ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ -VMC

  • Home
  • Cambodia
  • Phnom Penh
  • ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ -VMC

ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ -VMC Volunteer for My Community (VMC) is a program of the Ministry of Education, Youth and Sport
(1)

🌟 កិច្ចប្រជុំរួមរវាងក្រុមការងារ របាយការណ៍ និង​ក្រុមមេឌានិងផ្សព្វផ្សាយ 🌟ក្រុមការងារបានជួបប្រជុំរួមគ្នា ដើម្បីពិនិត្យមើលវឌ...
15/08/2026

🌟 កិច្ចប្រជុំរួមរវាងក្រុមការងារ របាយការណ៍ និង​ក្រុមមេឌានិងផ្សព្វផ្សាយ 🌟

ក្រុមការងារបានជួបប្រជុំរួមគ្នា ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ ចែករំលែកព័ត៌មាន និងពិភាក្សាអំពីដំណើរការផលិតវីដេអូរបស់យុវជនតាមរាជធានី ខេត្ត។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានលើកឡើងពីបញ្ហាប្រឈម និងពិភាក្សារកដំណោះស្រាយ ព្រមទាំងរៀបចំការសហការបន្ត ដើម្បីគាំទ្រដល់ក្រុមបង្គោលក្នុងការផលិត និងផ្សព្វផ្សាយវីដេអូរបស់យុវជនឱ្យបានកាន់តែប្រសើរ។

🗓 កាលបរិច្ឆេទ៖ ១៥ សីហា ២០២៦
📍 ទីតាំង៖ សាលប្រជុំ នាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងសំណង់

#សសខ
#ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ

🎉 អបអរសាទរ ទិវាយុវជនអន្តរជាតិ (១២ សីហា ១៩៩៩ – ១២ សីហា ២០២៦)ទិវាយុវជនអន្តរជាតិធ្វើឡើងដើម្បីលើកកម្ពស់សក្តានុពលយុវជន ឱ្យក្ល...
12/08/2026

🎉 អបអរសាទរ ទិវាយុវជនអន្តរជាតិ (១២ សីហា ១៩៩៩ – ១២ សីហា ២០២៦)

ទិវាយុវជនអន្តរជាតិធ្វើឡើងដើម្បីលើកកម្ពស់សក្តានុពលយុវជន ឱ្យក្លាយជាពលរដ្ឋប្រកបដោយគុណធម៌ និងកសាងសង្គមនាពេលអនាគតប្រកបដោយចីរភាព។
ក្រោមប្រធានបទ " បរិបទផ្សេងគ្នា ក្តីស្រមៃរួម-Different Contexts, Common Aspirations"

🌱 យុវជនថ្ងៃនេះ ជាកម្លាំងជំរុញការផ្លាស់ប្តូរ និងជាស្ថាបនិកនៃអនាគត។

#យុវជនកម្ពុជា #សសខ

09/08/2026

🗣️ តស់មកស្តាប់ការចែករំលែកតិចនិកនៃការប្រឡងបាក់ឌុបពីសិស្សនិទ្ទេសA 🤩

សូមទស្សនាវីដេអូទាំងអស់គ្នា🎥

#ស.ស.ខ

✨📚 សូមជូនពរប្អូនៗប្រឡងបាក់ឌុប ២០២៦ ទទួលបានជោគជ័យគ្រប់ៗគ្នា! 📚✨ក្រុមការងារ ស.ស.ខ សូមជូនពរប្អូនៗ បេក្ខជនថ្នាក់ទី១២ទាំងអស់ ...
08/08/2026

✨📚 សូមជូនពរប្អូនៗប្រឡងបាក់ឌុប ២០២៦ ទទួលបានជោគជ័យគ្រប់ៗគ្នា! 📚✨

ក្រុមការងារ ស.ស.ខ សូមជូនពរប្អូនៗ បេក្ខជនថ្នាក់ទី១២ទាំងអស់ ក៏ដូចជាយុវជនស្ម័គ្រចិត្តនៃកម្មវិធី ស.ស.ខ គ្រប់ជំនាន់ ដែលកំពុងត្រៀមប្រឡងបាក់ឌុប ២០២៦ សូមឱ្យទទួលបានលទ្ធផលល្អ និងសម្រេចបានដូចបំណង។ 🍀

