Khmer Youth in Europe - យុវជនខ្មែរនៅអឺរ៉ុប

Khmer Youth in Europe - យុវជនខ្មែរនៅអឺរ៉ុប សូមស្វាគមន៍មកកាន់ទំព័រហ្វេសប៊ុកយុវជនខ្មែរនៅអឺរ៉ុប Bienvenue au Page du Facebook Khmer Youth In Europe.

ស្វាគមន៍ចំពោះការចូលមកកាន់ទំព៍រហ្វេសប៊ុកយុវជនខ្មែរនៅអឺរ៉ុប

Welcome to the Khmer Youth In Europe's page.

អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (Koh Ker inscr...
17/09/2026

អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (Koh Ker inscribed on the UNESCO World Heritage List)

១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦





[English Below]ចុងខែកញ្ញានេះ អត់ទាន់មានគម្រោងទៅណាមែនទេ? 🤔តស់ៗ! កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅ! នៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ «ព...
16/09/2026

[English Below]
ចុងខែកញ្ញានេះ អត់ទាន់មានគម្រោងទៅណាមែនទេ? 🤔

តស់ៗ! កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅ! នៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ «ព្រឹត្តិការណ៍សមរាត្រីអង្គរ» នៅខេត្តសៀមរាប នឹងមកដល់ហើយ! ត្រៀមខ្លួនមកចូលរួមទាំងអស់គ្នា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ 👏🏻🇰🇭✨

No plans for the end of September yet? 🤔

Come on! Don’t miss this special occasion! Only 4 days to go until the “Angkor Equinox Event” in Siem Reap. Get ready to join us from 21–23 September 2026! 👏🏻🇰🇭✨







[English Below]ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ លើកទី៥ ទាក់ទាញប្រតិភូក្រុមហ៊ុនទេសចរណ៍ធំៗ មកពីប្រទេសមីយ...
16/09/2026

[English Below]
ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ លើកទី៥ ទាក់ទាញប្រតិភូក្រុមហ៊ុនទេសចរណ៍ធំៗ មកពីប្រទេសមីយ៉ាន់ម៉ា នេប៉ាល់ និងហ្វីលីពីនជួបពិភាក្សាជាមួយ ក្រុមហ៊ុនទេសចរណ៍កម្ពុជាបង្កើតកិច្ចសហការទេសចរណ៍រូមគ្នាជាច្រើន

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធី ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ លើកទី៥ (5th Cambodia Travel Match – CTM 2026 Mini-Series) រៀបចំដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ហួត ហៃ អភិបាលរងរាជធាំនីភ្នំពេញ និងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍, ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា, លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter), តំណាងក្រុមប្រឹក្សាសិក្សាទីផ្សារទេសចរណ៍កម្ពុជា (CTB), តំណាងសមាគមសណ្ឋាគារកម្ពុជា (CHA) ព្រមទាំងប្រតិភូ និងប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិមកពីប្រទេសមីយ៉ាន់ម៉ា នេប៉ាល់ និងហ្វីលីពីន រួមជាមួយអ្នកទិញអន្តរជាតិ និងអ្នកផ្គត់ផ្គង់សេវាទេសចរណ៍កម្ពុជា អ្នកសារព័ត៌មាន សរុបជាង១៣០ រូប នៅសណ្ឋាគារ Crowne Plaza Phnom Penh by IHG។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូពីប្រទេសមីយ៉ាន់ម៉ា នេប៉ាល់ និងហ្វីលីពីន ព្រមទាំងអ្នកចូលរួមទាំងអស់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) ដែលជាអ្នករៀបចំកម្មវិធី រួមជាមួយសហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក្រុមប្រឹក្សាសិក្សាទីផ្សារទេសចរណ៍ (CTB) និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ពង្រីកឱកាសធុរកិច្ច និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា CTM 2026 Mini-Series បានក្លាយជាវេទិកាពាណិជ្ជកម្មទេសចរណ៍ដ៏សំខាន់មួយស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយផ្តោតលើការពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន បង្កើនការចូលដល់ទីផ្សារទេសចរណ៍អន្តរជាតិ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព ការបង្កើតជាវេទិកាភ្ជាប់អ្នកទិញអន្តរជាតិជាមួយអ្នកផ្គត់ផ្គង់សេវាទេសចរណ៍កម្ពុជាជាក់ស្តែង និងប្រកបដោយលទ្ធផលខ្ពស់ ដើម្បីពង្រីកបណ្តាញធុរកិច្ច ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗ អំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងពិភពលោក ដែលជួយបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារទេសចរណ៍អន្តរជាតិ ពង្រីកវត្តមានរបស់កម្ពុជាក្នុងទីផ្សារថ្មីៗ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងប្រតិបត្តិករទេសចរណ៍ក្នុងតំបន់ឱ្យមានឱកាសចូលដល់ទីផ្សារអន្តរជាតិ។

