06/04/2026
ផ្ទះលីហាអូណាពួកយើងបានប្រារព្ធធ្វើកម្មវិធីចូលឆ្នាំខ្មែរ ដែលជាប្រពៃណីជាតិសាសន៍យើងកាលពីថ្ងៃទី ០៥ មេសា នេះ ដោយមានអ្នកចូលរួមមកពីអ្នករៀនរបស់អែលឌើរ និងស៊ីស្ទើរក្នុងវួដទួលសង្កែផងដែរ។
គោលបំណងនៃការបង្កើតផ្ទះនេះឡើង គឺដើម្បីជួយដល់អ្នកដែលត្រឡប់មកពីបម្រើបេសកកម្មវិញ អ្នករៀបចំខ្លួនចេញបេសកកម្ម សមាជិកសាសនាដែលមានបំណងចង់បន្តការសិក្សារៀនសូត្រ និងធ្វើការស្វែងរកការងារនៅទីក្រុងភ្នំពេញ ព្រមទាំងផ្ដល់
ឪកាសដល់យុវជន និងយុវនារីដែលមិនមែនជាសមាជិកសាសនាចក្រ ជាពិសេសសិស្សានុសិស្សដែលទើបបញ្ចប់បាក់ឌុបថ្មីៗចំណែកអ្នកដែលត្រឡប់មកពីបម្រើបេសកកម្មវិញ និង អ្នករៀបចំខ្លួនចេញបេសកកម្មមានអាទិភាពខ្ពស់ជាងហើយចំនួនមានកំណត់ក្នុងការរស់នៅសម្រាប់អ្នកដែលមិនមែនជាសមាជិកសាសនាចក្រ។
គួរបញ្ជាក់ផងដែរថា សមាជិកដែលរស់នៅផ្ទះលីអាហូណា គឺសុទ្ធតែជាមជ្ឈិមវ័យនៅលីវដែលមានអាយុចន្លោះពី 18 ទៅ 27 ឆ្នាំ ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យផ្សេងៗ ហើយសមាជិកម្នាក់ៗ មកពីតាមបណ្តាខេត្តនានា សុទ្ធសឹងតែជាកូនអ្នកស្រែចំការដែលមានជីវភាពខ្វះខាត ។ គ្រួសាររបស់ពួកគាត់ប្រកបរបរធ្វើស្រែចម្ការ ចិញ្ចឹមសត្វបែបលក្ខណៈគ្រួសារ ឬអ្នកមួយចំនួនទៀតនេសាទត្រី ដែលជាមុខរបរបន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ ។