16/06/2025
[English below - ការបំពានរបស់ក្រុមហ៊ុនលើស្ដង់ដារគ្រប់គ្រងសំណល់នៃក្រមបរិស្ថាននិងធនធានធម្មជាតិ]
ក្រសួងបរិស្ថានបានចាត់វិធានការយ៉ាងតឹងរឹងចំពោះសកម្មភាពដែលបង្កផលប៉ះពាល់ដល់បរិស្ថានដើម្បីការពារធនធានធម្មជាតិ និងលើកកម្ពស់ឥរិយាបថសាជីវកម្មប្រកបដោយការទទួលខុសត្រូវ ក្រោយពីបានរកឃើញក្រុមហ៊ុន និងរោងចក្រចំនួន ៣១ បានបំពានស្ដង់ដារបរិស្ថានស្ដីពីការគ្រប់គ្រងសំណល់រាវ។ ក្រុមហ៊ុន និងរោងចក្រទាំងនោះ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំពុលបរិស្ថាន ស្តារឡើងវិញនូវប្រភពទឹកធម្មជាតិ គោរពតាមស្តង់ដារស្តីពីការគ្រប់គ្រងសំណល់រាវ និងរឹង ដែលច្បាប់បានកំណត់ និងប្រឈមមុខនឹងការពិន័យចំពោះការបំពានរបស់ពួកគេ។
👉 អានបន្ត៖ http://bit.ly/43ZKgTF
រៀបរៀងដោយ៖ លោក គួន មករា
====================
[Companies violated waste management standard under the Code of Environment and Natural Resources]
Cambodia’s Ministry of Environment is imposing strict liability for environmental harm to protect the natural resources and promote responsible corporate behavior, following the discovery of 31 companies and factories in violation of environmental standards for liquid waste management. Those companies and factories are obligated to immediately cease their polutting activities, restore natural water resources, comply with the regulated standard for waste management, including both liquid and solid waste, and face penalties for their violations.
👉Read More at: http://bit.ly/43ZKgTF
Prepared by: Mr. KUON Makara