សមាគមទឹកឃ្មុំកម្ពុជា - Cambodia Honey Association

  • Home
  • Cambodia
  • Phnom Penh
  • សមាគមទឹកឃ្មុំកម្ពុជា - Cambodia Honey Association

សមាគមទឹកឃ្មុំកម្ពុជា - Cambodia Honey Association សមាគមទឹកឃ្មុំកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីគាំទ្រ ជំរុញ និងបង្កើតអោយមានគោលនយោបាយស្តង់ដាទឹកឃ្មុំ

ទិវាឃ្មុំទឹកឃ្មុំពិភពលោក | World Honey Bee Dayសមាគមទឹកឃ្មុំកម្ពុជា (CHA) សូមចូលរួមលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់រប...
16/08/2026

ទិវាឃ្មុំទឹកឃ្មុំពិភពលោក | World Honey Bee Day

សមាគមទឹកឃ្មុំកម្ពុជា (CHA) សូមចូលរួមលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់សត្វឃ្មុំ និងអ្នកចិញ្ចឹមឃ្មុំ ក្នុងការរួមចំណែកដល់ការលម្អងផ្កា ការអភិរក្សជីវចម្រុះ តុល្យភាពប្រព័ន្ធអេកូឡូស៊ី និងការផលិតទឹកឃ្មុំប្រកបដោយនិរន្តរភាព។

ការការពារសត្វឃ្មុំ មិនមែនជាការការពារតែសត្វល្អិតមួយប្រភេទប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកថែរក្សាប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិដែលយើងពឹងផ្អែក។

CHA សូមលើកទឹកចិត្តឱ្យមានការចូលរួមការពារសត្វឃ្មុំ និងជម្រកធម្មជាតិ គាំទ្រអ្នកចិញ្ចឹមឃ្មុំ និងលើកកម្ពស់ផលិតផលទឹកឃ្មុំកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍវិស័យទឹកឃ្មុំកម្ពុជាឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។

World Honey Bee Day

The Cambodian Honey Association (CHA) joins in raising awareness of the vital role of honey bees and beekeepers in supporting pollination, biodiversity, healthy ecosystems, and sustainable honey production.

Protecting bees also means protecting the ecosystems and natural resources on which we all depend. CHA encourages everyone to protect pollinators and their habitats, support beekeepers, and promote Cambodian honey for a stronger and more sustainable honey sector.

នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំសមាគមទឹកឃ្មុំកម្ពុជា (CHA) រួមមាន សមាជិកក្រុមប្រឹក្សាភិបាល ទីប្រឹក្សា និងប្រធាន...
14/08/2026

នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំសមាគមទឹកឃ្មុំកម្ពុជា (CHA) រួមមាន សមាជិកក្រុមប្រឹក្សាភិបាល ទីប្រឹក្សា និងប្រធានសមាគម មានកិត្តិយសក្នុងការដឹកនាំសមាជិក ក្នុងវិស័យឃ្មុំ ចូលរួមជំនួបជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពរបស់ ឯកឧត្តម គី ចន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកម្មវិធី «ការអភិវឌ្ឍទីផ្សារទឹកឃ្មុំនៅកម្ពុជា»។

ទីតាំង៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កម្មវិធីនេះជាឱកាសដ៏មានសារៈសំខាន់សម្រាប់ការជួបពិភាក្សា ចែករំលែកចំណេះដឹង និងបទពិសោធន៍ រវាងថ្នាក់ដឹកនាំ សមាជិក អ្នកចិញ្ចឹមឃ្មុំ អ្នកផលិត និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍទីផ្សារទឹកឃ្មុំកម្ពុជា ពង្រឹងវិស័យឃ្មុំ និងឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

សមាគមទឹកឃ្មុំកម្ពុជា (CHA) សូមថ្លែងអំណរគុណចំពោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍវិស័យទឹកឃ្មុំនៅកម្ពុជា។

On 14 August 2026, the leadership of the Cambodian Honey Association (CHA), including members of the Board of Directors, Advisors, and the President of the Association, had the honor of leading CHA members and representatives of Cambodia’s beekeeping and honey sector in a meeting with the Ministry of Agriculture, Forestry and Fisheries (MAFF), under the distinguished chairmanship of H.E. Ky Chandaromduol, Under Secretary of State of the Ministry of Agriculture, Forestry and Fisheries, as part of the program on “Honey Market Development in Cambodia.”