#សសខ

06/08/2026

🎥 សកម្មភាពនៃការតាក់តែងគម្រោងនៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ស្តីពីកម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» (ស.ស.ខ/VMC) ✨

🗓 កាលបរិច្ឆេទ៖ ថ្ងៃទី៤–៥ ខែសីហា ឆ្នាំ២០២៦ (វគ្គទី២)
📍ទីតាំង៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ

#សសខ
#ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ

នាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន ដោយមានការសហការគាំទ្រពីអង្គការ UNICEF បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលា និងលោក...
05/08/2026

នាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន ដោយមានការសហការគាំទ្រពីអង្គការ UNICEF បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ស្តីពី «កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ កម្រិតវិទ្យាល័យ»។

កាលបរិច្ឆេទ៖ ថ្ងៃទី៤–៥ ខែសីហា ឆ្នាំ២០២៦ (វគ្គទី២)
ទីតាំង៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ

សិក្ខាសាលានេះមានអ្នកចូលរួមសរុប ៦៤នាក់ (ស្រី ១០នាក់) រួមមានមន្ត្រីអប់រំ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ មកពីវិទ្យាល័យចំនួន ១២ ក្នុងខេត្តកំពង់ស្ពឺ។

កម្មវិធីនេះអនុវត្តស្របតាមចក្ខុវិស័យកម្មវិធី (ស.ស.ខ / VMC) ថ្នាក់ជាតិ និងគំនិតផ្តួចផ្តើមរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីកម្មវិធីក្រៅម៉ោងសិក្សា និងការអភិវឌ្ឍសាលារៀនគំរូ។

សិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ដើម្បីអនុវត្តកម្មវិធី VMC ប្រកបដោយប្រសិទ្ធភាព និងបន្តជំរុញសិស្សានុសិស្សឱ្យមានស្មារតីទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ និងការស្ម័គ្រចិត្តចូលរួមអភិវឌ្ឍសាលារៀន និងសហគមន៍តាមរយៈគម្រោងជាក់ស្តែង។

គោលបំណងសំខាន់ៗ៖
• ស្វែងយល់ពីដំណើរការអនុវត្តកម្មវិធី (ស.ស.ខ / VMC) នៅកម្រិតវិទ្យាល័យ។
• រៀបចំផែនការអនុវត្តកម្មវិធីនៅតាមសាលារៀន។
• អភិវឌ្ឍបំណិនរឹង បំណិនទន់ និងបំណិនសតវត្សរ៍ទី២១។
• លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា (ICT) ក្នុងការបង្រៀន និងរៀនកម្មវិធី VMC។

#ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ

🗣️ “ពីទ្រឹស្តីទៅការអនុវត្តជាក់ស្តែង៖ សកម្មភាពសរសេរគម្រោងសាលារៀន/សហគមន៍ ដោយថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូកម្រិតវិទ្យាល័...
30/07/2026

🗣️ “ពីទ្រឹស្តីទៅការអនុវត្តជាក់ស្តែង៖ សកម្មភាពសរសេរគម្រោងសាលារៀន/សហគមន៍ ដោយថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូកម្រិតវិទ្យាល័យទាំង១៥ ក្នុងខេត្តកំពង់ស្ពឺ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលអស់រយៈពេល២ថ្ងៃ”

បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ និងផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកអស់រយៈពេល២ថ្ងៃពេញ លោកនាយក លោកនាយករង ព្រមទាំងលោកគ្រូ អ្នកគ្រូមកពីវិទ្យាល័យទាំង១៥ ក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមបំប្លែងចំណេះដឹងពីទ្រឹស្តីទៅជាការអនុវត្តជាក់ស្តែង។📚

