យុវវជន ស្ម័គ្រចិត្តដើម្បីសង្គម

  • Home
  • Cambodia
  • Phnom Penh
  • យុវវជន ស្ម័គ្រចិត្តដើម្បីសង្គម

យុវវជន ស្ម័គ្រចិត្តដើម្បីសង្គម ក្នុងនាមយុវវជន ជាទំពាំងស្នងឬស្សី ពួកយើង ផ្តល់ការគាំទ្រ កម្លាំងចិត្ត សាមគ្គីភាព ការពារទឹកដី ស្មារតីតែមួយ ចូលរួមទាំងអស់គ្នាដើម្បីសង្គមជាតិនៃយើង

រាជធានីភ្នំពេញរសៀលថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦លោកស្រី សំរិ...
12/05/2026

រាជធានីភ្នំពេញ
រសៀលថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦

លោកស្រី សំរិត ស្រីលក្ខណ៍ ប្រធាន
និងលោក យិន ឃីន អនុប្រធានប្រចាំការ កណ្ដាលផែនរាជនីមានជ័យ
ចំណុះឱ្យសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងជាចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ

បានដឹកនាំសមាជិក សមាជិកា ចូលរួមពិធីបិទ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ប៉ូការី ស្វេត “ជើងឯកវិទ្យាល័យ” រដូវកាលទី៥ ឆ្នាំ២០២៥–២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

កម្មវិធីបានប្រព្រឹត្តទៅដោយមានសកម្មភាពសំខាន់ៗ រួមមាន៖
• ការសម្ដែងតេក្វាន់ដូ
• ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ ប៉ូការី ស្វេត ជើងឯកវិទ្យាល័យ លើកទី៥ រវាងក្រុមវិទ្យាល័យ ឥន្ទ្រទេវី និងវិទ្យាល័យ ជា ស៊ីម សាមគ្គី
• ការសម្ដែងបើកកម្មវិធីដោយដ្រូន និងរ៉ូបូត
• ការសម្ដែងសិល្បៈចម្រៀង

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រគល់លិខិតថ្លែងអំណរគុណ ពានរង្វាន់ មេដាយ និងរង្វាន់កិត្តិយស ជូនដល់ក្រុមកីឡាករ និងគ្រូបង្វឹកដែលទទួលបានជ័យលាភី។

គោរពរាយការណ៍ដោយ៖
យិន ឃីន
អនុប្រធានប្រចាំការ កណ្ដាលផែនរាជនីមានជ័យ

#សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ
#ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ
#សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា
#កណ្ដាលផែនរាជនីមានជ័យ
#យុវវជនស្ម័គ្រចិត្តដើម្បីសង្គម
#ក្រុមសិល្បៈ យុវវជនស្ម័គ្រចិត្ត KKG
#ក្រុមការងារយុវជនស្ម័គ្រចិត្តKKG

🏟️⚽ **កីឡានាំមកនូវសុខភាព និងរស់ក្នុងសន្តិភាព**ពិធីបិទការប្រកួតពានរង្វាន់ **ប៉ូការី ស្វេត ជើងឯកវិទ្យាល័យ លើកទី៥** នៅពហុកី...
12/05/2026

🏟️⚽ **កីឡានាំមកនូវសុខភាព និងរស់ក្នុងសន្តិភាព**

ពិធីបិទការប្រកួតពានរង្វាន់ **ប៉ូការី ស្វេត ជើងឯកវិទ្យាល័យ លើកទី៥** នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានបង្ហាញយ៉ាងច្បាស់ថា កីឡាមិនត្រឹមតែជាការប្រកួតដើម្បីជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកានៃការកសាងមិត្តភាព សាមគ្គីភាព និងការលើកកម្ពស់សុខភាពសម្រាប់យុវជន។

ក្រោមបរិយាកាសដ៏កក់ក្ដៅ និងការគាំទ្រយ៉ាងកុះករ កីឡាបានភ្ជាប់បេះដូងយុវជនឱ្យរួមគ្នាក្នុងស្មារតីសន្តិភាព មិត្តភាព និងការគោរពគ្នាទៅវិញទៅមក។ ❤️🤝

**កីឡា = សុខភាព + វិន័យ + សន្តិភាព**

#កីឡានាំមកនូវសុខភាព
#កីឡារស់ក្នុងសន្តិភាព

11/05/2026
06/01/2026
បងប្អូនខ្មែរត្រូវដឹង! ការដែលសៀមបង្ហោះរូបភាពសាកសពទាហានយើង មិនមែនជារឿងចៃដន្យទេ តែវាជា "យុទ្ធសាស្ត្របំពុលសង្គម" ដែលសត្រូវកំ...
30/12/2025

