The Many Foundation

The Many Foundation A harmonious and prosperous world, built on peace, compassion, and mutual support among all people.

បណ្ណាល័យ ប៉ាម៉ានី នឹងមានវត្តមាននៅ ភូមិរង់ចាំ ក្នុងពេលឆាប់ៗនេះ 🚚📚នៅថ្ងៃទី ១២ ខែកញ្ញា ខាងមុខនេះ បណ្ណាល័យ ប៉ាម៉ានី នឹងធ្វើដ...
11/09/2026

បណ្ណាល័យ ប៉ាម៉ានី នឹងមានវត្តមាននៅ ភូមិរង់ចាំ ក្នុងពេលឆាប់ៗនេះ 🚚📚

នៅថ្ងៃទី ១២ ខែកញ្ញា ខាងមុខនេះ បណ្ណាល័យ ប៉ាម៉ានី នឹងធ្វើដំណើរទៅដល់ ភូមិរង់ចាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំស្វាគមន៍ នឹងនាំយកសៀវភៅជាច្រើន ទៅជូនប្អូនៗអ្នកអានដល់ទីតាំងផ្ទាល់!

ចូលរួមតាមដានដំណើរបេសកកម្មរបស់បណ្ណាល័យយើងទាំងអស់គ្នា!

🧸 មិនដឹងជាប្អូនៗនៅ ភូមិរង់ចាំ សប្បាយចិត្តយ៉ាងណាទេ បើតុក្កតាច្រើនយ៉ាងហ្នឹង!នេះជាសកម្មភាពយ៉ាងសកម្ម និងប្រកបដោយស្នាមញញឹមរបស...
10/09/2026

🧸 មិនដឹងជាប្អូនៗនៅ ភូមិរង់ចាំ សប្បាយចិត្តយ៉ាងណាទេ បើតុក្កតាច្រើនយ៉ាងហ្នឹង!

នេះជាសកម្មភាពយ៉ាងសកម្ម និងប្រកបដោយស្នាមញញឹមរបស់ក្រុមការងារ មូលនិធិម៉ានី ក្នុងការខិតខំរៀបចំ និងវេចខ្ចប់កាដូ សម្ភារសិក្សា ព្រមទាំងតុក្កជាច្រើន ប្រកបដោយក្តីស្រឡាញ់ ដើម្បីត្រៀមនាំយកទៅជូនប្អូនៗសិស្សានុសិស្ស ក្នុងបេសកកម្មអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមបឹក្សាភិបាលនៃមូលនិធិម៉ានី ក្នុងការនាំយក «បណ្ណាល័យ ប៉ាម៉ានី» ទៅកាន់ភូមិរង់ចាំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។

ក្រុមការងារយើងខ្ញុំ នឹងចាប់ផ្តើមចេញដំណើរនៅថ្ងៃស្អែកនេះហើយ! ជួបគ្នាក្នុងពេលឆាប់ៗនេះនៅភូមិរង់ចាំ! 📚

10/09/2026

ពីកម្ពុជាទៅកាន់ម៉ាឡេស៊ី 🇰🇭✈️🇲🇾

ដំណើរទស្សនកិច្ចផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ស្តីពី «បរិស្ថាន សង្គម និងអភិបាលកិច្ច» (ESG) ជាមួយសមាគម ESG ម៉ាឡេស៊ី (ESGAM) បានបើកឱកាសថ្មីៗសម្រាប់មូលនិធិម៉ានី ក្នុងការរៀនសូត្រ និងពង្រឹងកិច្ចសហប្រតិបត្តិការ។ នេះជាជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅរកការប្រែក្លាយចំណេះដឹងទៅជាសកម្មភាពជាក់ស្តែង ដើម្បីចូលរួមកសាងអនាគតប្រកបដោយនិរន្តរភាពសម្រាប់សង្គមកម្ពុជា។

FROM CAMBODIA TO MALAYSIA 🇰🇭✈️🇲🇾

The Many Foundation’s knowledge exchange visit with the ESG Association of Malaysia (ESGAM) has opened new opportunities for shared learning and collaboration on environmental, social and governance (ESG) practices. This marks another important step toward turning knowledge into meaningful action and contributing to a more sustainable future for Cambodia.

