31/07/2025
សួស្តីណាអ្នកទាំងអស់គ្នា ❤️🫶
វេទិកាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ លើកទី២ ឆ្នាំ២០២៥ ក្រោមមូលបទ៖ កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (Online Safety Forum 2025: Building Trust in the Age of AI)😘
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសជម្រាបជូនដល់សាធារណជន វិស័យឯកជន សាស្រ្តាចារ្យ អ្នកសិក្សាស្រាវជ្រាវ លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ អាណាព្យាបាល សិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា ក.ប.ទ. នឹងសហការជាមួយក្រុមហ៊ុន ស្មាតអាស្យាតា រៀបចំវេទិកា "ស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ លើកទី២ ឆ្នាំ២០២៥ ក្រោមមូលបទ៖ កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត" (Online Safety Forum 2025: Building Trust in the Age of AI)
វេទិកានេះនឹងប្រព្រឹត្តទៅ៖
🗓 ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥
🕰 ចាប់ពីម៉ោង ៨:0០នាទីព្រឹក ដល់ម៉ោង ៥:00 រសៀល
📍នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
✅ ចូលរួមដោយសេរី សូមចុះឈ្មោះតាម QR Code ដើម្បីមានឱកាសឈ្នះរង្វាន់ក្នុងកម្មវិធី 😍✨