ព័ន្ធកិច្ចវាលចម្រូត

ព័ន្ធកិច្ចវាលចម្រូត Teacher Videos Training

28/10/2025

ត្រៀមខ្លួនហើយឬនៅ លោកគ្រូអ្នកគ្រូ???

ជួបគ្នាថ្ងៃស្អែក🙏🏻🙏🏻🙏🏻

ទីតាំងសាលាព្រះគម្ពីរភ្នំពេញ https://maps.app.goo.gl/BYzUFAFSnfK1FiPj7

លេខទូរស័ព្ទទំនាក់ទំនងសម្រាប់ទីតាំង 010522249

សូមព្រះប្រទានពរ🙏🏻

«ជំនួបវាលចម្រូត»គឺជាកម្មវិធីរបស់ព័ន្ធកិច្ច (វាលចម្រូត) ដែលបណ្តុះបណ្តាលគ្រូកុមារ ទ្រង់ទ្រាយធំ។ ជំនួបវាលចម្រូត ប្តូរតែប្រធ...
25/10/2025

«ជំនួបវាលចម្រូត»
គឺជាកម្មវិធីរបស់ព័ន្ធកិច្ច (វាលចម្រូត) ដែលបណ្តុះបណ្តាលគ្រូកុមារ ទ្រង់ទ្រាយធំ។

ជំនួបវាលចម្រូត ប្តូរតែប្រធានបទ និងសកម្មភាពទេ បើព្រះអង្គសព្វព្រះទ័យ យើងជួបជុំ អ្នកច្រូត គ្នាយើងរាល់ឆ្នាំ។

ប្រធានបទលើកនេះគឺ «រស់នៅដោយបង្ហាញដំណឹងល្អ»
រ៉ូម ១២:១-២ ។

ថ្នាក់ផលដំបូង ក្រុមខែកក្កដា ដល់ ខែធ្នូ ឆ្នាំ២០២៥ថ្ងៃនេះយើងរៀនដល់មេរៀនទី៧ និង មេរៀនទី៨ដែលយើងរៀនអំពីរបៀប លើកទឹកចិត្តកុមារឲ...
18/10/2025

ថ្នាក់ផលដំបូង ក្រុមខែកក្កដា ដល់ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃនេះយើងរៀនដល់មេរៀនទី៧ និង មេរៀនទី៨
ដែលយើងរៀនអំពីរបៀប លើកទឹកចិត្តកុមារឲ្យក្លាហាន ចេះសំរេចចិត្តធ្វើនូវអ្វីដែលត្រឹមត្រូវ និង ការដែលព្រះជាម្ចាស់ទតមើលក្នុងចិត្ត។ របៀបនិទានរឿង និងការប្រើសម្ភារះនៅក្នុងការនិទានរឿងផងដែរ។

សូមឲ្យមេរៀននៅថ្ងៃនេះបានដាំនៅក្នុងចិត្ត រីកលូតលាស់ និងបង្កើតផលផ្លែក្នុងជីវិតរបស់លោកគ្រូអ្នកគ្រូ។

សូមព្រះប្រទានពរ

១២ថ្ងៃទៀត ជំនួបវាលចម្រូតនឹងមកដល់ហើយ!តម្លៃចុះឈ្មោះចូលរួមមុនកំណត់ផុតត្រឹមថ្ងៃនេះហើយលោកគ្រូអ្នកគ្រូ!!!យើងត្រូវរម្លឹកមកកាន់ខ...
17/10/2025

១២ថ្ងៃទៀត ជំនួបវាលចម្រូតនឹងមកដល់ហើយ!

តម្លៃចុះឈ្មោះចូលរួមមុនកំណត់ផុតត្រឹមថ្ងៃនេះហើយលោកគ្រូអ្នកគ្រូ!!!

យើងត្រូវរម្លឹកមកកាន់ខ្លួនយើងជារៀងរាល់ថ្ងៃ ពីរបៀបរស់នៅដោយរីកចម្រើនលូតលាស់ ក្នុងភាពជាសិស្សរបស់ព្រះយេស៊ូវ
សូមព្រះប្រទានពរ God bless you.

សល់តែស្អែក ១ថ្ងៃទៀតទេ ដល់កំណត់នៃថ្ងៃចុះឈ្មោះមុន ជាមួយតម្លៃ ៧ ដុល្លារ!លឿនៗហូវបងអូន 😁សូមចូលរួមជាមួយពួកយើងសម្រាប់ការបណ្តុះប...
16/10/2025

សល់តែស្អែក ១ថ្ងៃទៀតទេ ដល់កំណត់នៃថ្ងៃចុះឈ្មោះមុន ជាមួយតម្លៃ ៧ ដុល្លារ!

លឿនៗហូវបងអូន 😁

សូមចូលរួមជាមួយពួកយើងសម្រាប់ការបណ្តុះបណ្តាលពេញមួយថ្ងៃសម្រាប់អ្នកដែលកំពុងតែបម្រើព័ន្ធកិច្ចកុមារ ក្នុងនាមយើងជាគំរូសម្រាប់កុមារដែលយើងបម្រើ យើងត្រូវរស់នៅតាមដំណឹងល្អដ៏ពិត។

ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក ដល់ ៤:៣០ នាទីរសៀល

👉 ចុះឈ្មោះមុនថ្ងៃទី 17 ខែតុលា ហើយបង់ត្រឹមតែ $7 (Early Bird)
🔗 ចុចទីនេះ ដៀម្បីចុះ https://forms.gle/iB2qBXg1Ddrq5K7X8

