សហព័ន្ធសេវាអប់រំនៅកម្ពុជា Federation of Education Services in Cambodia

  • Home
  • Cambodia
  • Phnom Penh
  • សហព័ន្ធសេវាអប់រំនៅកម្ពុជា Federation of Education Services in Cambodia

សហព័ន្ធសេវាអប់រំនៅកម្ពុជា Federation of Education Services in Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សហព័ន្ធសេវាអប់រំនៅកម្ពុជា Federation of Education Services in Cambodia, Nonprofit Organization, La Sense Road corner Elite Road (Koh Pich) Tonle Bassac, Chamkar Morn, Phnom Penh.

[English Below]✨ រាត្រីដ៏ប្រណិត ពោរពេញដោយក្តីសង្ឃឹម និងការអប់រំ ✨ឆ្នាំនេះ សូហ្វីតែល (Sofitel) និងអង្គការដើម្បីភាពញញឹមនៃក...
30/09/2026

[English Below]

✨ រាត្រីដ៏ប្រណិត ពោរពេញដោយក្តីសង្ឃឹម និងការអប់រំ ✨
ឆ្នាំនេះ សូហ្វីតែល (Sofitel) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) រួមគ្នារៀបចំ រាត្រីអាហារ សប្បុរសធម៌ពេលល្ងាច ដើម្បីការអប់រំ (Gala Dinner for Education) ដ៏ពិសេសមួយ ដើម្បីអបអរសាទរនូវអំណាចនៃការអប់រំ ដែលអាចផ្លាស់ប្តូរជីវិតរបស់យុវជនឱ្យកាន់តែប្រសើរឡើង។
លើសពីរាត្រីដ៏ប្រណិតមួយ ព្រឹត្តិការណ៍នេះគឺជាឱកាសសម្រាប់យើង ចែករំលែក តភ្ជាប់ទំនាក់ទំនង និងរួមចំណែកវិនិយោគសម្រាប់អនាគតយុវជនកម្ពុជា។

ភ្ញៀវកិត្តិយសនឹងទទួលបានបទពិសោធន៍នៃការទទួលទានអាហារដ៏ពិសេស ព្រមទាំងបានស្វែងយល់ និងទស្សនាសមត្ថភាព និងទេពកោសល្យរបស់សិស្សានុសិស្សមកពី វិទ្យាស្ថាន ប៉េ អេស អឺ សាលាជំនាញបដិសណ្ឋារកិច្ច (PSE Institution) ដែលនឹងបង្ហាញពីវិជ្ជាជីវៈ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តរបស់ពួកគេ។
🤝 ជួបជាមួយដៃគូ និងក្រុមហ៊ុនអាជីវកម្មផ្សេងៗ
🍽️ ទទួលយកបទពិសោធន៍ និងស្វែងយល់ពីជំនាញរបស់សិស្សផ្នែកបដិសណ្ឋារកិច្ច
❤️ ចូលរួមគាំទ្រការអប់រំ និងបង្កើតឱកាសសម្រាប់យុវជនជំនាន់ក្រោយ
🌱 រួមចំណែកកសាងអនាគតដ៏ភ្លឺស្វាង តាមរយៈការអប់រំ
កៅអីមួយនៅលើតុអាហារពេលល្ងាចនេះ មានន័យលើសពីការចូលរួមទទួលទានអាហារ។
វាគឺជាការរួមចំណែកមួយសម្រាប់អនាគតរបស់យុវជនម្នាក់។ ❤️

📅 កាលបរិច្ឆេទ៖ ២២ តុលា ២០២៦
📍 ទីតាំង៖ សណ្ឋាគារ Sofitel Phnom Penh Phokeethra
🎟️ សំបុត្រចូលរួម Gala Dinner៖ $95 / ម្នាក់ $850/ មួយតុ សម្រាប់ ១០នាក់

សូមអញ្ជើញចូលរួមជាមួយយើង ក្នុងរាត្រីដ៏ពិសេសមួយ ដែល សេវាកម្មបដិសណ្ឋារកិច្ចជួបជាមួយគោលបំណងដ៏មានអត្ថន័យ ហើយការអបអរសាទរបង្កើតជាផលវិជ្ជមានសម្រាប់សង្គម។

