ក្មេងៗ-Khmeng Khmeng

ក្មេងៗ-Khmeng Khmeng Youth Empowerment

អ្វីជា Personal Time Wasters?Credit: FireBlood
18/08/2023

អ្វីជា Personal Time Wasters?
Credit: FireBlood

3 យ៉ាង ដែលអ្នកអាយុខ្ទង់20ឆ្នាំគួរដឹង😀Credit: sothea
18/08/2023

3 យ៉ាង ដែលអ្នកអាយុខ្ទង់20ឆ្នាំគួរដឹង😀
Credit: sothea

តើវ័យ២០ឆ្នាំ គួរសាកថ្មជីវិតដែរឬទេ?Credit : Sopichcreator
17/08/2023

តើវ័យ២០ឆ្នាំ គួរសាកថ្មជីវិតដែរឬទេ?
Credit : Sopichcreator

មិនសំខាន់អ្នកផ្សេងមើលមកអ្នកយ៉ាងណា សំខាន់ខ្ញុំនៅជិតអ្នកកក់ក្តៅ គឺគ្រប់គ្រាន់ 🟢ខ្ញុំមិនត្រូវការបកស្រាយឱ្យនរណាយល់ពីអ្នក តែខ...
24/04/2023

មិនសំខាន់អ្នកផ្សេងមើលមកអ្នកយ៉ាងណា សំខាន់ខ្ញុំនៅជិតអ្នកកក់ក្តៅ គឺគ្រប់គ្រាន់

🟢ខ្ញុំមិនត្រូវការបកស្រាយឱ្យនរណាយល់ពីអ្នក តែខ្ញុំចង់ឱ្យអ្នកយល់ពីខ្ញុំមានចំពោះអ្នក...

-អ្នកអាចជាមនុស្សមិនសំខាន់សម្រាប់អ្នកដទៃត្រូវគេមើលរំលង តែអ្នកពិតជាពិសេសសំខាន់ខ្ញុំ

-អ្នកអាចមិនស្អាតសម្រាប់អ្នកដទៃ តែអ្នកពិតជាស្រស់ស្អាតណាស់សម្រាប់ខ្ញុំ

-អ្នកអាចជាមនុស្សមិនពូកែក្នុងភ្នែកអ្នកដទៃ តែអ្នកពិតជាពូកែខ្លាំងឆ្លាតណាស់សម្រាប់ខ្ញុំ

-អ្នកអាចជាមនុស្សដែលរវល់មិនមានពេលវេលា តែខ្ញុំមានពេលវេលាគ្រប់ពេលសម្រាប់អ្នក

-អ្នកអាចជាមនុស្សដែលគេគិតថាជាមនុស្សមិនស្មោះត្រង់ តែអ្នកពិតជាមនុស្សស្មោះត្រង់ភក្តីភាពណាស់សម្រាប់ខ្ញុំ

នៅមានរឿងជាច្រើនទៀត ដែលមិនអាចនិយាយអស់...
ចាំណា!!! អ្នកពិតជាមនុស្សដ៏សំខាន់សម្រាប់ខ្ញុំ ស្នាមញញឹមអ្នកពិតជាសំខាន់សម្រាប់ថ្ងៃថ្មីរបស់ខ្ញុំ

អត្ថបទប្រលោមចិត្តដោយ ក្មេងៗ-KhmengKhmeng

😃អាយុកាន់តែច្រើន កាន់តែគិតថា:°ដើរតាមក្តីស្រម៉ៃ ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ ទើបមិនក្លាយជាមនុស្សមានតែខួរក្បាល តែពិការបេះដូង°...
24/04/2023

😃អាយុកាន់តែច្រើន កាន់តែគិតថា:

°ដើរតាមក្តីស្រម៉ៃ ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ ទើបមិនក្លាយជាមនុស្សមានតែខួរក្បាល តែពិការបេះដូង

°ចំណាយពេលវេលាជាមួយគ្រួសារ និងមនុស្សជាទីស្រឡាញ់ជារឿងអាទិភាពដែលត្រូវឆ្លៀត (Quality of Time)

°ការសម្រាកលំហែរកាយពិតជាសំខាន់ (Work hard, Play hard)

