Cam-Atom

Cam-Atom CAM-ATOM
សមាគមបញ្ញាវន្តបច្ចេកវិទ្យា និងថាមពលបរមាណូកម្ពុជា
Cambodian Association of Intellectuals in Technology and Atomic Energy

1/ ឈ្មោះពេញ
- សហគមន៍អាតូមិកកម្ពុជា អក្សរកាត់ (ស.អ.ក)
- Cambodia Atomic Community អក្សរកាត់ (Cam-Atom)

2/ ចក្ខុវិស័យ៖
លើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍ និងការពិនិត្យលើលទ្ធភាពស្រាយជ្រាវបែបវិទ្យាសាស្រ្តនៃវិស័យនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជា។

3/ បេសកកម្ម៖
ធានាការអប់រំ ផ្សព្វផ្សាយ និងការស្រាវជ្រាវ ប្រកបដោយគុណភាព សមស្របទៅតាមពេលវេលា ដើម្បីផ្តល់ជូនចំណេះដឹងបន្ថែមដល់ សិស្សានុសិស្ស និសិ្សត លោកគ្រូ អ្នកគ្រូ បញ្ញវន្ត និងសាធារណជនលើជំនាញ និងវិស័យនុយក្លេអ៊ែរស៊ីវិល។

4/ គោលបំណង៖
1. ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធអប់រំ និងចំណេះដឹងជាសារធារណៈមួយប្រកបដោយគុណភាព
2. ផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងរកដៃគូសហប្រតិបត្តិការ
3. លើកកម្ពស់ការកសាងសមត្ថភាព ការចែករំលែកចំណេះដឹង ការស្រាវជ្រាវ និងការអភិវឌ្ឍធនធានមនុស្ស គ្រប់កម្រិតថ្នាក់។
4. ផ្សារភ្ជាប់វិស័យអប់រំ ទៅកាន់ស្ថាប័នផ្សេងៗទៀត និងនិន្នាការអប់រំក្នុងតំបន់ និងសាកលលោក។

ភ្នាក់ងារសាជីវកម្មរុស្ស៊ី ROSATOM រំពឹងថានឹងចុះកុងត្រាសម្រាប់ការស្ទង់មតិវិស្វកម្មក្នុងការសាងសង់ Small Modular Reactor ដែ...
27/08/2026

ភ្នាក់ងារសាជីវកម្មរុស្ស៊ី ROSATOM រំពឹងថានឹងចុះកុងត្រាសម្រាប់ការស្ទង់មតិវិស្វកម្មក្នុងការសាងសង់ Small Modular Reactor ដែលនឹងចាប់ផ្តើមសាងសាង់នៅឆ្នាំ២០២៧ នៅមីយ៉ាន់ម៉ា។ ការចុះកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល នាដំណើរទស្សនកិច្ចជាផ្លូវការ កាលពីខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដែលផ្តោតសំខាន់លើការអភិវឌ្ឍន៍ Small Modular Reactor ទំហំ 110MW ចំនួនពីរ ហើយអាចនឹងពង្រីកដល់ 330MW ថែមទៀតផង។ RITM-200N ជា Reactor ដែលរំពឹងថានឹងសាងសង់នៅក្នុងប្រទេសនេះ។

ប្រភព: World Nuclear News

អាហារូបករណ៍រយៈពេលខ្លីនៅប្រទេសរុស្ស៊ី៖ បច្ចេកវិទ្យានុយក្លេអ៊ែរ ឆ្នាំ២០២៦ 🇷🇺⚛️ពាក្យសុំឥឡូវនេះបានបើកហើយសម្រាប់អាហារូបករណ៍ I...
11/08/2026

អាហារូបករណ៍រយៈពេលខ្លីនៅប្រទេសរុស្ស៊ី៖ បច្ចេកវិទ្យានុយក្លេអ៊ែរ ឆ្នាំ២០២៦ 🇷🇺⚛️

ពាក្យសុំឥឡូវនេះបានបើកហើយសម្រាប់អាហារូបករណ៍ InterRussia ក្នុងបច្ចេកវិទ្យានុយក្លេអ៊ែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅទីក្រុងមូស្គូ សាំងពេទឺប៊ឺគ និងអូបនីនស្ក៍។

កម្មវិធីនេះប្រមូលផ្តុំអ្នកជំនាញបច្ចេកវិទ្យានុយក្លេអ៊ែរវ័យក្មេងមកពីជុំវិញពិភពលោកសម្រាប់បទពិសោធន៍ដ៏ស៊ីជម្រៅដែលគ្របដណ្តប់លើបច្ចេកវិទ្យានុយក្លេអ៊ែររបស់រុស្ស៊ី ការអភិវឌ្ឍប្រកបដោយចីរភាព សេដ្ឋកិច្ច ផែនការយុទ្ធសាស្ត្រ និងការអប់រំ។ អ្នកចូលរួមនឹងទៅទស្សនាសហគ្រាសឧស្សាហកម្មនុយក្លេអ៊ែរឈានមុខគេរបស់រុស្ស៊ី ជួបជាមួយអ្នកជំនាញ និងទទួលបានការយល់ដឹងជាក់ស្តែងតាមរយៈវគ្គអន្តរកម្ម។