សកម្មភាពនៃការពិភាក្សា និងតាក់តែងគម្រោងសាលារៀន ក៏ដូចជាគម្រោងសហគមន៍ទាំងនេះ គឺធ្វើឡើងដើម្បីធានាថាគម្រោងនីមួយៗស្របតាមបរិបទជាក់ស្តែង និងស័ក្តិសមជាគម្រោងខ្នាតតូច ដែលអាចផ្តល់ឱកាសណែនាំឱ្យសិស្សវិទ្យាល័យចូលរួមអនុវត្តបានយ៉ាងពិតប្រាកដ។ ស្របពេលជាមួយគ្នានេះ វាក៏ជាសកម្មភាពត្រួសត្រាយផ្លូវដ៏ល្អមួយ សម្រាប់ជំរុញសកម្មភាពស្ម័គ្រចិត្តនៅក្នុងសាលារៀននិងសហគមន៍ផងដែរ។ 💪🏻✨

#ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ

នាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន ដោយមានការសហការគាំទ្រពីអង្គការ UNICEF បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលា និងលោក...
29/07/2026

នាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន ដោយមានការសហការគាំទ្រពីអង្គការ UNICEF បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ស្តីពី «កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ កម្រិតវិទ្យាល័យ»។

កាលបរិច្ឆេទ៖ ថ្ងៃទី២៩ ដល់ទី៣០ ខែកក្កដា ឆ្នាំ២០២៦ ​
ទីតាំង៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ
សមាសភាពអ្នកចូលរួម៖ សរុបចំនួន ៧៥នាក់ ដែលរួមមាន៖
• មន្ត្រីមកពីការិយាល័យយុវជន និងការិយាល័យមធ្យមសិក្សាចំណេះទូទៅ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ
• មន្ត្រីមកពីការិយាល័យអប់រំ ស្រុកចំនួន ៦ (ក្រុងច្បារមន, ស្រុកឧដុង្គម៉ែជ័យ, ស្រុកភ្នំស្រួច, ស្រុកសាមគ្គីមុនីជ័យ, ស្រុកសំរោងទង និងស្រុកថ្ពង់)
• គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ មកពីវិទ្យាល័យចំនួន ១៥ ក្នុងខេត្ត។ (រួមមាន៖ វិ.កំពង់ស្ពឺ, វិ.សុខាផល្លី, វិ.ឧដុង្គ, វិ.វាលពង់, វិ.ហ៊ុនសែនបាត់ដឹង, វិ.ហ៊ុនសែនភ្នំស្រួច, វិ.ត្រែងត្រយឹង, វិ.បណ្ឌិតឡុងសៀម, វិ.ប៊ុនរ៉ានីហ៊ុនសែនចាន់ថ្នាល, វិ.ហ៊ុនសែនចំបក់, វិ.ឌីប៉ុក, វិ.សម្តេចតេជោហ៊ុនសែនរលាំងឈូក, វិ.ហ៊ុនសែនអង្គមេត្រី, វិ.ហ៊ុនសែនអន្លង់ជ្រៃ, វិ.ហ៊ុនសែនសំរោង,

សាវតារ និងសារៈសំខាន់នៃកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ កម្រិតវិទ្យាល័យ ត្រូវបានអនុវត្តឡើងស្របតាមចក្ខុវិស័យរបស់កម្មវិធី (ស.ស.ខ / VMC) ថ្នាក់ជាតិ ក៏ដូចជាគំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា និងការអភិវឌ្ឍសាលារៀនគំរូ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង និងបទពិសោធសំខាន់ៗ អំពីកម្មវិធីជូនដល់គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូ។ វគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាពុទ្ធិថ្មីមួយសម្រាប់លោកគ្រូ អ្នកគ្រូ ក្នុងការយកទៅបន្តជួយជំរុញសិស្សានុសិស្សឱ្យមានស្មារតីទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ និងចេះស្ម័គ្រចិត្តចូលរួមចំណែកអភិវឌ្ឍសាលារៀន ព្រមទាំងសហគមន៍របស់ខ្លួនតាមរយៈការអនុវត្តគម្រោងជាក់ស្តែងនានា។ ម្យ៉ាងវិញទៀត នេះក៏ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលយុវជនឱ្យមាន វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។