°មានស្នាមញញឹមជាមួយមនុស្សជុំវិញ ពិតជារឿងដ៏មានក្តីសុខដែលយើងគួរបំពេញ

°គ្រប់យ៉ាងតែងតែត្រូវការពេលវេលា កុំដាក់សម្ពាធឲខ្លួនឯងខ្លាំងពេក

°កុំប្រៀបធៀបដំណើរជាមួយអ្នកដទៃ ព្រោះជំហានឈានយើងខុសៗគ្នា

°បើសម្រេចហើយសូមកុំងាកក្រោយ ព្រោះមុនអ្នកសម្រេចចិត្តអ្នកបានគិតល្អិតល្អន់ហើយ

°កុំទាន់វាយតម្លៃវិនិច្ឆ័យភ្លាមៗ ចង់ដឹងត្រូវចូលឲជិតទើបសឹមជាក់

°សាកសិនទើបដឹងរាក់ឬជ្រៅ ត្រជាក់ឬក្តៅ

✨ភាពចាស់ទុំមិនសម្តៅតែលើអាយុចម្រើនវ័យ តែអ្វីដែលសំខាន់ គឺការចម្រើនផ្នត់គំនិត និងអត្តចរិត

អត្ថបទចែករំលែកដោយ ថុល ដាលីន

🤔ជាមនុស្សមិនសូវបានសម្តីអាចក្លាយជាអ្នកនិយាយជាសាធារណៈបានដែរឬទេ?និយាយលេងអីកាលមុនខ្ញុំជាមនុស្សមិនសូវបានសម្តីទេ (Introvert) ប...
22/04/2023

🤔ជាមនុស្សមិនសូវបានសម្តីអាចក្លាយជាអ្នកនិយាយជាសាធារណៈបានដែរឬទេ?

និយាយលេងអីកាលមុនខ្ញុំជាមនុស្សមិនសូវបានសម្តីទេ (Introvert) បូកផ្សំជាមួយអំណោយទានមុខមិនសូវញញឹម(មុខងាប់XD)ទៀត🤣 ធ្វើឱ្យខ្ញុំជាមនុស្សខ្សោយក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ហើយក៏មិនសូវចេះនិយាយលេងសើចដែរ។
និយាយឱ្យខ្លីអត់មានសិល្បៈនិយាយតែម្តង!!!

ប៉ុន្តែកាលខ្ញុំរៀនទី១២ ខ្ញុំបានដាក់ប្រឡងកម្មវិធីប្រកួតនិយាយជាសាធារណៈ ហើយក៏ទទួលបានជ័យលាភីលេខ១ ដែលធ្វើឱ្យមនុស្សជាច្រើនឆ្ងល់ សូម្បីតែគ្រួសារ និងមិត្តភក្តិខ្ញុំក៏មានការភ្ញាក់ផ្អើលដែរ។

🟢ហេតុអ្វីបានជាខ្ញុំអាចបម្លែងខ្លួនឯងពីមនុស្សមិនសូវចេះនិយាយស្តីក្លាយជាអ្នកនិយាយជាសាធារណៈបាន?

១. ខ្ញុំតែងតែងចូលចិត្តស្តាប់ Podcast ដែលវាគ្មិននិយាយចែករំលែកច្រើនជាទម្លាប់ប្រចាំថ្ងៃ។ ក្នុងមួយថ្ងៃយ៉ាងតិចក៏៣ម៉ោងក្នុងមួយថ្ងៃដែរ (ប្តូរពីស្តាប់ចម្រៀង ទៅជាស្តាប់ Audio ចែករំលែក)តាំងពីថ្នាក់ទី១០ រហូតដល់បច្ចុប្បន្ន។

២. ខ្ញុំតែងតែចូលចិត្តអង្គុយស្តាប់ក្នុងការប្រជុំនានា មិនថាប្រជុំលក្ខណៈផ្លូវការ និងមិនផ្លូវការ(និយាយលេងជាមួយមិត្តភក្តិXd)។ និយាយរួមខ្ញុំស្តាប់ច្រើន ទោះបីជាមួយមិត្តភក្តិ ក៏ខ្ញុំទុកឱកាសឱ្យពួកគាត់និយាយបានច្រើនជាងខ្ញុំដែរ

៣. អានសៀវភៅ កត់គំនិតសំខាន់ ស្រាវជ្រាវ និងធ្វើការឆ្លុះបញ្ចាំង បម្លែងចម្រាញ់ជាគំនិតផ្ទាល់ខ្លួនវិញ ដែលធ្វើឱ្យការនិយាយរបស់ខ្ញុំមានទម្ងន់ដោយសារទិន្នន័យ អត្ថន័យ និងការវិភាគច្បាស់លាស់មានបទដ្ឋានត្រឹមត្រូវ (និយាយពូកែ មិនមែនពូកែនិយាយ)។

