14/05/2026
(English Below)
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ
នរោត្តម សីហមុនី
សូមក្រាបបង្គំថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧៣ព្រះវស្សា ទូលព្រះបង្គំយើងខ្ញុំសូមបួងសួងដល់ទេវតារក្សាស្វេតច្ឆត្រគ្រប់ព្រះអង្គនិងវត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយថែរក្សាទ្រង់ឱ្យប្រកបដោយព្រះបរមសុខគ្រប់ប្រការ មានព្រះជន្មាយុយឺនយូរគង់នៅជាម្លប់ដ៏ត្រជាក់នៃកូនចៅទាំងអស់គ្នាជាយូរអង្វែង។ សូមព្រះអង្គមានព្រះកាយពលមាំមួន មានព្រះរាជសុខភាពល្អ ជៀសចាកឆ្ងាយពីព្រះរោគគ្រប់ប្រការ។
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦
𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐭𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐨𝐟 𝐇𝐢𝐬 𝐌𝐚𝐣𝐞𝐬𝐭𝐲 𝐊𝐢𝐧𝐠 𝐍𝐨𝐫𝐨𝐝𝐨𝐦 𝐒𝐢𝐡𝐚𝐦𝐨𝐧𝐢
With the highest respect and deepest loyalty, we humbly extend our heartfelt wishes to His Majesty, the beloved King of the Kingdom of Cambodia.
On the auspicious occasion of His Majesty’s 73rd year, we sincerely pray to all sacred spirits and divine protectors to continue blessing and safeguarding His Majesty with everlasting happiness, excellent health, strength, and longevity.
May His Majesty continue to remain the peaceful and honourable shade for all Cambodian people for many years to come. May he be blessed with strong health, freedom from illness, and enduring prosperity.