សមាគមយុវជនក្រុម៨

សមាគមយុវជនក្រុម៨ សមាគមយុវជនក្រុម៨
Join Channel Telegram:​ ​t.me/K8YouthAssociation

សមាគមយុវជនក្រុម៨ បង្កើតឡើងនៅឆ្នាំ២០១០ ក្រោមការដឹកនាំរបស់ ឯកឧត្ដមបណ្ឌិត ម៉ឹង មករា ដើម្បីជួយដល់កិច្ចការមនុស្សធម៌ មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទរួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ៕

អបអរសាទរ ខួបលើកទី២៤ ទិវាសន្តិភាពអន្តរជាតិ (២១ កញ្ញា ២០០៣-២១​ កញ្ញា ២០២៦)
21/09/2026

អបអរសាទរ ខួបលើកទី២៤ ទិវាសន្តិភាពអន្តរជាតិ
(២១ កញ្ញា ២០០៣-២១​ កញ្ញា ២០២៦)

17/09/2026
អបអរសាទរ ខួបលើកទី៣ តំបន់ប្រាសាទកោះកេរ នៃការដាក់បញ្ចូលតំបន់ប្រាសាទកោះកេរ ក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌពិភពលោករបស់អង្គការយូណ...
17/09/2026

អបអរសាទរ ខួបលើកទី៣ តំបន់ប្រាសាទកោះកេរ នៃការដាក់បញ្ចូលតំបន់ប្រាសាទកោះកេរ ក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ(១៧ កញ្ញា ២០២៣-១៧​ កញ្ញា ២០២៦)

16/09/2026

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ ការពង្រឹងសេវាសុខាភិបាលត្រូវឈរលើអភិក្រម ២ គឺ៖ ១/ ពង្រឹងសមត្ថភាពពីក្រោមឡើងលើ ដោយខិតខំអភិវឌ្ឍមន្ទីរពេទ្យបង្អែកនៅមូលដ្ឋាន រហូតដល់មណ្ឌលសុខភាពរាជធានី-ខេត្ត និង ២/ ពង្រីកលទ្ធភាពក្នុងការព្យាបាលទាំងសមត្ថភាពគ្រូពេទ្យ​​ និងមន្ទីរពេទ្យ ដោយខិតខំកសាង និងអភិវឌ្ឍមន្ទីរពេទ្យបន្ថែម រួមទាំងការជ្រើសរើស​ និងបណ្តុះបណ្តាលគ្រូពេទ្យបន្ថែមសម្រាប់បំពេញ​សេចក្តីត្រូវការនៃការព្យាបាល។

15/09/2026

កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី
ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism) ...
09/09/2026

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism) ល្អបំផុត!

យោងតាមរបាយការណ៍របស់ស្ថាប័នអន្តរជាតិ U.S. News & World Report សមិទ្ធផលដ៏ប្រពៃនេះកើតចេញពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងការដឹកនាំស្របតាម «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» (ស្អាត ភាពបៃតង និងចីរភាព) របស់រាជរដ្ឋាភិបាល ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលនឹងបន្តរៀបចំ និងពង្រីក «គោលដៅលំហែបៃតង» នៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើតការងារបៃតង លើកកម្ពស់ជីវភាពសហគមន៍ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។

#កម្ពុជា

នាថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះឯកឧត្តម  ម៉េង ស្រ៊ុន ប្រធានគណ:ក...
29/08/2026

នាថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះ

ឯកឧត្តម ម៉េង ស្រ៊ុន ប្រធានគណ:កម្មការជួយគ្រួសារក្រីក្រនៅស្រុកជើងព្រៃ តំណាង ឯកឧត្តមបណ្ឌិត មុឹង មករា បានចាត់អោយក្រុមការងារនាំយកក្ដាមឈូស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនគ្រួសារសពដែលមានជីវភាពទីទ័លក្រចំនួនមួយគ្រួសារឈ្មោះ ឈួន សុភាព ភេទស្រី អាយុ៦៦ឆ្នាំ ទទួលមរណភាពដោយគ្រុនឈាម រស់នៅភូមិអង្គ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

សពមានមុខរបរ កសិករ ដោយសារជីវភាពគ្រួសារខ្វះខាត ទើបយុវជនឃុំត្រពាំងគរ បានធ្វើការស្នើមកសុំខាងគណៈកម្មការចុះជួយគ្រួសារក្រីក្រស្រុកជើងព្រៃ។

នារសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កញ្ញា កុយ វណ្ណដេត និងក្...
27/08/2026

នារសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កញ្ញា កុយ វណ្ណដេត និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចុះចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៤គ្រួសារ (គ្រួសារទី៦១, ៦២, ៦៣ និង៦៤) ដែលរស់នៅក្នុងឃុំព្រៃចារ, ឃុំសូទិព្វ, ឃុំខ្នុរដំបង និងឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

អំណោយខាងលើទទួលបានការឧបត្ថម្ភពី ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងជាអនុប្រធានសមាគមយុវជនក្រុម៨ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មុឹង មករា ប្រធានសមាគមយុវជនក្រុម៨។

អំណោយដែលទទួលបានក្នុងមួយគ្រួសារ រួមមាន៖
១. អង្ករ ចំនួន ១បេ
២. ទឹកបរិសុទ្ធ ចំនួន ១កេស
៣. មីជាតិ ចំនួន ១កេស
៤. ទឹកស៊ីអ៊ីវ ចំនួន ១យួរ
៥. ទឹកត្រី ចំនួន ១យួរ
៦. ភេសជ្ជៈ ចំនួន ១កេស

សរុប៖ បានចែកអំណោយជូនគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន ៤គ្រួសារ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ និងជាការចូលរួមចែករំលែកក្តីស្រឡាញ់ និងសាមគ្គីភាពក្នុងសហគមន៍។

នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះឯកឧត្តម  ម៉េង ស្រ៊ុន ប្រធានគ...
25/08/2026

នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ

ឯកឧត្តម ម៉េង ស្រ៊ុន ប្រធានគណ:កម្មការជួយគ្រួសារក្រីក្រនៅស្រុកជើងព្រៃ តំណាង ឯកឧត្តមបណ្ឌិត មុឹង មករា បានចាត់អោយក្រុមការងារនាំយកក្ដាមឈូស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនគ្រួសារសពដែលមានជីវភាពទីទ័លក្រចំនួនមួយគ្រួសារឈ្មោះ ហ៊ាង ស្រីណែត ភេទស្រី អាយុ៣៣ឆ្នាំ ទទួលមរណភាពដោយរោគាពាធ រស់នៅភូមិអំពិលទ្វា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

សពមានមុខរបរ កសិករ ដោយសារជីវភាពគ្រួសារខ្វះខាត ទើបយុវជនឃុំសំពងជ័យ បានធ្វើការស្នើមកសុំខាងឮគណៈកម្មការចុះជួយគ្រួសារក្រីក្រស្រុកជើងព្រៃ ។

Address

#B01, Street 01, Svay Pak Village, Sangkat Svay Pak, Khan Russey Keo
Phnom Penh
12109

Telephone

+85510528888

Website

Alerts

Be the first to know and let us send you an email when សមាគមយុវជនក្រុម៨ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សមាគមយុវជនក្រុម៨:

Shortcuts

Share