Koampia Phum Yoeung-KPY

Koampia Phum Yoeung-KPY Koampia Phum Yoeung (KPY) is a Christian and non-profit community development-oriented NGO

Koampia Phum Yoeung Oganization (KPY) is a Christian and Non-profit NGO registered with the Royal Government of Cambodia. We work in partnership with local authorities, churches, NGOs and other development agencies to see strong and financially stable families improving their lives and strengthening poor communities across Cambodia.

នៅពេលដែលសហគមន៍ មានការសហការគ្នាបានល្អ កុមារគ្រប់រូប (Right Holders) នឹងទទួលបានការគាំទ្រកាន់តែប្រសើរ ដើម្បីអាចទទួលបាន និងអ...
17/07/2026

នៅពេលដែលសហគមន៍ មានការសហការគ្នាបានល្អ កុមារគ្រប់រូប (Right Holders) នឹងទទួលបានការគាំទ្រកាន់តែប្រសើរ ដើម្បីអាចទទួលបាន និងអនុវត្តសិទ្ធិរបស់ពួកគេបានពេញលេញ។
When communities and moral duty-bearers work together, right-holders are better supported to enjoy and exercise their rights.

14/07/2026

យើងខ្ញុំជាអ្នកផ្តល់សេវា ប្តេជ្ញាការពារ និងគាំទ្រពេញទំហឹងចំពោះកុមារទាំងអស់ក្នុងសហគមន៍! ចុះអ្នកវិញ?
As service providers, we are committed to safeguarding and supporting every child in the community. What about you?

[English below]យុវជនគំរូក្នុងសហគមន៍តាមរយៈកម្មវិធីរបស់អង្គការគាំពារភូមិយើង (KPY) យុវជនចំនួន ២៥នាក់ (ស្រី ១៥នាក់) មកពីអនុវ...
10/07/2026

[English below]
យុវជនគំរូក្នុងសហគមន៍
តាមរយៈកម្មវិធីរបស់អង្គការគាំពារភូមិយើង (KPY) យុវជនចំនួន ២៥នាក់ (ស្រី ១៥នាក់) មកពីអនុវិទ្យាល័យគោកគង់កើត បានពង្រឹងសមត្ថភាពលើការដឹកនាំប្រកបដោយសីលធម៌ សេចក្តីថ្លៃថ្នូរ និងការចូលរួមជាពលរដ្ឋសកម្ម។
ដោយទទួលបានការបំផុសគំនិតពីកម្មវិធី យុវជនទាំងនេះបានដាក់ចេញនូវគោលការណ៍ឥរិយាបថវិជ្ជមាន ដោយបង្ហាញការគោរពដល់លោកគ្រូអ្នកគ្រូ និងចាស់ទុំ ដឹកនាំសកម្មភាពសម្អាតសាលារៀន ចូលរួមចំណែកថែទាំសួនច្បារ ជួយបង្រៀនមិត្តរួមថ្នាក់ដែលខ្សោយ និងហ៊ានបញ្ចេញមតិយោបល់ក្នុងកិច្ចប្រជុំផែនការអភិវឌ្ឍន៍ឃុំសង្កាត់ជាដើម។
ជាលទ្ធផល យុវជនទាំងអស់បានក្លាយជាគំរូដ៏ល្អក្នុងសហគមន៍ និងសាលារៀនរបស់ពួកគេ ដែលជាការរួមចំណែកបង្កើតបរិយាកាសសិក្សាប្រកបដោយវិន័យ សមធម៌ និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងជំរុញឱ្យមានការចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍។
Through Koampia Phum Yoeung’s (KPY) semi-annual youth program, 25 students (15 female) from Kok Kong Kert Secondary School have successfully transitioned into active community agents. By adopting a self-developed code of conduct, these youth have tangibly improved their school environment evidenced by enhanced discipline, student-led environmental clean-ups, and academic peer support. Beyond the classroom, they have demonstrated leadership by contributing to school infrastructure and confidently advocating for youth needs in Commune Development Planning meetings, effectively fostering a culture of integrity and civic engagement.

