សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា

  • Home
  • Cambodia
  • Phnom Penh
  • សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា

សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា KHMER KROM PEOPLE IN CAMBODIA ASSOCIATION

21/07/2026

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្ដែងការគួរសម

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោក Brian D. McFeeters ដែលបានដឹកនាំនូវអ្នកវិនិយោគរបស់អាមេរិកមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានលើកឡើងថា ជាញឹកញាប់តាំងពីសម្ដេចនៅធ្វើជានាយករដ្ឋមន្ត្រី សម្ដេចតែងតែជួបជាមួយនឹងក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន ដែលបានជជែកទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជា។ សម្ដេច ក៏បានលើកឡើងនៅចំពោះមុខអ្នកវិនិយោគរបស់អាមេរិកថា នៅពេលនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកកំពុងតែមានការកើនឡើងហើយសម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាមេរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះ លោក Brian D. McFeeters បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យរូបលោកនិងធុរជនទាំងឡាយបានជួបសម្ដែងការគួរសមនាឱកាសនេះ។ លោក Brian D. McFeeters បានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន គឺមានសមាជិករហូតដល់ទៅជាង ១៨០ក្រុមហ៊ុន ហើយក្រុមហ៊ុនជាច្រើនកំពុងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង។ លោកក៏បានលើកឡើងថា នៅពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កំពុងតែដំណើរការល្អ ហើយក្នុងនាមវិស័យឯកជនតំណាងឱ្យក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន គឺចង់ចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកនៅក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកបានលើកឡើងថា ធុរជនអាមេរិកក៏ដូចជាដៃគូរបស់អាមេរិកដែលបានមកជួបសម្ដេចនាពេលនេះ គឺដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនធំៗដែលជួបសម្ដេចតេជោនៅក្នុងនេះ មានដូចជាក្រុមហ៊ុន Ford ក្រុមហ៊ុន SC Johnson និងក្រុមហ៊ុន កូកា-កូឡា ជាដើម និងដៃគូក្រុមហ៊ុនមួយចំនួនទៀត។

ក្នុងឱកាសនោះ សម្តេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោក Brian D. McFeeters នូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ដែលកំពុងតែមានភាពល្អប្រសើរជាមួយគ្នា។ សម្ដេចតេជោគាំទ្រចំពោះអ្នកវិនិយោគអាមេរិកមកកាន់ប្រទេសកម្ពុជា ដោយសម្ដេចបញ្ជាក់ថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកគឺសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគនេះឯង។ សម្ដេចសង្ឃឹមថា វិនិយោគិនអាមេរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន ហើយសម្ដេចកត់សម្គាល់ថា អ្នកវិនិយោគរបស់អាមេរិកភាគច្រើនបានវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្ដោតទៅលើ ផ្នែកដឹកជញ្ជូន ផ្នែកវេជ្ជសាស្ត្រ វិស័យអប់រំ និងលើវិស័យបច្ចេកវិទ្យា ដែលទាំងអស់នេះជាចំណុចដែលកម្ពុជាចង់បាន គឺការធ្វើនវានុវត្តន៍នេះឯង។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យក្រុមធុរកិច្ច អាមេរិក-អាស៊ាន ស្នាក់នៅក្នុងប្រទេសកម្ពុជាប្រកបដោយផាសុកភាព និងទទួលបាននូវភាពជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនេះ៕

សម្តេចតេជោ ហ៊ុន សែន លើកឡើងរំលឹកថា កម្ពុជាឆ្លងកាត់ដំណាក់កាល៣ បើគិតពីឆ្នាំ១៩៧៩មក៖- ដំណាក់ការទី១៖ «ធ្វើមិចឲ្យតែបានឆ្អែត» ដោ...
11/07/2026

សម្តេចតេជោ ហ៊ុន សែន លើកឡើងរំលឹកថា កម្ពុជាឆ្លងកាត់ដំណាក់កាល៣ បើគិតពីឆ្នាំ១៩៧៩មក៖

- ដំណាក់ការទី១៖ «ធ្វើមិចឲ្យតែបានឆ្អែត» ដោយសារពេលនោះរកអ្វីហូបមិនបាន ហូបគ្រប់មុខឲ្យតែបានឆ្អែត
- ដំណាក់កាលទី២៖ «ហូបឲ្យឆ្អែតហើយឆ្ងាញ់» (ហូបឆ្ងាញ់ដោយមិនបានតមច្រើន លើសកម្រិត អាចកើតទៅជាមានជំងឺផ្សេងៗ)
- ដំណាក់កាលទី៣៖ «ហូបឲ្យឆ្អែត ឲ្យឆ្ងាញ់ និងឲ្យមានសុវត្ថិភាព» ដូច្នេះបានជាបច្ចុប្បន្នឈានដល់ដំណាក់កាលគិតគូរ ការពារដល់អ្នកប្រើប្រាស់ ដោយទប់ស្កាត់បញ្ហាគីមី ឬការប៉ះពាល់ដល់សុខភាព។

