សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា

  • Home
  • Cambodia
  • Phnom Penh
  • សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា

សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា, Non-Governmental Organization (NGO), No. 315 Street Lum, Phnom Penh.

សូមជម្រាបមកសមាជិក សមាជិកា ទាំងអស់មេត្តាជ្រាបថា៖គណៈកម្មការកិច្ចការបណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃសមាគមពាណិជ្ជករដឹកជញ្ជូន ន...
19/12/2025

សូមជម្រាបមកសមាជិក សមាជិកា ទាំងអស់មេត្តាជ្រាបថា៖

គណៈកម្មការកិច្ចការបណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានដាក់ឱ្យដំណើរការនូវកម្មវិធី LOSCBA TALK SHOW ដោយត្រូវអញ្ជើញសមាជិកជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សា ក្នុងប្រធានបទសេដ្ឋកិច្ច ពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម សេវាកម្ម ដឹកជញ្ជូន ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ ជាតិ និងអន្តរជាតិ។

កម្មវិធីនេះដែរ នឹងផ្តល់ការអនុញ្ញាតឱ្យសមាជិកដែលបានចូលរួមផ្សព្វផ្សាយនូវអាជីវកម្ម ឬសេវាកម្មរបស់ខ្លួន និងចូលរួមសហការក្នុងការប៊ូសក្នុងផេកផ្លូវការរបស់សមាគមដើម្បីជ្រាបដល់អថិជនក្នុងការទំនាក់ទំនងរវាងអ្នកទិញ និងអ្នកលក់ ឬអ្នកផ្តល់សេវាកម្ម ទៅអតិថិជន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសមាជិកដែលមានបំណងចូលរួម ធ្វើការទំនាក់ទំនងមកក្រុុមការងារយើងខ្ញុំដែលមានលេខទូស័ព្ទ និង តេឡេក្រាម៖
+855 16 896 858

សូមអរគុណ!

Dear Esteemed Members,

Please be informed that the Training and Public Relations Committee of the Logistics and Supply Chain Business Association in Cambodia (LOSCBA) has officially launched the LOSCBA TALK SHOW program.

This program will invite LOSCBA members to participate as honorable guest speakers in discussions on topics related to economics, trade, business, manufacturing, services, transportation, logistics, and national and international supply chains.

The program will also provide participating members with the opportunity to promote their businesses or services and to collaborate in boosting content on the LOSCBA official page, aiming to increase awareness among customers and facilitate connections between buyers and sellers or service providers and clients.

In this regard, members who are interested in participating are kindly requested to contact our team via phone or Telegram at:

📞 +855 16 896 858

Thank you.

សូមជម្រាបជូនសមាជិក សមាជិកា ទាំងអស់មេត្តាជ្រាបថា៖ដោយមើលឃើញពីស្ថានភាពជាក់ស្តែងអំពីព្រឹត្តិការប្រយុទ្ធគ្នានៅតាមបណ្តាព្រំដែន...
12/12/2025

សូមជម្រាបជូនសមាជិក សមាជិកា ទាំងអស់មេត្តាជ្រាបថា៖

ដោយមើលឃើញពីស្ថានភាពជាក់ស្តែងអំពីព្រឹត្តិការប្រយុទ្ធគ្នានៅតាមបណ្តាព្រំដែន កម្ពុជា-ថៃ និងតបតាមសេចក្តីចាំបាច់ក្នុងការជួយដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាព្រំដែនដែលត្រូវជម្លៀសមកទីតាំងសុវត្ថិភាព។

គណៈកម្មការកិច្ចការមូលនិធិ និងសង្គម នៃសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានរៀបចំកម្មវិធីសប្បុរសធម៌ជូនបងប្អូនភៀសសឹក ដែលត្រូវការជំនួយបន្ទាន់។
អំណោយដែលយើងរៀបចំ មានដូចជា៖
ម្ហូបអាហារ ទឹក គ្រឿងបរិភោគ និងបរិក្ខារផ្សេងៗដែលចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ។

