01/09/2026
ទីតាំងដែលអ្នកចាក់អាំងស៊ុយលីន គឺសំខាន់ខ្លាំងណាស់!
ការចាក់អាំងស៊ុយលីន គឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ ប៉ុន្តែទីតាំងនៃការចាក់ អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រសិទ្ធភាពនៃការស្រូបយកអាំងស៊ុយលីន។
📍 ជ្រើសរើសតំបន់ចាក់ឱ្យបានត្រឹមត្រូវ (ពោះ, ផ្លូវ, ដៃ, ឬកំប៉េះគូទ)
🔄 ផ្លាស់ប្តូរទីតាំងចាក់ជានិច្ច (មិនត្រូវចាក់ជាន់កន្លែងដដែលៗឡើយ)
🚫 ជៀសវាងការចាក់ត្រួតលើចំណុចដដែល
ការធ្វើបែបនេះ ជួយឱ្យរាងកាយស្រូបយកអាំងស៊ុយលីនបានល្អ និងកាត់បន្ថយហានិភ័យនៃបញ្ហាស្បែក ដូចជាការកើត ពកស្បែក/ដុំខ្លាញ់ក្រោមស្បែក (Lipohypertrophy)។