សមាគមមូលនិធិគ្រួសារខ្មែរ - KHCA

សមាគមមូលនិធិគ្រួសារខ្មែរ - KHCA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សមាគមមូលនិធិគ្រួសារខ្មែរ - KHCA, Charitable organisation, ផ្ទះលេខ199 ផ្លូវលេខ306​​ កែង63 ភូមិ2 សង្កាត់បឹងកេងកងទី1 ខណ្ឌបឹងកេងកង, Phnom Penh.
(1)

🙏 សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ...
19/04/2026

🙏 សូមថ្វាយព្រះពរ
ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន!

នៅរសៀលថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារតំណាងឯកឧត្តម នូវ ...
04/04/2026

នៅរសៀលថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារតំណាងឯកឧត្តម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ បានដឹកនាំសមាជិក ចូលរួមពិធីបុណ្យសពរបស់លោកតា តេង ឃឹម ត្រូវជាជីតាបង្កេីតរបស់ លោក ឌី រ៉ាវី បានទទួលមរណភាព ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។
ដោយក្រុមការងារសមាគមមូលនិធិគ្រួសារខ្មែរ បាននាំសារលិខិតរំលែកមរណទុក្ខនិងយកបច័្ចយមួយចំនួន របស់សមាគមមូលនិធិគ្រួសារខ្មែរ រួមជាមួយនិងបច្ច័យររបស់ក្រុមហ៊ុន CM2H ប្រគល់ជូនគ្រួសារនៃសព ដេីម្បីសំរួលដល់ការចំណាយក្នុងរៀបចំពិធីបុណ្យតាមប្រពៃណី។

21/01/2026

កម្រងវីដេអូអនុស្សាវរីយ៍ នៃពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា(MoU) រវាងក្លិបកីឡាបាល់ទាត់ វិសាខា និង សមាគមមូលនិធិគ្រួសារខ្មែរ 🤝💙🐎

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ័ ១​កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នូវ ស...
19/01/2026

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ័ ១​កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរបាន ចាត់តាំងក្រុមការងារចូលរួម៖ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា(MoU) រវាងក្លិបកីឡាបាល់ទាត់ វិសាខា និង សមាគមមូលនិធិគ្រួសារខ្មែរ ដើម្បីគាំទ្រដំណើរការអភិវឌ្ឍក្លិប និងវិស័យកីឡាបាល់ទាត់ជាតិ 🇰🇭⚽️🐎
កម្មពិធីចុះ MoU នេះ បានប្រព្រឹត្ត នៅកីឡដ្ឋានវិសាខា ដោយមានការអញ្ជើញចុះហត្ថលេខារវាងកញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាគ្រប់គ្រងក្លិប និងលោក ចាង ឌី នាយកគ្រប់គ្រងទូទៅសមាគម ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពីលោក សូរ មុនីរតន៍ អនុប្រធានក្លិបកីឡាបាល់ទាត់ វិសាខា ក្រុមគ្រូបង្វឹក កីឡាករ បុគ្គលិកក្លិប និងតំណាងសមាគមជាច្រើននាក់ផងដែរ។

រាជធានីភ្នំពេញ ៖ នារសៀល ថ្ងៃព្រហស្បតិ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម...
09/01/2026

រាជធានីភ្នំពេញ ៖ នារសៀល ថ្ងៃព្រហស្បតិ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ បានចាត់តំណាង និងក្រុមការងារ ក្នុងការរៀបចំពិធីចុះកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់រវាង សមាគមមូលនិធិគ្រួសារខ្មែរ និងក្រុមហ៊ុនទាំង១០រួមមានដូចជា៖
១. ក្រុមហ៊ុន សាន់ផេ ខេមបូឌា (SUNPAY CAMBODIA PLC)
២. ក្រុមហ៊ុន ឡានតុន ក្លោដ៏ សឺវីស ថេកណូឡូជី (LANTON CLOUD SERVICES TECHNOLOGY
៣. ក្រុមហ៊ុន ឡានតុន អុិនធឺណេសិនណល (LANTON INTERNATIONAL CAMBODIA PAYMENT SERVICE)
៤. ក្រុមហ៊ុន ផៃ អុិចឆេន (PAI EXCHANGE TECHNOLOGY)
៥. ក្រុមហ៊ុន ម៉ៃ ឌួ ឌួ ឆោ សឺ (MAI DUO DUO CHAOSHI)
៦. ក្រុមហ៊ុន ហ័ង ជា ជាន ហ្សូ ហ្ស័ង សឺ(HUANG JIA JIANZHU ZHUANGSHI)
៧. ក្រុមហ៊ុន ហ័ង ជា យីន ហឺ គ្រុប (HUANG JIA YIN HE GROUP)
៨. ក្រុមហ៊ុន វ៉ាយ អិល យ៉ុង លី អុិនវេសមិន(YL YONG LY INVESTMENT)
៩. ក្រុមហ៊ុន ហ័ង ជា យ៉ុង លី ឆោ សឺ(HUANG JIA YONG LI CHAOSHI)
១០. ក្រុមហ៊ុន ជីង យ៉ាវ សុីន ម៉ាញនីង(JIN YAO XIN MINING)
កម្មវិធីចុះកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ រវាងសមាគមមូលនិធិគ្រួសារខ្មែរ និងក្រុមហ៊ុនទាំង១០ ក្នុងការបង្កេីតភាពជាដៃគូផ្លូវការ ក្នុងគោលបំណងដេីម្បីចូលរួមចំណែក ជួយដល់ ចាស់ជរា ស្រ្តីនិងកុមារ ជាពិសេសជនដែលងាយរងគ្រោះផ្សេងៗទៀត ព្រមទាំងលេីកកម្ពស់វិស័យ សង្គមនិង វិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅអាណត្តិទី៧នេះ។ តាមរយះភាពជាដៃគូនេះ ភាគីទាំងពីរ នឹងអភិវឌ្ឍរួមគ្នា និងបង្កេីតលទ្ធផលវិជ្ជមានយូរអង្វែង ដល់ សហគមន៏ និងសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា។

