27/11/2025
ថ្ងៃ ព្រហស្បតិ៍ ទី២៧ ខែវិច្ចិកា ឆ្នាំ២០២៥
យេីងខ្ញុំទាំងអស់គ្នា ជានាយក នាយករង លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៃសាលាបឋមសិក្សាត្រពាំងធំ សូមថ្លែងអំណរអរគុណដល់លោក ង៉ាវ សុភាក់ និងភរិយា ដែលជាម្ចាស់ដេប៉ូគ្រឿងសំណង់ នឹងហាង អុីសុីម៉ាត នៅភូមិព្រៃអិដ្ឋ ព្រមទាំងក្រុមការងារ
ដែលបាននាំយកនូវសម្ភារ:សិក្សាទៅចែកដល់សិស្សានុសិស្ស
ក្នុងនោះរួមមាន
-នំប៉័ង
-ប៊ិច ៧០០ដេីម
-ខ្មៅដៃ ៧០០ដេីម
-សៀវភៅ ៧០០ក្បាល
-ដែកខួង ៧០០គ្រាប់
-ថវិការ សម្រាប់ទិញ ស្លាយ (LCD) ចំនួន ៣០០ដូល្លារ
ព្រមទាំងថវិការ សម្រាប់ឧបត្ថម្ភនិងរៀបចំកម្មវិធីចំនួន ២០០ ០០០៛
យេីងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរអរគុណ នឹងសូមប្រសិទ្ធពរជ័យដល់លោកនិងក្រុមគ្រួសារអោយជួបប្រទះតែសេចក្ដីសុខ នឹងរីកចម្រេីនគ្រប់ភារកិច្ចការងារនិងរីកចម្រេីនលូតលាស់រាល់អាជីវកម្មផ្សេងៗទាំងអស់
ពិសេសជួបប្រទះនៅ ពុទ្ធិពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលះ កុំបីឃ្លៀងឃ្លាតឡេីយ 🙏❤️️