ប​ន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញភ្ញៀវទេសចរ អ្នកទស្សនា និងវិនិយោគិនអន្តរជាតិ មកទស្សនា និងស្វែងយល់ពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ដោយភាពជឿជាក់ និងពុំមានកង្វល់ណាមួយ ព្រមទាំងទទួលបានបទពិសោធន៍នៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលល្បីថា «ស្នាមញញឹមកម្ពុជា» និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលជាអត្តសញ្ញាណពិសេសរបស់កម្ពុជា។

គូសបញ្ជាក់ផងដែរថា ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ (CTM 2026 Mini-Series) ត្រូវបានអនុវត្តក្រោមកិច្ចសហការដ៏ជិតស្និទ្ធរវាងក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា (CTF) និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) ក្នុងនាមជាអ្នករៀបចំកម្មវិធី (Lead Organizer) ដែលជាយុទ្ធនាការទីផ្សារគោលដៅជាយុទ្ធសាស្ត្រពេញមួយឆ្នាំ ក្រោមប្រធានបទ «កម្ពុជាទៅកាន់ពិភពលោក» ដើម្បីបង្កើតវេទិកាធុរកិច្ចរវាងអ្នកទិញអន្តរជាតិ និងអ្នកផ្គត់ផ្គង់កម្ពុជា ពង្រីកទីផ្សារ ទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ និងលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយពិពិធកម្ម និងភាពប្រកួតប្រជែងនៅលើទីផ្សារទេសចរណ៍ពិភពលោក។

រាជធានីភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦

The 5th Cambodia Travel Match 2026 Attracts Major Travel Agency Delegates from Myanmar, Nepal, and the Philippines to Meet with Cambodian Tourism Companies and Establish Numerous Tourism Collaborations

H.E. HUOT Hak, Minister of Tourism, presided over and delivered the opening speech at the 5th Cambodia Travel Match 2026 Mini-Series (5th CTM 2026 Mini-Series). The event was organized by the Pacific Asia Travel Association (PATA) Cambodia Chapter, with the participation of H.E. HUOT Hai, Deputy Governor of Phnom Penh and representative of H.E. KHUONG Sreng, Governor of Phnom Penh; Neak Oknha LUU Meng, Co-Chair of the Tourism Working Group; Oknha DIN Somethearith, President of the Cambodia Tourism Federation (CTF); Dr. THOURN Sinan, Chairman of the PATA Cambodia Chapter; representatives of the Cambodia Tourism Board (CTB); representatives of the Cambodia Hotel Association (CHA); as well as national and international delegates and tourism operators from Myanmar, Nepal, and the Philippines, alongside international buyers and Cambodian tourism service providers, and journalists totaling over 130 participants at the Crowne Plaza Phnom Penh by IHG.

On this occasion, the Minister extended a warm welcome to the delegations from Myanmar, Nepal, and the Philippines, as well as to all attendees. He expressed high praise and appreciation to the PATA Cambodia Chapter as the lead organizer, together with the Cambodia Tourism Federation (CTF), the Cambodia Tourism Board (CTB), and all relevant partners for organizing this international event. The initiative aims to enhance public-private sector cooperation, expand business opportunities, and promote Cambodia's tourism potential to international markets.

Furthermore, the Minister highlighted that the CTM 2026 Mini-Series has become an essential tourism trade platform aligned with the priority policies of the Royal Government under the dynamic and visionary leadership of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia. The initiative focuses on developing the tourism sector by strengthening public-private partnerships, increasing access to international tourism markets, and promoting sustainable tourism development in Cambodia. It serves as a practical, high-yield platform connecting international buyers with Cambodian tourism service providers to expand business networks, exchange experiences, and share updates on regional and global tourism developments. This initiative enhances Cambodia's competitiveness in the international tourism market, expands its presence into new markets, and supports local small and medium enterprises (SMEs) and regional tourism operators by providing them with opportunities to access global markets.

In addition, the Minister invited international tourists, visitors, and investors to visit and explore Cambodia's rich potential with confidence and peace of mind. He encouraged them to experience the warm hospitality famously known as the "Cambodian Smile" and the friendliness of the Cambodian people, which serve as Cambodia's unique identity.

It is worth noting that the Cambodia Travel Match 2026 Mini-Series (CTM 2026 Mini-Series) is executed through close collaboration between the Ministry of Tourism, the Cambodia Tourism Federation (CTF), and the PATA Cambodia Chapter as the Lead Organizer. It serves as a year-round strategic destination marketing campaign under the theme "Cambodia to the World," designed to create B2B platforms between international buyers and Cambodian suppliers, expand markets, attract tourists and investments, and promote Cambodia as a diversified and competitive tourism destination on the global stage.

Phnom Penh, September 9, 2026





[English Below]ក្រសួងទេសចរណ៍ រៀបចំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងស្ថិតិទេសចរណ៍រាជធានីភ្នំពេញ៖...
16/09/2026

[English Below]
ក្រសួងទេសចរណ៍ រៀបចំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងស្ថិតិទេសចរណ៍

រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងស្ថិតិទេសចរណ៍ ដែលកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ កែសម្រួល និងបំពេញបន្ថែមខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្តីពីស្ថិតិ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មុននឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យបន្តតាមនីតិវិធី។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញពិនិត្យ និងកែសម្រួលខ្លឹមសារមួយចំនួនឱ្យស្របតាមខ្លឹមសារដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានដើម្បីបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីនៅចុងខែកញ្ញា ឆ្នាំ២០២៦។

ទីស្តីការក្រសួងទេសចរណ៍, ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦

Ministry of Tourism Holds Meeting to Review Draft Sub-Decree on Tourism Statistics Management

Phnom Penh: H.E. HUOT Hak, Minister of Tourism, chaired a meeting to review and provide input on the draft Sub-Decree on Tourism Statistics Management. The meeting aimed to examine, revise, and further develop the draft to ensure that it is comprehensive and consistent with the Law on Tourism, the Law on Statistics, and other relevant legal instruments before submitting it to the Office of the Council of Ministers for further review in accordance with established procedures.

This important meeting was attended by Their Excellencies, Lok Chumteavs, senior officials, directors-general, department directors, and relevant technical officials.

On the occasion, H.E. Minister instructed the technical working group to review and revise certain provisions to ensure their conformity with the applicable laws and legal instruments, with a view to submitting the draft to the Office of the Council of Ministers by the end of September 2026.

Ministry of Tourism, 9 September 2026





[English Below]ការងារក្រៅម៉ោងរាជការដោយទទួលបានគោលការណ៍ពីគណៈប្រចាំការនៃយុវជនគណបក្សថ្នាក់កណ្ដាល ឯកឧត្តម ហួត ហាក់ សមាជិកគណៈក...
16/09/2026

[English Below]
ការងារក្រៅម៉ោងរាជការ

ដោយទទួលបានគោលការណ៍ពីគណៈប្រចាំការនៃយុវជនគណបក្សថ្នាក់កណ្ដាល ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋាននៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក លោកស្រី ជាប្រធាន និងជាតំណាងផ្នែក ព្រមទាំងក្រុមការងារចំពោះកិច្ចចំណុះ យ.គ.ក. ដើម្បីពិនិត្យ និងពិភាក្សាលើការត្រៀមរៀបចំ «កិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត» ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅវិមាន ៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