✨ An Evening of Elegance, Hope & Education ✨
This year, Sofitel and Pour un Sourire d’Enfant (PSE) are coming together for a special Gala Dinner for Education, celebrating the power of education to transform lives.
More than an elegant evening, this Gala is an opportunity to give back, connect, and invest in the future of young people in Cambodia.
Guests will enjoy an exceptional dining experience while discovering the talents and skills of students from PSE’s School of Hospitality, who will have the opportunity to showcase their professionalism, creativity, and passion.
🤝 Connect with partners and fellow businesses
🍽️ Experience the skills of PSE Hospitality students
❤️ Support education and opportunities for young people
🌱 Help build a brighter future through education
Every seat at the table represents more than a dinner.
It is a contribution to a young person’s future.
📅 Date: 22 October 2026
📍 Venue: Sofitel Phnom Penh Phokeethra
🎟️ Gala Dinner: $95 per person or $850 per table for 10 people
Join us for an evening where hospitality meets purpose, and celebration creates impact.

សហព័ន្ធសេវាអប់រំនៅកម្ពុជា មានកិត្តិយសសូមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកស្រី ជា មេត្តា អ្នកគ្រប់គ្រង អេស៊ា អា...
28/09/2026

សហព័ន្ធសេវាអប់រំនៅកម្ពុជា មានកិត្តិយសសូមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកស្រី ជា មេត្តា អ្នកគ្រប់គ្រង អេស៊ា អាខោន ថេក ខនសាល់ធីង ឯ.ក ដែលបានចូលរួមជាសមាជិកថ្មីក្នុងសហព័ន្ធសេវាអប់រំនៅកម្ពុជា។

The Federation of Education Services in Cambodia would like to introduce and warmly welcome Mrs. Chea Meta Managing Director of Asia Account Tax Consulting Co.,Ltd. to be part of our growing federation.
____
ដើម្បីទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងសមាគម និងសេវាផ្សេងៗ សូមចុចនៅទីនេះ៖

•Telegram: https://t.me/fesctg
•Channel:https://t.me/fed_education_services_cambodia
•Website: https://www.fesc.org.kh/
•Membership registration: https://www.fesc.org.kh/register-member
•Number: +855 15 739 303/92 739 303

Telegram
សមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា|Federation of Education Services Official

👍 ការរង់ចាំត្រូវបានបញ្ចប់! AMC ឆ្នាំ ២០២៦-២០២៧ បានត្រឡប់មកវិញហើយ! 1️⃣ឱកាសដ៏អស្ចារ្យដែលប្អូនៗទន្ទឹងរង់ចាំបានមកដល់ហើយ! ក្ន...
25/09/2026

👍 ការរង់ចាំត្រូវបានបញ្ចប់! AMC ឆ្នាំ ២០២៦-២០២៧ បានត្រឡប់មកវិញហើយ! 1️⃣

ឱកាសដ៏អស្ចារ្យដែលប្អូនៗទន្ទឹងរង់ចាំបានមកដល់ហើយ! ក្នុងនាម ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការទទួលស្វាគមន៍បេក្ខជនឆ្នើមៗរាប់ម៉ឺននាក់ មកពីបណ្ដាប្រទេសផ្សេងៗគ្នា! នេះជាពេលវេលាសមស្របបំផុតសម្រាប់ប្អូនៗ ក្នុងការបង្ហាញសមត្ថភាព ប្រកួតប្រជែង និងដណ្ដើមរង្វាន់ព្រមទាំងមេដាយកិត្តិយសតំណាងជាតិ! 🏆🇰🇭✨

📅 កាលបរិច្ឆេទនៃការប្រឡង / EXAM SCHEDULE (3 ROUNDS):

🔹 ជុំទី ១ (Round 1): ថ្ងៃទី ០៣ - ០៤ ខែ តុលា ឆ្នាំ ២០២៦ / October 03-04, 2026 (Online 💻)
🔹 ជុំទី ២ (Round 2): ថ្ងៃទី ២១ - ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៦ / November 21-22, 2026 (Online 💻)
🏆 ជុំផ្តាច់ព្រ័ត្រ (Final Round): ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២៧ / January 09, 2027 (In-Person 📝)

📌 ចំណាំ / Please Note:
*តម្លៃសម្រាប់សិស្សមកពីសាលារដ្ធនឹងទទួលបានការបញ្ចុះតម្លៃ 50%
*សម្រាប់សិស្សថ្នាក់ទី ១ និងទី ២ មិនតម្រូវឱ្យប្រឡងជុំទី ១ និងទី ២ ទេ (ប្រឡងតែជុំផ្តាច់ព្រ័ត្រប៉ុណ្នោះ)!
Students in Grades 1–2 are exempt from Rounds 1 & 2 and will compete directly in the Final Round!

