យុវអភិវឌ្ឍន៍_Youth For Development

យុវអភិវឌ្ឍន៍_Youth For Development ឆន្ទៈយុវជនដើម្បីសង្គមមានការអភិវឌ្ឍ និងសន្តិភាព

[English below....]ភ្នំពេញ ថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦______________________________________ក្រុមយុវអភិវឌ្ឍន៍នៃអង្...
05/10/2026

[English below....]
ភ្នំពេញ ថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦
______________________________________
ក្រុមយុវអភិវឌ្ឍន៍នៃអង្គយុវសន្តិភាព សហការជាមួយ PPDC បានរៀបចំកិច្ចសន្ទនាយុវជនមួយ ក្រោមប្រធានបទ៖ តស់! ស្វែងយល់ពីយេនឌ័រ និងភេទ។
ដែលចូលរួមចែករំលែកដោយ៖ លោកស្រី ប្រាជ្ញ ស៊ីណាត អ្នកជំនាញផ្នែកយេនឌ័រធ្វើឱ្យមានបរិយាបន្នសង្គម និងជាស្ថាបនិក GEN2G ក្នុងគោលបំណងដើម្បី ចូលរួមចំណែកលើកកម្ពស់ការយល់ដឹងពីយេនឌ័រ និងភេទ ដើម្បីបញ្ឈប់ការរើសអើងភេទក្នុងសង្គម។

តាមរយៈសិក្ខាសាលានេះយុវជនបានយល់ដឹងកាន់តែច្បាស់ពីភាពខុសគ្នារវាងយេនឌ័រ និងភេទ ក៏ដូចជាវិធាសាស្ត្រថែរក្សាសុខភាពបន្តពូជ ជាពិសេសយល់ដឹងពីជំងឺឆ្លង និងវិធីការពារបានល្អជាមុន។

***********************************
Youth For Development (YFD) of Youth For Peace Organization, in collaboration with Peace and Public Diplomacy Corp (PPDC), organized a youth dialogue under the topic: "Let's learn about Gender and S*x!"

Sharing​ by Mrs. PRACH Sinath, GENDER expertise of Social inclusive & Founder-GEN2G, to contribute to promoting the understanding of gender and s*x in order to end gender discrimination in society.

Through this workshop, youth gained a clearer understanding of the differences between gender and s*x, as well as reproductive health care methods, particularly in understanding infectious diseases and prevention methods much better than before.

*x

ជួបគ្នាថ្ងៃស្អែក ✨✨🪷🏳️‍🌈🏳️‍⚧️🏳️🏴
03/10/2026

ជួបគ្នាថ្ងៃស្អែក ✨✨🪷🏳️‍🌈🏳️‍⚧️🏳️🏴

[English below....]
______________________________________
ក្រុមយុវអភិវឌ្ឍន៍នៃអង្គយុវសន្តិភាព សហការជាមួយ PPDC នឹងរៀបចំកិច្ចសន្ទនាយុវជនមួយ ក្រោមប្រធានបទ៖ តស់! ស្វែងយល់ពីយេនឌ័រ និងភេទ។ ក្នុងគោលបំណង៖ ចូលរួមចំណែកលើកកម្ពស់ការយល់ដឹងពីយេនឌ័រ និងភេទ ដើម្បីបញ្ឈប់ការរើសអើងភេទក្នុងសង្គម។
វាគ្មិនកិត្តិយស
លោកស្រី ប្រាជ្ញ ស៊ីណាត អ្នកជំនាញផ្នែកយេនឌ័រធ្វើឱ្យមានបរិយាបន្នសង្គម និងជាស្ថាបនិក GEN2G

កាលបរិច្ឆេទ៖ថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦
វេលាម៉ោង៖ ០២:០០ ដល់ ០៤:៣០ នាទីរសៀល
ទីតាំង៖ អង្គការយុវសន្តិភាព
ចុះឈ្មោះទីនេះ_Register here:
https://t.me/udom_soeurn
https://t.me/SUONGSAVSOLITA
***********************************
Youth For Development (YFD) of Youth For Peace Organization, in collaboration with Peace and Public Diplomacy Corp (PPDC), will organize a youth dialogue under the topic: "Let's learn about Gender and S*x!"
Purpose: To contribute to promoting the understanding of gender and s*x in order to end gender discrimination in society.
Speaker:
Mrs. PRACH Sinath, GENDER expertise of Social inclusive & Founder-GEN2G
Date: Sunday, October 04th, 2026
Time: 02:00 to 04:30 PM
Venue: Youth For Peace Organization

*x

[English below....]______________________________________ក្រុមយុវអភិវឌ្ឍន៍នៃអង្គយុវសន្តិភាព សហការជាមួយ PPDC នឹងរៀបចំកិច្...
29/09/2026

[English below....]
______________________________________
ក្រុមយុវអភិវឌ្ឍន៍នៃអង្គយុវសន្តិភាព សហការជាមួយ PPDC នឹងរៀបចំកិច្ចសន្ទនាយុវជនមួយ ក្រោមប្រធានបទ៖ តស់! ស្វែងយល់ពីយេនឌ័រ និងភេទ។ ក្នុងគោលបំណង៖ ចូលរួមចំណែកលើកកម្ពស់ការយល់ដឹងពីយេនឌ័រ និងភេទ ដើម្បីបញ្ឈប់ការរើសអើងភេទក្នុងសង្គម។
វាគ្មិនកិត្តិយស
លោកស្រី ប្រាជ្ញ ស៊ីណាត អ្នកជំនាញផ្នែកយេនឌ័រធ្វើឱ្យមានបរិយាបន្នសង្គម និងជាស្ថាបនិក GEN2G