ប្រសាសន៍សំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាជាមួយមន្ត្រីក្នុងខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

ក្នុង​នាម​ប្រធាន​ សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា​ខ្ញុំ​បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ និង​ក្នុង​នាម​ដៃគូ​សហការ​ក្នុង...
10/07/2026

ក្នុង​នាម​ប្រធាន​ សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា​ខ្ញុំ​បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ និង​ក្នុង​នាម​ដៃគូ​សហការ​ក្នុង​កម្មវិធី​ ពិព័រណ៍​ "ពន្លក​បៃតង​"​ឆ្នាំ​២០២៦​នៅ​ក្រសួង​បរិស្ថាន​។
១០/០៧/២៦

តាងនាមឱ្យថ្នាក់ដឹកនាំ គណកម្មាធិការប្រតិបត្តិ សមាជិក សមាជិកា នៃ​សមាគម​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​នៅកម្ពុជា​និងក្នុងនាមខ្ញុំផ...
02/07/2026

តាងនាមឱ្យថ្នាក់ដឹកនាំ គណកម្មាធិការប្រតិបត្តិ សមាជិក សមាជិកា នៃ​សមាគម​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​នៅកម្ពុជា​និងក្នុងនាមខ្ញុំផ្ទាល់ សូមសម្តែងការសោកស្តាយជាពន់ពេក ពេលបានទទួលដំណឹងថា លោកនាយ ចំណង់ ជួន ប៊េ ខ្មែរដើមកំណើត​ខ្មែរ​កម្ពុជា​ក្រោម​(ភូមិ​ភិរម្យ​សុខ ​ឃុំ​អូរទទឹង ​ស្រុក​កំពង់​ស្ពាន ​ខេត្ត​ព្រះ​ត្រពាំង​កម្ពុជា​ក្រោម​)មុខងារ បុគ្គលិកហ្វឺកហ្វឺន ផ្នែកសឹករងកោះរ៉ុង បានទទួលមរណភាពកាលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៩:៣០នាទី ក្នុងជន្មាយុ៤០ ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅភូមិសុខសាន្ត ក្រុងកោះរ៉ុង ។

ការទទួលមរណភាពរបស់លោកនាយ ចំណង់ ជួន ប៊េ គឺជាការបាត់បង់ស្វាមី ដ៏ល្អចំពោះភរិយា ការបាត់បង់ដ៏ធំធេងនូវលោកឪពុក អ្នកមានគុណជាទីគោរពស្រលាញ់បំផុតចំពោះកូន ដែលតែងតែបានផ្ដល់នូវភាពកក់ក្ដៅក្នុងក្រុមគ្រួសារ ប្រកបដោយក្ដីមេត្តា ព្រហ្មវិហារធម៌ និងការបាត់បង់ វីរយុទ្ធជន គឺជាការបាត់បង់ដ៏ធំធេងមួយ ដែលប្រជាពលរដ្ឋទាំងអស់គ្នាចងចាំជានិច្ចនូវគំរូវីរភាពនិងគុណបំណាច់ដ៏ថ្លៃថ្លា របស់លោកជាទីស្រលាញ់រាប់អានពីគ្រប់មជ្ឈដ្ឋាន ពិសេសពីក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយនៃសព ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំ ថ្នាក់ដឹកនាំ គណកម្មាធិការប្រតិបត្តិ សមាជិក សមាជិកា នៃសមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងសូមឧទ្ទិសបុណ្យកុសលជូនដល់លោកនាយ ចំណង់ ជួន ប៊េ ឱ្យបានបដិសន្ធិទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូមក្រុមគ្រួសារសព មេត្តាទទួលនូវមនោសញ្ចេតនាចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះដោយសេចក្តី
គោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំទាំងអស់គ្នា៕

25/06/2026
25/06/2026

Address

No. 99, Street 17 , Borey Laykong, Phumi Mol, Sangkat Dangkaor, Khan Dangkaor
Phnom Penh

Website

Alerts

Be the first to know and let us send you an email when សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share