Location: Ministry of Agriculture, Forestry and Fisheries (MAFF)

The program provided an important opportunity for leaders, members, beekeepers, producers, and relevant stakeholders to engage in discussion and exchange knowledge and experiences, while working together to strengthen Cambodia’s honey market, advance the beekeeping sector, and contribute to its sustainable development.

The Cambodian Honey Association (CHA) extends its sincere appreciation to the Ministry of Agriculture, Forestry and Fisheries and all relevant stakeholders for their support and for providing this valuable opportunity to contribute to the continued development of Cambodia’s honey sector.

អបអរសាទរ ទិវាអន្តរជាតិនៃជនជាតិដើមភាគតិចពិភពលោក | ៩ សីហាសមាគមទឹកឃ្មុំកម្ពុជា (Cambodian Honey Association, CHA) សូមចូលរួម...
09/08/2026

អបអរសាទរ ទិវាអន្តរជាតិនៃជនជាតិដើមភាគតិចពិភពលោក | ៩ សីហា

សមាគមទឹកឃ្មុំកម្ពុជា (Cambodian Honey Association, CHA) សូមចូលរួមអបអរសាទរ និងលើកតម្កើងតម្លៃនៃចំណេះដឹង ប្រពៃណី វប្បធម៌ និងការរួមចំណែកដ៏មានសារៈសំខាន់របស់សហគមន៍ជនជាតិដើមភាគតិច ក្នុងការថែរក្សាព្រៃឈើ ជីវចម្រុះ និងធនធានធម្មជាតិ។

ចំណេះដឹងដែលត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសការយល់ដឹងអំពីធម្មជាតិ សត្វឃ្មុំ និងការប្រមូលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាព គឺជាផ្នែកដ៏មានតម្លៃនៃបេតិកភណ្ឌសហគមន៍ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទឹកឃ្មុំកម្ពុជា។

ក្នុងឱកាសថ្ងៃទី៩ សីហា សមាគមទឹកឃ្មុំកម្ពុជា សូមចូលរួមលើកកម្ពស់ការគោរព ការអភិរក្ស និងការបន្តចំណេះដឹងដ៏មានតម្លៃទាំងនេះ ដើម្បីរួមគ្នាការពារព្រៃឈើ សត្វឃ្មុំ ជីវចម្រុះ និងធនធានធម្មជាតិ សម្រាប់មនុស្សជំនាន់ក្រោយ។ 🐝🍯

International Day of the World’s Indigenous Peoples | 9 August

The Cambodian Honey Association (CHA) joins in recognizing and honoring the traditional knowledge, culture, and important contributions of indigenous communities in protecting forests, biodiversity, and natural resources.

Knowledge passed from generation to generation, particularly knowledge of nature, bees, and sustainable wild honey harvesting, represents an important part of community heritage and contributes to the sustainable development of Cambodia’s honey sector.

On this meaningful occasion, CHA supports the preservation and continuation of this valuable knowledge as we work together to protect forests, bees, biodiversity, and natural resources for future generations. 🐝🍯

ពិព័រណ៍ «ពន្លកបៃតង» 🌱🍀🌿 សមាគមបានដឹកនាំសមាជិកសហគ្រាសផ្គត់ផ្គង់ទឹកឃ្មុំព្រៃ សហគមទឹកឃ្មុំព្រៃ កសិដ្ឋានចិញ្ចឹមឃ្មុំ ដើម្បីចូ...
14/07/2026