៤. ហាត់សមជាវាគ្មិន នៅពេលទំនេរ។ រាល់ពេលដែលខ្ញុំទំនេរ គឺខ្ញុំតែងតែអង្គុយនិយាយ ឬថតសម្លេងខ្លួនឯងមកស្តាប់។ មើលមកថាខ្ញុំដូចមនុស្សឆ្កួត តែវាពិតជាមានប្រសិទ្ធភាពមែនសម្រាប់ខ្ញុំ ដែលធ្វើឱ្យខ្ញុំឥឡូវអាចនឹកឃើញនិយាយបានភ្លាមៗ ទោះបីជាមិនបានរៀបចំ Scriptទុកជាមុនក៏ដោយ។

អត្ថបទចែករំលែកដោយ៖ ថុល ដាលីន-Thol Dalin

🟢Follow your heart but take your brain with you!!!បេះដូងត្រូវតែផ្សាភ្ជាប់ជាមួយខួរក្បាល បើបាត់បង់មួយណា អ្នកនឹងក្លាយជាមនុស...
21/04/2023

🟢Follow your heart but take your brain with you!!!
បេះដូងត្រូវតែផ្សាភ្ជាប់ជាមួយខួរក្បាល
បើបាត់បង់មួយណា អ្នកនឹងក្លាយជាមនុស្សពិការ...

ប្រើបេះដូងធ្វើការ អ្នកនឹងធ្វើដោយសេចក្តីស្រឡាញ់ ចំណង់ចំណូលចិត្ត មិនមានអ្នកណាបង្ខំ

ប្រើខួរក្បាលធ្វើការ អ្នកនឹងធ្វើដោយការពិចារណា ដោយការរិះគិត និងយកចំណេះដឹងបទពិសោធន៍មកធ្វើ

👉រងចាំអត្ថបទបកស្រាយបន្តនៅភាគបន្ទាប់...
អត្ថបទដោយ៖ ថុល ដាលីន

🤔ទាំងអស់គ្នាឆ្ងល់អត់ថា ហេតុអ្វីបានជាមនុស្សមួយចំនួនគាត់រួសរាយ(Friendly)តែរស់នៅក្នុង Social Media!?ជាធម្មតានៅពេលដែលយើងរួសរ...
21/04/2023

🤔ទាំងអស់គ្នាឆ្ងល់អត់ថា ហេតុអ្វីបានជាមនុស្សមួយចំនួនគាត់រួសរាយ(Friendly)តែរស់នៅក្នុង Social Media!?

ជាធម្មតានៅពេលដែលយើងរួសរាយតែនៅក្នុងOnline ឬយើងជាបុគ្គលសាធារណៈជនជាInfluencer ឬ Content Creator ជាដើម។ នៅពេលដែលយើងមានការជួបផ្ទាល់ជាមួយមនុស្សដែលគាត់ស្គាល់យើង។ ពេលនោះពួកគេមើលទៅ យើងមិនសូវបានសម្តី រឿងមួយដែលយើងនឹងជួបគឺការងាយទទួលរងការវាយពាក្យប្រហារជាពាក្យសម្តី។ ពេលខ្លះដៀមដាមមែន ពេលខ្លះលេងបន្លំមែន ការវាយតម្លៃ First Impression ពីសំណាក់អ្នកដទៃ ដោយអាចនិយាយថាយើងជាមនុស្សវាយឬកពារ ឬជាមនុស្សប៉ិនសម្តែងផ្សេងៗ (ក្មេងៗនិយាយលេងថា Fake Fake មិចទេម្នាក់នេះXd)🥲🤣😇

🟢ខ្ញុំចង់ទាញចំណាប់អារម្មណ៍ទាំងអស់គ្នាបន្តិច មិនមែនមានន័យថាលម្អៀងគាំទ្រទៅខាងណាទេណា។ ប៉ុន្តែចង់ឱ្យទាំងអស់គ្នាដែលបានអានអត្ថបទនេះរៀនបើកចិត្តឱ្យបានទូលាយបន្តិចហើយរៀនសូត្រអំពីភាពខុសប្លែកពីគ្នានៃអត្តចរិតរបស់មនុស្សក្នុងសង្គម ទើបធ្វើឱ្យយើងក្លាយជាមនុស្សឆ្លាតក្នុងការរស់នៅ។

