25/07/2026
ផែនសហគ្រិនសាខារីកចម្រើន៖ ថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦
ផែនសហគ្រិនវ័យក្មេងយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញសាខារីកចម្រេីន ដឹកនាំដោយកញ្ញា រដ្ឋា ថាវរ៉ាត់ បានដឹកនាំថ្នាក់ដឹកនាំសាខាចុះសួរសុខទុក្ខ និង នាំយកគ្រឿងឧបភោគបរិភោគ និង របស់របប្រេីប្រាស់ដែលជាជំនួយសប្បុរសធម៌របស់សប្បុរសជន និងសមាជិក សមាជិកាសាខាផែនសហគ្រិនសាខារីកចម្រេីនជូនដល់មណ្ឌលកុមារកំព្រាព្រៃជុំដែលមានទីតាំងស្ថិតនៅ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
ការរួមចំណែកជ្រោមជ្រែងកិច្ចការសង្គម គឺជាបេសកម្មមួយផ្នែករបស់ផែនសហគ្រិនរីកចម្រេីនដេីម្បីផ្សារភ្ជាប់រវាងសហគ្រិន ចំពោះភាពខ្វះខាតរបស់សង្គម និងជាការបំពេញទៅវិញទៅមកដេីម្បីឲ្យសង្គមមានសាមគ្គីភាព សេចក្តីស្រឡាញ់ ការចែករំលែកដេីម្បីឈានទៅរកវឌ្ឍនភាពជាតិ ។