ពិព័រណ៍ «ពន្លកបៃតង» 🌱🍀🌿
សមាគមបានដឹកនាំសមាជិកសហគ្រាសផ្គត់ផ្គង់ទឹកឃ្មុំព្រៃ សហគមទឹកឃ្មុំព្រៃ កសិដ្ឋានចិញ្ចឹមឃ្មុំ ដើម្បីចូលរួមដាក់តាំងបង្ហាញនិងលក់ក្នុងព្រឹត្តការណ៍ពិព័រណ៍ «ពន្លកបៃតង» និងព្រឹត្តិការណ៍ប្រកាសយុទ្ធនាការដាំកូនត្នោត ១លានដើម ឆ្នាំ២០២៦ ត្រូវបានបើកដំណើរការជាផ្លូវការហើយ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ថ្នាក់ជាតិដ៏មានសារៈសំខាន់នេះ ប្រារព្ធឡើងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
---------------------------
The association led members of wild honey supply enterprises, wild honey communities, and beekeeping farms to participate in the exhibition and sale of "Green Sprouts" exhibition and the event to announce the 1 million palm tree planting campaign in 2026 was officially launched on July 10, 2026 in front of the Ministry of Environment, Phnom Penh.

This important national event was held under the chairmanship of Deputy Prime Minister Sok Chenda Sophea, the high representative of Samdech Maha Vajiralongkorn President Hun Manet, Prime Minister of the Kingdom of Cambodia.

#ក្រសួងបរិស្ថាន #ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ #កម្ពុជាស្អាត_ខ្មែរធ្វើបាន #កម្ពុជាស្អាត #កម្ពុជាបៃតង #ខ្មែរធ្វើបាន #យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា #ភាពបៃតង #ភាពស្អាត #ចីរភាព #ពន្លកបៃតង #ដើមត្នោត #កម្ពុជាស្អាត_កម្ពុជាបៃតង_ខ្មែរធ្វើបាន #ផ្លូវជាតិស្អាតគ្មានសំរាមប្លាស្ទិក

[English Below] នៅថ្ងៃទី២៧! លោកស្រី សែម ស្រីតូច ប្រធានសមាគមទឹកឃ្មុំកម្ពុជា នឹងចូលរូមចែករំលែកចំណេះដឹងក្នុងវេទិកាចែករំលែកច...
25/06/2026

[English Below] នៅថ្ងៃទី២៧! លោកស្រី សែម ស្រីតូច ប្រធានសមាគមទឹកឃ្មុំកម្ពុជា នឹងចូលរូមចែករំលែកចំណេះដឹងក្នុងវេទិកាចែករំលែកចំណេះដឹង ក្រោមប្រធានបទ៖ «ពង្រឹងគុណភាព បង្កើតទំនុកចិត្ត និងពង្រីកទីផ្សារ» បើបងប្អូនមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងមកយើងខ្ញុំឥលូវនេះ!......................
On the 27th! Ms. Sem Srey Toch, President of the Cambodian Honey Association, will share knowledge in a knowledge sharing forum under the theme: “Enhance quality, build trust, and expand the market.” If you are interested, please contact us now!

📢 វេទិកាចែករំលែកចំណេះដឹង ក្រោមប្រធានបទ៖ «ពង្រឹងគុណភាព បង្កើតទំនុកចិត្ត និងពង្រីកទីផ្សារ»

⏰នៅថ្ងៃទី27 ខែមិថុនា ឆ្នាំ2026 វេលាម៉ោង 2:00រសៀល -4:00រសៀល
📍ទីតាំង៖មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី (WEDC)

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សហគ្រិនស្ត្រីក្នុងការបង្ហាញអំពីអាជីវកម្ម ផលិតផល និងសេវាកម្មរបស់ខ្លួន ព្រមទាំងចូលរួមផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងគំនិតថ្មីៗក្នុងការអភិវឌ្ឍអាជីវកម្ម។
ជាមួយគ្នានេះ កម្មវិធីវេទិកាចែករំលែកចំណេះដឹង នឹងមានការចូលរួមពីវាគ្មិនកិត្តិយសជាច្រើន ដែលនឹងចែករំលែកគន្លឹះសំខាន់ៗ ដើម្បីជួយពង្រឹងគុណភាពផលិតផល ការកសាងទំនុកចិត្តពីអតិថិជន និងការជំរុញការរីកចម្រើននៃអាជីវកម្ម។

សូមអញ្ជើញចូលរួម ដើម្បីស្វែងយល់ ផ្លាស់ប្តូរយោបល់ ពង្រីកបណ្តាញទំនាក់ទំនង និងភ្ជាប់ឱកាសថ្មីៗជាមួយសហគ្រិនស្ត្រី និងដៃគូអភិវឌ្ឍន៍នានា។
ចុះឈ្មោះចូលរួមតាមរយៈ Link ខាងក្រោម៖ https://forms.gle/DAB7MToMtrmwYxCj6

សូមអរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅពីសមាគមសហគ្រិនស្ត្រីកម្ពុជា!