វិមាន ៧មករា, ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦

Part-time work outside government hours

With the authorization of the Standing Committee of the Cambodian People’s Party Central Youth Wing, H.E. HUOT Hak, Member of the Central Committee and Head of the Secretariat of the Central Youth of Cambodian People’s Party, chaired a working meeting with Excellencies, Lok Chumteavs, Drs., ladies and gentlemen serving as heads and representatives of various sections, as well as the ad hoc working groups under the Central Youth of Cambodian People’s Party.

The meeting reviewed and discussed preparations for the “Meeting to Review the Work Achievements of the Central Youth of Cambodian People’s Party for the First Half of 2026 and Set Directions for Future Work,” scheduled for the morning of Saturday, 26 September 2026, at the 7 January Palace. The meeting will be held under the high presidency of Samdech Moha Bovor Thipadei HUN Manet, Vice President of the Cambodian People’s Party and President of the Central Youth of Cambodian People’s Party.

7 January Palace, 4 September 2026.


[English Below]ក្រសួងទេសចរណ៍ និងក្រុមហ៊ុន METFONE សហការបើកយុទ្ធនាការផ្សាព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាផ្សារភ្ជាប់ជាមួយម្ហូប...
16/09/2026

[English Below]
ក្រសួងទេសចរណ៍ និងក្រុមហ៊ុន METFONE សហការបើកយុទ្ធនាការផ្សាព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាផ្សារភ្ជាប់ជាមួយម្ហូបអាហារ «ស្រុកខ្ញុំ ម្ហូបខ្ញុំ – My Village, My Food»

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Metfone ដើម្បីបើកយុទ្ធនាការ «ស្រុកខ្ញុំ ម្ហូបខ្ញុំ – My Village, My Food» ដែលធ្វើការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ផ្សារភ្ជាប់ម្ហូបអាហារជាលក្ខណៈពិសេសតាមតំបន់នីមួយៗ នៅជុំវិញប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោក Cao Manh Duc នាយកប្រតិបត្តិ (CEO) និងសហការី មន្រ្តីរាជការគ្រប់នាយកដ្ឋាន និងមន្ទីរទេសចរណ៍ តំណាងសកលវិទ្យាល័យ សាស្រ្តាចារ្យ និងនិស្សិត អ្នកបង្កើតមាតិកា សរុបជាង២០០ នាក់ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងពិធីប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Cao Manh Duc និងក្រុមហ៊ុន METFONE ចំពោះការចូលរួមគាំទ្រយុទ្ធនាការរបស់ក្រសួងទេសចរណ៍ ស្របតាមការដឹកនាំដ៏ត្រឹមត្រូវ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញឱ្យយុវជនប្រើប្រាស់នូវបណ្តាញសង្គមដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ភូមិស្រុករបស់ខ្លួន ព្រមទាំងកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត និងផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន METFO​NE ក្នុងការចូលរួមផ្សព្វផ្សាយអត្តសញ្ញាណម្ហូបអាហារខ្មែរ និងសក្តានុពលទេសចរណ៍កម្ពុជា។

សូមបញ្ជាក់ជូនថា តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នារវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Metfone ក្នុងការផ្សព្វផ្សាយកម្មវិធី «ស្រុកខ្ញុំ ម្ហូបខ្ញុំ – My Village, My Food» ដែលបានផលិតជាវីដេអូខ្លីៗ ចំនួន ៧ ភាគ បង្ហាញពីម្ហូបប្រចាំខេត្តកំពត កែប ព្រះសីហនុ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងតាកែវ ដែលនឹងផ្សព្វផ្សាយជាបន្តបន្ទាប់តាមបណ្តាញសង្គមរបស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ ក្រុមហ៊ុន METFONE និងអ្នកបង្កើតមាតិកា (Influencers) រហូតដល់ខែតុលា ឆ្នាំ២០២៦។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាក្រុមហ៊ុន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀតឱ្យ កាន់តែជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលជាក់ស្តែង ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងម្ហូបអាហាររបស់កម្ពុជាទៅកាន់ទស្សនិកជនក្នុងស្រុក និងអន្តរជាតិ។

ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
(កម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិ លើកទី៤២ ឆ្នាំ២០២៦)

The Ministry of Tourism and METFONE Launch the “My Village, My Food” Campaign to Promote Cambodia’s Tourism Destinations Through Local Cuisine

H.E. HUOT Hak, Minister of Tourism, presided over the signing ceremony of a Memorandum of Understanding (MoU) between the Ministry of Tourism and METFONE to officially launch the “My Village, My Food” campaign, which aims to promote Cambodia’s tourism destinations by showcasing the unique local cuisines of different regions across the Kingdom. The ceremony was attended by H.E. and Lok Chumteav leaders of the Ministry of Tourism, Mr. Cao Manh Duc, Chief Executive Officer (CEO) of METFONE, and his colleagues; officials from all departments and provincial departments of tourism; representatives from universities; professors and students; as well as content creators, with more than 200 participants in attendance at the Ministry of Tourism.

During the ceremony, H.E. the Minister warmly welcomed Mr. Cao Manh Duc and METFONE for supporting the Ministry’s campaign, in line with the sound and pragmatic leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, who has encouraged Cambodian youth to use social media platforms to promote the tourism potential of their own hometowns. H.E. the Minister also expressed his appreciation and gratitude for METFONE’s innovative, technology-driven initiative to help promote Khmer culinary identity and Cambodia’s tourism potential.

Through this collaboration, the Ministry of Tourism and METFONE have jointly produced seven short videos under the “My Village, My Food” campaign, featuring signature local dishes from the provinces of Kampot, Kep, Preah Sihanouk, Siem Reap, Battambang, Pursat, and Takeo. The videos will be released progressively through October 2026 across the social media platforms of the Ministry of Tourism, provincial departments of tourism, METFONE, and participating content creators (influencers).

In addition, H.E. the Minister emphasized that both parties will continue to strengthen and expand their partnership through new areas of cooperation that are closer, more effective, and results-oriented, with the shared goal of promoting Cambodia’s tourism potential and culinary heritage to domestic and international audiences.

Ministry of Tourism Headquarters, 8 September 2026
(The 42nd International Cooperation Partnership Meeting in 2026)





[English below]នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខ...
16/09/2026

[English below]

នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង បានចូលរួមក្នុងព្រឹត្តិការណ៍ CelebrAsia 2026 ប្រចាំឆ្នាំ ដែលរៀបចំឡើងនៅ Battersea Power Station ទីក្រុងឡុងដ៍។

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំស្ថានទូត ក្រុមហ៊ុន និងអាជីវកម្មមកពីបណ្តាប្រទេសអាស៊ាន ដើម្បីតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផល វប្បធម៌ និងប្រពៃណីរបស់ប្រទេសនីមួយៗ។ ព្រឹត្តិការណ៍ក៏មានការតាំងបង្ហាញផលិតផលជាច្រើនប្រភេទ រួមមាន អាហារ វត្ថុអនុស្សាវរីយ៍ និងទំនិញផ្សេងៗ ព្រមទាំងកម្មវិធីសម្តែងសិល្បៈ និងវប្បធម៌ចម្រុះផងដែរ។