តាមការយល់ឃើញ សង្កេត និងការសាកសួរពីរៀមច្បង ខ្ញុំគិតថាហេតុអ្វីបានជាមនុស្សមួយចំនួនគាត់រួសរាយ(Friendly)តែនៅក្នុង Social Media មកពីហេតុផលសំខាន់៣ដូចជា៖

១. អាចថាគាត់ជាមនុស្ស Introvert ដែលមិនសូវចូលចិត្តនិយាយស្តីជាមួយមនុស្សច្រើននៅពេលដែលគាត់ចេញក្រៅ ជាពិសេសគាត់អាចខ្លាចចិត្តពេលបានជួបនឹងមនុស្សថ្មីៗ ដែលគាត់មិនបានធា្លប់ស្គាល់ពីមុនមកដែរ

២. អាចថានៅពេលដែលទាំងអស់គ្នាជួបគាត់ អារម្មណ៍គាត់មិនល្អ ឬគាត់មានភារៈមិនបានចាប់អារម្មណ៍ ឬមិនបានលឺយើងហៅគាត់ដោយចៃដន្យ ចឹងកុំទាន់វាយតម្លៃគេថាគេឬក (ពេលខ្លះកំហុសដោយអចេតនា កុំប៉ិនចាប់កំហុសគេពេក love)

៣. អាចថាពួកគាត់មានទម្លាប់តែនិយាយជាមួយមនុស្សដែលគាត់ទុកចិត្តតែប៉ុណ្ណោះអាចជាBFF, Mentor ឬ Family របស់គាត់។ ដូច្នេះ នៅពេលគាត់ជួបយើងក៏គាត់មិនសូវបាននិយាយអ្វីយើងច្រើនដែរ ពេលខ្លះគ្រាន់តែញញឹមឬសាកសួរបន្តិចបន្តួចចប់ (ចឹងកុំទាមទារពីគេពេក ព្រោះពេលខ្លះគាត់មិនអាចដឹង ឬផ្កាប់ចិត្តយើងចង់បានរហូតទេ No one is perfect).

🫶ចុងក្រោយនិយាយឱ្យខ្លី បើអ្នកទាំងអស់គ្នាមិនសូវពេញចិត្តជាមួយអត្តចរិតរបស់បុគ្គលណាម្នាក់សូមKeepក្នុងចិត្តហើយរៀនសូត្រដោយមិនយកគំរូតាមគេ ឬមួយទៀតកុំទាល់វាយតម្លៃមនុស្សបើយើងមិនទាន់ស្គាល់គេច្បាស់ឱ្យសោះ។

👉ប៉ុន្តែ បើគេមានចេតនាឬធ្វើឬកពារជាមួយយើងមែនក៏តាមតែគាត់ទៅ ព្រោះជាការសម្រេចចិត្តរបស់គាត់ក្នុងការអ៊ីចឹង…

អត្ថបទដោយ ថុល ដាលីន

😔ខ្ញុំស្អប់ពាក្យនឹងខ្លាំងណាស់ Benefit (Cr: Kheang) ពេលខ្លះអាចនិយាយបានថាយើងអាចមានអារម្មណ៍មិនសូវសប្បាយចិត្ត អន់ចិត្ត ឬខកចិ...
20/04/2023

😔ខ្ញុំស្អប់ពាក្យនឹងខ្លាំងណាស់ Benefit (Cr: Kheang)

ពេលខ្លះអាចនិយាយបានថាយើងអាចមានអារម្មណ៍មិនសូវសប្បាយចិត្ត អន់ចិត្ត ឬខកចិត្ត នៅពេលដែលយើងដឹងថាមនុស្សនៅជុំវិញខ្លួនយើង ជាពិសេសមនុស្សជិតស្និតអាចជាមិត្តភក្តិរបស់យើងថាពួកគាត់មកជិតយើងដោយសារមើលឃើញពីBenefitអ្វីមួយពីយើងជាន័យប្រៀបធៀប «ហុតទឹក សម្លឹកកាក»ជាដើម។

ឧទាហរណ៍ជាក់ស្តែង នៅពេលដែលយើងជោគជ័យឬអាចសម្រេចបានផ្លែផ្កាអ្វីមួយជាស្នាដៃ ជាធម្មតាមិនខ្វះទេអ្នកផងទាំងពួងស្រឡាញ់រាប់អានសាទរជាមួយយើង តែនៅពេលដែលយើងមិនទាន់មានអ្វី មិនមែនជាប្រយោជន៍សម្រាប់គេ សូម្បីតែមុខក៏គេមិនចង់មើល ទឹកមាត់សាបដូចជាទឹកទន្លេ…