ថ្នាក់ផលដំបូង ក្រុមបុណ្យជាតិយើងរៀនដល់មេរៀនទី៩ និង ទី១០ គឺនៅសល់តែម្ដងទៀតទេ យើងនឹងបញ្ចប់វគ្គទាំងមូលហើយ 😁សូមព្រះប្រទានពរអ្ន...
15/10/2025

ថ្នាក់ផលដំបូង ក្រុមបុណ្យជាតិ

យើងរៀនដល់មេរៀនទី៩ និង ទី១០ គឺនៅសល់តែម្ដងទៀតទេ យើងនឹងបញ្ចប់វគ្គទាំងមូលហើយ 😁

សូមព្រះប្រទានពរអ្នកគ្រូទាំងអស់គ្នា❤️

គ្រីស្ទបរិស័ទជាច្រើននាក់ស្គាល់ដំណឹងល្អ ប៉ុន្តែមិនបានរស់នៅតាមដំណឹងល្អ នៅក្នុងជីវិតរបស់ពួកគេនោះទេ។ តើ​យើង​អាច​បម្រើ​កុមារ​...
14/10/2025

គ្រីស្ទបរិស័ទជាច្រើននាក់ស្គាល់ដំណឹងល្អ ប៉ុន្តែមិនបានរស់នៅតាមដំណឹងល្អ នៅក្នុងជីវិតរបស់ពួកគេនោះទេ។ តើ​យើង​អាច​បម្រើ​កុមារ​ដោយ​របៀប​ណា ប្រសិនបើយើង​ខ្លួន​ឯង​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ដំណឹង​ល្អ?

សូមចូលរួមជាមួយពួកយើងសម្រាប់ការបណ្តុះបណ្តាលពេញមួយថ្ងៃសម្រាប់អ្នកដឹកនាំព័ន្ធកិច្ចកុមារ ក្នុងនាមយើងជាគំរូសម្រាប់កុមារដែលយើងបម្រើ យើងត្រូវរស់នៅតាមដំណឹងល្អដ៏ពិត។

ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក ដល់ ៤:៣០ នាទីរសៀល

10/10/2025

ម៉ាថាយ ៥:១៦
ដូច្នេះចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។

10/10/2025
08/10/2025

តើការរស់នៅដែលបង្ហាញដំណឹងល្អពិតមានន័យដូចម្ដេចចំពោះអ្នក?

កាលពីខែឧសភាកន្លងផុតទៅ យើងបានជួបជុំនិងប្រមូលផ្តុំគ្នាម្ដងហើយ ឥឡូវនេះ យើងរីករាយក្នុងការអញ្ជើញបងប្អូនទាំងអស់គ្នាម្តងទៀត ក្នុងជំនួបវាលចម្រូត នៅថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ ២០២៥ ចាប់ផ្ដើមពី៨:៣០ ព្រឹក ដល់ ៤:៣០ ល្ងាច។

ជំនួបវាលចម្រូត នេះត្រូវបានរៀបចំឡើងសម្រាប់បងប្អូនកំពុងបម្រើព័ន្ធកិច្ចកុមារ ដែលជាអ្នកដឹកនាំគ្រូកុមារ លោកគ្រូអ្នកគ្រូបង្រៀនកុមារ និងជំនួយការគ្រូបង្រៀនដែលកំពុងបម្រើ នៅតាមបណ្តាព្រះវិហារទាំងអស់។

គ្រិស្ទបរិស័ទ្ធជាច្រើននាក់ស្គាល់ដំណឹងល្អ ប៉ុន្តែមិនមែនទាំងអស់គ្នារស់នៅក្នុងដំណឹងល្អនោះទេ។ ក្នុងនាមជាអ្នកដឹកនាំព័ន្ធកិច្ចកុមារ យើងមិនមែនត្រឹមតែត្រូវបានហៅឲ្យបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរស់នៅជាគំរូតាមដំណឹងល្អពិតក្នុងជីវិតប្រចាំថ្ងៃរបស់យើងផងដែរ។

សូមអញ្ជើញចូលរួមជាមួយយើងខ្ញុំ តាមរយៈការជួបជុំ ជំនួបវាលចម្រូតនេះ ដែលយើងនឹងរៀនរស់នៅតាមរយៈដំណឹងល្អ និងដឹកនាំដោយគំរូដល់កុមារដែលយើងកំពុងបម្រើទាំងអស់គ្នា។
--------------------------------------------------------------------------
What does Living Out the True Gospel mean to you?

This May, we were blessed to gather together and now we are excited to invite you again for The Harvest Ministry Conference on Wednesday, October 29, 2025 (8:30 AM – 4:30 PM) at Phnom Penh Bible School.

This conference is for children’s ministry leaders, teachers, and assistants who serve and disciples the children at church.
Many Christians know the gospel, but not all live it out. As children’s ministry leaders, we are called not only to teach but also to model the true gospel in our daily lives.

Come and join with us through a full day of gathering as we learn to live out the gospel and lead by example for the children entrusted to us.
ទីតាំង: សាលាព្រះគម្ពីរភ្នំពេញ https://maps.app.goo.gl/BYzUFAFSnfK1FiPj7
តំលៃពេញ: គ្រូម្នាក់បង់ ១០ដុល្លារ/ Full Price: $10
ចុះឈ្មោះមុនថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ / Early Bird price before Oct 17: $7 per person
ចុះឈ្មោះឥឡូវនេះ! https://forms.gle/NjsfVqCKD4gY8SgE6
ឬទាក់ទងសម្រាប់ពត័មានបន្ថែម/For More information Contact: 010 522 249
ជួបគ្នាឆាប់ៗ សូមព្រះប្រទានពរ!

27/09/2025

Address

Phnom Penh
855

Telephone

+85586483866

Website

Alerts

Be the first to know and let us send you an email when ព័ន្ធកិច្ចវាលចម្រូត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share