27/07/2026
[English below]
📱 នៅក្នុងយុគសម័យឌីជីថល ដែលបច្ចេកវិទ្យា និងបណ្តាញសង្គមបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ការប្រើប្រាស់វាដោយមានការយល់ដឹង ការកសាងទំនាក់ទំនងប្រកបដោយការគោរព និងការយល់ចិត្ត ព្រមទាំងការថែរក្សាសុខភាពផ្លូវចិត្ត គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់។
💙 ថ្មីៗនេះ អង្គការ Lotus Outreach កម្ពុជា បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ផ្នត់គំនិតជំនាន់ Z»៖ ប្រព័ន្ធផ្សព្វផ្សាយសង្គម ទំនាក់ទំនង និងសុភមង្គល» ដើម្បីជួយសិស្សនិស្សិតឱ្យយល់កាន់តែច្បាស់អំពីឥទ្ធិពលរបស់បណ្តាញសង្គមលើអារម្មណ៍ ផ្នត់គំនិត និងទំនាក់ទំនងរបស់ពួកគេ ព្រមទាំងជំរុញឱ្យពួកគេបង្កើតទម្លាប់វិជ្ជមាន ដែលរួមចំណែកលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត។
តាមរយៈសិក្ខាសាលានេះ សិស្សនិស្សិតបាន៖
✅ យល់ដឹងពីឥទ្ធិពលរបស់បណ្តាញសង្គមមកលើអារម្មណ៍ គំនិត និងទំនាក់ទំនង។
✅ ស្វែងយល់ពីលក្ខណៈនៃទំនាក់ទំនងដែលមានសុខភាពល្អ ព្រមទាំងសារៈសំខាន់នៃការកំណត់ព្រំដែន (Healthy Boundaries)។
✅ ឆ្លុះបញ្ចាំងអំពីទម្លាប់នៃការប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន និងផលប៉ះពាល់ដែលអាចកើតមានចំពោះជីវិតប្រចាំថ្ងៃ។
✅ រៀនអនុវត្តយុទ្ធសាស្ត្រងាយៗ ដើម្បីថែរក្សាសុខភាពផ្លូវចិត្ត និងបង្កើនសុភមង្គលក្នុងជីវិត។
💬 ខាងក្រោមនេះគឺជាចំណាប់អារម្មណ៍មួយចំនួនរបស់ប្អូនៗនិស្សិត បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាល Gen Z Mindset៖
បុផ្ផា៖ ខ្ញុំទទួលបានការយល់ដឹងដ៏មានតម្លៃជាច្រើនអំពីប្រព័ន្ធផ្សព្វផ្សាយសង្គម ទំនាក់ទំនង និងសុខុមាលភាពផ្លូវចិត្ត។ សកម្មភាពមួយដែលលេចធ្លោសម្រាប់ខ្ញុំគឺការតាមដានពេលវេលាប្រើប្រាស់ទូរស័ព្ទរបស់ខ្ញុំ។ ខ្ញុំគិតថាខ្ញុំចំណាយពេលច្រើនបំផុតលើ Messenger ប៉ុន្តែខ្ញុំបានរកឃើញថា TikTok គឺជាកម្មវិធីដែលខ្ញុំបានប្រើច្រើនបំផុត។ នេះបានជួយខ្ញុំឱ្យឆ្លុះបញ្ចាំងពីទម្លាប់ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្ញុំ និងរបៀបប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យកាន់តែឈ្លាសវៃ។
សិរី៖ តាមរយៈការលេងហ្គេមមួយចំនួនដែលទាក់ទងនឹងការគិតផ្សេងៗគ្នា ធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់ពីឥទ្ធិពលនៃបណ្តាញសង្គមមកលើការគិត និងអារម្មណ៍របស់ខ្ញុំ។ អ្វីដែលសំខាន់ជាងនេះ គឺខ្ញុំបានរៀនពីរបៀបបង្កើត ទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន និងរបៀបមើលថែសុខភាពផ្លូវចិត្ត ដើម្បីឲ្យខ្លួនឯងមានសុភមង្គល។ បន្ទាប់ពីចូលរួមវគ្គនេះហើយ ខ្ញុំនឹងផ្លាស់ប្តូរ ទម្លាប់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយកាត់បន្ថយការប្រើប្រាស់ TikTok 30 នាទីក្នុងមួយថ្ងៃ។
សុនីម៖ វគ្គបណ្តុះបណ្តាលនេះបានធ្វើខ្ញុំឱ្យយល់កាន់តែច្បាស់ពីទំនាក់ទំនងដែលមាន ឥទ្ធិពលយ៉ាងខ្លាំងមកលើយើង។ នៅពេលដែលយើងមានទំនាក់ទំនងល្អ រួមទាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងមានការរាប់អានមិត្តល្អ វាធ្វើឲ្យ ផ្លូវចិត្តយើងល្អ ដូចជាកាត់បន្ថយភាពតានតឹង កាត់បន្ថយការថប់អារម្មណ៍ ជំងឺធ្លាក់ទឹកចិត្ត បង្កើនសុភមង្គល គាំទ្រដល់សុខមាលភាពផ្លូវចិត្ត បង្កើនភាពធន់ចំពោះខ្លួនឯង ក៏ដូចជារវាងមិត្តភក្តិផងដែរ។
✨យើងសង្ឃឹមថាសិក្ខាសាលានេះនឹងជួយលើកទឹកចិត្តសិស្សនិស្សិតឱ្យធ្វើការជ្រើសរើសប្រកបដោយវិជ្ជមាន ទាំងក្នុងពិភពអនឡាញ និងជីវិតប្រចាំថ្ងៃ ហើយក្លាយជាយុវជនដែលប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ កសាងទំនាក់ទំនងប្រកបដោយការគោរព បង្ហាញការយល់ចិត្តចំពោះអ្នកដទៃ និងផ្តល់អាទិភាពដល់សុខភាពផ្លូវចិត្ត ព្រមទាំងសុភមង្គលរបស់ខ្លួន។ 💙