រឿងទាំងអស់ដែលបានកើតឡើងនៅក្នុងសង្គមមួយនេះប្រៀបដូចជាសាច់រឿង ដែលអ្នកនិពន្ធឡើងមានគ្រប់រសជាតិ មានគ្រប់សណ្ឋាន មានទាំងតួអង្គទេវតា និងតួអង្គទេវទត្តចូលមកសាកល្បងក្នុងជីវិតយើងជារៀងរាល់ថ្ងៃ។

ប៉ុន្តែអ្វីដែលសំខាន់មានតែការចេះគ្រប់គ្រងផ្លូវចិត្តឈរលើមូលដ្ឋានការវិភាគពិចារណារកហេតុរកផលច្បាស់លាស់តែប៉ុណ្ណោះទេ ទើបអាចធ្វើឱ្យយើងរស់នៅដោយសេចក្តីសុខបាន។ បុគ្គលគ្រប់រូបតែងតែមាន Limit មានន័យថាការអត់ទ្រាំរបស់មនុស្សម្នាក់ៗមានកម្រិត។

ដូច្នេះ បើទ្រាំបានប៉ុណ្ណា យកប៉ុណ្ណឹង សំខាន់ទ្រាំឱ្យអស់ពីសមត្ថភាពដែលអាចទ្រាំបាននៅពេលដែលយើងបានជួបជាមួយមនុស្សប្រភេទនេះ។

#យើងគួរតែមានមោទនភាពលើខ្លួនឯងដែរមានប្រយោជន៍ឱ្យគេ
#រស់ក្នុងសង្គមនេះត្រូវតែឆ្លាតបើអ៊ីចឹងនៅក្រោយគេ

អត្ថបទដោយ ថុល ដាលីន

🙏គ្រួសារ-ជាកន្លែងដែលផ្តល់ភាពកក់ក្តៅដល់យើងគ្រប់ៗគ្នា(ភាគច្រើន)-ជាកន្លែងដែលយើងមានភាពជាខ្លួនឯង មិនបាច់រៀបឬក មិនហត់នឹងសម្តែង...
19/04/2023

🙏គ្រួសារ

-ជាកន្លែងដែលផ្តល់ភាពកក់ក្តៅដល់យើងគ្រប់ៗគ្នា(ភាគច្រើន)

-ជាកន្លែងដែលយើងមានភាពជាខ្លួនឯង មិនបាច់រៀបឬក មិនហត់នឹងសម្តែង

-ជាកន្លែងដែលយើងអាចសើចសប្បាយ ញញឹម យំ និងទឹកភ្នែកដោយគ្មានសម្ពាធ ដោយគ្មានភាពខ្មាសអៀន

-តែងតែគាំទ្រនិងលើកទឹកចិត្តដើម្បីឲ្យយើងមានភាពក្លាហានក្នុងការសាកល្បងរឿងថ្មីៗ

-ជាកន្លែងដែលអបអរនូវភាពជោគជ័យរបស់យើងចេញពីចិត្ត និងទទួលយកនូវរាល់ភាពបរាជ័យរបស់យើងដោយគ្មានការសើចចំអកតែតែងតែទូន្មានណែនាំកុំឲ្យយើងដើរផ្លូវខុសទៀត

-ជាកន្លែងចែករំលែកបទពិសោធន៍ដោយមិនទាមទារថវិកា

-ជាកន្លែងដែលយើងអាចបញ្ចេញអារម្មណ៍ពិត ពាក្យសម្តីពិតនិងចរិតពិត

-អាចពិភាក្សានូវគ្រប់រឿងរ៉ាវដែលយើងបានជួបប្រទះ

✨ទោះជាជួបបញ្ហាអ្វីត្រូវចាំថាអ្នកនៅមានគ្រួសាររបស់អ្នក
បើអ្នកជោគជ័យសូមកុំភ្លេចពួកគាត់ តែបើបរាជ័យសូមកុំគិតខ្លី។

សរសេរនិងរៀបរៀងដោយ អ៊ុលហេង លីលី(Ah Xing)

“នេះជាភាសាបេះដូងរបស់យើងទាំងអស់គ្នាសម្រាប់កម្ពុជា” 🇰🇭 អបអរសាទរយុទ្ធនាការ   ដែលបានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក “បេះដូងក...
11/04/2023