📌Deadline Registration: 27 September 2026

📲 ព័ត៌មានបន្ថែម និងការចុះឈ្មោះ (INFO & REGISTRATION):
• Telegram Contact 1: https://t.me/Bright_registration
• Telegram Contact 2: https://t.me/BrightEducation_Media
• Telegram Contact 3: https://t.me/Ksalimin

📢 ចូលរួម Telegram Group ផ្លូវការ៖
👉Join Group: https://t.me/+uM8soL1c8zozZWY1
👉Join Channel AMC: https://t.me/angkormathcompetition
👉Join Channel: https://t.me/brightcambodia

✨អបអរសាទរ ខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ✨២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦រដ្ឋធម្មនុញ្ញ គឺជា ច្បាប់កំពូលនៃព្រះរាជាណាចក្រ...
24/09/2026

✨អបអរសាទរ ខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ✨

២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦

រដ្ឋធម្មនុញ្ញ គឺជា ច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលកំណត់អំពីអធិបតេយ្យភាព តួនាទី និងឋានៈរបស់ព្រះមហាក្សត្រ សិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ព្រមទាំងគោលការណ៍សំខាន់ៗពាក់ព័ន្ធនឹងសេដ្ឋកិច្ច ការអប់រំ វប្បធម៌ កិច្ចការសង្គម និងការប្រព្រឹត្តទៅនៃស្ថាប័នរដ្ឋ។

រដ្ឋធម្មនុញ្ញ ក៏ជាមូលដ្ឋានសម្រាប់ធានានូវ នីតិរដ្ឋ សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងជាគោលការណ៍សម្រាប់ការរៀបចំ និងដំណើរការរបស់ស្ថាប័នជាតិ។ រាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយ ត្រូវស្របតាមរដ្ឋធម្មនុញ្ញ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ត្រូវបានអនុម័តដោយ សភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ និងត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ដោយ ព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។

#ទិវាប្រកាសរដ្ឋធម្មនុញ្ញ #ខួបលើកទី៣៣

On 17th September 2026, FESC secretariat team led by Mrs. Yim Sereynita, Secretary General had the absolute pleasure of ...
23/09/2026

On 17th September 2026, FESC secretariat team led by Mrs. Yim Sereynita, Secretary General had the absolute pleasure of visiting a valued member of our network, Footprints International School, hosted by Mr. Pring Dara, Vice President, Operations.

It was a wonderful opportunity to check in on the well-being of the leadership and staff also school's current operations. Moreover, learn firsthand from their innovative practices, unique campus program and curriculum.

Thank you, Footprints International School, for hosting us and sharing your incredible journey. Together, we are elevating the standard of private education and empowering our school communities. We are proud to support your continued growth and success!

Footprints International School is guided by Global Learning, Local Roots and is a long-standing, WASC-accredited institution, licensed by the Cambodian Ministry of Education, Youth and Sport, Footprints offer both International and Local Programmes, combining the International Early Years Curriculum, Cambridge International Curriculum, and Cambodian National Curriculum to provide globally minded learning while staying connected to local identity and culture.

Established: 2007
Enrol now
Telegram: https://t.me/Admission_Footprints
087 788 563
Toul Kork Campus
https://goo.gl/maps/TJF5MCPmYfWHMxUf9
Toul Tom Poung Campus
https://goo.gl/maps/65YbAKwKSUN1UDZ87
Visit website: https://footprintsschool.edu.kh/







សាលាភាសាបរទេស ខេម-អាស៊ាន រៀបចំកម្មវិធីទិវាអាស៊ាន (ASEAN Day) ប្រចាំឆ្នាំ​២០២៦ ផ្តល់ជាកិត្តិយសបើកដោយឯកឧត្តម យៀប សំណាង អនុ...
21/09/2026