[English below]នៅថ្ងៃច័ន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦​។ អង្គការគាំពារភ...
30/06/2026

[English below]
នៅថ្ងៃច័ន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦​។ អង្គការគាំពារភូមិយើង (KPY) និងអង្គការ NEP មានកិត្តិយសយ៉ាងជ្រាលជ្រៅដែលបានចូលរួមកិច្ចពិភក្សាដោយផ្ទល់ជាមួយ ឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា ស្តីពីដំណើរការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងការអនុវត្តកម្មវិធីចំណេះដឹងផ្នែកហរិញ្ញវត្ថុ ទៅដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ កិច្ចពិភក្សានេះបានប្រព្រឹត្តដោយរលូន និងទទួលបាននូវបទពិសោធន៍ថ្មី ការចែករំលែក ការរៀនសូត្រ និងធាតុចូលដ៍ល្អៗដើម្បីស្ថាប័នយកទៅបន្តអនុវត្តនៅក្នុងកម្មវិធីរបស់ខ្លួន។

យើងខ្ញុំសូមថ្លៃងអំណរគុណដ៍ឧដុង្គឧត្តមជូនចំពោះឯកឧត្តមបណ្ឌិត ដែលបានអនុញ្ញាត និងផ្តល់ការគាំទ្រយ៉ាងកក់ក្តៅចំពោះការអនុវត្តកម្មវិធីនានារបស់ស្ថាប័នទាំងពីរនៅក្នុង​វិសយអប់រំ!

On June 29, 2026, Koampia Phum Yoeung Organization (KPY) and NEP were honored to meet with H.E. Dr. SANN Vathana, Secretary of State of the Ministry of Education, Youth and Sport, to discuss community development and the implementation of financial literacy education for teachers and students. The meeting was highly productive, providing valuable insights, shared learning, and practical recommendations that will strengthen the organizations' future programs.

We sincerely thank H.E. Dr. SANN Vathana for his warm support, encouragement, and valuable guidance. His commitment to advancing education continues to inspire and strengthen our efforts to create positive and lasting impact in communities

[English below]ការពង្រឹងសមត្ថភាពអ្នកទទួលខុសត្រូវផ្នែកច្បាប់ ដើម្បីលើកកម្ពស់សិទ្ធិកុមារនៅថ្ងៃទី២៣–២៤ ខែមិថុនា ឆ្នាំ២០២៦ អ...
26/06/2026

[English below]
ការពង្រឹងសមត្ថភាពអ្នកទទួលខុសត្រូវផ្នែកច្បាប់ ដើម្បីលើកកម្ពស់សិទ្ធិកុមារ
នៅថ្ងៃទី២៣–២៤ ខែមិថុនា ឆ្នាំ២០២៦ អង្គការគាំពារភូមិយើង (KPY)​បានរៀបចំវគ្គ​បណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកទទួលខុសត្រូវផ្នែកច្បាប់ (Legal Duty Bearers)
នៅក្នុងសហគមន៍គោលដៅ ស្រុកកំចាយមារ​ ខេត្តព្រៃវែង។
ក្នុងឱកាសនេះ តំណាងកុមារមកពីសាលាគោលដៅ (ម្ចាស់សិទ្ធិ-Rights Holders) ក៏បានចូលរួមយ៉ាងសកម្ម ដោយចែករំលែកក្តីបារម្ភ ទស្សនៈ និងយោបល់របស់ពួកគេ ពាក់ព័ន្ធនឹងសិទ្ធិកុមារ និងគុណភាពអប់រំ។ សំឡេងរបស់កុមារគឺជាចំណុចសំខាន់​
ក្នុងការកសាងសហគមន៍ដែលមានសុវត្ថិភាព បរិយាបន្ន និងគោរពសិទ្ធិកុមារ។

យើងជឿជាក់ថា កិច្ចសហការយ៉ាងជិតស្និទ្ធរវាង ម្ចាស់សិទ្ធិ និងអ្នកទទួលខុសត្រូវនឹងរួម
ចំណែកធានាឱ្យកុមារគ្រប់រូបទទួលបានការការពារ ការចូលរួម និងឱកាសអភិវឌ្ឍសក្តានុពល
របស់គេបានពេញលេញនាពេលអនាគត ។

Strengthening Legal Duty-Bearers for Better Child Rights Protection
On 23–24 June 2026, KPY successfully conducted a Capacity Building Training for Legal Duty-Bearers in our target communities of Kamchay Mear District, Prey Veng Province.
The training also created a meaningful platform for children (rights-holders) to actively participate by sharing their concerns, experiences, and ideas on child rights and quality education. Their voices are essential in shaping a safer, more inclusive, and child-friendly community.
Together, we are strengthening collaboration between rights-holders and duty-bearers to ensure every child is protected, heard, and empowered to reach their full potential.

