09/10/2026
🇰🇭 កម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទីផ្សារមាតិកានិងភាពយន្តអាស៊ី (Asian Contents & Film Market (ACFM) 2026
នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំផលិតកម្មភាពយន្តកម្ពុជាធំៗ ចំនួន ៧ ចូលរួមក្នុងព្រឹត្តិការណ៍ Asian Contents & Film Market (ACFM) 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល BEXCO ទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ស្របពេលជាមួយមហោស្រពភាពយន្តអន្តរជាតិប៊ូសាន (BIFF)។
ACFM គឺជាទីផ្សារមាតិកានិងភាពយន្តដ៏សំខាន់មួយនៅអាស៊ី ដែលប្រមូលផ្តុំអ្នកផលិតភាពយន្ត អ្នកចែកចាយ អ្នកវិនិយោគ និងអ្នកជំនាញក្នុងវិស័យភាពយន្តមកពីជុំវិញពិភពលោក ដើម្បីបង្កើតបណ្តាញទំនាក់ទំនង ស្វែងរកឱកាសសហផលិត និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ក្នុងគោលបំណងផ្សព្វផ្សាយឲ្យផលិតករអន្តរជាតិមកស្វែងយល់ពីសក្តានុពលរបស់កម្ពុជាជាទីតាំងថតភាពយន្ត ដែលមានភាពចម្រុះមានទាំងទីតាំងទីក្រុង ធម្មជាតិ និងតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ ការចំណាយផលិតកម្មទាប ក្រុមការងារភាពយន្តមានជំនាញ បទពិសោធ និងចេះច្រើនភាសា ការគាំទ្រពីរាជរដ្ឋាភិបាល និងនីតិវិធីស្នើសុំលិខិតអនុញ្ញាតថតភាពយន្តដែលមានភាពរហ័ស និងងាយស្រួល។
ក្នុងឱកាសនេះ មានផលិតកម្មភាពយន្តកម្ពុជាធំៗចំនួន៧ បានចូលរួមនៅក្នុងស្តង់ពិព័រណ៍នេះ :
1. BLACKBOX ENTERTAINMENT
2. KONGCHAK PICTURES
3. LD PICTURE
4. MEDIALOAD
5. PALM FILM PRODUCTION
6. SASTRA
7. TINY FILM
📍 ជួបគ្នានៅស្តង់ D11 មជ្ឈមណ្ឌល BEXCO ទីក្រុងប៊ូសាន
📅 ថ្ងៃទី ១០–១៣ ខែតុលា ឆ្នាំ២០២៦
រួមគ្នាបង្កើតទំនាក់ទំនង សហការ និងនាំយករឿងរ៉ាវពីកម្ពុជាទៅកាន់ពិភពលោក!
⸻
🇬🇧 CAMBODIA AT ACFM 2026 | BOOTH D11
The Cinema and Cultural Diffusion Department (DoCCD), under the Ministry of Culture and Fine Arts of Cambodia, is proud to lead seven major Cambodian film production companies to participate in the Asian Contents & Film Market (ACFM) 2026, taking place from 10–13 October 2026 at BEXCO, Busan, Republic of Korea, alongside the Busan International Film Festival (BIFF).
ACFM is a key Asian marketplace for film and audiovisual content, bringing together filmmakers, producers, distributors, investors, and industry professionals from around the world to build connections, explore co-production opportunities, and strengthen international partnerships.
Cambodia invites the international film community to discover its potential as a filming destination, offering diverse urban, natural, and historical locations, competitive production costs, skilled and multilingual film crews, supportive government services, and a streamlined filming permit process.
🎬 Meet Cambodia’s Seven Co-Exhibitors (A–Z):
1. BLACKBOX ENTERTAINMENT
2. KONGCHAK PICTURES
3. LD PICTURE
4. MEDIALOAD
5. PALM FILM PRODUCTION
6. SASTRA
7. TINY FILM
📍 Visit Cambodia at Booth D11, BEXCO, Busan
📅 10–13 October 2026
Let’s connect, collaborate, and bring more stories to the world through Cambodia!