20/05/2026
#រួមគ្នាកសាងផ្ទះកក់ក្តៅសម្រាប់កុមារកំព្រានៅមណ្ឌលមែកឈើ
📌 ផ្ទះជាជម្រកដ៏កក់ក្តៅ! 🏠
✍️ ពួកយើងកំពុងរស់នៅកន្លែងដ៏តូចមួយ ប៉ុន្តែបេះដូងរបស់ពួកយើងពោពេញទៅដោយក្តីស្រឡាញ់ ❤️🇰🇭
នៅទីនេះក្មេងៗជិត200នាក់ត្រូវបានកំពុងមើលថែយ៉ាងយកចិត្តទុកដាក់បំផុតពី មណ្ឌលមែកឈើ - Branch Center ហើយក្តីសង្ឃឹមរបស់យើងគឺចង់ឃើញពួកគាត់មានស្នាមញញឹម និងមានអនាគតល្អដូចក្មេងៗដ៏ទៃទៀតដែរ។
✍️ ដោយមើលឃើញភាពខ្វះខាតដូចនេះហើយ ទើប ក្រុមបាល់ទាត់សុខសាន្ត - Soksan FC និង តោក្រហម Red Lion បានបង្កើតកម្មវិថីប្រកួតបាល់ទាត់សប្បុរសធម៌ ដើម្បីរៃអង្គាសថវិកា ក៏ដូចជាសម្ភារៈសំណង់ផ្សេងៗ ជួយសម្រេចក្តីសុបិន្តរបស់ពួកគេ។
រាល់ការបរិច្ចាគរបស់លោកអ្នកទោះតិចក្តីច្រើនក្តី នឹងក្លាយជាឥដ្ឋ ឬដំបូល ដើម្បីសង់ផ្ទះក៏កក់ក្តៅជូនដល់កុមារកំព្រានៅមណ្ឌលមែកឈើ។ 🙏
🗓 កាលបរិច្ឆេទប្រកួត៖ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៦ ⏰ ម៉ោង៖ ៧:០០ - ១១:០០ ព្រឹក
📍 ទីតាំង៖ តារាងបាល់ទាត់ ISI
ចំណាំ! នៅថ្ងៃប្រកួតក៏នឹងមានការដាក់លក់អាវពីលោក Phalla Phorn ផងដែរ។
សូមបងប្អូនមកចូលរួមគាំទ្រដោយសេរីទាំងអស់គ្នា។
#ក្រុមបាល់ទាត់សុខសាន្តតោក្រហម #មណ្ឌលមែកឈើ #បាល់ទាត់សប្បុរសធម៌ #រួមគ្នាកសាងផ្ទះកក់ក្តៅ