ក្រុមការងារស្នូលនៃ បណ្ណាល័យ ប៉ាម៉ានី បានជួបជុំគ្នា ដើម្បីរៀបចំផែនការសម្រាប់បេសកកម្មអមដំណើរជាមួយឯកឧត្តម ហ៊ុន ម៉ានី ប្រធាន...
08/09/2026

ក្រុមការងារស្នូលនៃ បណ្ណាល័យ ប៉ាម៉ានី បានជួបជុំគ្នា ដើម្បីរៀបចំផែនការសម្រាប់បេសកកម្មអមដំណើរជាមួយឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមបឹ្រក្សាភិបាលនៃមូលនិធិម៉ានី ដើម្បីនាំយកបណ្ណាល័យទៅកាន់ ភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១២-១៣ ខែកញ្ញា ខាងមុខនេះ។

រាល់សកម្មភាពផ្សេងៗ ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីធានាថា ប្អូនៗកុមារនៅភូមិរង់ចាំ នឹងទទួលបានបណ្ណាល័យ សម្រាប់សិក្សា​ ដែលអាចបណ្តុះទម្លាប់អាន និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយក្រុមការងារស្ម័គ្រចិត្ដ។

សូមតាមដានជំហានបន្ទាប់របស់ក្រុមការងារ!

មូលនិធិម៉ានី បន្តចូលរួមគាំទ្រ និងជ្រោមជ្រែង «ក្លិបអ្នកនិពន្ធវ័យក្មេង» ជំនាន់ទី២ការគាំទ្រដល់អ្នកនិពន្ធវ័យក្មេង គឺជាការបណ្...
06/09/2026

មូលនិធិម៉ានី បន្តចូលរួមគាំទ្រ និងជ្រោមជ្រែង «ក្លិបអ្នកនិពន្ធវ័យក្មេង» ជំនាន់ទី២

ការគាំទ្រដល់អ្នកនិពន្ធវ័យក្មេង គឺជាការបណ្តុះគ្រាប់ពូជបញ្ញវន្តសម្រាប់អនាគត ដែលអាចផ្តល់គុណតម្លៃយ៉ាងធំធេងដល់សង្គមជាតិទាំងមូល។ រាល់ស្នាដៃដែលពួកគេបង្កើតឡើង អាចក្លាយជាប្រភពចំណេះដឹង ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម និងជាពន្លឺបំផុសគំនិតដល់អ្នកជំនាន់ក្រោយ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការថែរក្សា លើកស្ទួយសម្បត្តិវប្បធម៌ជាតិ។

នៅក្នុងវគ្គបណ្តុះបណ្តាលកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ សិក្ខាកាមជាង ២០ រូប បានទទួលចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងជំនាញសង្កេត ការសរសេរជីវព័ត៌មាន និងមូលដ្ឋានគ្រឹះនៃអក្ខរាវិរុទ្ធ ដើម្បីពង្រឹងសមត្ថភាពសរសេរ និងបង្កើតស្នាដៃប្រកបដោយគុណភាព ឈានទៅរកការចងក្រង និងបោះពុម្ពផ្សាយជាសៀវភៅសម្រាប់ចែករំលែកដល់យុវជន និងសាធារណជននាពេលអនាគត។

