សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា

  • Home
  • Cambodia
  • Phnom Penh
  • សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា
Directions Website

សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា, Charitable organisation, ផ្លូវលេខ ១១៦D មហាវិថីសហព័ន្ធរុស្សី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh.

The Cambodian Amanah Takaful Association (CATA) is a Muslim non-profit organization committed to promoting solidarity, mutual assistance, and sustainable development within Cambodia’s Muslim Community through Shariah Compliant and Ethical initiatives.

09/10/2026
ជម្រាបសួរ លោក លោកស្រី ដែលជាសមាជិក CBC Hybrid និងភ្ញៀវកិត្តិយសទាំងអស់ជាទីគោរព!យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ...
07/10/2026

ជម្រាបសួរ លោក លោកស្រី ដែលជាសមាជិក CBC Hybrid និងភ្ញៀវកិត្តិយសទាំងអស់ជាទីគោរព!
យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការអញ្ជើញលោក លោកស្រី ចូលរួមកិច្ចប្រជុំប្រចាំខែ CBC Monthly Meeting និងសិក្ខាសាលារយៈពេលកន្លះថ្ងៃ ដែលផ្តោតលើការជំរុញការរីកចម្រើនអាជីវកម្ម និងជោគជ័យនៃអង្គភាព។
📋 ព័ត៌មានទូទៅនៃកម្មវិធី
• ប្រធានបទសិក្ខាសាលា៖ «ការគ្រប់គ្រងធនធានមនុស្សដើម្បីប្រសិទ្ធភាពអាជីវកម្ម» (Human Resource Management for Business Effectiveness)
• វាគ្មិនកិត្តិយស៖ លោក ដាញ អេងកាកាដា (ENGKAKADA DANH) — ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ICamCoach និងជាដៃគូជាន់ខ្ពស់នៃក្រុមហ៊ុន Yoeung and Associates
• កាលបរិច្ឆេទ៖ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៦
• សមាសភាពចូលរួមគោលដៅ៖ ម្ចាស់អាជីវកម្ម, ប្រធានប្រតិបត្តិ (Executive Directors), នាយកផ្នែកធនធានមនុស្ស, ប្រធានផ្នែក និងអ្នកគ្រប់គ្រងប្រតិបត្តិការ
🕒 កាលវិភាគកម្មវិធី
• ០៨:៣០ ព្រឹក – ការណែនាំខ្លួនពីសំណាក់សមាជិកដែលបានចូលរួម
• ០៨:៤៥ ព្រឹក – ពិធីស្វាគមន៍សមាជិកថ្មី
• ០៩:០០ ព្រឹក – ការបង្ហាញអំពីប្រព័ន្ធ និងកម្មវិធី (CBC System & App) ថ្មី
• ០៩:១៥ ព្រឹក – បទបង្ហាញសិក្ខាសាលា៖ «ការគ្រប់គ្រងធនធានមនុស្សដើម្បីប្រសិទ្ធភាពអាជីវកម្ម» ដោយលោក ដាញ អេងកាកាដា
• ១១:៣០ ព្រឹក – ពិធីប្រគល់កាដូអនុស្សាវរីយ៍ជូនដល់វាគ្មិន
• ១១:៣៥ ព្រឹក – ការថតរូបអនុស្សាវរីយ៍រួមគ្នារបស់អ្នកចូលរួមទាំងអស់
📝 របៀបចុះឈ្មោះចូលរួម
សូមធ្វើការកក់កន្លែង និងចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ (Link) ខាងក្រោម៖
👉 https://forms.gle/ZZH7SENvCHTksqmJA
យើងខ្ញុំរង់ចាំទទួលស្វាគមន៍វត្តមានរបស់លោក លោកស្រី នៅក្នុងកម្មវិធីនេះ!
ដោយគោរព និងរាប់អាន,
គណៈកម្មាធិការ CBC HYBRID
====================
ជីវប្រវត្តិសង្ខេបរបស់វាគ្មិន (Speaker Profile):
លោក ដាញ អេងកាកាដា (Mr. Engkakada DANH) គឺជាថ្នាក់ដឹកនាំស្ថាប័ន អ្នកអប់រំ និងជាទីប្រឹក្សាដែលមានបទពិសោធន៍ជាង ២០ ឆ្នាំ លើផ្នែកគ្រប់គ្រង ធនធានមនុស្ស ច្បាប់ការងារ និងការអភិវឌ្ឍអាជីវកម្ម។