ការអនុវត្តបន្តសម្រាប់សិស្សានុសិស្ស តាមរយៈលោកគ្រូ អ្នកគ្រូដែលទទួលបានការបណ្ដុះបណ្ដាលកម្មវិធីនេះ នឹងផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការដកស្រង់បទពិសោធន៍ជាក់ស្ដែងលើមេរៀន និងទ្រឹស្ដីដែលពួកគេបានរៀនសូត្រ។ អ្វីដែលកាន់តែពិសេស ពួកគេនឹងបានចូលរួមចំណែកដោយផ្ទាល់នៅក្នុងការអភិវឌ្ឍសហគមន៍ តាមរយៈការអនុវត្តគម្រោងដែលពួកគេបានផ្ដួចផ្ដើម និងបង្កើតឡើងដោយខ្លួនឯង។

គោលបំណងសំខាន់ៗនៃសិក្ខាសាលា
• ស្វែងយល់ស៊ីជម្រៅ៖ ពីដំណើរការនៃការអនុវត្តកម្មវិធី (ស.ស.ខ / VMC) នៅកម្រិតវិទ្យាល័យ។
• រៀបចំផែនការសកម្មភាព៖ ដើម្បីអនុវត្តកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំនៅតាមសាលារៀនឱ្យមានប្រសិទ្ធភាព។
• អភិវឌ្ឍសមត្ថភាព៖ ស្វែងយល់បន្ថែមពីបំណិនរឹង បំណិនទន់ និងបំណិនសតវត្សរ៍ទី២១។
• សមាហរណកម្មបច្ចេកវិទ្យា៖ បង្កើតបរិយាកាសគាំទ្រដល់ការអនុវត្តការសិក្សាបែបសកម្ម ដោយរួមបញ្ចូលឧបករណ៍បច្ចេកវិទ្យា (ICT) សម្រាប់ការបង្រៀន និងការរៀនកម្មវិធី VMC នៅក្នុងសាលារៀន។

#ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ

🌟 ជំនួបប្រជុំរួមរវាងក្រុមការងារ របាយការណ៍ និង​ ក្រុមបច្ចេកទេសនិងផ្សព្វផ្សាយ  🌟ក្រុមការងារបានជួបប្រជុំគ្នាដើម្បីរាយការណ៍ព...
25/07/2026

🌟 ជំនួបប្រជុំរួមរវាងក្រុមការងារ របាយការណ៍ និង​ ក្រុមបច្ចេកទេសនិងផ្សព្វផ្សាយ 🌟

ក្រុមការងារបានជួបប្រជុំគ្នាដើម្បីរាយការណ៍ពីវឌ្ឍនភាពការងារ ដោះស្រាយបញ្ហាប្រឈម និងរៀបចំផែនការសហការគាំទ្រដល់ក្រុមបង្គោលរាជធានី–ខេត្ត ក្នុងដំណាក់កាលផលិត និងផ្សព្វផ្សាយវីដេអូរបស់យុវជនឱ្យកាន់តែមានប្រសិទ្ធភាព។

🗓 កាលបរិច្ឆេទ៖ ២៥ កក្កដា ២០២៦
📍 ទីតាំង៖ សាលប្រជុំ នាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងសំណង់ (ជាន់ទី២)

#សសខ
#ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ

នាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន ដោយមានការសហការគាំទ្រពីអង្គការ UNICEF បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលា និងលោក...
22/07/2026

នាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន ដោយមានការសហការគាំទ្រពីអង្គការ UNICEF បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ស្តីពី «កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ កម្រិតវិទ្យាល័យ»។

កាលបរិច្ឆេទ៖ ថ្ងៃទី២១ ដល់ទី២២ ខែកក្កដា ឆ្នាំ២០២៦ ​
ទីតាំង៖ ការិយាល័យអប់រំ យុវជន និងកីឡា ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