31/12/2025
នាព្រឹក ថ្ងៃចន្ទ័ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដោយស្មារតីស្រលាញ់ជាតិ មាតុ...
26/12/2025

នាព្រឹក ថ្ងៃចន្ទ័ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដោយស្មារតីស្រលាញ់ជាតិ មាតុភូមិឈាមខ្មែរតែមួយ ឯកឧត្តម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ បានឧបត្ថម្ភថវិការផ្ទាល់ខ្លួនសរុបចំនួន ១០០,០០០ ដុល្លារអាមេរិក (មួយរយពាន់ដុល្លារអាមេរិក) ក្នុងនោះ៥០០០០ ដុល្លារអាមេរិក (ហាសិបពាន់ដុល្លារអាមេរិក) ជូនទៅកាន់ ក្រសួងមហាផ្ទៃ និងថវិការចំនួន៥០០០០ ដុល្លារអាមេរិក (ហាសិបពាន់ដុល្លារអាមេរិក) ទៀតឧបត្ថម្ភទៅកាន់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃព្រះរាជាណាចក្រកម្ពុជា លើសពីនេះ ក្រោយពីធ្វើការអំពាវនាវរបស់ ឯកឧត្តមទៅកាន់សប្បុរជននានា ក៏មានការចូលរួមពីបណ្តាក្រុមហ៊ុនមួយចំនួន បានធ្វើការឧបត្ថម្ភតាមរយៈឯកឧត្តមប្រធាន សមាគមមូលនិធិគ្រួសារខ្មែរ ដូចជា:
- ក្រុមហ៊ុន Jing Ji Real Estate Co.,LTD បានឧបត្ថម្ភថវិកាចំនួន ៥០០០០ ដុល្លារអាមេរិក (ហាសិបពាន់ដុល្លារអាមេរិក) ទៅកាន់ក្រសួងមហាផ្ទៃ
- ក្រុមហ៊ុន Jing Ji Real Estate Co.,LTD បានឧបត្ថម្ភថវិកាចំនួន ២០០០០ ដុល្លារអាមេរិក (ម្ភៃពាន់ដុល្លារអាមេរិក) ទៅកាន់អគ្គស្នងដ្ឋាននគរបាលជាតិ
- ក្រុមហ៊ុន Sin Bay Co.,LTD បានឧបត្ថម្ភថវិកាចំនួន ២០០០០ ដុល្លារអាមេរិក (ម្ភៃពាន់ដុល្លារអាមេរិក) ទៅកាន់អគ្គស្នងដ្ឋាននគរបាលជាតិ
- ក្រុមហ៊ុន Golden Royal International Investment Co.,LTD បានឧបត្ថម្ភថវិកាចំនួន ២០០០០ ដុល្លារអាមេរិក (ម្ភៃពាន់ដុល្លារអាមេរិក) ទៅកាន់អគ្គស្នងដ្ឋាននគរបាលជាតិ
សម្រាប់ទិញសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ជូនជនភៀសសឹក និងវីរយុទ្ធជនសមរភូមិជួរមុខ ក្នុងការការពារបូរណភាពទឹកដី ។ កាយវិការដ៏ឧត្តុងឧត្តមនេះបាន ឆ្លុះបញ្ចាំងអំពី ទឹកចិត្តសប្បុសធម៏ ហើយក៏ជាការចូលរួមចំណែកលើកទឹកចិត្ត និងកត្តាជំរុញស្មារតីដល់កងកម្លាំងដែលកំពុងឈរការពារអធិបតេយ្យភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

ភ្នំពេញ៖ នាព្រឹក ថ្ងៃអាទិត្យ ២កេីត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នូវ សុ...
22/12/2025

