Earth Hour Cambodia

Earth Hour Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Earth Hour Cambodia, Environmental conservation organisation, 322, Phnom Penh.

Earth Hour Cambodia started in 2010 and has become a popular annual event which inspires audiences, especially young people, across the country to take actions for nature.

29/03/2026
អបអរសាទរទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៦! 🇰🇭🎉ទិវាម៉ោងសម្រាប់ភពផែនដីក្រើនរំលឹកយើងអំពី សកម្មភាពតូចៗ ជាចំណែកយ៉ាងធំមួយដែល...
28/03/2026

អបអរសាទរទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៦! 🇰🇭🎉

ទិវាម៉ោងសម្រាប់ភពផែនដីក្រើនរំលឹកយើងអំពី សកម្មភាពតូចៗ ជាចំណែកយ៉ាងធំមួយដែលជួយធ្វើអោយមានការផ្លាស់ប្ដូរទៅលើធម្មជាតិ ដោយចាប់ផ្តើមពីយើងគ្រប់ៗគ្នា។ នៅក្នុងឆ្នាំនេះ យើងប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៦ នៅក្នុងខេត្តមណ្ឌលគីរី ក្រោមប្រធានបទ “ការស្តារភាពបៃតងនៅកម្ពុជា” ។ 🌳

ប្រទេសកម្ពុជាបានចូលរួមជាមួយប្រទេសនានាជុំវិញពិភពលោកក្នុងការប្រារព្ធទិវាម៉ោងផែនដីជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះជាខួបទី ២០ នៃសកម្មភាពរួមគ្នាសម្រាប់ភពផែនដីរបស់យើង។ 🌍

នៅថ្ងៃទី២៨ ខែមីនា វេលាម៉ោង ៨:៣០ យប់ សូមចូលរួមជាមួយយើង ដើម្បីបិទភ្លើងរយៈពេលមួយម៉ោង ដើម្បីជាសាមគ្គីភាពសម្រាប់សកម្មភាពគាំទ្រ និងការអភិរក្សធម្មជាតិ។ 💡

ផ្តល់ពេលវេលាមួយម៉ោងសម្រាប់ភពផែនដី។ រួមគ្នាដើម្បីអនាគតបៃតង ដែលប្រកបដោយនិរន្តរភាព!
-------------------------------------
Celebrate Earth Hour Cambodia 2026! 🇰🇭🎉

Earth Hour reminds us that small actions, starting from individuals, will have a greater impact on nature. This year, we celebrate Earth Hour 2026 in Mondulkiri Province, under the theme “Restoring Cambodia’s Forest for a Green and Sustainable Future.” 🌳

Cambodia joins countries around the globe in celebrating Earth Hour every year, which marks this year as the 20th year of joint action for our planet. 🌍

On 28 March at 8:30 PM, join us from across our country to switch off the lights for one hour to stand in solidarity for climate action and nature conservation. 💡

Give an hour for the Earth. Together for a Green and Sustainable Future!

♻️ ការបំពុលដោយប្លាស្ទិក និងកាកសំណល់ដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ដល់ព្រៃឈើ ទន្លេ សត្វព្រៃ និងសហគមន៍។ ...
27/03/2026

♻️ ការបំពុលដោយប្លាស្ទិក និងកាកសំណល់ដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ដល់ព្រៃឈើ ទន្លេ សត្វព្រៃ និងសហគមន៍។ ដូច្នេះ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការគ្រប់គ្រងកាកសំណល់ដោយមានទំនួលខុសត្រូវ អាចជួយការពារប្រព័ន្ធអេកូឡូស៊ី ព្រមទាំងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុថែមទៀតផង។ ក្នុងអំឡុងទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៦ នេះ អង្គការ WWF-កម្ពុជា គាំទ្រ និងលើទឹកចិត្តដល់សកម្មភាពតូចៗ ដូចជាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលអាចធ្វើឱ្យមានការផ្លាស់ប្ដូរយ៉ាងធំសម្រាប់ធម្មជាតិ និងមនុស្សគ្រប់រូប។ 🚮♻️🌳
---------------------
♻️ Plastic pollution and unmanaged waste harm forests, rivers, wildlife, and communities. Reducing plastic use and managing waste responsibly helps protect ecosystems and fight climate change. During Earth Hour 2026, WWF-Cambodia emphasizes that small actions like cutting single-use plastics can make a big difference for nature and people. 🚮♻️🌳

27/03/2026

🕯🌏 Earth Hour Candle Light Dinner 🕯🌏
Dine under the stars with gourmet flavors, candlelight activities, cultural performances and a commitment to sustainability.

🍽️ Western Set menu $25++ /Person
📅 March 28, 2026 From 7PM - 9:00PM
📍 Venue: Poolside

📞 For reservation
- Telephone: +𝟴𝟱𝟱 (𝟬) 𝟲𝟯 𝟵𝟲 𝟴𝟴𝟴𝟴 | 𝟴𝟳 𝟴𝟴𝟴 𝟲𝟭𝟭
- Telegram: https://t.me/CourtyardSR
- Email: 𝗰𝗼𝘂𝗿𝘁𝘆𝗮𝗿𝗱.𝘀𝗿@𝗺𝗮𝗿𝗿𝗶𝗼𝘁𝘁.𝗰𝗼𝗺


27/03/2026
សត្វព្រៃពិតជាមានសារៈសំខាន់ ព្រោះវាបង្ហាញពីប្រព័ន្ធអេកូឡូស៊ីមានអំណោយផល ខ្យល់អាកាសបរិសុទ្ធ មានសន្តិសុខទឹក និងស្បៀងអាហារគ្រ...
26/03/2026

