22/04/2025
តបតាមការអញ្ជើញរបស់ព្រះតេជគុណ បណ្ឌិត Shinkai Kori ប្រធានកិច្ចប្រជុំព្រះពុទ្ធសាសនា សន្និសីទកំពូលព្រះពុទ្ធសាសនាពិភពលោក, ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ប្រធានមូលនិធិស្ត្រីសម្តេចរស្មីសោភ័ណ និងព្រះបុត្រី ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី បានយាងអញ្ជើញទស្សនកិច្ចប្រទេសជប៉ុន ចាប់ពីថ្ងៃទី៣-១២ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសនេះ ព្រះអង្គម្ចស់ក្សត្រីបានយាងចូលរួមជាគណៈអធិបតីក្នុង៖
១. ពិធីសម្ពោធប្រាសាទ Fukuoka Betsuin គឺជាប្រាសាទព្រះពុទ្ធសាសនាថ្មីដ៏សំខាន់ក្នុងជប៉ុន
២. ពិធីប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ (៨ មេសា ២០២៥) ដើម្បីគោរពព្រះពុទ្ធសាសនាជាសាកល
ក្នុងព្រះដំណើរទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដោយបានបង្ហាញពីសម្ព័ន្ធភាពវប្បធម៌-សាសនា កម្ពុជា-ជប៉ុន និងការគាំទ្រដល់សន្តិភាពសកលតាមរយៈព្រះពុទ្ធធម៌។ 🙏😍