ក្នុងន័យដូចជម្រាបជូនខាងលើ សមាគមសូមអំពាវនាវដល់សមាជិក សមាជិកា និងសាធារណៈជនចូលរួមផ្តល់ជា ម្អូបអាហារ ថវិកា គ្រឿងបរិភោគ ឬសម្ភារៈផ្សេងៗ និងជាការស្ម័គ្រចិត្ត ជាមួយសមាគមយើង។ ក្រុមការងារយើង នឹងធ្វើដំណើរចុះទៅចែកជូនបងប្អូនភាសសឹកផ្ទាល់នៅជំុរុំភៀសសឹក។ បងប្អូនដែលមានបំណងចូលរួម សូមធ្វើការទាក់ទងមកកាន់ក្រុមការងាររបស់សមាគមយើងបានតាមរយៈលេខទូរស័ព្ទ ០១៦ ២២២ ០១១ និង ០៨៩ ៥៦៥ ៩៥៨។

បញ្ជាក់ៈ រាល់ការបរិច្ចាគ សមាគម និងផ្តល់ជូននូវលិខិតថ្លែងអំណរគុណ។

សូមអរគុណ!

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥តបតាមការអញ្ជើញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្...
11/12/2025

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥

តបតាមការអញ្ជើញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា និងសមាជិកជាន់ខ្ពស់ បានចូលរួមពិគ្រោះយោបល់ជាមួយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានគោលនយោបាយ ( ក.ស.ហ.វ) ដើម្បីជាធាតុចូលក្នុងការវាយតម្លៃ និងព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៥ និង ២០២៦ រយៈពេលខ្លី និងមធ្យមនាពេលខាងមុខ សម្រាប់ត្រៀមរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧ - ២០២៩ ។

លោកប្រធាន បានលើកពីបញ្ហាប្រឈមនានា នៃក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដោយមាន មធ្យោបាយដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ រួមទាំងការកកស្ទៈទំនិញតាមបណ្តាផែ ការពង្រីកបន្ថែមនៃការដឹកជញ្ជូនទៅតាមផ្លូវទឹក ក៏ដូចជាការធ្វើទំនើបកម្មនៃប្រព័ន្ធឌីជីថលក្នុងការដឹកជញ្ជូនឱ្យបានទាន់ពេលវេលា និងកាត់បន្ថយតម្លៃឡូជីស្ទីក។

រាជធានីភ្នំពេញថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នៅការិយាល័យអង្គការFAO សហប្រជាជាតិ លោកជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករ ដឹកជញ្...
17/11/2025

រាជធានីភ្នំពេញ
ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥

នៅការិយាល័យអង្គការFAO សហប្រជាជាតិ លោកជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករ ដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់ និងសមាជិក បានជួបពិភាក្សាជាមួយអណៈប្រភិភូពាណិជ្ជកម្មអន្តរជាតិប្រទេសស្រីលង្កាមកពីបណ្តារក្រុមហ៊ុនពាណិជ្ជកម្ម និងឡូជីស្ទុីក ដោយកិច្ចជំនួបនេះរៀបចំដោយអង្គការFAOសហប្រជាជាតិ។

លោកជា ចាន់ដារ៉ា បានស្វាគមន៍គណៈប្រតិភូទាំងអស់ និងបន្ទាប់ពីធ្វើបទបង្ងាញអំពីផលុិតផល និងសេវាកម្មរបស់បណ្តារក្រុមហ៊ុននិមួយៗ សមាគមLOSCBA ចង់ឃើញផលិតផលរបស់ប្រទេសស្រីលង្កាវត្តមាននៅប្រទេសកម្ពុជា ហើយក៏ស្នើគណៈប្រតិភូដឹកនាំអ្នកវិនិយោគមកទស្សនកិច្ចនៅប្រទេសកម្ពុជាបន្ថែមទៀត ដើម្បីស្វែងរកឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មជាមួយដៃគូនៅកម្ពុជា។

ក្នុងនោះដែរ លោកក៏មានបំណងដឹកនាំសមាជិកទៅធ្វើទស្សនកិច្ចនៅប្រទេសស្រីលង្កកាផងដែរ។

Phnom Penh
Date: 15-November-2025

At the FAO office United Nation in Cambodia, Mr. Chea Chandara, President of the Logistics and Supply Chain Business Association in Cambodia and members met with Sri Lankan international trade representatives from trade and logistics companies, organized by the FAO.