ក្នុងឱកាសនេះ ស្ថានទូតកម្ពុជាបានតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលកសិកម្មកែច្នៃ និងសិប្បកម្មខ្មែរ រួមមាន អង្ករ ម្រេចគ្រាប់ គ្រាប់ស្វាយចន្ទី ផ្លែឈើស្ងួត និងគ្រឿងទេសផ្សេងៗ។ ស្ថានទូតក៏បានតាំងបង្ហាញវត្ថុសិល្បៈ និងវប្បធម៌ខ្មែរ និងវត្ថុអនុស្សាវរីយ៍មួយចំនួន រួមមាន សៀវភៅធ្វើម្ហូប Taste of Angkor ក្រមាខ្មែរ កន្លាស់ បន្តោងសោ កាសអនុស្សាវរីយ៍កម្ពុជា រូបចម្លាក់អប្សរា និងវត្ថុប្រពៃណីផ្សេងៗទៀត។ លើសពីនេះ ក៏មានពិធីដើរដង្ហែក្បួនរបស់សហគមន៍ខ្មែររស់នៅព្រីតថេន ដើម្បីបង្ហាញសំលៀកបំពាក់ប្រពៃណីខ្មែរ ដ៏ស្រស់ស្អាតផងដែរ។

ផលិតផលកម្ពុជាដែលបានតាំងបង្ហាញបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា និងទទួលបានការគាំទ្រយ៉ាងច្រើន ដោយសារគុណភាព រសជាតិ និងភាពពិតប្រាកដនៃផលិតផល ខណៈដែលមានអ្នកទស្សនារាប់ម៉ឺននាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

លោកជំទាវឯកអគ្គរាជទូត ទួត បញ្ញា អមដោយមន្ត្រីស្ថានទូត ក៏បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ CelebrAsia 2026 កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ផងដែរ។

The Royal Embassy of Cambodia to the United Kingdom of Great Britain and Northern Ireland participated in the annual CelebrAsia 2026, held from 11 to 13 September 2026 at Battersea Power Station in London.

The exhibition brought together a large number of embassies, companies and businesses from various ASEAN countries to showcase and promote their respective products and cultures. The event featured a wide range of products, including food, souvenirs and other goods, alongside a diverse programme of artistic and cultural performances.

On this occasion, the Royal Embassy of Cambodia showcased and promoted a range of Cambodian processed agricultural products and handicrafts, including rice, whole peppercorns, cashew nuts, dried fruits, and various spices and seasonings. The Embassy also displayed a selection of Cambodian cultural and artistic items and souvenirs, including the Taste of Angkor cookbook, Khmer krama, souvenir pins, keychains, Cambodian coins, Apsara sculptures and other traditional items. Beyond this, there was also a parade by the Cambodian community living in Britain, showcasing beautiful traditional Khmer attire.

The Cambodian products on display attracted considerable interest from visitors and were well received for their quality, taste and authenticity, with tens of thousands of visitors attending the exhibition.

Her Excellency Ambassador TUOT Panha, Ambassador together with officials of the Embassy, also attended the official opening ceremony of CelebrAsia 2026 on 11 September 2026.

[English Below]ចុងខែកញ្ញានេះ អត់ទាន់មានគម្រោងទៅណាមែនទេ? 🤔តស់ៗ! កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅ! នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ «ព...
15/09/2026

[English Below]
ចុងខែកញ្ញានេះ អត់ទាន់មានគម្រោងទៅណាមែនទេ? 🤔

តស់ៗ! កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅ! នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ «ព្រឹត្តិការណ៍សមរាត្រីអង្គរ» នៅខេត្តសៀមរាប នឹងមកដល់ហើយ! ត្រៀមខ្លួនមកចូលរួមទាំងអស់គ្នា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ 👏🏻🇰🇭✨

No plans for the end of September yet? 🤔

Come on! Don’t miss this special occasion! Only 5 days to go until the “Angkor Equinox Event” in Siem Reap. Get ready to join us from 21–23 September 2026! 👏🏻🇰🇭✨







ការទទួលពាក្យចុះឈ្មោះប្រកួតផលិតវីដេអូទេសចរណ៍ «ទស្សនាកម្ពុជា ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» ជុំទី១ នឹងបន្តរហូតដល់ ថ្ងៃទី២១ ខែ...
15/09/2026

ការទទួលពាក្យចុះឈ្មោះប្រកួតផលិតវីដេអូទេសចរណ៍ «ទស្សនាកម្ពុជា ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» ជុំទី១ នឹងបន្តរហូតដល់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះហើយ! 🎥