សាលាភាសាបរទេស ខេម-អាស៊ាន រៀបចំកម្មវិធីទិវាអាស៊ាន (ASEAN Day) ប្រចាំឆ្នាំ​២០២៦

ផ្តល់ជាកិត្តិយសបើកដោយឯកឧត្តម យៀប សំណាង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងតំណាងស្ថានទូតសមាជិកអាស៊ានប្រចាំកម្ពុជា។

ចូលរួមទស្សនាពិព័រណ៍វប្បធម៌ ការបង្ហាញសម្លៀកបំពាក់ប្រពៃណីពីបណ្តាប្រទេសជាសមាជិកអាស៊ាន។

ឱកាសឲ្យសិស្សនិស្សិត និងសាធារណជនស្វែងយល់ពីវប្បធម៌អាស៊ាន និងបង្កើតបទពិសោធន៍ថ្មីៗ។

📅 កាលបរិច្ឆេទ៖ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦
⏰ ពេលវេលា៖ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៧:០០ យប់
📍 ទីតាំង៖ សាលា CAM-ASEAN សាខាទួលគោក​ (Google Map: https://maps.app.goo.gl/BFfuJZjASoH6UgF28)
🔗 ចុះឈ្មោះចូលរួម៖ https://forms.cloud.microsoft/r/UusmY517dx

***ចូលរួមដោយសេរី!

✨ FESC EduXchange |Successful Session ✨On 19 September 2026, FESC welcomed 30 educators and leaders to the FESC EduXchan...
21/09/2026

✨ FESC EduXchange |Successful Session ✨

On 19 September 2026, FESC welcomed 30 educators and leaders to the FESC EduXchange for a valuable sharing session on:
“Implementation of the Social Security Fund for the Education Sector”

The session was hosted by Mr. SOK BORA, Director of the Social Security Benefit Department, NSSF, and was also welcomed by Dr. Hong Lim, President of FESC, FESC members, and education stakeholders.

Through this session, participants had the opportunity to:
✔️ Build a collaborative learning community among FESC members
✔️ Understanding NSSF implementation in education sector and current issues
✔️ Create opportunities for collaboration between schools and other education stakeholders members

Our sincere appreciation to Mr. SOK BORA, all FESC members for your valuable time, active participation, and meaningful contributions.
Together, we continue to learn, connect, share, and grow toward a stronger education community. 💙✨

✨ See you at our next FESC EduXchange Session!🚀


━━━━━━༻᯽༺━━━━━━
•Telegram: https://t.me/fesctg
•Channel: https://t.me/fed_education_services_cambodia
•fed_education_services_cambodia
•Website: https://www.fesc.org.kh/
•Membership registration: https://www.fesc.org.kh/register-member
•Number: +855 15 739 303/92 739 303

📍កិច្ចជំនួបសម្ដែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធសេវាអប់រំនៅកម្ពុជា និងបេឡាជាតិសន្តិសុខសង្គម[រាជធាន...
17/09/2026

📍កិច្ចជំនួបសម្ដែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធសេវាអប់រំនៅកម្ពុជា និងបេឡាជាតិសន្តិសុខសង្គម

[រាជធានីភ្នំពេញ]៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត គង់ សំនៀង ទីប្រឹក្សាសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសមាជិកក្រុមប្រឹក្សាភិបាល អគ្គលេខាធិការ និងសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា បានចូលរួមក្នុង ជំនួបសម្ដែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការ ជាមួយ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៅសាលប្រជុំនាយកដ្ឋាន ស្នាក់ការកណ្តាល ប.ស.ស.។

ក្នុងជំនួបនេះ ភាគីទាំងពីរបានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹង ការអនុវត្តគោលនយោបាយសន្តិសុខសង្គមក្នុងវិស័យអប់រំ ការផ្តល់សេវាសន្តិសុខសង្គម និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តសេវាសន្តិសុខសង្គមសម្រាប់ស្ថាប័នអប់រំ និងបុគ្គលិកក្នុងវិស័យអប់រំ។

ជាមួយគ្នានេះ ភាគីទាំងពីរបានបង្ហាញនូវការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍ និងបទប្បញ្ញត្តិជាធរមាន។


━━━━━━༻᯽༺━━━━━━
•Telegram: https://t.me/fesctg
•Channel: https://t.me/fed_education_services_cambodia
•fed_education_services_cambodia
•Website: https://www.fesc.org.kh/
•Membership registration: https://www.fesc.org.kh/register-member
•Number: +855 15 739 303/92 739 303