មូលនិធិម៉ានី តែងតែយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់វប្បធម៌នៃការអាន និងការសរសេរ ជាពិសេសការបង្កើតឱកាសសម្រាប់យុវជនឱ្យអាចអភិវឌ្ឍសមត្ថភាព បញ្ចេញគំនិត និងបង្កើតស្នាដៃថ្មីៗ។ មូលនិធិនឹងបន្តចូលរួមគាំទ្រចលនា និងគំនិតផ្តួចផ្តើមនានា ដែលជំរុញការអាន និងការសរសេរនៅកម្ពុជា ដើម្បីលើកទឹកចិត្តយុវជនឱ្យគិតបានល្អជាងមុន សរសេរបានល្អជាងមុន បង្កើតបានល្អជាងមុន និងអភិវឌ្ឍគំនិតច្នៃប្រឌិតរបស់ខ្លួន ឱ្យក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់សង្គមជាតិ។

មូលនិធិម៉ានី និង ESGAM ផ្លាស់ប្តូរបទពិសោធន៍លើបរិស្ថាន សង្គម និងអភិបាលកិច្ច នៅប្រទេសម៉ាឡេស៊ីកូឡាឡាំពួរ៖ កាលពីថ្ងៃទី៣ ខែកញ...
05/09/2026

មូលនិធិម៉ានី និង ESGAM ផ្លាស់ប្តូរបទពិសោធន៍លើបរិស្ថាន សង្គម និងអភិបាលកិច្ច នៅប្រទេសម៉ាឡេស៊ី

កូឡាឡាំពួរ៖ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមូលនិធិម៉ានី ដឹកនាំដោយលោក លី ឧត្តម នាយកប្រតិបត្តិ បានអញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សានៅប្រទេសម៉ាឡេស៊ី ដើម្បីជួបពិភាក្សាការងារ និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ស្តីពី «បរិស្ថាន សង្គម និងអភិបាលកិច្ច» ឬហៅកាត់ថា ESG។

យោងតាមទស្សនៈប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី ព្រមទាំងការចង្អុលបង្ហាញ និងការគាំទ្រពី លោកជំទាវ ចម និម្មល សមាជិកាក្រុមប្រឹក្សាភិបាល ក្រុមការងារមូលនិធិម៉ានីកំពុងសិក្សាស្វែងយល់ពីបទពិសោធន៍ និងការអនុវត្តល្អៗលើផ្នែក ESG ព្រមទាំងស្វែងរកឱកាសពង្រឹងកិច្ចសហការជាមួយដៃគូអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងនេះមានគោលដៅពង្រឹងសមត្ថភាពស្ថាប័ន និងរួមចំណែកជំរុញការអនុវត្ត ESG ឱ្យសមស្របនឹងបរិបទ និងតម្រូវការជាក់ស្តែងរបស់កម្ពុជា ដើម្បីបង្កើតផលវិជ្ជមានយូរអង្វែងសម្រាប់សង្គម និងបរិស្ថាន។

កម្មវិធីនេះត្រូវបានសម្របសម្រួលដោយសមាគមបរិស្ថាន សង្គម និងអភិបាលកិច្ចម៉ាឡេស៊ី (ESG Association of Malaysia—ESGAM) ដែលផ្តោតលើការចែករំលែកចំណេះដឹង ការកសាងសមត្ថភាព និងការជំរុញការអនុវត្ត ESG ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

គួរបញ្ជាក់ថា ESG គឺជាក្របខណ្ឌសម្រាប់ពិចារណា វាយតម្លៃ និងគ្រប់គ្រងកត្តាបរិស្ថាន សង្គម និងអភិបាលកិច្ច ក្នុងការដឹកនាំ និងប្រតិបត្តិការរបស់ស្ថាប័ន និងអាជីវកម្ម។ ក្របខណ្ឌនេះផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៣៖

១. បរិស្ថាន (Environmental)៖ ការការពារបរិស្ថាន និងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីសកម្មភាពរបស់ស្ថាប័ន ដូចជា ការបំពុលទឹក និងខ្យល់ ព្រមទាំងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