សមាសភាពអ្នកចូលរួម៖ សរុបចំនួន ៦៤នាក់ (ស្រី១០នាក់) ដែលរួមមាន៖
• មន្ត្រីមកពីការិយាល័យយុវជន និងការិយាល័យមធ្យមសិក្សាចំណេះទូទៅ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ
• មន្ត្រីមកពីការិយាល័យអប់រំ ស្រុកចំនួន ៣ (ពញាក្រែក, តំបែរ, មេមត់)
• គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ មកពីវិទ្យាល័យចំនួន ១២ ក្នុងខេត្ត។ (រួមមាន៖ វិទ្យាល័យសម្ដេច ហេង សំរិនអន្លង់ជ្រៃ, ជា ស៊ីម កណ្ដោលជ្រុំ, ហ៊ុន សែន ពញាក្រែក, ក្រែក, ហ៊ុន សែន ចារថ្មី, ហ៊ុន សែន តំបែរ, សម្ដេច ប៊ុនរ៉ានីហ៊ុនសែនវាលតូច, ប៊ុនរ៉ានីហ៊ុនសែន ស្រែតានង, ប៊ុនរ៉ានីហ៊ុនសែន លាជលើ, ប៊ុនរ៉ានីហ៊ុនសែន ដារ, ប៊ុនរ៉ានីហ៊ុនសែន មេមត់, ប៊ុនរ៉ានីហ៊ុនសែន ក្ដុលផ្សារ)។

សាវតារ និងសារៈសំខាន់នៃកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ កម្រិតវិទ្យាល័យ ត្រូវបានអនុវត្តឡើងស្របតាមចក្ខុវិស័យរបស់កម្មវិធី (ស.ស.ខ / VMC) ថ្នាក់ជាតិ ក៏ដូចជាគំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា និងការអភិវឌ្ឍសាលារៀនគំរូ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង និងបទពិសោធសំខាន់ៗ អំពីកម្មវិធីជូនដល់គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូ។ វគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាពុទ្ធិថ្មីមួយសម្រាប់លោកគ្រូ អ្នកគ្រូ ក្នុងការយកទៅបន្តជួយជំរុញសិស្សានុសិស្សឱ្យមានស្មារតីទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ និងចេះស្ម័គ្រចិត្តចូលរួមចំណែកអភិវឌ្ឍសាលារៀន ព្រមទាំងសហគមន៍របស់ខ្លួនតាមរយៈការអនុវត្តគម្រោងជាក់ស្តែងនានា។ ម្យ៉ាងវិញទៀត នេះក៏ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលយុវជនឱ្យមាន វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។

ការអនុវត្តបន្តសម្រាប់សិស្សានុសិស្ស តាមរយៈលោកគ្រូ អ្នកគ្រូដែលទទួលបានការបណ្ដុះបណ្ដាលកម្មវិធីនេះ នឹងផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការដកស្រង់បទពិសោធន៍ជាក់ស្ដែងលើមេរៀន និងទ្រឹស្ដីដែលពួកគេបានរៀនសូត្រ។ អ្វីដែលកាន់តែពិសេស ពួកគេនឹងបានចូលរួមចំណែកដោយផ្ទាល់នៅក្នុងការអភិវឌ្ឍសហគមន៍ តាមរយៈការអនុវត្តគម្រោងដែលពួកគេបានផ្ដួចផ្ដើម និងបង្កើតឡើងដោយខ្លួនឯង។

គោលបំណងសំខាន់ៗនៃសិក្ខាសាលា
• ស្វែងយល់ស៊ីជម្រៅ៖ ពីដំណើរការនៃការអនុវត្តកម្មវិធី (ស.ស.ខ / VMC) នៅកម្រិតវិទ្យាល័យ។
• រៀបចំផែនការសកម្មភាព៖ ដើម្បីអនុវត្តកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំនៅតាមសាលារៀនឱ្យមានប្រសិទ្ធភាព។
• អភិវឌ្ឍសមត្ថភាព៖ ស្វែងយល់បន្ថែមពីបំណិនរឹង បំណិនទន់ និងបំណិនសតវត្សរ៍ទី២១។
• សមាហរណកម្មបច្ចេកវិទ្យា៖ បង្កើតបរិយាកាសគាំទ្រដល់ការអនុវត្តការសិក្សាបែបសកម្ម ដោយរួមបញ្ចូលឧបករណ៍បច្ចេកវិទ្យា (ICT) សម្រាប់ការបង្រៀន និងការរៀនកម្មវិធី VMC នៅក្នុងសាលារៀន។

#ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ

Address

#152 Norodom
Phnom Penh

Alerts

Be the first to know and let us send you an email when ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ -VMC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ -VMC:

Shortcuts

Share