🎓 លក្ខណ្ឌ៖ ពលរដ្ឋបរទេស អាយុ ២១-៤០ ឆ្នាំ រស់នៅក្រៅប្រទេសរុស្ស៊ី មានជំនាញភាសាអង់គ្លេស B2+ និងមានប្រវត្តិវិជ្ជាជីវៈក្នុងបច្ចេកវិទ្យានុយក្លេអ៊ែរ។

✈️ ការចំណាយ និងឧបត្ថម្ភ៖ ការធ្វើដំណើរ កន្លែងស្នាក់នៅ និងប្រាក់ឧបត្ថម្ភ ៣០,០០០ រូប។

📅 ថ្ងៃផុតកំណត់នៃការដាក់ពាក្យ៖ ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦ ម៉ោង ២៣:៥៩ (ម៉ោងនៅទីក្រុងមូស្គូ)

ឱកាសពិសេសមួយដើម្បីពង្រីកជំនាញរបស់អ្នក កសាងទំនាក់ទំនងអន្តរជាតិ និងស្វែងយល់ពីវិស័យបច្ចេកវិទ្យានុយក្លេអ៊ែររបស់រុស្ស៊ី។

សូមអបអរសាទរលោក ញ៉ូង ម៉ានិត អតីតនិស្សិតបញ្ជប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវិស្វកម្មនុយក្លេអ៊ែរ និងរូបវិទ្យាកម្ដៅនៃសាកលវ...
05/08/2026

សូមអបអរសាទរលោក ញ៉ូង ម៉ានិត អតីតនិស្សិតបញ្ជប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវិស្វកម្មនុយក្លេអ៊ែរ និងរូបវិទ្យាកម្ដៅនៃសាកលវិទ្យាល័យ Bauman University បានទទួលឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញ ការរួមបញ្ចូលបញ្ញាសិប្បនិម្មិតក្នុងកិច្ចការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាអាហារូបករណ៍ក្រោមកម្មវិធី KOICA-Hallym NEXT Fellowship ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅសាកលវិទ្យាល័យ Hallym University នៅទីក្រុង Chuncheon សាធារណរដ្ឋកូរ៉េ របស់ក្រសួងបរិស្ថាន។ ក្រុមការងារ Cam-Atom សូមជូនពរលោក សូមប្រកបដោយជោគជ័យក្នុងការបន្តការសិក្សានេះ និងអាចត្រលប់មកធ្វើជាធនធានសាបព្រោះបន្ត ដើម្បីជាថ្នាលអភិវឌ្ឍន៏របស់កម្ពុជា។

🌍 តើអ្នកធ្លាប់ស្គាល់ "វិទ្យាសាស្ត្រនុយក្លេអ៊ែរ" ដែរឬទេ?មនុស្សជាច្រើនគិតថា "នុយក្លេអ៊ែរ" មានតែអាវុធប៉ុណ្ណោះ។ តែជាក់ស្តែង ...
28/07/2026

🌍 តើអ្នកធ្លាប់ស្គាល់ "វិទ្យាសាស្ត្រនុយក្លេអ៊ែរ" ដែរឬទេ?
មនុស្សជាច្រើនគិតថា "នុយក្លេអ៊ែរ" មានតែអាវុធប៉ុណ្ណោះ។ តែជាក់ស្តែង វិទ្យាសាស្ត្រនុយក្លេអ៊ែរមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គម ដូចជា៖

⚛️ ព្យាបាលជំងឺមហារីក និងជួយក្នុងការធ្វើរោគវិនិច្ឆ័យ
⚡️ ផលិតថាមពលអគ្គិសនីប្រកបដោយប្រសិទ្ធភាព
🌾 អភិវឌ្ឍវិស័យកសិកម្ម និងសុវត្ថិភាពអាហារ
🏭 គាំទ្រឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើប
🌍 ការពារបរិស្ថាន និងជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ

បើអ្នកចាប់អារម្មណ៍លើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វិទ្យាសាស្ត្រនុយក្លេអ៊ែរ គឺជាជំនាញមួយដែលមានសក្តានុពល និងឱកាសការងារយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។

📖 សូមអានព័ត៌មានលម្អិតក្នុងរូបភាពខាងក្រោម និងកុំភ្លេចចែករំលែក ដើម្បីឱ្យមនុស្សកាន់តែច្រើនបានស្គាល់អំពីវិស័យដ៏មានសារៈសំខាន់មួយនេះ។