២. សង្គម (Social)៖ ការគោរពសិទ្ធិនិងកាតព្វកិច្ចមនុស្សជាតិ ការលើកកម្ពស់លក្ខខណ្ឌការងារសមរម្យ និងសុខុមាលភាពបុគ្គលិក ព្រមទាំងការយកចិត្តទុកដាក់ចំពោះសហគមន៍ និងអ្នកពាក់ព័ន្ធ ដោយឈរលើគោលការណ៍សមធម៌ និងបរិយាបន្ន។

៣. អភិបាលកិច្ច (Governance)៖ ការដឹកនាំ និងគ្រប់គ្រងស្ថាប័នប្រកបដោយសុចរិតភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងការកំណត់តួនាទី និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់។

មូលនិធិម៉ានីសង្ឃឹមថា ការផ្លាស់ប្តូរបទពិសោធន៍នេះនឹងរួមចំណែកពង្រឹងកិច្ចសហការ និងបង្កើនការយល់ដឹងអំពី ESG ព្រមទាំងជំរុញការអនុវត្តឱ្យកាន់តែទូលំទូលាយ ស្របតាមបរិបទ និងតម្រូវការជាក់ស្តែងរបស់កម្ពុជា ដើម្បីបង្កើតផលវិជ្ជមានសម្រាប់សង្គម និងបរិស្ថាន។

The Many Foundation team, led by Executive Director Mr. Ly Oudam, has completed an Environmental, Social, and Governance...
04/09/2026

The Many Foundation team, led by Executive Director Mr. Ly Oudam, has completed an Environmental, Social, and Governance (ESG) exchange program in Kuala Lumpur, Malaysia, hosted by the ESG Association of Malaysia (ESGAM).

Read the full press release in the image below.

ភ្នំពេញ៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ មូលនិធិម៉ានី បានរៀបចំកិច្ចប្រជុំប្រចាំខែ ដោយមានការចូលរួមពីក្រុមការងារគ្រប់ផ្នែក ដើម្...
02/09/2026

ភ្នំពេញ៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ មូលនិធិម៉ានី បានរៀបចំកិច្ចប្រជុំប្រចាំខែ ដោយមានការចូលរួមពីក្រុមការងារគ្រប់ផ្នែក ដើម្បីពិនិត្យវឌ្ឍនភាព វាយតម្លៃលទ្ធផលការងារ និងកំណត់ទិសដៅសកម្មភាពសម្រាប់ខែបន្ទាប់។

កិច្ចប្រជុំនេះ មិនត្រឹមតែជាឱកាសសម្រាប់ពិនិត្យឡើងវិញនូវសមិទ្ធផល និងបញ្ហាប្រឈមនានាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពេលវេលាដ៏មានអត្ថន័យមួយក្នុងការឆ្លុះបញ្ចាំងពីការរីកចម្រើន និងការវិវត្តរបស់មូលនិធិម៉ានី ក្នុងរយៈពេលមួយឆ្នាំកន្លងមកផងដែរ។

ក្រោមគំនិតផ្តួចផ្តើម និងការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិម៉ានី ក្រុមការងារបានខិតខំពង្រឹងសមត្ថភាពស្ថាប័ន ពង្រីករចនាសម្ព័ន្ធការងារ និងលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការជាបន្តបន្ទាប់ ដោយឈរលើស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ និងគោលដៅរួមតែមួយ។

តាមរយៈបទពិសោធន៍ សមិទ្ធផល និងមេរៀនដែលទទួលបានកន្លងមក មូលនិធិម៉ានី នឹងបន្តពង្រឹងអភិបាលកិច្ច តម្លាភាព គណនេយ្យភាព និងស្តង់ដារប្រតិបត្តិការ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីរួមចំណែកបង្កើតផលវិជ្ជមាន និងបម្រើផលប្រយោជន៍សង្គមកម្ពុជាឱ្យកាន់តែទូលំទូលាយ។

តើសៀវភៅរឿងមួយណា ដែលជាមិត្តដំបូងរបស់អ្នកកាលពីក្មេង? 📖✨កាលរៀននៅបឋម មានសៀវភៅរឿងមួយក្បាលណា ដែលធ្វើឱ្យអ្នកអានរហូតហើយចងចាំដល់ឥ...
01/09/2026

តើសៀវភៅរឿងមួយណា ដែលជាមិត្តដំបូងរបស់អ្នកកាលពីក្មេង? 📖✨

កាលរៀននៅបឋម មានសៀវភៅរឿងមួយក្បាលណា ដែលធ្វើឱ្យអ្នកអានរហូតហើយចងចាំដល់ឥឡូវឬអត់?

👉 តស់! ទម្លាក់ចំណងជើងសៀវភៅដែលអ្នកចងចាំតាំងពីក្មេងក្នុង Comment ខាងក្រោម!

មូលនិធិម៉ានី និងមជ្ឈមណ្ឌលកម្ពុជា ៤.០ រួមគ្នាបន្តគាំទ្រអង្គការផ្ទះបាយកុមារ តាមរយៈការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យកុមារ...
01/09/2026

មូលនិធិម៉ានី និងមជ្ឈមណ្ឌលកម្ពុជា ៤.០ រួមគ្នាបន្តគាំទ្រអង្គការផ្ទះបាយកុមារ តាមរយៈការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យកុមារ

ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិម៉ានី ក្នុងការបន្តគាំទ្រ និងពង្រឹងប្រសិទ្ធភាពប្រតិបត្តិការរបស់អង្គការផ្ទះបាយកុមារ នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារមូលនិធិម៉ានី បានជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០ និងអង្គការផ្ទះបាយកុមារ ស្តីពីផែនការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យឌីជីថល សម្រាប់កត់ត្រា គ្រប់គ្រង និងតាមដានព័ត៌មានរបស់កុមារដែលស្ថិតក្រោមការគាំពាររបស់អង្គការ។

កិច្ចពិភាក្សានេះបានផ្តោតជាសំខាន់លើការស្វែងយល់អំពីតម្រូវការជាក់ស្តែង និងបញ្ហាប្រឈមរបស់អង្គការផ្ទះបាយកុមារ ក្នុងការរៀបចំ គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យកុមារ ព្រមទាំងសិក្សាពីលទ្ធភាពនៃការបង្កើតប្រព័ន្ធទិន្នន័យ និងកម្មវិធីឌីជីថល ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងព័ត៌មាន។

ក្នុងឱកាសនោះ ភាគីទាំងបីបានផ្លាស់ប្តូរមតិយោបល់ បទពិសោធន៍ និងធាតុចូលសំខាន់ៗ ពាក់ព័ន្ធនឹងការរៀបចំ និងអភិវឌ្ឍប្រព័ន្ធឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អង្គការផ្ទះបាយកុមារ ដោយគិតគូរផងដែរអំពីសណ្តាប់ធ្នាប់ សុវត្ថិភាព ការការពារឯកជនភាពទិន្នន័យ និងភាពងាយស្រួលក្នុងការប្រើប្រាស់។

កិច្ចពិភាក្សានេះ គឺជាជំហានដំបូងដ៏សំខាន់ឆ្ពោះទៅរកការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យកុមារមួយដែលមានប្រសិទ្ធភាព អាចទុកចិត្តបាន និងគាំទ្រដល់ការធ្វើផែនការ ការតាមដាន និងការផ្តល់សេវាគាំពារដល់កុមារឱ្យកាន់តែប្រសើរ។

ភាគីទាំងបីនឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំតម្រូវការបច្ចេកទេស និងផែនការអនុវត្តលម្អិត សម្រាប់ឈានទៅអភិវឌ្ឍប្រព័ន្ធនេះនៅដំណាក់កាលបន្ទាប់។

.0

Address

KAMPUS Building, 7th Floor, Monivong Boulevard
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+855712019004

Alerts

Be the first to know and let us send you an email when The Many Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to The Many Foundation:

Shortcuts

Share