06/10/2026
🎉 ទិវាស្ម័គ្រចិត្តបារាំង ២០២៦ 🇫🇷🇰🇭 បានបញ្ចប់ដោយជោគជ័យ!
ក្រុមការងារហ្វ្រង់វ៉ូឡុងទែរពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ដែលបានជួបពិភាក្សាផ្លាស់ប្តូរយោបល់ និងគំនិត លេងកម្សាន្ត និងអបអរការងារស្ម័គ្រចិត្តរួមគ្នា ចាប់តាំងពីពិព័រណ៍ស្តង់ ការប្រកួតប្រជែងវោហារសាស្ត្រ បារាំង-ខ្មែរ រហូតដល់ពិធីជប់លៀងបិទកម្មវិធីពេលល្ងាច 🌍 ។
🙏 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូរសហការរបស់យើង រួមមាន Saforelle Cambodia, គណកម្មការធិការសហប្រតិបត្តិការដើម្បីកម្ពុជា Cooperation Committee for Cambodia - CCC, OCIC,សាកលវិទ្យាល័យហ្រ្វង់កូហ្វូនី UFA - Université Francophone d’Asie និង ធនាគារ BRED Bank Cambodia សម្រាប់ការគាំទ្រដ៏មានតម្លៃ។ ប្រសិនបើគ្មានការគាំទ្ររបស់ដៃគូរយើងទេ ព្រឹត្តិការណ៍នេះក៏មិនអាចកើតឡើងដោយជោគជ័យដែរ។
សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រផងដែរចំពោះ៖
ឯកឧត្តម អូលីវ្យេ រីឆា Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា
ឯកឧត្តម សាមឺឌី សុីវឌ្ឍនា រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia)
💪 សូមអរគុណដល់អ្នកស្ម័គ្រចិត្តទាំងអស់ ចំពោះជំនួយ និងកម្លាំងរបស់ពួកគេ — ភាពជោគជ័យនៃទិវានេះ គឺជាភាពជោគជ័យរបស់អ្នកទាំងអស់គ្នា!! ជាពិសេស សូមថ្លែងអំណរគុណដល់ PLANETE URGENCE, AIME ONG, La Guilde និងសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្រាប់ការចូលរួមយ៉ាងសកម្មក្នុងនាមជាគណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ។
📷សូមអរគុណដល់យុវជននិស្សិតនៃសាលាកុនប៉េអេសអឺ ដែលបានផ្តិតរូបភាពដ៏រីករាយនៃទិវាមួយនេះ។
👏 សូមអរគុណដល់ អ្នកចូលរួមតាំងពិព័រណ៍ អង្គការក្នុងស្រុក និងក្រៅរដ្ឋាភិបាល និងស្ថាប័ននានា ដែលបានចូលរួមផ្សព្វផ្សាយសកម្មភាព និងចែករំលែកការប្តេជ្ញាចិត្តរបស់ខ្លួន។
💙 ហើយជាពិសេស សូមអរគុណដល់អ្នកចូលរួមទាំងអស់ — អ្នកស្ម័គ្រចិត្ត យុវជន និស្សិត គ្រួសារ និងប្រជាជន ទាំងខ្មែរ និងបារាំង ដែលបានធ្វើឱ្យទិវានេះក្លាយជាពេលវេលាដ៏រស់រវើក និងពោរពេញដោយភាពរីករាយជុំវិញការងារស្ម័គ្រចិត្ត។
📸 តោះ! មកទស្សនារូបភាពអនុស្សាវរីយ៍ពីទិវាដ៏ស្រស់ស្អាតនេះជាមួយគ្នា! PSE - Pour un Sourire d'Enfant - Cambodia école de cinéma
🇫🇷🇰🇭 ជួបគ្នាម្តងទៀតនៅឆ្នាំក្រោយ!
_
🎉 C’était la Journée du Volontariat Français 🇫🇷🇰🇭 !
Quel plaisir d’avoir pu toutes et tous vous retrouver, échanger, jouer et célébrer ensemble le volontariat, du village des stands au concours d'éloquence franco-khmer, jusqu’au cocktail final 🌍
🙏 Un immense merci à nos partenaires, Saforelle, Cooperation Committee for Cambodia - CCC, OCIC, UFA - Université Francophone d’Asie et BRED Bank Cambodia pour leur précieux soutien, sans qui cet événement n’aurait pas pu voir le jour.
Un grand merci également à
🇫🇷 M. Olivier Richard, Ambassadeur de France au Cambodge,
🇰🇭 S.E. Sivathana Samedy, représentant du MoEYS Cambodia,
pour leur présence et leur soutien à cette célébration.
💪 Merci à tous les bénévoles pour leur aide et leur énergie. La réussite de cette journée, c’est avant tout la vôtre ! Mention particulière à PLANETE URGENCE, AIME ONG, La Guilde et សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច pour leur implication dans le comité de pilotage de l'évènement.
👏 Merci aussi aux exposants, ONG et institutions venus valoriser leurs actions et partager leurs engagements.
Et surtout, merci à vous : volontaires, étudiants, curieux, familles, Cambodgiens et Français, d’avoir fait de cette journée un moment vivant autour du volontariat 💙
📸 Retour en images sur cette belle édition ! Crédit PSE - Pour un Sourire d'Enfant - Cambodia
À l’année prochaine ! 🇫🇷🇰🇭
Institut français du Cambodge Ambassade de France au Cambodge