29/07/2024
📗គម្រោងសៀវភៅបៃតង 3.0 បានបញ្ចប់ដោយជោគជ័យ
🎯កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៤ នេះ ដូចការគ្រោងទុក ដែលពួកយើងបានប្រាប់ទៅដល់អ្នកទាំងអស់គ្នា ក្រុមការងារសៀវភៅបៃតងបានចុះទៅបរិច្ចាគនូវសៀវភៅប្រមាណ ១៥០០ ក្បាលដែលពួកយើងទទួលបាន និងសម្ភារៈសិក្សាមួយចំនួនធំ ទៅដល់សិស្សានុសិស្សនៅបឋមសិក្សាកោះគ្របបាយ និងបឋមសិក្សាកំពង់គោក្រោម ដែលជាផ្នែកមួយនៅក្នុងគម្រោង 3.0 របស់ពួកយើងដែលចូលរួមជាមួយគម្រោង Bag2School របស់ JCI Phnom Penh.
⭐️ភាពជោគជ័យរបស់សៀវភៅបៃតង 3.0 អាចដំណើរទៅបាន គឺបានមកពីអ្នកទាំងអស់គ្នាដែលជាសប្បុរសជន ដៃគូផ្សព្វផ្សាយ ដៃគូឧបត្ថម្ភ និងដៃគូគាំទ្ររបស់ពួកយើង ដែលបានចូលរួមក្នុងបេសសកកម្មមួយនេះ ហើយយើងជឿថា យើងទាំងអស់គ្នាបានចូលរួមចំណែកក្នុងការលើកកម្ពស់ការអាន បានពង្រឹងវិស័យអប់រំ និងបានកសាងនូវអនាគតរបស់កុមារទាំងនេះផងដែរ។
⭐️ជួបគ្នានៅគម្រោងសៀវភៅបៃតង 4.0 ទៀតណា!
Connect With Us:
☎️Contact: 081 419 643
📧Email: [email protected]
☎️ https://t.me/greenbookproject