កាលបរិច្ឆេទ៖ថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦
វេលាម៉ោង៖ ០២:០០ ដល់ ០៤:៣០ នាទីរសៀល
ទីតាំង៖ អង្គការយុវសន្តិភាព
ចុះឈ្មោះទីនេះ_Register here:
https://t.me/udom_soeurn
https://t.me/SUONGSAVSOLITA
***********************************
Youth For Development (YFD) of Youth For Peace Organization, in collaboration with Peace and Public Diplomacy Corp (PPDC), will organize a youth dialogue under the topic: "Let's learn about Gender and S*x!"
Purpose: To contribute to promoting the understanding of gender and s*x in order to end gender discrimination in society.
Speaker:
Mrs. PRACH Sinath, GENDER expertise of Social inclusive & Founder-GEN2G
Date: Sunday, October 04th, 2026
Time: 02:00 to 04:30 PM
Venue: Youth For Peace Organization

*x

24/09/2026

«រៀនផង ធ្វើការផង៖ ហត់នឿយតែមានន័យ!» 🎓💼✨
​ការធ្វើការបណ្តើរ រៀនបណ្តើរ គឺជាបទពិសោធន៍ដ៏អស្ចារ្យដែលជួយឲ្យយើងធំធាត់ លឿនជាងមុន រឹងមាំជាងមុន និងមានឯករាជ្យភាពលើផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែផ្លូវមួយនេះ មិនមែនងាយស្រួលនោះទេ... វាទាមទារការលះបង់ និងការគ្រប់គ្រងពេលវេលាឲ្យបានច្បាស់លាស់។
​ប្រឹងប្រែងដើម្បីអនាគតជារឿងល្អ ប៉ុន្តែកុំភ្លេចមើលពីសមត្ថភាព និងថែរក្សាសុខភាពខ្លួនឯងផងណា! 💪💙
​ផ្ញើកម្លាំងចិត្តជូនដល់មិត្តៗនិស្សិតទាំងអស់ ដែលកំពុងតស៊ូទាំងរៀនទាំងធ្វើការ... ផ្លូវនេះហត់បន្តិចហើយ ប៉ុន្តែលទ្ធផលចុងក្រោយពិតជាសមប្រកប! 📚🔥
​ #និស្សិតរៀនផងធ្វើការផង #លើកទឹកចិត្ត

ក្រុមយុវអភិវឌ្ឍន៍បានចូលរួមកិច្ចប្រជុំពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពក្រុម ដើម្បីស្វែងរកឱកាសល្អៗសម្រាប់យុវជន និងជម្រុញ...
21/09/2026

ក្រុមយុវអភិវឌ្ឍន៍បានចូលរួមកិច្ចប្រជុំពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពក្រុម ដើម្បីស្វែងរកឱកាសល្អៗសម្រាប់យុវជន និងជម្រុញប្រសិទ្ធភាពការងារក្រុមឱ្យកាន់តែល្អប្រសើស្របតាមចក្ខុវិស័យដែលក្រុមបានកំណត់។

ជាការឆ្លើយតប យើងទទួលបានសមិទ្ធផលគួរជាទីគាប់ចិត្ត ដែលផ្លែផ្កាទាំងអស់នេះកើតចេញពីការចូលរួមរបស់សមាជិកក្រុមទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញការងារ និងគោរពតួនាទីរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន។

#យុវជនដើម្បីយុវជន
#យុវអភិវឌ្ឍន៍

05/09/2026

បរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា 👏🌺 យុវអភិវឌ្ឍន៍🌺

#បរិស្ថានស្រស់បំព្រង #ធម្មជាតិ

04/09/2026

"ការស្រឡាញ់បរិស្ថាន មិនមែនត្រឹមតែជាពាក្យសម្ដី តែជាសកម្មភាពជាក់ស្តែងប្រចាំថ្ងៃ"

🌿 ការប្រើប្រាស់ប្រអប់អាហារ និងថង់ក្រណាត់ គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការកាត់បន្ថយប្លាស្ទិក។

#តើថ្ងៃនេះ អ្នកបានចូលរួមធ្វើអ្វីខ្លះដើម្បីបរិស្ថាន?

ចែករំលែកនៅក្នុង Comment ទាំងអស់គ្នា! 🎒🍱



គ្មានសំរាម គ្មានមេរោគ គ្មានជំងឺ! 🧹✨បរិស្ថានស្អាត និងសុខភាពល្អ ផ្តើមចេញពីការកែប្រែទម្លាប់របស់យើងទាំងអស់គ្នា។  #គ្រាន់តែឈប...
04/09/2026

គ្មានសំរាម គ្មានមេរោគ គ្មានជំងឺ! 🧹✨

បរិស្ថានស្អាត និងសុខភាពល្អ ផ្តើមចេញពីការកែប្រែទម្លាប់របស់យើងទាំងអស់គ្នា។ #គ្រាន់តែឈប់ បោះសំរាមចោលពាសវាលពាសកាល និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺយើងបានចូលរួមការពារសុខភាពខ្លួនឯង គ្រួសារ និងសហគមន៍ទាំងមូលរួចជាស្រេច!

#ចូលរួមទាំងអស់គ្នា ក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីកម្ពុជាស្អាត និងមានអនាម័យ! 💚🇰🇭

#ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ #បរិស្ថានស្អាត #សុខភាពល្អ #អនាម័យផ្តើមចេញពីយើង



Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when យុវអភិវឌ្ឍន៍_Youth For Development posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share