ភ្នំពេញ៖ នាព្រឹក ថ្ងៃអាទិត្យ ២កេីត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ បានចាត់ក្រុមការងារ បានឧបត្ថម្ភមីចំនួន ៥០០កេស ទៅដល់ លោកជំទាវ កាំង ណៃគួយ ស រដ្ឋាជាប្រធាន ក្រុមស្រ្តីមនុស្សធម៌ស្ម័គ្រចិត្ត សម្រាប់ចែកជូនទៅ វីរះកងទ័ពខ្មែរនៅសមរភូមិជួរមុខ និង ជនភៀសសឹក។ កាយវីការដ៏ឧត្តុងឧត្តមនេះ បានឆ្លុះបញ្ជាំងអំពី ទឹកចិត្តសប្បុរសធម៌ ក្នុងការចូលរួមចំណែកលេីកទឹកចិត្ត និងជំរុញស្មារតីដល់កងកម្លាំងដែលកំពុងឈរការពារអធិបតេយ្យភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

ខេត្តបាត់ដំបង៖ នាព្រឹក ថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ...
21/12/2025

ខេត្តបាត់ដំបង៖ នាព្រឹក ថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ តាមរយះក្រុមការងារ នាំយកនូវមីចំនួន ២៥០កេស ឧបត្ថម្ភជូន រដ្ឋបាលក្រុងបាត់ដំបង សម្រាប់ចែកជូនទៅ ជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ខេត្តបាត់ដំបង៖ នាព្រឹក ថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥  ឯកឧត្តម...
21/12/2025

ខេត្តបាត់ដំបង៖ នាព្រឹក ថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជេីញទទួលអំណោយ ឯកឧត្តម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ តាមរយះក្រុមការងារ នាំយកនូវមីចំនួន ២០០០កេស ស្មេីនឹង ទឹកប្រាក់ចំនួន ១៥០០០ដុល្លារអាមេរិច ឧបត្ថម្ភជូន រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ចែកជូនទៅ កាន់នគរបាលវរការពារព្រំដែនគោក នៅសមរភូមិមុខ និងជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ក្រសួងមហាផ្ទៃ៖ នាព្រឹក ថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥  ឯកឧត្តម ន...
15/12/2025

ក្រសួងមហាផ្ទៃ៖ នាព្រឹក ថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ បានចាត់ក្រុមការងារ នាំយកនូវមីចំនួន ៥០០០កេស ឧបត្ថម្ភជូន ក្រសួងមហាផ្ទៃ សម្រាប់ផ្តល់ទៅកាន់មន្ត្រី នគរបាលវរការពារព្រំដែនគោក នៅសមរភូមិមុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជនភៀសសឹក នៅទីស្តីការក្រសួងមហាផ្ទៃ។

Ministry of Interior Cambodia: Morning, Friday 12th December 2025 H.E. NOV SOKPHEAP chairman of the Khmer Home Charity Association (KHCA) has assigned a team to bring 5000 boxes of noodles to Ministry of Interior for donated to the Border Protection Police officers at the frontline of the National Police Headquarters and refugee at Ministry of Interior Office.

ក្រសួងមហាផ្ទៃ៖ នាព្រឹក ថ្ងៃពុធ ៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥  ឯកឧត្តម អ៊ូ...
28/08/2025

ក្រសួងមហាផ្ទៃ៖ នាព្រឹក ថ្ងៃពុធ ៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ បានទទួលថវិការរបស់ឯកឧត្តម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ តាមរយះក្រុមការងារតំណាង ជូនដល់ក្រសួងមហាផ្ទៃ ដើម្បីទិញទោចក្រយានយន្ត(ម៉ូតូ) ល្បាត ប្រើដោយអគ្គីសនី ចំនួន ២៥គ្រឿង សម្រាប់ផ្តល់ជូនដល់ស្នងការនគរបាលរាជធានី ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ។

On the Morning of Wednesday, August 27, 2025, His Excellency Ou Vanna, Undersecretary of State of the Ministry of Interior and Deputy Director of the Permanent Cabinet, received the funds from His Excellency NOV SOKPHEAP, Chairman of the Khmer Home Charity Association (KHCA), has assigned a team as representative donation to the Ministry of Interior to purchase 25 electric motorcycles, was graciously donated to support the operations of the Phnom Penh Municipal Police Commissariat and the Provincial of the National Police Headquarters at Ministry of Interior Office.

Address

ផ្ទះលេខ199 ផ្លូវលេខ306​​ កែង63 ភូមិ2 សង្កាត់បឹងកេងកងទី1 ខណ្ឌបឹងកេងកង
Phnom Penh

Telephone

+85577590168

Website

Alerts

Be the first to know and let us send you an email when សមាគមមូលនិធិគ្រួសារខ្មែរ - KHCA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share