31/07/2026
នៅ អង្គការមិត្តសំឡាញ់ការបណ្តុះបណ្តាលវិជ្ជាជីវៈ បើកទ្វារឱកាសសម្រាប់យុវជនដែលត្រៀមខ្លួនកសាងអនាគតដ៏មានស្ថិរភាព។ សិក្ខាកាមរបស់យើងអាចជ្រើសរើសរៀនជំនាញអនុវត្តជាក់ស្តែងជាច្រើន រួមមាន៖
- ជំនាញចុងភៅ និងបដិសណ្ឋារកិច្ច – រៀនបច្ចេកទេសចម្អិនអាហារ អនាម័យ និងការបម្រើអាហារ
- ជំនាញសំអាងកាយ និងធ្វើក្រចក – រៀនជំនាញសាឡន និងការថែរក្សាសម្រស់សម្រាប់ស្ត្រី
- ជំនាញកាត់សក់បុរស – រៀនជំនាញកាត់សក់ និងជំនាញពាក់ព័ន្ធផ្សេងៗសម្រាប់បុរស
- ជំនាញអគ្គិសនី – រៀនជួសជុលឧបករណ៍អគ្គិសនី និងជំនាញបច្ចេកទេសផ្សេងៗ
- ជំនាញជួសជុលម៉ូតូ – រៀនជួសជុលយានយន្ត និងជំនាញបច្ចេកទេសពាក់ព័ន្ធ
ទន្ទឹមនឹងការរៀនជំនាញវិជ្ជាជីវៈ សិក្ខាកាមគ្រប់រូបក៏ទទួលបានការអភិវឌ្ឍ ជំនាញទន់ ចំណេះដឹងឌីជីថល និងការត្រៀមខ្លួនសម្រាប់ការងារតាមរយៈគម្រោង Futures Phnom Penh ដើម្បីឱ្យពួកគេមានជំនាញ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការឈានចូល និងទទួលបានជោគជ័យក្នុងទីផ្សារការងារនៅកម្ពុជា។
ទាំងនេះមិនមែនគ្រាន់តែជាថ្នាក់រៀនប៉ុណ្ណោះទេ។ វាជាផ្លូវឆ្ពោះទៅរកសេចក្តីថ្លៃថ្នូរ ឯករាជ្យភាព និងអនាគតដ៏ប្រសើរ ដែលយុវជនអាចកសាងឡើងសម្រាប់ខ្លួនឯង។
( English Below: )
At Mith Samlanh, vocational training opens doors for young people ready to build a stable future. Our trainees choose from a range of hands-on skills, including:
- Hospitality & Cooking – culinary techniques, hygiene, and food service
- Beauty & Nail – salon skills for and women
- Barber - hairdressing skills and more for men
- Electricity & Maintenance – appliance repair and technical trades
- Moto Mechanic – vehicle repair and technical trades
Alongside hard skills, every trainee builds soft skills, digital literacy, and job readiness through our Futures Phnom Penh project, giving them the full toolkit to succeed in Cambodia's job market.
These aren't just classes. They're pathways to dignity, independence, and a better future young people can build for themselves.
Mith Samlanh is part of the Friends-International Alliance