“នេះជាភាសាបេះដូងរបស់យើងទាំងអស់គ្នាសម្រាប់កម្ពុជា” 🇰🇭

អបអរសាទរយុទ្ធនាការ ដែលបានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក “បេះដូងក្រដាសច្រើនជាងគេ” (Largest Display of Origami Hearts) ចំនួន 3,917,805 បេះដូង ជាផ្លូវការពីស្ថាប័ន Guinness World Records ។

#ជឿថាខ្មែរធ្វើបាន #ភាសាបេះដូងរបស់យើងទាំងអស់គ្នាសម្រាប់កម្ពុជា

😃អ្នកពូកែរឿងធ្វើការ និងការសិក្សា តែមិនប្រាកដថាអ្នកពូកែក្នុងរឿងរាប់អានរក្សាមិត្តភាព និងគ្រួសារទេ...អ្នកពូកែ ឬរឹងមាំយ៉ាងណា...
06/04/2023

😃អ្នកពូកែរឿងធ្វើការ និងការសិក្សា តែមិនប្រាកដថាអ្នកពូកែក្នុងរឿងរាប់អានរក្សាមិត្តភាព និងគ្រួសារទេ...

អ្នកពូកែ ឬរឹងមាំយ៉ាងណា ក៏អ្នកគង់នឹងចាញ់ឬបាក់កម្លាំងក្នុងការទប់ស្កាត់ភាពទន់ជ្រាយរបស់អ្នក ពេលដែលអ្នកបានជួបបព្ហាផ្លូវចិត្តចេញពីមិត្តភក្តិ គ្រួសារ ឬមនុស្សដែលអ្នកស្រឡាញ់ដែរ។

បើអ្នកធុញ ស្ត្រេស យំចុះ ស្រែកចុះ ឬធ្វើអ្វីដែលអ្នកគិតថា ធ្វើទៅអ្នកសប្បាយចិត្ត ហើយអាចឈប់គិតការខកបំណងនិងការឈឺចាប់របស់អ្នក...

ប៉ុន្តែចូរអ្នកទាំងអស់គ្នាមានរំលឹកថា ធ្វើអ្វីក៏ដោយកុំដោយសារខ្លួនឯងជាដើមហេតុ មានន័យថា រំពឹងទុកពីអ្នកដទៃពេក ចង់បានការស្រឡាញ់ស្មោះត្រង់ពីគេពេក ចង់បានការយកចិត្តទុកដាក់ឬចំណាប់អារម្មណ៍ពីពេក ( ពាក្យពេកដែលអ្នកតែងតែរំពឹងពីគេនោះហើយ ជាកាំបិតមុខពីរដែលចាក់អ្នកជារៀងរាល់ថ្ងៃ)។​

ចូរចាំថាគ្មាននរណាម្នាក់ស្រឡាញ់អ្នក ស្មោះត្រង់នឹងអ្នករហូតទេ បើសូម្បីតែអ្នកខ្លួនឯងមិនយល់ពីខ្លួនឯងផងឱ្យគេយល់ម្តេចដឹងបានlove!?

👉គិតSimple និងសាមញ្ញតាមAdmin ថា បើរាប់បានរាប់ បើទ្រាំបានទ្រាំ ហើយបើហួសLimitដើរចេញ តែសូមផ្តាំកុំរំលឹកថាគេភ្លេចគុណយើង ស្តាយណាស់ដែលធ្វើទង្វើល្អណាស់រហូតមក។ កុំចឹងអី!!! ទង្វើល្អដែលយើងបានធ្វើហើយ បើគេមិនឃើញអំពីតម្លៃនៅថ្ងៃនេះ ថ្ងៃស្អែកគេនឹងឃើញ ព្រោះថាទង្វើល្អនោះគ្មាននរណាម្នាក់អាចធ្វើបានដាក់គេក្រៅពីយើងឡើយ។​

ជាពិសេសសម្រាប់មនុស្សដែលមិនសូវជឿសម្តីស្មោះត្រង់របស់យើង ទុកឱ្យពេលវេលាជាអ្នកទះមុខគាត់ឱ្យភ្ញាក់ក្នុងកញ្ចក់ចុះ...

អត្ថបទអារម្មណ៍ដោយ Khun Por

Address

Phnom Penh

Telephone

+855967438710

Website

Alerts

Be the first to know and let us send you an email when ក្មេងៗ-Khmeng Khmeng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្មេងៗ-Khmeng Khmeng:

Share