[English below]ការបង្រៀនកុមារអំពីការគ្រប់គ្រងហិរញ្ញវត្ថុ គឺជាការវិនិយោគសម្រាប់អនាគតរបស់ពួកគេ។ តាមរយៈការរៀនសន្សំប្រាក់ រៀ...
19/06/2026

[English below]
ការបង្រៀនកុមារអំពីការគ្រប់គ្រងហិរញ្ញវត្ថុ គឺជាការវិនិយោគសម្រាប់អនាគតរបស់ពួកគេ។ តាមរយៈការរៀនសន្សំប្រាក់ រៀបចំផែនការចំណាយ និងធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដោយឆ្លាតវៃ កុមារនឹងអភិវឌ្ឍភាពទទួលខុសត្រូវ ភាពជឿជាក់លើខ្លួនឯង និងឯករាជ្យភាព។ ចំណេះដឹងហិរញ្ញវត្ថុនៅថ្ងៃនេះ នឹងជួយកសាងអនាគតដ៏រឹងមាំសម្រាប់ពួកគេនៅថ្ងៃអនាគត។
Teaching children financial management is an investment in their future. By learning how to save, budget, and make wise financial decisions, children develop responsibility, confidence, and independence. Financial literacy today helps build financially secure and successful adults tomorrow. 💰📚🌱

ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភ...
17/06/2026

ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល

សូមថ្វាយព្រះពរជ័យ ព្រះមហាក្សត្រីមានព្រះរាជសុខភាពល្អ និងព្រះជន្មាយុយឺនយូរ !

KPY is reaching out to global supporters to help vulnerable children and families in Cambodia. We invite you to join us ...
14/06/2026

KPY is reaching out to global supporters to help vulnerable children and families in Cambodia. We invite you to join us as we launch our fundraising campaign with GlobalGiving. Every contribution makes a difference, can bring hope, opportunities, and positive change to those who need it most. Blessings!

KPY sincerely thanks ERIKS for providing the OM-OH training and investing in our growth. This training went beyond knowl...
12/06/2026

KPY sincerely thanks ERIKS for providing the OM-OH training and investing in our growth. This training went beyond knowledge and skills, it inspired us through mentoring, coaching, and the example of strong stewardship. We learned that true partnership is about walking together, learning together, and empowering others to create meaningful and lasting change. The lessons we gained will continue to strengthen our work and help us better serve the children, families, and communities who need us most.

តស់! ចូលរួមជាមួយយើងខ្ញុំចាប់ពីឥលូវនេះតទៅ ដើម្បីផ្តល់ក្តីស្រលាញ់ ក្តីសង្ឃឹមដល់គ្រួសារ និងកុមារកម្ពុជាយើង!Join us today in...
11/06/2026

តស់! ចូលរួមជាមួយយើងខ្ញុំចាប់ពីឥលូវនេះតទៅ ដើម្បីផ្តល់ក្តីស្រលាញ់ ក្តីសង្ឃឹមដល់គ្រួសារ និងកុមារកម្ពុជាយើង!
Join us today in sharing love and hope with Cambodian children and families.

Address

Building #71, Street 163, Sangkat Toul Svay Prey I, Khan Boeng Keng Kang, Phnom Penh. P. O Box 126, Tel: +85593777027
Phnom Penh
12000

Opening Hours

08:00 - 17:00

Telephone

+85592731434

Alerts

Be the first to know and let us send you an email when Koampia Phum Yoeung-KPY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Koampia Phum Yoeung-KPY:

Shortcuts

Share