📍 កិច្ចប្រជុំពិភាក្សាស្តីពីការសម្រេចលើសេចក្តីណែនាំ លក្ខខណ្ឌតម្រូវ និងលក្ខណៈវិនិច្ឆ័យក្នុងការបង្កើតគ្រឹះស្ថានសិក្សាឯកជន គ...
17/09/2026

📍 កិច្ចប្រជុំពិភាក្សាស្តីពីការសម្រេចលើសេចក្តីណែនាំ លក្ខខណ្ឌតម្រូវ និងលក្ខណៈវិនិច្ឆ័យក្នុងការបង្កើតគ្រឹះស្ថានសិក្សាឯកជន គោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវាអប់រំ

[រាជធានីភ្នំពេញ]៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បណ្ឌិត ហុង លីម ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានដឹកនាំទីប្រឹក្សា និងសមាជិកក្រុមប្រឹក្សាភិបាល អញ្ជើញចូលរួមក្នុង កិច្ចប្រជុំពិភាក្សាស្តីពីការសម្រេចលើសេចក្តីណែនាំ លក្ខខណ្ឌតម្រូវ និងលក្ខណៈវិនិច្ឆ័យក្នុងការបង្កើតគ្រឹះស្ថានសិក្សាឯកជន គោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវាអប់រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំធំនៃវិទ្យាស្ថានជាតិអប់រំ (NIE)។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យលើសេចក្ដីព្រាង សេចក្ដីណែនាំចំនួន២៖

១. សេចក្តីណែនាំ ស្តីពីលក្ខខណ្ឌតម្រូវ និងលក្ខណវិនិច្ឆ័យក្នុងការបង្កើតគ្រឹះស្ថានសិក្សាឯកជន និងគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវាអប់រំ យុវជន និងកីឡានៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

២. សេចក្តីណែនាំ ស្តីពីលក្ខខណ្ឌតម្រូវ និងលក្ខណៈវិនិច្ឆ័យក្នុងការបង្កើតគ្រឹះស្ថានសិក្សាឯកជន និង គោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវាអប់រំ យុវជន និងកីឡាតាមយន្តការច្រកចេញចូលតែមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា។

៣.​ (ចំណុចបន្ថែម)​ ក្រសួងនឹងរៀបចំធ្វេីសម្រង់ស្ថិតិសាលារៀនឯកជននៅ​បណ្តាខណ្ឌនីមួយៗ​ឱ្យបានច្បាស់ សម្រាប់ធ្វេី​ Mapping​ /​ Ratio Zoning​ ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការសម្រេចថា​:​ ក្រសួងគួរផ្តល់អជ្ញាប័ណ្ឌអប់រំ​ ឬ មិនផ្តល់ឱ្យ។

៤.​ (ចំណុចបន្ថែម)​ ដេីម្បីរៀបចំការរៀបចំសាលាឱ្យមានលក្ខណ:ច្បាស់​ ចាប់ពីពេលនេះតទៅ​ សម្រាប់សាលាបេីកថ្មី​ ការដាក់ឈ្មោះត្រូវស្របតាមកម្មវិធីសិក្សារបស់ខ្លួន​ មានន័យថា​ បេីសាលាប្រេីប្រាស់​កម្មវិធីសិក្សាជាតិ​ មិនអាចដាក់ឈ្មោះ​ ឬ​ ពាក្យ​ "អន្តរជាតិ​ "​ ទេ​ ។

ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងវិស័យឯកជន បានឯកភាពគ្នាលើគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវាអប់រំ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្តល់សេវាអប់រំ។

សហព័ន្ធសេវាអប់រំនៅកម្ពុជា បន្តចូលរួមសហការ និងផ្តល់ធាតុចូលពីវិស័យឯកជន ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងភាពងាយស្រួលនៃការផ្តល់សេវាអប់រំ និងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។


━━━━━━༻᯽༺━━━━━━
•Telegram: https://t.me/fesctg
•Channel: https://t.me/fed_education_services_cambodia
•fed_education_services_cambodia
•Website: https://www.fesc.org.kh/
•Membership registration: https://www.fesc.org.kh/register-member
•Number: +855 15 739 303/92 739 303

