Sebpak Khmer

Sebpak Khmer Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sebpak Khmer, Community Service, Phnom Penh.

17/12/2024

សេចក្តីជូនដំណឹង

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិតិ្តយសសូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា ក្រសួង​នឹង​រៀបចំ “ពិ​ព័រណ៍ស្នាដៃសិប្បកម្មដូនតា” ក្នុងគោល​បំណង​ផ្តល់ជូនសាធារណជន​ ​បាន​ស្វែង​យល់​អំពី​សិប្បកម្មប្រពៃណីតាម​​សហគមន៍នានា​ក្នុង​ប្រទេស​កម្ពុជា។ ពិព័រណ៍នេះ ក៏មាន​បំណងរៀបចំ​បង្ហាញ​ជូន​សាធារណជនបាន​ស្វែងយល់​ពី​ស្នាដៃ​​នៃ​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈដូនតា និង អបអរសាទរ ìក្រមាî ជា​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់​កម្ពុជា ​​ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ​២០២៤។

ពិព័រណ៍នេះ មានកម្មវិធីសំខាន់ៗដូចជា ការបង្ហាញជំនាញរបស់សិប្បករ, កម្មវិធី​ស្វែងយល់​ពី​សិប្បកម្មប្រពៃណី ,បទបង្ហាញអំពីសិល្បៈកាច់ផ្កា ចាក់ស្មុក ដេរប៉ាក់ លម្អក្រណាត់ សិល្បៈគំនូរ ចម្លាក់ ផាត់ពណ៌, ការស្វែងយល់អំពីមរតកខ្លែងខ្មែរ និងគំនិតច្នៃប្រតិដ្ឋ, បទបង្ហាញអំពីជំនាញវិជ្ជាជីវៈដូនតា, ការបង្ហាញទេពកោសល្យសិល្បៈកុមារ, ការស្វែងយល់អំពីតម្បាញក្រមា និងវប្បធម៌ខ្មែរ, ការបង្ហាញបច្ចេកទេសបុរាណក្នុងវិជ្ជាស្មូនក្អម-ឆ្នាំង, ការបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃប្រតិដ្ឋពីក្រមា, ការសម្តែងឧបករណ៍តន្រ្តីទោល និងការប្រគុំតន្ត្រី ចម្រៀង រាំកម្សាន្ត។

សូមអញ្ជើញចូលរួមទស្សនាដោយសេរី ពីថ្ងៃទី​២០ ដល់ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៤ចាប់ពីម៉ោង​៩:00នាទីព្រឹក ដល់ម៉ោង​៨:៣០នាទីយប់ នៅក្នុងបរិវេណសារមន្ទីរខ្លែង​ខ្មែរ ស្ថិត​នៅវិថីរដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានីភ្នំពេញ។

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Sebpak Khmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Sebpak Khmer:

Share