បេក្ខជន/បេក្ខនារី អាចដាក់ស្នើវីដេអូដើម្បីចូលរួមប្រកួតបានភ្លាមៗ ឬអាចដាក់ស្នើវីដេអូ ក្រោយពេលចុះឈ្មោះ ក៏បាន ដោយត្រូវធ្វើការដាក់ស្នើ មុនថ្ងៃផុតកំណត់។

ក្នុងការចុះឈ្មោះ បេក្ខជន/បេក្ខនារី ត្រូវបំពេញព័ត៌មានមួយចំនួន ដូចជា ចំណងជើង និងគោលគំនិតនៃវីដេអូ។ ✨

កុំឱ្យឱកាសនេះកន្លងផុតទៅ! ចូលរួមបង្ហាញសម្រស់កម្ពុជា តាមរយៈវីដេអូរបស់អ្នក! 🇰🇭🌿

[English Below]🚴🌿 បទពិសោធន៍ជិះកង់នៅព្រឹត្តិការណ៍សមរាត្រីអង្គរ (Angkor Equinox) ក្នុងរដូវកាលបៃតងនេះ!ចូលរួមជាមួយយើងក្នុងបទ...
15/09/2026

[English Below]
🚴🌿 បទពិសោធន៍ជិះកង់នៅព្រឹត្តិការណ៍សមរាត្រីអង្គរ (Angkor Equinox) ក្នុងរដូវកាលបៃតងនេះ!

ចូលរួមជាមួយយើងក្នុងបទពិសោធន៍ជិះកង់ដ៏ពិសេសនៅក្នុងតំបន់អង្គរ ក្រោមប្រធានបទ «កីឡាភ្ជាប់ជាមួយទេសចរណ៍» 🇰🇭✨ ជិះកង់កាត់តាមទស្សនីយភាពដ៏ស្រស់ស្អាតនៃតំបន់អង្គរ រកភាពរីករាយជាមួយភាពអស្ចារ្យនៃបាតុភូតសមរាត្រី (Equinox) និងផ្ដិតយករូបភាពអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ព្រមទាំងស្វែងយល់ពីសម្រស់នៃទឹកដីខេត្តសៀមរាប។

កាលបរិច្ឆេទ និងពេលវេលា៖
📅 ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦
⏰ ម៉ោង ៥:៣០ ព្រឹក
📍 ខាងមុខប្រាសាទអង្គរវត្ត

មកចូលរួមជិះកង់ ទស្សនាកម្សាន្ត និងអបអរសាទរបាតុភូតសមរាត្រីអង្គរទាំងអស់គ្នា! 🌿🚴✨

🚴🌿 𝗘𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲 𝗖𝘆𝗰𝗹𝗶𝗻𝗴 𝗮𝘁 𝗔𝗻𝗴𝗸𝗼𝗿 𝗘𝗾𝘂𝗶𝗻𝗼𝘅 𝗧𝗵𝗶𝘀 𝗚𝗿𝗲𝗲𝗻 𝗦𝗲𝗮𝘀𝗼𝗻!

Join us for a special cycling experience in the Angkor area under the theme“𝗦𝗽𝗼𝗿𝘁 𝗖𝗼𝗻𝗻𝗲𝗰𝘁𝘀 𝘄𝗶𝘁𝗵 𝗧𝗼𝘂𝗿𝗶𝘀𝗺.” 🇰🇭✨ Cycle through the beautiful Angkor landscape, enjoy the magic of the Equinox, and capture unforgettable moments while discovering the beauty of Siem Reap.

𝗠𝗮𝗿𝗸 𝘁𝗵𝗲 𝗱𝗮𝘁𝗲:
📅 20 September 2026
⏰ 5:30 AM
📍 In front of Angkor Wat

Come ride, explore, and celebrate the Angkor Equinox! 🌿🚴✨





Address

Phnom Penh
12300

Alerts

Be the first to know and let us send you an email when Khmer Youth in Europe - យុវជនខ្មែរនៅអឺរ៉ុប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share