Mr. Chea Chandara welcomed all the delegates and after introducing the products and services of each company, LOSCBA wanted to see Sri Lankan products present in Cambodia and requested the delegation to lead more investors to visit Cambodia to explore investment opportunities and do business with Cambodian partners.

In addition, he also intends to lead members to visit Sri Lanka.

តមតាមការអញ្ជើញរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ  និងអង្គការ FAO នៃអង្គការសហប្រជាជាតិ លោកជា ចាន់ដារ៉ា ប្រធានសមាគម...
15/11/2025

តមតាមការអញ្ជើញរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងអង្គការ FAO នៃអង្គការសហប្រជាជាតិ លោកជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា មានកិត្តិយសអញ្ជើញចូលរួមជាអ្នកសម្របសម្រួលកម្មវិធី ក្នុងវេទិការកសិកម្ម និងពិពណ៌ពាណិជ្ជកម្ម ស្តីពី * ជំរុញកំណើនក្នុងវិស័យកសិកម្មនៅកម្ពុជា ជាឱកាសក្នុងវិស័យឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់* នៅសាលប្រជុំកោះពេជ្រ នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងវេទិការនេះដែរ ក៏មានវាគ្មិនកិត្តិយសមកពីបណ្តាក្រុមហ៊ុនធំៗ និងក្រុមហ៊ុនជំនាញមានដូចជា៖

-កំពង់ផែស្វ័យតភ្នំពេញ
-Puzzle Solution Co., Ltd.
- EC Refrigerate Co., Ltd.
- OLAM FOOD

ដែលស្ថិត ក្នុងវិស័យដឹកញ្ជូន ឡូជីស្ទីក ឃ្លាំងត្រជាក់ និងក្រុមហ៊ុនកែច្នៃចំណីអាហារផងដែរ។

Reference to invitation of the Ministry of Agriculture, Forestry and Fisheries and the United Nations Food and Agriculture Organization (FAO), Mr. Chea Chandara, President of the Logistics and Supply Chain Business Association in Cambodia, is honored to participate as the moderator the Cambodia Agricultural Forum and Exhibition on * Driving Growth in Cambodia’s Agriculture as an Opportunity in Logistics and Supply Chain* at the Diamond Island Conference Hall on November 14, 2025.

The forum also featured distinguished speakers from major companies and specialized companies, including:

-Phnom Penh Automatic Port
-Puzzle Solution Co., Ltd.
-EC Refrigerate Co., Ltd.
-OLAM FOOD

in the fields of logistics, transport, cold storage, and food processing companies.

នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានរៀបចំកម្មវិធីLOSCBA COFFEE...
14/11/2025

នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥
សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានរៀបចំកម្មវិធីLOSCBA COFFEE TALK រវាងសមាជិកសមាគម និងបណ្តាម្ចាស់អាជីកម្មផ្សេងទៀតដើម្បីភ្ជាប់ទំនាក់ទំនងក្នុងន័យផ្តល់សេវា ឬ ការទិញលក់ផលិតផលរបស់ម្ចាស់អាជីវកម្មឱ្យគ្នាទៅវិញទៅមក។

លោកជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានមានប្រសាសន៍ថា៖ បណ្តារប្រទេសមួយចំនួន ដូច ជាប្រទេសវៀតណាម និងប្រទេសចិន កម្មវិធីជួបជុំបែបនេះគឺមានច្រើន ហើយគេបានធ្វើជាប្រចាំ និងមានចូលរួមពីធុរកិច្ចជនជាច្រើន ក្នុងការបង្កើតទំនាក់ទំនងគ្នាដើម្បីបង្កើនអាជីវកម្មរបស់ពួកគេ លោកក៏ចង់ឱ្យមានព្រឹត្តិការណ៍បែបនេះនៅកម្ពុជាឱ្យបានច្រើន។

