30/06/2026
លោក #ពុធ_កុលកា សហស្ថាបនិក និងជាប្រធានប្រតិបត្តិបណ្តោះអាសន្ន នៃ #កម្មវិធីសប្បុរសធម៌កម្ពុជា ត្រូវបានក្រុមការងារ នៃ Cambodian Youth Network - CYN អញ្ជើញជាវាគ្មិនកិត្តិយសក្នុងការចែករំលែកក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ #មូលដ្ឋានគ្រឹះនៃការសរសេរសំណើគម្រោង និង #មូលដ្ឋានគ្រឹះនៃការសរសេររបាយការណ៍”។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមយ៉ាងសកម្មពីសិក្ខាកាមសរុបចំនួន ១២ អង្គ/នាក់ (ព្រះសង្ឃ ១ អង្គ និងស្រ្តី ៥ នាក់ ដែលសុទ្ធសឹងជានិស្សិតកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានាក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៦ នៅភោជនីយដ្ឋានបាយ័ន (ផ្លូវ២០០៤) ខណ្ឌសែនសុខ ។