📍គេហទំព័រ៖ https://cweacambodia.org
📍តេលេក្រាម៖ https://t.me/cweanews

[English Below]សូមព្រះបរមរាជានុញ្ញាត ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់នៃ សមាគមទឹកឃ្មុំកម្ពុជា (Cambodian Honey Association –...
18/06/2026

[English Below]
សូមព្រះបរមរាជានុញ្ញាត ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់នៃ សមាគមទឹកឃ្មុំកម្ពុជា (Cambodian Honey Association – CHA) សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីចម្រើនព្រះជន្មាយុរបស់ព្រះអង្គ។

សូមព្រះបារមីនៃវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមថែរក្សា និងប្រោសប្រទានថ្វាយព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍។

Warmest wishes to Her Majesty Queen Mother Norodom Monineath Sihanouk on the auspicious occasion of Her Majesty's Birthday.

The leadership and members of the Cambodian Honey Association (CHA) respectfully join the nation in extending our heartfelt wishes for Her Majesty's continued good health, longevity, and happiness.

May Her Majesty's enduring grace and devotion continue to inspire peace, unity, and prosperity for all Cambodians.

🇰🇭🐝🍯

[2]🐝🌿 សិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការចិញ្ចឹមឃ្មុំ និងដំណើរលំអង 🌿🐝នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ សមាគមទឹកឃ្...
13/06/2026

[2]
🐝🌿 សិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការចិញ្ចឹមឃ្មុំ និងដំណើរលំអង 🌿🐝

នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ សមាគមទឹកឃ្មុំកម្ពុជា (CHA) ក្រោមគម្រោងរបស់ UNESCO Cambodia សហការជាមួយសមាគមក្រុមប្រឹក្សាថ្នាក់ជាតិ-មូលដ្ឋាន និងដៃគូពាក់ព័ន្ធ បានរៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការយល់ដឹងអំពីការចិញ្ចឹមឃ្មុំ និងដំណើរលំអងឃ្មុំ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃឃ្មុំ និងដំណើរលំអង ក្នុងការរួមចំណែកដល់សន្តិសុខស្បៀង ជីវៈចម្រុះ និងជីវភាពរស់នៅប្រកបដោយចីរភាពរបស់សហគមន៍។

📅 កាលបរិច្ឆេទ៖ ១១ មិថុនា ២០២៦
📍 ទីតាំង៖ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប

គម្រោង៖
«ការបង្កើតបណ្តាញសម្រាប់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងការលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃដំណើរលំអងនៅក្នុងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប»

រួមគ្នាការពារឃ្មុំ សត្វលំអង និងប្រព័ន្ធអេកូឡូស៊ី ដែលជួយទ្រទ្រង់អនាគតរបស់យើង។ 🐝🌿

---

🐝🌿 Awareness Raising Workshop on Beekeeping and Pollination 🌿🐝

On 11 June 2026, the Cambodia Honey Association (CHA), under a UNESCO Cambodia project and in collaboration with the National-Local Councils Association a

[1]🐝🌿 សិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការចិញ្ចឹមឃ្មុំ និងដំណើរលំអង 🌿🐝នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ សមាគមទឹកឃ្...
13/06/2026

[1]
🐝🌿 សិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការចិញ្ចឹមឃ្មុំ និងដំណើរលំអង 🌿🐝

នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ សមាគមទឹកឃ្មុំកម្ពុជា (CHA) ក្រោមគម្រោងរបស់ UNESCO Cambodia សហការជាមួយសមាគមក្រុមប្រឹក្សាថ្នាក់ជាតិ-មូលដ្ឋាន និងដៃគូពាក់ព័ន្ធ បានរៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការយល់ដឹងអំពីការចិញ្ចឹមឃ្មុំ និងដំណើរលំអងឃ្មុំ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃឃ្មុំ និងដំណើរលំអង ក្នុងការរួមចំណែកដល់សន្តិសុខស្បៀង ជីវៈចម្រុះ និងជីវភាពរស់នៅប្រកបដោយចីរភាពរបស់សហគមន៍។

📅 កាលបរិច្ឆេទ៖ ១១ មិថុនា ២០២៦
📍 ទីតាំង៖ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប

គម្រោង៖
«ការបង្កើតបណ្តាញសម្រាប់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងការលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃដំណើរលំអងនៅក្នុងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប»

រួមគ្នាការពារឃ្មុំ សត្វលំអង និងប្រព័ន្ធអេកូឡូស៊ី ដែលជួយទ្រទ្រង់អនាគតរបស់យើង។ 🐝🌿

---

🐝🌿 Awareness Raising Workshop on Beekeeping and Pollination 🌿🐝

On 11 June 2026, the Cambodia Honey Association (CHA), under a UNESCO Cambodia project and in collaboration with the National-Local Councils Association a

[2]🐝🌿 សិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការចិញ្ចឹមឃ្មុំ និងដំណើរលំអង 🌿🐝នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៦ សមាគមទឹកឃ្...
13/06/2026

[2]
🐝🌿 សិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការចិញ្ចឹមឃ្មុំ និងដំណើរលំអង 🌿🐝

នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៦ សមាគមទឹកឃ្មុំកម្ពុជា (CHA) ក្រោមគម្រោងរបស់ UNESCO Cambodia សហការជាមួយសមាគមក្រុមប្រឹក្សាថ្នាក់ជាតិ-មូលដ្ឋាន និងដៃគូពាក់ព័ន្ធ បានរៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការយល់ដឹងអំពីការចិញ្ចឹមឃ្មុំ និងដំណើរលំអងឃ្មុំ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃឃ្មុំ និងដំណើរលំអង ក្នុងការរួមចំណែកដល់សន្តិសុខស្បៀង ជីវៈចម្រុះ និងជីវភាពរស់នៅប្រកបដោយចីរភាពរបស់សហគមន៍។

📅 កាលបរិច្ឆេទ៖ ០៩ មិថុនា ២០២៦
📍 ទីតាំង៖ សាលាឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

គម្រោង៖
«ការបង្កើតបណ្តាញសម្រាប់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងការលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃដំណើរលំអងនៅក្នុងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប»

រួមគ្នាការពារឃ្មុំ សត្វលំអង និងប្រព័ន្ធអេកូឡូស៊ី ដែលជួយទ្រទ្រង់អនាគតរបស់យើង។ 🐝🌿

---

🐝🌿 Awareness Raising Workshop on Beekeeping and Pollination 🌿🐝

On 09 June 2026, the Cambodia Honey Association (CHA), under a UNESCO Cambodia project and in collaboration with the National-Local Councils Association and relevant partners, organized an awareness-raising workshop on “Promoting Awareness on Beekeeping and Pollination.”

The workshop aimed to enhance understanding of the vital role of bees and pollination in supporting food security, biodiversity, and sustainable livelihoods.

📅 Date: 09 June 2026
📍 Location: Trapeang Russey Commune Hall, Kampong Svay District, Kampong Thom Province

Project:
“Establishing a Network for Sustainable Beekeeping and Raising Awareness of the Role of Pollination in the Tonle Sap Biosphere Reserve.”

Together, let us protect bees, pollinators, and the ecosystems that sustain our future. 🐝🌿

[1]🐝🌿 សិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការចិញ្ចឹមឃ្មុំ និងដំណើរលំអង 🌿🐝នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៦ សមាគមទឹកឃ្...

Address

277 Sisowat Quay Road, Phsar Kandal 1
Phnom Penh
010903

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when សមាគមទឹកឃ្មុំកម្ពុជា - Cambodia Honey Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share