✨ ពិធីប្រគល់រង្វាន់ជូនបេក្ខជនឆ្នើមទាំង ១០ រូប ✨🏆សូមអបអរសាទរដល់ បេក្ខជនឆ្នើមទាំង ១០ រូប ដែលបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្...
17/09/2026

✨ ពិធីប្រគល់រង្វាន់ជូនបេក្ខជនឆ្នើមទាំង ១០ រូប ✨🏆

សូមអបអរសាទរដល់ បេក្ខជនឆ្នើមទាំង ១០ រូប ដែលបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុង ការប្រកួតនិយាយជាសាធារណៈ ឆ្នាំ២០២៦ ដែលរៀបចំដោយ សហព័ន្ធសេវាអប់រំនៅកម្ពុជា និងទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្រោមមូលបទ៖

«ជំនាញ និងការងារ៖ ផលិតភាពការងារសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»

ពិធីប្រគល់រង្វាន់នេះ ត្រូវបានរៀបចំឡើងក្នុង កម្មវិធីពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការចូលរួមពី លោកជំទាវ អ៊ួច ជា ច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ និង បណ្ឌិត ហុង លីម ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយក អាស៊ានគ្រុប។

កម្មវិធីនេះមានគោលបំណង លើកទឹកចិត្ត និងទទួលស្គាល់សមត្ថភាពរបស់យុវជន ដែលបានខិតខំប្រឹងប្រែងចូលរួមបង្ហាញចំណេះដឹង គំនិត ទស្សនៈ និងសមត្ថភាពនិយាយជាសាធារណៈ ព្រមទាំងលើកកម្ពស់សមត្ថភាព គិតវិភាគ ការប្រាស្រ័យទាក់ទង និងការចែករំលែកទស្សនៈ ពាក់ព័ន្ធនឹងជំនាញ ការងារ ផលិតភាពការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

🏆 រង្វាន់សម្រាប់ជ័យលាភី

🥇 ជ័យលាភីលេខ ១
ទទួលបាន កុំព្យូទ័រយួរដៃ ១ គ្រឿង និង ទឹកប្រាក់ ៣ លានរៀល

🥈 ជ័យលាភីលេខ ២
ទទួលបាន ថេប្លេត ១ គ្រឿង និង ទឹកប្រាក់ ២ លានរៀល

🥉 ជ័យលាភីលេខ ៣
ទទួលបាន ម៉ាស៊ីនអានសៀវភៅ Kindle ១ គ្រឿង និង ទឹកប្រាក់ ១ លានរៀល

🏅 ជ័យលាភីលេខ ៤ ដល់លេខ ១០
ទទួលបាន នាឡិកាឆ្លាតវៃ ១ គ្រឿង និង ទឹកប្រាក់ ៥០ ម៉ឺនរៀល

សូមអបអរសាទរជាថ្មីម្តងទៀតដល់ ជ័យលាភី និងបេក្ខនារីឆ្នើមទាំង ១០ រូប ចំពោះការខិតខំប្រឹងប្រែង និងការបង្ហាញសមត្ថភាពយ៉ាងក្លាហាន។ សូមជូនពរឱ្យបេក្ខនារីទាំងអស់បន្តអភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាព ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។✨🚀

#ពិធីប្រគល់រង្វាន់ #ការប្រកួតនិយាយជាសាធារណៈ #ជំនាញនិងការងារ #ផលិតភាពការងារ #យុវជនកម្ពុជា #កម្មវិធីពិព័រណ៍ជាតិការងារ
━━━━━━༻᯽༺━━━━━━
•Telegram: https://t.me/fesctg
•Channel: https://t.me/fed_education_services_cambodia
•fed_education_services_cambodia
•Website: https://www.fesc.org.kh/
•Membership registration: https://www.fesc.org.kh/register-member
•Number: +855 15 739 303/92 739 303

Address

La Sense Road Corner Elite Road (Koh Pich) Tonle Bassac, Chamkar Morn
Phnom Penh
120102

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85515739303

Alerts

Be the first to know and let us send you an email when សហព័ន្ធសេវាអប់រំនៅកម្ពុជា Federation of Education Services in Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សហព័ន្ធសេវាអប់រំនៅកម្ពុជា Federation of Education Services in Cambodia:

Shortcuts

Share