28/07/2026
[Chinese & English below]
កម្មវិធីផ្លាស់ប្តូរយុវជន «美美与共·龙江行» នៅប្រទេសចិន
តាមរយៈផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន(YHCCF) យុវជនចំនួន៣រូប ដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនបានចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន «美美与共·龙江行» ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ខេត្តហីឡុងជាំង ប្រទេសចិន។ កម្មវិធីនេះមានការចូលរួមពីយុវជនអន្តរជាតិជំនាន់ Z មកពីបណ្តាប្រទេសផ្សេងៗ ដែលកំពុងសិក្សានៅប្រទេសចិន ដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសមិទ្ធផលនៃការអភិវឌ្ឍទំនើបរបស់ប្រទេសចិន។
រយៈពេលប្រាំពីរថ្ងៃនៃកម្មវិធីផ្លាស់ប្តូរទស្សកិច្ចសិក្សា បានផ្តល់ឱកាសឱ្យយុវជនកម្ពុជា ស្វែងយល់នៅតាមសារមន្ទីរ សាកលវិទ្យាល័យ តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលច្នៃប្រឌិត និងគម្រោងអភិវឌ្ឍន៍ជនបទជាច្រើន។ ការចុះទស្សនកិច្ចផ្ទាល់ទាំងនេះបានជួយឱ្យយើងយល់ដឹងកាន់តែស៊ីជម្រៅអំពីការអភិវឌ្ឍរបស់ប្រទេសចិនលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ឧស្សាហកម្ម ការអភិរក្សវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្រៅពីសកម្មភាពសិក្សាស្វែងយល់ កម្មវិធីនេះក៏បានបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការកសាងមិត្តភាពរវាងយុវជនមកពីប្រទេសផ្សេងៗ។ តាមរយៈការពិភាក្សា ការចែករំលែកបទពិសោធន៍ និងសកម្មភាពរួមគ្នា អ្នកចូលរួមបានពង្រឹងការយល់ដឹងទៅវិញទៅមក គោរពភាពចម្រុះនៃវប្បធម៌ និងលើកកម្ពស់ស្មារតីសហប្រតិបត្តិការអន្តរជាតិ។
ជាមួយគ្នានេះ ក្រុមយុវជនរបស់កម្ពុជាក៏បានទទួលរង្វាន់ជាក្រុមឆ្នើមក្នុងការសិក្សាស្វែងយល់ និងចែករំលែកសកម្មភាពនៃកម្មវិធីផ្លាស់ប្តូរយុវជនផងដែរ។
ផ្ទះយុវជននឹងបន្តខិតខំពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីឱ្យយុវជនកម្ពុជាមានឱកាសក្នុងការចែករំលែក និងផ្សព្វផ្សាយអំពីរបស់កម្ពុជា ព្រមទាំងសិក្សាស្វែងយល់ពីសមិទ្ធផលនៃការអភិវឌ្ឍរបស់ប្រទេសចិនថែមទៀតផង។ បទពិសោធន៍នេះមិនត្រឹមតែពង្រីកចំណេះដឹង និងទស្សនវិស័យរបស់យុវជនយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងតួនាទីរបស់យុវជនក្នុងការកសាងស្ពានមិត្តភាព និងជំរុញការផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងចិនផងដែរ។
----------------------------
柬埔寨青年参加在中国举办的“美美与共·龙江行”青年交流项目
通过柬中友好青年之家(YHCCF),三名正在中华人民共和国留学的柬埔寨青年参加了于2026年7月11日至17日在中国黑龙江省举办的“美美与共·龙江行”青年交流项目。该项目汇聚了来自多国、正在中国留学的Z世代国际青年,旨在深入了解中国的历史、文化、科学技术以及现代化发展成就。
在为期七天的研学交流活动中,柬埔寨青年有机会参访了博物馆、大学、工业园区、创新中心及多个农村发展项目。这些实地考察帮助我们更深刻地认识到中国在科技、工业、文化保护及可持续发展等领域的发展成果。
除研学活动外,该项目还为各国青年搭建了文化交流与友谊建设的平台。通过讨论、经验分享和集体活动,参与者增进了相互理解,尊重文化多样性,并提升了国际合作意识。
与此同时,柬埔寨青年团队还荣获了本项目研学与分享活动的“优秀团队”奖项。
柬中友好青年之家将继续努力拓展与各合作伙伴的合作,为柬埔寨青年创造更多分享和宣传柬埔寨文化的机会,同时也进一步了解中国的发展成就。此次经历不仅拓宽了我们青年的知识和视野。
----------------------------
Youth Exchange Program "美美与共·龙江行" in China
Through the Youth House for Cambodia–China Friendship (YHCCF), three Cambodian youth currently pursuing their studies in the People's Republic of China participated in the "美美与共·龙江行" Youth Exchange Program, held from 11–17 July 2026 in Heilongjiang Province, China. The program brought together Generation Z youth from various countries who are studying in China to gain a deeper understanding of the country's history, culture, science, technology, and achievements in modern development.
Over the course of the seven-day study tour, the Cambodian participants visited museums, universities, industrial zones, innovation centers, and rural development projects. These firsthand experiences provided valuable insights into China's progress in science and technology, industrial development, cultural preservation, and sustainable development.
Beyond the educational visits, the program also served as a platform for cultural exchange and friendship among young people from different countries. Through discussions, experience-sharing, and collaborative activities, participants strengthened mutual understanding, embraced cultural diversity, and promoted the spirit of international cooperation.
The Cambodian delegation was also honored with the Outstanding Team Award in recognition of its active participation in learning, engagement, and knowledge sharing throughout the program.
YHCCF will continue to strengthen cooperation with its partners to create more opportunities for Cambodian youth to share and promote Cambodia with the international community while learning from China's development achievements. Such experiences not only broaden the knowledge and perspectives of our young leaders but also reinforce their role in building bridges of friendship and promoting people-to-people exchanges between Cambodia and China.
Follow us on:
Facebook: https://www.facebook.com/share/1EhzR72tF4/?mibextid=wwXIfr
Telegram: https://t.me/YHCCF_News
YouTube: https://www.youtube.com/
Website: https://www.youthhouse-ccf.org/