📱 In today's digital age, where technology and social media have become an integral part of our daily lives, it is more important than ever to use these platforms mindfully, build relationships based on respect and empathy, and prioritize our mental well being.
💙 Recently, Lotus Outreach Cambodia organized a workshop titled "The Gen Z Mindset": Social Media, Relationships, and Well being" to help our scholars better understand how social media influences their emotions, mindset, and relationships, while encouraging them to develop positive habits that contribute to better mental well being.
Through this workshop, students had the opportunity to:
✅ Understand how social media influences their emotions, thoughts, and relationships.
✅ Learn the characteristics of healthy relationships and the importance of setting healthy boundaries.
✅ Reflect on their own social media habits and the impact those habits can have on their daily lives.
✅ Explore practical strategies for protecting their mental well being and cultivating greater happiness.
💬 Below are some reflections from the students after participating in the Gen Z Mindset workshop:
Bopha: I gained many valuable insights about social media, relationships, and mental well-being. One activity that stood out to me was tracking my phone usage. I thought I spent the most time on Messenger, but I discovered that TikTok was actually the app I used the most. This helped me reflect on my social media habits and encouraged me to use social media more wisely.
Serey: Through several games and activities that challenged different ways of thinking, I gained a deeper understanding of how social media influences my thoughts and emotions. More importantly, I learned how to build positive relationships with the people around me and how to take care of my mental health so that I can live a happier life. After completing this training, I plan to change my social media habits by reducing my TikTok usage by 30 minutes each day.
Sonim: This training helped me better understand the powerful influence that relationships have on our lives. When we have healthy relationships, including positive interactions on social media and supportive friendships, it benefits our mental health by reducing stress, anxiety, and depression, while increasing happiness, strengthening mental well-being, and building resilience in ourselves as well as among our friends.
✨We hope this workshop will inspire our scholars to make positive choices, both online and in their everyday lives, and become a generation that uses social media responsibly, builds relationships with respect and empathy, and prioritizes both their mental health and overall well being. 💙