សមាគមបញ្ញាវន្តបច្ចេកវិទ្យា និងថាមពលបរមាណូកម្ពុជា CAM-ATOM សូមសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះ 👨‍🎓លោក ឃឿន ចន្ទត...
12/07/2026

សមាគមបញ្ញាវន្តបច្ចេកវិទ្យា និងថាមពលបរមាណូកម្ពុជា CAM-ATOM សូមសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះ 👨‍🎓លោក ឃឿន ចន្ទតូ សមាជិកសមាគម CAM-ATOM ដែលបានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រ ជំនាញ​ វិស្វកម្មនុយក្លេអ៊ែរ និង រូបវិទ្យាកម្តៅ ដោយជោគជ័យពី National Research Nuclear University MEPhI ដោយទទួលបានសញ្ញាបត្រក្រហម ជាមួយមេដាយ និងលិខិតសសើរពីភាពសកម្មរបស់លោកនៅក្នុងសាកលវិវិទ្យាល័យផងដែរ។

លើសពីនេះនាកំឡុងពេលដែលលោកសិក្សា លោកទទួលបានឱកាសចូលរួមក្នុងកម្មវិធីអន្តរជាតិជាច្រើន ហើយធ្វើដំណើរទៅក្រៅប្រទេសដូចជា ចិន កូរ៉េ ប៊ុលហ្គារី អូទ្រីស និងម៉ាឡេស៊ីជាដើម ហើយក៏ត្រៀមបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់លោក នៅប្រទេសបារាំង និងអេស្ប៉ាញ។

ថ្នាក់ដឹកនាំ ក្រុមការងារ និងសមាជិក នៃសមាជិក CAM-ATOM សូមជូនពរឱ្យលោកមានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ និងបន្តទទួលបានជោគជ័យថ្មីៗទៀតក្នុងភារកិច្ចការងារនាថ្ងៃអនាគត និងថ្លែងអំណរគុណក្នុងការចូលរួមដំណើរជាមួយ CAM-ATOM 🎊🎉៕

ដោយក្តីស្រលាញ់ពី សមាគម CAM-ATOM


#សមាគមបញ្ញាវន្តបច្ចេកវិទ្យានិងថាមពលបរមាណូកម្ពុជា

14/06/2026
29/04/2026
✨👏 Cam-Atom សូមអបអរសាទរសមាជិករបស់យើង លោក ឃឿន ចន្ទតូ ដែលបានជាប់អាហារូបករណ៍បន្តការសិក្សាថ្នាក់អនុបណ្ឌិត SAfe and REliable ...
25/04/2026

✨👏 Cam-Atom សូមអបអរសាទរសមាជិករបស់យើង លោក ឃឿន ចន្ទតូ ដែលបានជាប់អាហារូបករណ៍បន្តការសិក្សាថ្នាក់អនុបណ្ឌិត SAfe and REliable Nuclear Applications ក្រោមអាហារូបករណ៍ Erasmus Mundus Joint Master ដែលនឹងសិក្សានៅប្រទេសបារាំង និងប្រទេសអេស្ប៉ាញ

ពីសមាគមអ្នកស្រាវជ្រាវ បច្ចេកវិទ្យា និងថាមពលបរមាណូកម្ពុជា CAM-ATOM សូមជូនពររលោក ជោគជ័យក្នុងការសិក្សា មានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ និងបន្តទទួលបានជោគជ័យថ្មីៗទៀតក្នុងភារកិច្ចការងារនាថ្ងៃអនាគត ដើម្បីអនាគតប្រទេសជាតិ។ 🎊🎉

---------------------------------------------------
For more information៖
- Email: [email protected]
- Telegram: https://t.me/camatominfo
- Facebook group: .atom
- Website: www.cam-atom.com

Well done everyone ✨
27/03/2026

Well done everyone ✨

16/03/2026

ជាទូទៅ នៅពេលដែលអ្នកទាំងអស់គ្នាឮពាក្យ នុយក្លេអ៊ែរ តើអ្នកទាំងអស់គ្នាគិតដល់អ្វីមុនគេ? 🤔
ថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យានុយក្លេអ៊ែរបានបម្រើប្រយោជន៍មនុស្សជាតិច្រើនខ្លាំងមែនទែន តើបច្ចេកវិទ្យានេះអាចធ្វើអ្វីបានខ្លះ?
For more information៖
- Email: [email protected]
- Telegram: https://t.me/camatominfo
- Facebook group: .atom
- Website: www.cam-atom.com

Address

#103 Norodom Boulevard Phnom Penh
Phnom Penh
12101

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when Cam-Atom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Cam-Atom:

Shortcuts

Share