ចំណុចសំខាន់ៗ៖
• កម្រិតវប្បធម៌៖ បញ្ចប់ការសិក្សាសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួនពីរ គឺផ្នែកគ្រប់គ្រងពីប្រទេសកូរ៉េខាងត្បូង និងផ្នែកច្បាប់អន្តរជាតិពីប្រទេសអូស្ត្រាលី។ លោកក៏ជាសាស្ត្រាចារ្យកិត្តិយសនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ផងដែរ។

• បទពិសោធន៍ដឹកនាំ និងការងារ៖ ធ្លាប់កាន់តំណែងជាប្រធានប្រតិបត្តិ (Executive Director) នៃសមាគមអាជីវកម្ម, នាយកផ្នែកធនធានមនុស្ស, ទីប្រឹក្សាច្បាប់ការងារ, អ្នកជំនាញអភិវឌ្ឍន៍អង្គភាព និងជាទីប្រឹក្សាអភិវឌ្ឍន៍អាជីវកម្ម។

• ការអភិវឌ្ឍសមាគម និងយុវជន៖ ជាទីប្រឹក្សាជាន់ខ្ពស់ដល់សមាគម និងសហព័ន្ធពាណិជ្ជករជាច្រើន។ លោកមានឯកទេសក្នុងការបណ្តុះបណ្តាលក្រុមប្រឹក្សាភិបាល បង្កើតសមាគមអាជីវកម្មថ្មីៗ និងជួយតម្រង់ទិសយុវជនដើម្បីបណ្តុះអ្នកដឹកនាំជំនាន់ក្រោយ។

• វាគ្មិន និងគ្រូបណ្តុះបណ្តាលអន្តរជាតិ៖ ត្រូវបានគេស្គាល់ថាជាសាស្ត្រាចារ្យដែលផ្តោតលើការចែករំលែកបទពិសោធន៍ជាក់ស្តែង (How-to) ហើយត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយស និងជាគ្រូបណ្តុះបណ្តាលនៅប្រទេសជាច្រើនដូចជា ជប៉ុន អ៊ីតាលី កូរ៉េខាងត្បូង និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

06/10/2026

អ្នកក៏ផ្ដល់…
ខ្ញុំក៏ផ្តល់…
គាត់ក៏ផ្ដល់…
សហគមន៍ក៏ផ្ដល់

ពេលយកចំនួន “តិចៗ” ទាំងអស់នោះមករួមគ្នា និងក្លាយទៅជាចំនួនដ៏ “ច្រើន” សម្រាប់ជួយសហគមន៍ត្រឡប់ទៅវិញ🤲🏻

រួមគ្នាសម្រាប់ថ្ងៃដែលយើងត្រូវការគ្នា រួមគ្នាតាមរយៈការចូលរួមក្នុងមូលនិធិសហគមន៍ខ្ញុំ🫀

✨ការចូលជាសមាជិក គឺជាការចាប់ផ្តើមនៃការចូលរួមជាមួយសហគមន៍ និងឱកាសជាច្រើនដែលយើងអាចទទួលបាន និងចែករំលែកជាមួយគ្នា 🤝🤔 សមាជិកភាពម...
05/10/2026

✨ការចូលជាសមាជិក គឺជាការចាប់ផ្តើមនៃការចូលរួមជាមួយសហគមន៍ និងឱកាសជាច្រើនដែលយើងអាចទទួលបាន និងចែករំលែកជាមួយគ្នា 🤝

🤔 សមាជិកភាពមានន័យយ៉ាងណា?
🤔 ហេតុអ្វីយើងគួរចូលជាសមាជិក?
🤔 ហើយតើយើងអាចទទួលបានអ្វីខ្លះ?

👉 តោះ! ទាក់ទងមកសមាគមអម៉ាណះតាកាហ្វុលកម្ពុជា ដើម្បីស្វែងយល់ពី សមាជិកភាព ឲ្យកាន់តែច្បាស់ទាំងអស់គ្នា។
📞 090 311 195 | 098 311 195
Visit our website : https://www.takafulcambodia.org/

Address

ផ្លូវលេខ ១១៦D មហាវិថីសហព័ន្ធរុស្សី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
Phnom Penh
120210

Opening Hours

Monday 08:00 - 17:00
Wednesday 08:00 - 17:00

Alerts

Be the first to know and let us send you an email when សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share