម៌ និងសម្បត្តិវប្បធម៌របស់យេីងសម្រាប់មនុស្សជំនាន់ក្រោយ។

ទីបំផុត ការងារសង្គម និងការងារសហគមន៍លេីកទី៤ របស់យេីងបានឈានមកដល់ទីបញ្ចប់ហេីយ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និស្សិត អតីតនិស្សិត អ្នកគាំទ្រ និងមិត្តភក្ដិទាំងអស់ដែលបានចូលរួមគាំទ្រនិងឧបត្ថម្ភកម្មវិធី សកម្មភាពសង្គម និងការងារសហគមន៍លើកទី៤ របស់យើងរហូតដល់បានលេចចេញជារូបរាងឡើងប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។​ ជួបគ្នាម្ដងទៀត នៅឆ្នាំក្រោយ នៅខេត្តពោធ៍សាត់ និងបាត់ដំបង!

#សកមមភាពសង្គមនិងការងារសហគមន៍លើកទី៤



25/05/2026

📍ប្រាសាទសម្បូរព្រៃគុគ | ខេត្តកំពង់ធំ
(សកម្មភាពសង្គមនិងការងារសហគមន៍លើកទី៤)
…………………………………………

នេះជាទិដ្ឋភាព គណៈប្រតិភូ និងនិស្សិត នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទស្សនាប្រាសាទសម្បូរព្រៃគុគ ដែលមានទីតាំងស្ថិតនៅ ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ប្រាសាទសំបូរព្រៃគុគ ជាប្រាសាទដែលសំខាន់មួយក្នុងចំណោមប្រាសាទដែលមាននៅក្នុងប្រទេសកម្ពុជា ជាពិសេសប្រាសាទនេះ បានបញ្ចូលនៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ ទិដ្ឋភាពនៃការទស្សនាប្រាសាទដែលជាអត្តសញ្ញាណរបស់ជាតិយេីង បានរំលឹក និងដាស់ស្មារតីអោយយេីងទាំងអស់គ្នា ផ្ដោតសំខាន់ទៅលេីការការពារវប្បធម៌ អរិយធម៌ និងសម្បត្តិបេតិកភណ្ឌជាតិរបស់យេីងសម្រាប់មនុស្សជំនាន់ក្រោយ។

ទីបំផុត ការងារសង្គម និងការងារសហគមន៍លេីកទី៤ របស់យេីងបានឈានមកដល់ទីបញ្ចប់ហេីយ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និស្សិត អតីតនិស្សិត អ្នកគាំទ្រ និងមិត្តភក្ដិទាំងអស់ដែលបានចូលរួមគាំទ្រនិងឧបត្ថម្ភកម្មវិធី សកម្មភាពសង្គម និងការងារសហគមន៍លើកទី៤ របស់យើងរហូតដល់បានលេចចេញជារូបរាងឡើងប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។​ ជួបគ្នាម្ដងទៀត នៅឆ្នាំក្រោយ នៅខេត្តពោធ៍សាត់ និងបាត់ដំបង!

#សកម្មភាពសង្គមនិងការងារសហគមន៍លើកទី៤



Address

Phnom Penh

Alerts

Be the first to know and let us send you an email when IRule-Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to IRule-Diary:

Shortcuts

Share