ក្នុងវិធីជំនួបនេះដែរ សមាគមក៏ទទួលបានការអញ្ជើញចូលរួម វាគ្មិនកិត្តិយស ពីឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារពន្ធដារកម្ពុជា (CTAFA) ដើម្បីចែករំលែកនូវបទពិសោធន៍ក្នុងអាជីវកម្ម ក្រោមប្រធានបទ៖ BUILD EFFECTIVE BRANDING សម្រាប់ម្ចាស់អាជីវកម្ម និងអ្នកចូលរួមផងដែរ។

*សេចក្តីប្រកាសព័ត៌មានអំពីសមាជិកថ្មីរបស់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ក្នុងឆ្នាំ "២០២៥"* សមាគ...
28/10/2025

*សេចក្តីប្រកាសព័ត៌មានអំពីសមាជិកថ្មីរបស់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ក្នុងឆ្នាំ "២០២៥"*
សមាគម មានកិត្តិស សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន សមាជិកថ្មី លោក ឡេង វុត្ថា ជា នាយកគ្រប់គ្រង ក្រុមហ៊ុន ប៊ីក ប៊ែ ឡូជីស្ទីក អ៉ីមផត & អិចផត ឯ.ក សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកសមាគមតាមរយៈលេខទូរស័ព្ទ៖ 095 783 832/ 096 216 7999 ឫសារអេឡិចត្រូនិច៖ [email protected]
-----------------------
*LOGISTICS AND SUPPLY CHAIN BUSINESS ASSOCIATION IN CAMBODIA’S New Member Announcement "2025"*
LOGISTICS AND SUPPLY CHAIN BUSINESS ASSOCIATION IN (LOSCBA) has an honor to warmly welcome our new Mr. LENG VUTHA is a MANAGING DIRECTOR of BIG BEAR LOGISTICS IMPORT & EXPORT CO., lTD.
柬埔寨物流与供应链商业协会(LOSCBA)
2025年新会员公告

柬埔寨物流与供应链商业协会(LOSCBA)
荣幸地热烈欢迎我们的新会员——
Mr. LENG VUTHA,
BIG BEAR LOGISTICS IMPORT & EXPORT CO., LTD. 的 总经理(Managing Director)。

*សេចក្តីប្រកាសព័ត៌មានអំពីសមាជិកថ្មីរបស់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ក្នុងឆ្នាំ "២០២៥"* សមាគ...
27/10/2025

*សេចក្តីប្រកាសព័ត៌មានអំពីសមាជិកថ្មីរបស់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ក្នុងឆ្នាំ "២០២៥"*
សមាគម មានកិត្តិស សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន សមាជិកថ្មី លោក វេង វណ្ណរ័ត្ន ជា អគ្គនាយក ក្រុមហ៊ុន អ៉ិនធើវើលដ៏ ឡូជីស្ទីក ឯ.ក សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកសមាគមតាមរយៈលេខទូរស័ព្ទ៖ 095 783 832/ 096 216 7999 ឫសារអេឡិចត្រូនិច៖ [email protected]
-----------------------
*LOGISTICS AND SUPPLY CHAIN BUSINESS ASSOCIATION IN CAMBODIA’S New Member Announcement "2025"*
LOGISTICS AND SUPPLY CHAIN BUSINESS ASSOCIATION IN (LOSCBA) has an honor to warmly welcome our new Mr. VENG VANNRATH is a CEO of INTERWORLD LOGISTICS CO., lTD.
柬埔寨物流与供应链商业协会(LOSCBA)
2025年新会员公告

我们非常荣幸热烈欢迎我们的新会员——
VENG VANNRATH 先生,
他是 INTERWORLD LOGISTICS CO., LTD. 的首席执行官(CEO)。

ដោយមានការលើសំណូមពរពីសមាជិក និង ក្រុមហ៊ុនធុរកិច្ចមួយចំនួន ដែលបានលើកឡើងអំពីបញ្ហាប្រឈមជាមួយនឹង កាតព្វកិច្ចសារពើពន្ធ(ពន្ធដារ...
25/10/2025

