18/06/2026
[ English below ]
ការជួយឱ្យកុមារបន្តការសិក្សា ចាប់ផ្តើមពីកិច្ចសហការដ៏រឹងមាំរវាងសាលារៀន គ្រួសារ និងសហគមន៍។ 📚🤝
ក្រុមការងាររបស់យើងបានជួបពិភាក្សាជាមួយអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសហគមន៍ ដើម្បីពង្រឹងកិច្ចសហការ ក្នុងការលើកទឹកចិត្តឱ្យកុមារចូលរៀនបានទៀងទាត់ និងបន្តការសិក្សាក្នុងបរិយាកាសប្រកបដោយបរិយាបន្ន និងនិរន្តរភាព។
កិច្ចពិភាក្សានេះក៏បានបង្ហាញពីតួនាទីដ៏សំខាន់របស់អាណាព្យាបាល ក្នុងការសហការជាមួយអង្គការ UWS កម្ពុជា ដើម្បីគាំទ្រដល់ការសិក្សារបស់កុមារ កាត់បន្ថយបញ្ហាសិស្សរៀនយឺត និងជួយឱ្យកុមារគ្រប់រូបមានឱកាសរីកចម្រើនក្នុងការសិក្សា។ 💙🌱
📸 រូបភាពថតដោយ ជាវ វ៉ាន់ឌី, អ្នកបើកបរ និងជំនួយការការិយាល័យ
—
Supporting children to stay in school starts with strong community involvement. 📚🤝
Our team recently met with parents, teachers, and community members to strengthen collaboration in promoting regular school attendance and encouraging children to continue their education in an inclusive and sustainable learning environment.
The discussion also highlighted the vital role of parents and caregivers in working alongside UWS Cambodia to support children's learning, reduce poor learning outcomes, and help every child progress with confidence.
📸 Photo credit: Cheav Vanndy, Driver and Office Assistant