សត្វព្រៃពិតជាមានសារៈសំខាន់ ព្រោះវាបង្ហាញពីប្រព័ន្ធអេកូឡូស៊ីមានអំណោយផល ខ្យល់អាកាសបរិសុទ្ធ មានសន្តិសុខទឹក និងស្បៀងអាហារគ្រប់គ្រាន់។ ការការពារព្រៃឈើ ទន្លេ និងប្រភេទសត្វផ្សេងៗអាចជួយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមអភិរក្សជីវៈចម្រុះផងដែរ។ ក្នុងឱកាសទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៦ អង្គការ WWF-កម្ពុជា បង្ហាញពីការតភ្ជាប់ទៅលើទំនាក់ទំនងរវាងជម្រើសប្រចាំថ្ងៃរបស់មនុស្ស ការប្រើប្រាស់ថាមពល និងការរស់រានមានជីវិតរបស់សត្វព្រៃនៅកម្ពុជា។
-------------------------
Wildlife is essential to healthy ecosystems, clean air, water, and food security. Protecting forests, rivers, and species helps combat climate change and preserve biodiversity. During Earth Hour 2026, WWF-Cambodia highlights the connection between our daily choices, energy use, and the survival of Cambodia’s wildlife.

រួមគ្នាដើម្បីបង្កើតការផ្លាស់ប្ដូរ!  អង្គការ WWF-កម្ពុជា ស្វាគមន៍សហគមន៍នានាចូលរួមក្នុងសកម្មភាពសម្អាតដើម្បីការពារទន្លេ ព្រ...
25/03/2026

រួមគ្នាដើម្បីបង្កើតការផ្លាស់ប្ដូរ! អង្គការ WWF-កម្ពុជា ស្វាគមន៍សហគមន៍នានាចូលរួមក្នុងសកម្មភាពសម្អាតដើម្បីការពារទន្លេ ព្រៃឈើ និងសត្វព្រៃទាំងអស់គ្នា។ រាល់សំរាមដែលប្រមូលបាន នឹងជួយធ្វើឱ្យប្រទេសកម្ពុជាមានអនាម័យ និងស្អាតជាងមុន។ ចាប់ផ្ដើមអនុវត្ត ជម្រុញមនុស្សជុំវិញខ្លួន និងចូលរួមការពារធម្មជាតិជាមួយគ្នា! 🌳♻️
-------------------
Let’s make a difference together! WWF-Cambodia invites communities to join our clean-up activity, protecting rivers, forests, and wildlife. Every piece of litter collected helps create a healthier, greener Cambodia. Take action, inspire others, and celebrate nature with us! 🌳♻️

ការសម្រេចចិត្តនីមួយៗ ពិតជាមានសារៈសំខាន់សម្រាប់ភពផែនដីរបស់យើង!! ក្រោមគម្រោងការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាព (S...
24/03/2026

ការសម្រេចចិត្តនីមួយៗ ពិតជាមានសារៈសំខាន់សម្រាប់ភពផែនដីរបស់យើង!!

ក្រោមគម្រោងការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាព (SCP) របស់អង្គការ WWF-កម្ពុជា យើងលើកទឹកចិត្តមនុស្សគ្រប់គ្នាឱ្យធ្វើការប្រើប្រាស់ដោយមានទំនួលខុសត្រូវ កាត់បន្ថយកាកសំណល់ និងរួមគ្នាការពារធម្មជាតិ។ ផ្ដើមចេញពីផលិតផលដែលយើងប្រើប្រាស់រហូតដល់សកម្មភាពដែលយើងអនុវត្ត ជម្រើសដែលប្រកបដោយនិរន្តរភាព នឹងជះឥទ្ធិពលវិជ្ជមានដល់ភពផែនដីដែលយើងនឹងរស់នៅនាពេលអនាគត។
-----------------------------------------
Every choice matters for our planet!

Under WWF-Cambodia’s Sustainable Consumption and Production (SCP) project, we encourage everyone to consume wisely, reduce waste, and protect nature. From the products we use to the actions we take, sustainable choices today lead to a healthier planet tomorrow.

តើគោលបំណងសំខាន់នៃទិវាមួយម៉ោងសម្រាប់ភពផែនដីជាអ្វី? ក. បង្កើនការយល់ដឹងអំពីអាកាសធាតុ និងធម្មជាតិ ខ. បិទភ្លើងដើម្បីសន្សំសំចៃ...
23/03/2026

តើគោលបំណងសំខាន់នៃទិវាមួយម៉ោងសម្រាប់ភពផែនដីជាអ្វី?
ក. បង្កើនការយល់ដឹងអំពីអាកាសធាតុ និងធម្មជាតិ
ខ. បិទភ្លើងដើម្បីសន្សំសំចៃថាមពល
គ. ចម្លើយ ក និង ខ
----------------------------
What’s the main purpose of Earth Hour?

A. Raise awareness about climate and nature
B. Turn off lights to save energy
C. Both A & B

តើទិវាមួយម៉ោងសម្រាប់ភពផែនដី ក្នុងឆ្នាំ ២០២៦ នេះនឹងប្រារព្ធឡើងក្នុងខេត្តណា? 🌎———————Which province will host Earth Hour 2...
22/03/2026

តើទិវាមួយម៉ោងសម្រាប់ភពផែនដី ក្នុងឆ្នាំ ២០២៦ នេះនឹងប្រារព្ធឡើងក្នុងខេត្តណា? 🌎

———————
Which province will host Earth Hour 2026 this year?

Address

322
Phnom Penh

Alerts

Be the first to know and let us send you an email when Earth Hour Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Earth Hour Cambodia:

Shortcuts

Share