ដោយមានការលើសំណូមពរពីសមាជិក និង ក្រុមហ៊ុនធុរកិច្ចមួយចំនួន ដែលបានលើកឡើងអំពីបញ្ហាប្រឈមជាមួយនឹង កាតព្វកិច្ចសារពើពន្ធ(ពន្ធដារ) និង ពន្ធគយ លើក្រុមហ៊ុនធុរកិច្ចលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក សមាគមពាណិជ្ជករដឹកជញ្ជូន និង ខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា (LOSCBA) នឹងបង្កើតកម្មវិធីសិក្ខាសាលាមួយ នៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២៥ ចាប់ពី ម៉ោង ០១ ដល់ ម៉ោង ៥ល្ងាច ស្តីអំពី: “កាតព្វកិច្ចពន្ធគយ និង សារពើពន្ធ សំរាប់អាជីវកម្មដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ” ដោយមានវាគ្មិនមកពី អគ្គនាយកដ្ឋានគយ និង រដ្ឋាករ ព្រមទាំង អគ្គនាយកដ្ឋានពន្ធដារ។
សូមចុះឈ្មោះ តាម LINK: https://docs.google.com/forms/d/e/1FAIpQLSeWSG9ZdySrZPh9IBtTPJQ-PnhHuWK7rFa-TDTH-HPQ8pFILQ/viewform?usp=publish-editor
ទំនាក់ទំនងមកលេខ: 095 783 832 / 096 216 799 9 / 081 888 856
Fee: 30USD for member & 35USD for non-member

11/09/2025

អ្នកជំនាញមកពីបណ្តាប្រទេសផ្សេងៗ ពិភាក្សាយ៉ាងផុលផុសពីសារៈសំខាន់ AI ក្នុង ខ្សែច្រវាក់ ផ្គត់ផ្គង់

សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ BUSINESS CONVENTION សម្រាប់ម្ចាស់អាជីវកម...
01/09/2025

សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ BUSINESS CONVENTION សម្រាប់ម្ចាស់អាជីវកម្មនាំចេញនាំចូល និងក្រុមហ៊ុនដឹកជញ្ជូន ដើម្បីបង្កើតកិច្ចសហការថ្មីៗ និងបណ្តាញទំនាក់ទំនងអាជីវកម្មជាដៃគូ។

📅 ថ្ងៃសៅរ៍ ទី ២៧ ខែកញ្ញា ២០២៥
🕓 ម៉ោង ៤ ល្ងាចតទៅ
📍 សណ្ឋាគារ Nagaworld
🗺️ ទីតាំងផែនទី https://maps.app.goo.gl/qr2g4Rp3FuSSXQuf7?g_st=com.google.maps.preview.copy

🎯 តើអ្នកគួរចូលរួមទេ?

✅ ម្ចាស់អាជីវកម្មនាំចេញ-នាំចូល
✅ ក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទីក
✅ អ្នកផលិត និងអ្នកចែកចាយ
✅ បណ្តាសហគ្រាស ធនតូច និងមធ្យម
✅ អ្នកចង់ពង្រឹងបណ្តាញពាណិជ្ជកម្ម
✅ អ្នកចង់សហការជាមួយដៃគូអន្តរជាតិ
✅ និងបណ្តាធុរកិច្ចជនផ្សេងៗទៀត ទាំងជាតិ និងអន្តរជាតិ

💵 តម្លៃចូលរួម៖
• សមាជិក៖ $50
• មិនមែនសមាជិក៖ $60
(រួមបញ្ចូលអាហារ និងភេសជ្ជៈល្ងាច)

📌 ចុះឈ្មោះឥឡូវនេះ៖

លេខគណនី៖ 0001-05571888-88
ឬស្កេន QR Code (ភ្ជាប់ក្នុងរូបភាព)

📤 បន្ទាប់មកសូមផ្ញើ screenshot បង្កាន់ដៃបង់ប្រាក់មក៖
📞 095 783 832 / 096 216 7999
⚠️ ចំនួនកន្លែងមានកំណត់៖ ៨០–១២០ នាក់ប៉ុណ្ណោះ!
📲 ចូលរួមឥឡូវនេះ កុំឲ្យឱកាសល្អនេះកន្លងផុតទៅ!

23/08/2025

(ព្រះសីហនុ)៖ លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាងលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល...

Address

No. 315 Street Lum
Phnom Penh
12000

Alerts

Be the first to know and let us send you an email when សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា:

Share