បងប្អូនខ្មែរត្រូវដឹង! ការដែលសៀមបង្ហោះរូបភាពសាកសពទាហានយើង មិនមែនជារឿងចៃដន្យទេ តែវាជា "យុទ្ធសាស្ត្របំពុលសង្គម" ដែលសត្រូវកំពុងប្រើប្រាស់មកលើពួកយើង។
ខាងក្រោមនេះគឺជាគោលបំណងធំៗ 3 របស់គេ៖
1. Demoralization (ការវាយបំបាក់ស្មារតី និងទឹកចិត្ត)
គោលបំណង៖ គេចង់បង្ហាញភាពសាហាវឃោរឃៅ ដើម្បីបំភ័យប្រជាជន និងកងទ័ពយើងឱ្យមានអារម្មណ៍តក់ស្លុត ភ័យខ្លាច និងបាក់ទឹកចិត្ត។
សាររបស់គេ៖ គេចង់ប្រាប់ថា "អ្នកមិនអាចឈ្នះខ្ញុំទេ" ឬ "មើលចុះ! នេះជាលទ្ធផលនៃការហ៊ានតតាំងជាមួយខ្ញុំ"។
ផលប៉ះពាល់៖ ធ្វើឱ្យយើងលែងហ៊ានតស៊ូ ឬមានអារម្មណ៍ថាខ្លួនឯងខ្សោយ។
2. Desensitization & Hopelessness (ការសាបព្រោះភាពអស់សង្ឃឹម)
គោលបំណង៖ នៅពេលយើងឃើញរូបភាពបរាជ័យ ឬរូបភាពសាកសពខាងយើងញឹកញាប់ពេក វាធ្វើឱ្យខួរក្បាលយើងទទួលយកថា "យើងកំពុងចាញ់" ដោយមិនដឹងខ្លួន។
សាររបស់គេ៖ គេមិនដែលបង្ហាញការបាត់បង់របស់គេទេ គេបង្ហាញតែរបស់យើង ដើម្បីឱ្យយើងឃើញថា ខ្មែរមានតែស្លាប់ និងរបួស។
ផលប៉ះពាល់៖ ធ្វើឱ្យពលរដ្ឋយើង រីងរៃក្នុងចិត្ត អស់សង្ឃឹម និងលែងជឿជាក់លើសមត្ថភាពកងទ័ពខ្លួនឯង។
3. Provocation (ការដុតកំហឹងឱ្យបាត់បង់ម្ចាស់ការ)
គោលបំណង៖ គេចង់ឱ្យយើងឈឺចាប់ ខ្លាំង រហូតដល់គ្រប់គ្រងអារម្មណ៍លែងបាន (Share តៗគ្នា, ជេរប្រមាថដោយពាក្យអសុរោះ, ឬរើសអើងជាតិសាសន៍)។
សាររបស់គេ៖ គេចង់ឱ្យពិភពលោកមើលមកខ្មែរថាជាជាតិសាសន៍ដែល "គ្មានសីលធម៌" ឬ "កាចសាហាវ" តាមរយៈ Comment របស់យើង។
ផលប៉ះពាល់៖ យើងចាញ់ល្បិចគេ ដោយជួយផ្សព្វផ្សាយរូបភាពឈ្នះរបស់គេ និងធ្វើឱ្យខូចកិត្តិយសជាតិយើងនៅលើឆាកអន្តរជាតិ។
តើយើងគួរតបតបែបណា?
ដើម្បីកុំឱ្យចាញ់បោកសង្គ្រាមចិត្តសាស្ត្រនេះ សូមបងប្អូនអនុវត្ត 3 ចំណុច៖
Stop Sharing (ឈប់ស៊ែរ): ការស៊ែររបស់អ្នក គឺស្មើនឹងការជួយឃោសនាឱ្យសត្រូវ។
Report (រាយការណ៍) ទាំងផេចសៀម និងផេចខ្មែរ: ឃើញរូបភាពសាកសព ឬហិង្សា ត្រូវនាំគ្នា Report ថាជា "Violent or graphic content" ភ្លាម។
Honor (ផ្តល់កិត្តិយស): បើចង់រំលឹកគុណ សូមបង្ហោះរូបភាពទង់ជាតិ ឬរូបភាពដ៏ថ្លៃថ្នូររបស់កងទ័ពយើងជំនួសវិញ។
🇰🇭 កុំឱ្យអារម្មណ៍ដឹកមុខ! ប្រើបញ្ញាការពារកិត្តិយសជាតិ! 🇰🇭

27/12/2025

ស្ងប់ស្ងាត់គ្រប់សមរភូមិហើយ🙏🕊️ បងប្អូនយើងសូមបញ្ឈប់ការឌឺដង ប្រមាទទង់ជាតិ ស្តេច និងការកាត់តក្នុងន័យប្រមាថផ្សេងៗ ណា អាណិតកងទ័ពយើង🙏 🇰🇭🕊️

Address

No436 St271
Phnom Penh
12000

Telephone

+85512232952

Website

Alerts

Be the first to know and let us send you an email when យុវវជន ស្ម័គ្រចិត្តដើម្បីសង្គម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share